កញ្ញា ស្រី បុញ្ញាកា៖ ជាគ្រីស្តបរិស័ទកុំខ្លាចការរិះគន់ពីអ្នកដទៃ

បទសម្ភាសន៍រវាងCSCជាមួយកញ្ញា ស្រី បុញ្ញាកា - ០៧ សីហា ២០១៧
 

​រាជធានីភ្នំពេញ៖ «បើសិនជាយើងពិតជា​មានជំនឿ និងស្គាល់អំពីរៀបនៃសាសនារបស់ខ្លួនពិតប្រាដកមែន យើងមិនគួរ អន់ចិត្ត ឬឈឺចាប់ចំពោះការរិះគន់ ឬការសើចចំអកពីសំណាក់អ្នកដទៃ​នោះទេត្បិតគេមិនបានស្គាល់យើងច្បាស់» នេះជាសំដីបញ្ជាក់របស់កញ្ញា ស្រី បុញ្ញាកា ជាគ្រីស្តបរិស័ទមួយរូប នៃព្រះសហគមន៍កាតូលិក។

កញ្ញា ស្រី បុញ្ញាកា កើតនៅភូមិ​ព្រែកស្បូវ សង្កាត់អូរគន្ធរ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ​ សព្វថ្ងៃមានតូនាទីជានាយិការមណ្ឌលនិស្សិតកាតូលិកកម្ពុជា។ ស្រី បុញ្ញាកា ទទួលនឿ លើព្រះយេស៊ូ ក្នុងព្រះសហគមន៍កាតូលិក ដោយសារបានមើលឃើញគំរូមួយចំនួនរបស់ អ្នកជឿលើព្រះយេស៊ូ នៃព្រះសហគមន៍កកាតូលិក ជាពិសេសលោកបូជាចារ្យ និងដូនជីកាតូលិក​ ដែលជម្រុញឲ្យនាង សម្រេចចិត្តចង់ឈ្វេងយល់អំពីជំនឿក្នុងព្រះសហគមន៍កាតូលិក។

ពេលជាយុវជនក្នុងព្រះសហគមន៍កាតូលិក ស្រី​ បុញ្ញាកា និយាយថា នាងពិតជាមានអំណរសប្បាយរីករាយ ក្នុងការចូលរួម​សកម្មភាពជាច្រើនដូចជា ចូលរួមក្នុងក្រុមចម្រៀងព្រះសហគមន៍កាតូលិក ចែករំលែកបទពិសោធន៍ផ្សេងៗនិងទទួលការរៀនអប់រំជំនឿពីលោកបូជាចារ្យ  ធ្វើពលកម្មរួមគ្នា អធិដ្ឋានរួមគ្នា ទៅសួរសុខទុក្ខអ្នក​ក្រីក្រ ចាស់ជរាជាដើម។ បុញ្ញាកា បញ្ជាក់ថា៖  សកម្មភាពទាំងនោះគឺយុវជនទូទៅមិនមានឪកាស់ធ្វើដូចយុវជន​កាតូលិកនៅពេលនោះ នោះទេ។

កញ្ញា ស្រី បុញ្ញាកា​ មានវ័យ ៣៧ឆ្នាំ ជាកូនទី៧ ក្នុងចំណោមបងប្អូន៨នាក់ នៃក្រួសារពុទ្ធបរិស័ទដែលមានជំនឿមាំមួន។ ក្នុងចំណោមបងប្អូនទាំងអស់មាន បងស្រីទី២ ទី ៥ និង រូបកញ្ញា ដែលជឿលើព្រះយេស៊ូ តាមព្រះសហគមន៍កាតូលិក។

នាយិការ វ័យ៣៧ឆ្នាំរូបនេះបានបន្ថែមថាដោយជំនឿយ៉ាងមាំថា៖អ្វីដែលជាកម្លាំងចិត្តឲ្យនាងអាចដើរទៅមុខដោយ​ស្នាមញញ្ញឹមគឺវត្តមានរបស់ព្រះជាម្ចាស់ដែលស្ថិតនៅក្នុងចិត្ត។ បើទោះបី​ជាពេលខ្លះនាងមានការលំបាក ការពិបាកចិត្ត និងមានអារម្មរណ៍ថាឯកោ តែនាងអាច​អធិដ្ឋានទួលអង្វរព្រះជាម្ចាស់ដែលតែងតែនៅក្បែយើងនិងចាំស្តាប់យើងគ្រប់ពេល។  ដូចនេះ​បើទោះបីជាមានរឿងអ្វីកើតឡើងក៍ដោយសូមយើងកុំបោះបង់ចោលព្រះអង្គ យើងកុំភ្លេច​ថាយើងជានណា?យើងកុំភ្លេចនូវថ្ងៃដែលបានទទួលអញ្ញាសញ្ញាជ្រមុជទឹក ហើយបាន​សន្យា​ចំពោះមុខព្រះជាម្ចាស់ក៍ដូចជាបងប្អូនគ្រិស្តបរិស័ទទាំងអស់ថានិងរួមស្លាប់រួមរស់ជាមួយព្រះជាម្ចាស់។

លើពីនេះកញ្ញាក៍ប្រាប់បន្ថែមថា៖​ "ខ្ញុំពេញចិត្តសម្រាប់ជី​វិតខ្ញុំដែលក្លាយជា​គ្រីសបរិស័ទម្នាក់ក្នុងចំណោមនុស្សជាច្រើនទៀត យើងខ្ញុំក៍មិនដែលភ័យខ្លាច ឬខ្មាស់គេនៅ​ពេលមានអ្នកដទៃនិយាយមិនល្អអំពីសាសនាខ្ញុំដែ។ ផ្ទុយទៅវិញខ្ញុំគឹតថា ព្រះជាម្ចាស់តែងតែ​លើកលែងលោកអោយមនុស្សទាំងអស់មិនថាអ្នកនោះស្អប់រឺស្រលាញ់ព្រះអង្គយ៉ាងណា​ហើយរលហូតដល់បូជា១ជីវិតព្រោះតែសេចក្តីស្រលាញ់ទៀតផង ចំពោះខ្ញុំវិញខ្ញុំមិនអាចលះ​បង់ជីវិតដូចទ្រង់តែខ្ញុំអាចលើកលែងទោសអោយអ្នកដទៃនិងបង្ហាញអោយគេស្គាល់ព្រះ​យេស៊ូតាមរបៀបផ្សេង”។

ត្បិតតែខ្លួនជាបេក្ខជនមកពីខេត្តកំពង់ធំក្នុងភូមិភាគបាត់ដំបងតែត្រូវមកទទួលអគ្គសញ្ញា​ជ្រមុជទឹកនៅព្រះវិហារសន្តយ៉ូសែប ផ្សាតូចក្នុងភូមិភាគភ្នំពេញកំឡុងឆ្នាំ២០០២ ព្រោះតែក្នុង​កំ​​ឡុង​ពេលនោះបុញ្ញាកាកំពុងបន្តការសិក្សាថ្នាក់បរិញ្ញាបត្រនៅទីក្រុងភ្នំពេញ។

កញ្ញា ស្រីបុញ្ញាកាបានបន្ថែមថា៖ក្នុងសម័យនោះកញ្ញារួមនិងយុវជនមួយក្រុមបានស្ម័គ្រចិត្ត​ទៅជួយបង្រៀនអប់រំក្មេងៗមួយក្រុមធំដែលមានចំនួនប្រហែលជា៥០នាក់នៅក្នុងភូមិតាំង​គោកខេត្តកំពង់ធំ មួយសប្តាហ៍ម្តង បង្រៀនអប់រំជំនឿ អប់រំយុវជន និងស្ម័គ្រចិត្តចូលរួម​ក្រុមផ្សេងៗដើម្បីជួយសម្រួលកិច្ចការក្នុងព្រះវិហារនៅភ្នំពេញជាដើម។

ក្រោយបញ្ចប់ការសិក្សា នៅភ្នំពេញ កញ្ញា ស្រី បុញ្ញាកា បានទៅបម្រើការងារ ជាគ្រូបង្រៀន នៅខេត្តដំបង និងធ្វើជាប្រធានបណ្ឌលសិស្សវិទ្យាល័យ នៅក្នុងព្រះសហគមន៍បាត់ដំបង។ ក្រោយមក ក៏ប្តូរមកបង្រៀននៅភ្នំពេញ និងទទួលធ្វើជានាយិការ មណ្ឌលនិស្សតព្រះសហគកមន៍កាតូលិកកម្ពុជា។ អស់រយៈពេលជាង១០ឆ្នាំក្នុងមុខងារជានាយិការមណ្ឌលនិស្សិត កញ្ញាប្រាប់​ថា៖ មានភាពងាយស្រួលខ្លះនិងការពិបាកខ្លះៗតែការលំបាកទាំងអស់ដែលកញ្ញាបានជួប​គឺអាចបន្តទៅមុខបានដោយសារការអធិដ្ឋាន និងការជួយលើកទឹកចិត្ត ផ្តល់កម្លាំងចិត្តពីសំ​ណាក់អ្នកនៅជុំវិញខ្លួន។ដោយហេតុនេះទើបធ្វើអោយ កញ្ញាគឹតថានេះគឺជាអំណោយទាន​យ៉ាងពិសេសពីព្រះជាម្ចាស់ដែលទ្រង់ឲ្យជួបជាមួយមនុស្សល្អៗគឺពួកគេតែងតែនៅចាំ​​​ ផ្តល់កម្លាំងចិត្តឲ្យនាង ជានិច្ច។

លើសពីនេះទៅទៀតកញ្ញាស្រីបុញ្ញាកាក៍ជាប្រធានគណៈកម្មការព្រះវិហារព្រះកុមារ​យេស៊ូបឹងទំពុន និង ស្ម័គ្រចិត្តសម្រាប់គណៈកម្មការពិធីបុណ្យ​ និងក្រុមសង្កហៈជាជាដើម។

ប្រធានមណ្ឌលនិស្សិតរូបនេះបានបន្តថា៖ក្នុងជីវិតជាគ្រីស្តបរិស័ទគឺកញ្ញាមានអំណរ​សប្បាយ​នៅពេលដែលបានទៅព្រះវិហាររាល់ថ្ងៃអាទិត្យ ឬក្នុងពេលមានកម្មវិធីផ្សេងៗ ព្រោះនៅពេលដែលយើងបានទៅចូលរួមថ្វាយអភិបូជារ្យគឺហាក់ដូចជាបានធូស្រាលនូវទុក្ខ​កង្វល់មួយចំនួន ហើយយើងបានស្តាប់ការទេសនារបស់លោកបូជាចារ្យ​ ចែករំលែកនូវ​អ្វីៗ​ដែលល្អៗជាមួយគ្រីស្តបរិស័ទផ្សេងៗទៀត។​ ជាពិសេសតាមរយៈការស្តាប់អត្ថបទព្រះគម្ពី​ដំណឹងល្អ ពេលខ្លះអាចធ្វើឲ្យកញ្ញាកែប្រែនូវចំណុចខុសឆ្គង និងម្យ៉ាងទៀតនាងមិនមានអារម្មរណ៍ថាឃ្លាតឆ្ងាយពីព្រះជាម្ចាស់។

កញ្ញាក៏បានរំលឹក ផ្តាំផ្ញើទៅដល់យុវជនផ្សេងទៀត ដែលនៅឆ្ងាយ ពីព្រះសហគមន៍ អ្នកដែលមិនចាប់អារម្មរណ៍ក្នុងការចូលរួមថ្វាយ​អភិបូជាថ្ងៃអាទិត្យ សូមអាយចាប់អារម្មរណ៍ឡើងវិញនូវតួនាទីរបស់ខ្លួនជាគ្រីស្តបរិស័ទ និង​ម្យ៉ាងទៀតចំពោះយុវជនយុវនារី សូមយកចិត្តទុកដាក់ក្នុងការប្រកាស់ដំណឹងល្អ ទោះបីជាមានការមើលងាយរឺការសើចចំអកឬទទូលការរើសអើងសាសនាយ៉ាងណាក៍ដោយក៍យើងត្រូវតែខិតខំដើរទៅមុខជានិច្ចរហូតដល់គេទទួលស្គាល់យើង។ យុវជនត្រូវធ្វើជាអ្នក​ បន្តវែនជំនាន់ក្រោយដើម្បីអោយព្រះសហគមន៍កាតូលិកនៅប្រទេសកម្ពុជាកាន់តែមាន​ភាពរីកចម្រើនទៅមុខ។

ដោយៈ រឿន ស្រីម៉ាច

ព័ត៌មានច្រើនទៀត
១៣ សីហា ២០១៧

រាជធានីភ្នំពេញ៖ ព្រះ​វិហារ​សន្ត​សិលានិង​សន្ត​ប៉ូល ​នៃ​មណ្ឌល​សកម្មភាព​ភ្នំពេញ​ថ្មី បាន​រួម​សហការ​ជា​មួយ​​​សហគមន៍​​ដែលជា​អង្គការ​ក្រៅរាជ​រដ្ឋាភិបាល​មាន​អង្គការ​SOS Cambodian and Kids ជា​ប្រធាន​​ក្នុង​ការ​ដឹកនាំ​សកម្មភាព​ពិនិត្យ និង​ព្យាបាល​ជំងឺ​ជូន​ប្រជាពលរដ្ឋ ជាពិសេស​អស់​អ្នក​ដែល​ពុំមាន​លទ្ធភាព​គ្រប់គ្រាន់​ក្នុង​ការទៅព្យាបាលនៅមន្ទីរពេទ្យ។

កម្មវិធីនេះ​ធ្វើឡើង​ចំនួន​ពីរថ្ងៃ​គឺ​ចាប់​ពី​ថ្ងៃ​ទី​១២ ដល់​ថ្ងៃទី​១៣ ខែសីហា ឆ្នាំ២០១៧ នៅ​មណ្ឌល​សកម្មភាព​​ភ្នំពេញថ្មី ដោយបានពិនិត្យនិងព្យាបាលជំងឺជូនប្រជាពលរដ្ឋបានជាងមួយពាន់នាក់។ ​តាមប្រសាសន៍​របស់​លោកបូជាចា្យ ​សួន​ ហង្សលី​ ជា​តំណាងពេញសិទ្ធិ​​​​របស់​​លោក​អភិបាល​​ភូមិ​ភាគ​ភ្នំពេញ​ និង​ជា​បូជាចារ្យ​ទទួលខុសត្រូវ​មណ្ឌល​សកម្មភាព​ភ្នំពេញថ្មី បាន​ឲ្យ​ដឹងថា “​ខ្ញុំ​ពេញ​ចិត្ត​និង​សប្បាយចិត្ត​​ ព្រោះ​ថា​កម្មវិធីនេះ​បាន​ជួយ​ដល់​បងប្អូនជាច្រើនដែល​កំពុង​តែ​មាន​បញ្ហា​​សុខភាព ហើយគ្មាន​ថវិការ​គ្រប់គ្រប់គ្រាន់ក្នុង​ការព្យាបាល”​។​ លោក​បញ្ជាក់​ទៀត​ថា សម្រាប់​យើង​ដែល​ជាគ្រីស្ត​បរិស័ទនិង​ជាព្រះ​សហគមន៍ អ្វី​ដែល​សំខាន់​ គឺ​យើងធ្វើជា​មធ្យោបាយ​មួយ​នៅក្នុង​ការ​ប្រកាស​ដំណឹងល្អ ​តាមរយៈ​ការ​សម្តែង​ធម៌​មេត្តាករុណា និង​ជាឱកាសមួយ​ដើម្បី​ឲ្យ​បងប្អូន​ប្រជាពលរដ្ឋ​នៅជុំវិញព្រះសហគមន៍សន្តសិលានិងសន្តប៉ូលភ្នំពេញថ្មីនេះ ​បាន​ចូល​រួម​និង​ស្គាល់​ព្រះសហគមន៍ផងដែរ។​

រីឯលោក​វេជ្ជបណ្ឌិត ឡោ គឹមសុង (Dr. LOR Kim Song) ប្រធានក្រុម​គ្រូពេទ្យ​បាន​មាន​ប្រសាសន៍​ថា ​ក្នុង​រយៈ​ពេល​ជិត​ដប់ឆ្នាំ​ដែល ​SOS Cambodian and Kids បាន​បំពេញ​បេសក​កម្ម​​ជួយ​ពិនិត្យ​ និង​ព្យាបាល​ជំងឺជូនប្រជាពលរដ្ឋនៅប្រទេសកម្ពុជា ខ្ញុំ​ឃើញ​ថា​នៅទីនេះជាលើកទីមួយ​​ដែលមានកន្លែង​​ល្អជាងគេ ព្រោះ​ថា​ព្រះសហគមន៍នេះ​ដែល​ខ្ញុំ​បាន​ស្គាល់​តាមរយៈ​លោក​បូជាចារ្យសួន ហង្ស​​លី​ បាន​ខិតខំ​អស់ពីសមត្ថភាព​ក្នុង​ការ​ទទួល​ស្វាគមន៍​​​អ្នក​ជំងឺ ហើយ​មានទីធ្លាធំទូលាយ មានដំបូល​ និង​កៅអី​គ្រប់គ្រាន់​ដែល​អាច​ឲ្យ​​​អ្នក​ជំងឺ​​រង់​ចាំមានភាព​ងាយ​ស្រួល​​ មិនខ្លាចក្តៅ មិនខ្លាចភ្លៀង។ លោក​បន្ត​ថា​ កាល​ពី​មុន​​ក្រុម​យើង​ធ្លាប់​បាន​ទៅធ្វើ​សកម្ម​ភាព​នៅ​កន្លែង​ផ្សេងៗ ​គឺមិនដែល​បាន​កន្លែង​ល្អ​ដូច​នៅ​ក្នុង​ព្រះ​សហគមន៍​​​នេះ​ឡើយ​ព្រោះ​ពេល​​ខ្លះត្រូវ​ធ្វើ​ការនៅក្រោម​ដើឈើក៏មាន។​

លោក​វេជ្ជបណ្ឌិត​បាន​ឲ្យ​ដឹង​ទៀត​ថា កម្មវិធី​នេះ​ប្រព្រឹត្តទៅបាន​ក៏ព្រោះ​តែ​មាន​ការ​សហការជាមួយ​អង្គការ AHNEP អង្គការ SIYOAN BMA អង្គការ FERK និង​ព្រះសហគមន៍​កាតូលិក​ភូមិភាគភ្នំពេញ។ ឆ្លៀត​ក្នុង​ឱកាសនោះ ​លោក​ក៏បាន​ថ្លែង​អំណរគុណ​ដល់​ដៃគូ​សហការ​​ទាំងអស់ដែល​មកពី​ប្រទេស​អាឡឺម៉ង់ បារាំង អូស្ត្រាលី កូរ៉េ និង​សហរដ្ឋអាមេរិក​ ហើយ​សូម​​កោត​សរសើរ​ដល់​ក្រុម​និស្សិត​ផ្នែក​វេជ្ជសាស្រ្ត ​ដែលបាន​ស្ម័គ្រចិត្ត​មក​ជួយ​​ថែម​ទាំងចំណាយ​ថវិការ​​ទៅលើសំបុត្រយន្តហោះ​ និង​ចំណាយ​ផ្សេងៗ​ទៀត​​ដោយ​ខ្លួនឯង​។

នេះជាលើក​ទីមួយ ​ដែលព្រះសហគមន៍​កាតូលិកភូមិភាគភ្នំពេញ បាន​រួមសហការគ្នាជាមួយ​ក្រុម​គ្រូពេទ្យ​ទាំង​នេះ ហើយ​កម្មវិធីដូចនេះនឹង​មាន​បន្ត​នៅ​ឆ្នាំ​ក្រោយ​ទៀត​តែពេលវេលាជាក់លាក់​មិន​អាចកំណត់បានទេ ​ព្រោះ​សកម្មភាព​នេះ​ក៏​អាស្រ័យលើ​ស្ថានភាពនយោបាយ​នៅក្នុង​ប្រទេសកម្ពុជាផងដែរ។

ដាលីស

០៧ សីហា ២០១៧

​រាជធានីភ្នំពេញ៖ «បើសិនជាយើងពិតជា​មានជំនឿ និងស្គាល់អំពីរៀបនៃសាសនារបស់ខ្លួនពិតប្រាដកមែន យើងមិនគួរ អន់ចិត្ត ឬឈឺចាប់ចំពោះការរិះគន់ ឬការសើចចំអកពីសំណាក់អ្នកដទៃ​នោះទេត្បិតគេមិនបានស្គាល់យើងច្បាស់» នេះជាសំដីបញ្ជាក់របស់កញ្ញា ស្រី បុញ្ញាកា ជាគ្រីស្តបរិស័ទមួយរូប នៃព្រះសហគមន៍កាតូលិក។

កញ្ញា ស្រី បុញ្ញាកា កើតនៅភូមិ​ព្រែកស្បូវ សង្កាត់អូរគន្ធរ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ​ សព្វថ្ងៃមានតូនាទីជានាយិការមណ្ឌលនិស្សិតកាតូលិកកម្ពុជា។ ស្រី បុញ្ញាកា ទទួលនឿ លើព្រះយេស៊ូ ក្នុងព្រះសហគមន៍កាតូលិក ដោយសារបានមើលឃើញគំរូមួយចំនួនរបស់ អ្នកជឿលើព្រះយេស៊ូ នៃព្រះសហគមន៍កកាតូលិក ជាពិសេសលោកបូជាចារ្យ និងដូនជីកាតូលិក​ ដែលជម្រុញឲ្យនាង សម្រេចចិត្តចង់ឈ្វេងយល់អំពីជំនឿក្នុងព្រះសហគមន៍កាតូលិក។

ពេលជាយុវជនក្នុងព្រះសហគមន៍កាតូលិក ស្រី​ បុញ្ញាកា និយាយថា នាងពិតជាមានអំណរសប្បាយរីករាយ ក្នុងការចូលរួម​សកម្មភាពជាច្រើនដូចជា ចូលរួមក្នុងក្រុមចម្រៀងព្រះសហគមន៍កាតូលិក ចែករំលែកបទពិសោធន៍ផ្សេងៗនិងទទួលការរៀនអប់រំជំនឿពីលោកបូជាចារ្យ  ធ្វើពលកម្មរួមគ្នា អធិដ្ឋានរួមគ្នា ទៅសួរសុខទុក្ខអ្នក​ក្រីក្រ ចាស់ជរាជាដើម។ បុញ្ញាកា បញ្ជាក់ថា៖  សកម្មភាពទាំងនោះគឺយុវជនទូទៅមិនមានឪកាស់ធ្វើដូចយុវជន​កាតូលិកនៅពេលនោះ នោះទេ។

កញ្ញា ស្រី បុញ្ញាកា​ មានវ័យ ៣៧ឆ្នាំ ជាកូនទី៧ ក្នុងចំណោមបងប្អូន៨នាក់ នៃក្រួសារពុទ្ធបរិស័ទដែលមានជំនឿមាំមួន។ ក្នុងចំណោមបងប្អូនទាំងអស់មាន បងស្រីទី២ ទី ៥ និង រូបកញ្ញា ដែលជឿលើព្រះយេស៊ូ តាមព្រះសហគមន៍កាតូលិក។

នាយិការ វ័យ៣៧ឆ្នាំរូបនេះបានបន្ថែមថាដោយជំនឿយ៉ាងមាំថា៖អ្វីដែលជាកម្លាំងចិត្តឲ្យនាងអាចដើរទៅមុខដោយ​ស្នាមញញ្ញឹមគឺវត្តមានរបស់ព្រះជាម្ចាស់ដែលស្ថិតនៅក្នុងចិត្ត។ បើទោះបី​ជាពេលខ្លះនាងមានការលំបាក ការពិបាកចិត្ត និងមានអារម្មរណ៍ថាឯកោ តែនាងអាច​អធិដ្ឋានទួលអង្វរព្រះជាម្ចាស់ដែលតែងតែនៅក្បែយើងនិងចាំស្តាប់យើងគ្រប់ពេល។  ដូចនេះ​បើទោះបីជាមានរឿងអ្វីកើតឡើងក៍ដោយសូមយើងកុំបោះបង់ចោលព្រះអង្គ យើងកុំភ្លេច​ថាយើងជានណា?យើងកុំភ្លេចនូវថ្ងៃដែលបានទទួលអញ្ញាសញ្ញាជ្រមុជទឹក ហើយបាន​សន្យា​ចំពោះមុខព្រះជាម្ចាស់ក៍ដូចជាបងប្អូនគ្រិស្តបរិស័ទទាំងអស់ថានិងរួមស្លាប់រួមរស់ជាមួយព្រះជាម្ចាស់។

លើពីនេះកញ្ញាក៍ប្រាប់បន្ថែមថា៖​ "ខ្ញុំពេញចិត្តសម្រាប់ជី​វិតខ្ញុំដែលក្លាយជា​គ្រីសបរិស័ទម្នាក់ក្នុងចំណោមនុស្សជាច្រើនទៀត យើងខ្ញុំក៍មិនដែលភ័យខ្លាច ឬខ្មាស់គេនៅ​ពេលមានអ្នកដទៃនិយាយមិនល្អអំពីសាសនាខ្ញុំដែ។ ផ្ទុយទៅវិញខ្ញុំគឹតថា ព្រះជាម្ចាស់តែងតែ​លើកលែងលោកអោយមនុស្សទាំងអស់មិនថាអ្នកនោះស្អប់រឺស្រលាញ់ព្រះអង្គយ៉ាងណា​ហើយរលហូតដល់បូជា១ជីវិតព្រោះតែសេចក្តីស្រលាញ់ទៀតផង ចំពោះខ្ញុំវិញខ្ញុំមិនអាចលះ​បង់ជីវិតដូចទ្រង់តែខ្ញុំអាចលើកលែងទោសអោយអ្នកដទៃនិងបង្ហាញអោយគេស្គាល់ព្រះ​យេស៊ូតាមរបៀបផ្សេង”។

ត្បិតតែខ្លួនជាបេក្ខជនមកពីខេត្តកំពង់ធំក្នុងភូមិភាគបាត់ដំបងតែត្រូវមកទទួលអគ្គសញ្ញា​ជ្រមុជទឹកនៅព្រះវិហារសន្តយ៉ូសែប ផ្សាតូចក្នុងភូមិភាគភ្នំពេញកំឡុងឆ្នាំ២០០២ ព្រោះតែក្នុង​កំ​​ឡុង​ពេលនោះបុញ្ញាកាកំពុងបន្តការសិក្សាថ្នាក់បរិញ្ញាបត្រនៅទីក្រុងភ្នំពេញ។

កញ្ញា ស្រីបុញ្ញាកាបានបន្ថែមថា៖ក្នុងសម័យនោះកញ្ញារួមនិងយុវជនមួយក្រុមបានស្ម័គ្រចិត្ត​ទៅជួយបង្រៀនអប់រំក្មេងៗមួយក្រុមធំដែលមានចំនួនប្រហែលជា៥០នាក់នៅក្នុងភូមិតាំង​គោកខេត្តកំពង់ធំ មួយសប្តាហ៍ម្តង បង្រៀនអប់រំជំនឿ អប់រំយុវជន និងស្ម័គ្រចិត្តចូលរួម​ក្រុមផ្សេងៗដើម្បីជួយសម្រួលកិច្ចការក្នុងព្រះវិហារនៅភ្នំពេញជាដើម។

ក្រោយបញ្ចប់ការសិក្សា នៅភ្នំពេញ កញ្ញា ស្រី បុញ្ញាកា បានទៅបម្រើការងារ ជាគ្រូបង្រៀន នៅខេត្តដំបង និងធ្វើជាប្រធានបណ្ឌលសិស្សវិទ្យាល័យ នៅក្នុងព្រះសហគមន៍បាត់ដំបង។ ក្រោយមក ក៏ប្តូរមកបង្រៀននៅភ្នំពេញ និងទទួលធ្វើជានាយិការ មណ្ឌលនិស្សតព្រះសហគកមន៍កាតូលិកកម្ពុជា។ អស់រយៈពេលជាង១០ឆ្នាំក្នុងមុខងារជានាយិការមណ្ឌលនិស្សិត កញ្ញាប្រាប់​ថា៖ មានភាពងាយស្រួលខ្លះនិងការពិបាកខ្លះៗតែការលំបាកទាំងអស់ដែលកញ្ញាបានជួប​គឺអាចបន្តទៅមុខបានដោយសារការអធិដ្ឋាន និងការជួយលើកទឹកចិត្ត ផ្តល់កម្លាំងចិត្តពីសំ​ណាក់អ្នកនៅជុំវិញខ្លួន។ដោយហេតុនេះទើបធ្វើអោយ កញ្ញាគឹតថានេះគឺជាអំណោយទាន​យ៉ាងពិសេសពីព្រះជាម្ចាស់ដែលទ្រង់ឲ្យជួបជាមួយមនុស្សល្អៗគឺពួកគេតែងតែនៅចាំ​​​ ផ្តល់កម្លាំងចិត្តឲ្យនាង ជានិច្ច។

លើសពីនេះទៅទៀតកញ្ញាស្រីបុញ្ញាកាក៍ជាប្រធានគណៈកម្មការព្រះវិហារព្រះកុមារ​យេស៊ូបឹងទំពុន និង ស្ម័គ្រចិត្តសម្រាប់គណៈកម្មការពិធីបុណ្យ​ និងក្រុមសង្កហៈជាជាដើម។

ប្រធានមណ្ឌលនិស្សិតរូបនេះបានបន្តថា៖ក្នុងជីវិតជាគ្រីស្តបរិស័ទគឺកញ្ញាមានអំណរ​សប្បាយ​នៅពេលដែលបានទៅព្រះវិហាររាល់ថ្ងៃអាទិត្យ ឬក្នុងពេលមានកម្មវិធីផ្សេងៗ ព្រោះនៅពេលដែលយើងបានទៅចូលរួមថ្វាយអភិបូជារ្យគឺហាក់ដូចជាបានធូស្រាលនូវទុក្ខ​កង្វល់មួយចំនួន ហើយយើងបានស្តាប់ការទេសនារបស់លោកបូជាចារ្យ​ ចែករំលែកនូវ​អ្វីៗ​ដែលល្អៗជាមួយគ្រីស្តបរិស័ទផ្សេងៗទៀត។​ ជាពិសេសតាមរយៈការស្តាប់អត្ថបទព្រះគម្ពី​ដំណឹងល្អ ពេលខ្លះអាចធ្វើឲ្យកញ្ញាកែប្រែនូវចំណុចខុសឆ្គង និងម្យ៉ាងទៀតនាងមិនមានអារម្មរណ៍ថាឃ្លាតឆ្ងាយពីព្រះជាម្ចាស់។

កញ្ញាក៏បានរំលឹក ផ្តាំផ្ញើទៅដល់យុវជនផ្សេងទៀត ដែលនៅឆ្ងាយ ពីព្រះសហគមន៍ អ្នកដែលមិនចាប់អារម្មរណ៍ក្នុងការចូលរួមថ្វាយ​អភិបូជាថ្ងៃអាទិត្យ សូមអាយចាប់អារម្មរណ៍ឡើងវិញនូវតួនាទីរបស់ខ្លួនជាគ្រីស្តបរិស័ទ និង​ម្យ៉ាងទៀតចំពោះយុវជនយុវនារី សូមយកចិត្តទុកដាក់ក្នុងការប្រកាស់ដំណឹងល្អ ទោះបីជាមានការមើលងាយរឺការសើចចំអកឬទទូលការរើសអើងសាសនាយ៉ាងណាក៍ដោយក៍យើងត្រូវតែខិតខំដើរទៅមុខជានិច្ចរហូតដល់គេទទួលស្គាល់យើង។ យុវជនត្រូវធ្វើជាអ្នក​ បន្តវែនជំនាន់ក្រោយដើម្បីអោយព្រះសហគមន៍កាតូលិកនៅប្រទេសកម្ពុជាកាន់តែមាន​ភាពរីកចម្រើនទៅមុខ។

ដោយៈ រឿន ស្រីម៉ាច

០៦ សីហា ២០១៧

រាជធានីភ្នំពេញ៖ ព្រះវិហារ សន្តសិលា និងសន្តប៉ូល នៃព្រះសហគមន៍កាតូលិកភ្នំពេញថ្មី បានរៀបចំពិធី​ទទួល​បងប្អូនចំនួន ១៩នាក់ឲ្យចូលក្នុងព្រះសហគមន៍កាតូលិក ដើម្បីទទួលអប់រំជំនឿ ត្រៀម​ខ្លួន​ទទួលអគ្គសញ្ញាជ្រមុជទឹកក្លាយជាគ្រីស្តបរិស័ទ និងទទួលជីវិតថ្មីរួមជាមួយព្រះយេស៊ូ។

          ពិធីទទួលនេះបានប្រាព្ធធ្វើកាលពីថ្ងៃទី៦ ខែសីហា ឆ្នាំ២០១៧ កន្លងទៅ នៅព្រះវិហារ​សន្តសិលា និង​សន្តប៉ូល ភ្នំពេញថ្មី ដែលមានលោក សិលា សួន ហង្សលី ជាបូជាចារ្យទទួល​ខុស​ត្រូវ​ព្រះវិហារ​នេះជាអធិបតី និងមានគ្រីស្តបរិស័ទចូលរួមយ៉ាងច្រើនកុះករ។

          កិច្ចស្វាគមន៍បងប្អូនធ្វើនៅខាងក្រៅព្រះវិហារ តាមការទទូច និងគោះទ្វារសុំចូល របស់​បងប្អូន ដោយមានគ្រូអប់រំជំនឿអបដំណើរផង។ ព្រះសហគមន៍អញ្ជើញបងប្អូនចូលខាងក្នុង​ព្រះវិហារ បន្ទាប់ពីបានស្តាប់ ពាក្យសុំចូលព្រះសហគមន៍កាតូលិករបស់បងប្អូន​ជាមនុស្ស​ពេញវ័យ ដែលពួកគេចង់ក្លាយជាគ្រីស្តបរិស័ទ។ នៅខាងក្នុងព្រះវិហារ បងប្អូនជាបេក្ខជន​ទាំងអស់ ត្រូវបានសួរម្តងទៀតដោយលោកបូជាចារ្យអធិបតី។ ក្រោយមក បេក្ខជនបេក្ខនារី បាន​ប្រកាសពាក្យ៖ “ខ្ញុំសូមយកព្រះគ្រីស្តជាទីពឹង!” នៅជុំវិញព្រះឈើឆ្កាង។  “ខ្ញុំសូមយក​ព្រះ​បន្ទូលជាទីពឹង!” នៅចំពោះមុខព្រះគម្ពីរ។  “ខ្ញុំសូមយកព្រះសហគមន៍ជាទីពឹង!” ចំពោះមុខ​ព្រះសហគមន៍​ទាំងមូល។

          ក្នុងធម្មទេសនាលោកបូជាចារ្យ សិលា សួន ហង្សលី បានសម្តែងក្តីរីករាយក្នុងនាម​ព្រះសហគមន៍​ទទួលបងប្អូនដែលបានសម្រេចចិត្តដើរតាមព្រះយេស៊ូ។ លោកថាដើរជាមួយ​ព្រះយេស៊ូជាឯកសិទ្ធិរបស់បងប្អូន ដែលទទួលពិធីនៅថ្ងៃនេះ។ ដើរតាមព្រះយេស៊ូ គឺនឹងមាន​ការ​លំបាកជាច្រើននៅក្នុងជីវិត។ ប៉ុន្តែដោយសារព្រះយេស៊ូគង់នៅជាមួយ យើងបានធូរ​ស្បើយ​ក្នុងចិត្ត។ យើងពុះពារដើរតាមព្រះយេស៊ូ ជំនះឧបស័គ្គនានា ដូចក្នុងគម្ពីរសាវ័កឡើង​ភ្នំ​ជាមួយព្រះអង្គដើម្បីជួបជាព្រះបិតា។ លោកបូជាចារ្យបន្តថា ពេលដើរតាមព្រះយេស៊ូត្រូវ​ស្តាប់​​ព្រះអង្គ។ ពេលអធិដ្ឋាន យើងនិយាយទៅកាន់ព្រះអង្គ ប៉ុន្តែយើងក៏ស្តាប់ព្រះបន្ទូលរបស់ព្រះ។ ពេលណាយើងស្តាប់ ទុកឲ្យព្រះបន្ទូលធ្វើការក្នុងយើង ឲ្យព្រះបន្ទូលចូលក្នុងដួងចិត្តម្នាក់ៗ ដើម្បីយើងអាចរស់នៅតាមព្រះបន្ទូល បន្តិចម្តងៗបានទៅដល់គោលដៅ ជួបព្រះជាម្ចាស់។

          បងប្អូនទាំង១៩នាក់ គឺបានឈ្វេងយល់អំពីជំនឿលើព្រះយេស៊ូហើយដែរ។ ការទទួល​ចូល​ក្នុងព្រះសហគមន៍ឬជំហ៊ានទី១ ត្រៀមខ្លួនទទួលអប់រំជំនឿ ទទួលអគ្គសញ្ញាជ្រមុជទឹក។ ព្រះវិហារសន្តសិលា និងសន្តប៉ូល នៃព្រះសហគមន៍កាតូលិកភ្នំពេញថ្មី ជាព្រះសហគមន៍​ថ្មី​មួយក្នុងភូមិភាគភ្នំពេញ មានបងប្អូនកំពុងទទួលអប់រំជំនឿមកពីគ្រប់ទិសទី។

២៧ កក្កដា ២០១៧

កំពង់ស្ពឺ៖ កុមារតូចៗចំនួន១៦នាក់ បានបញ្ចប់ឆ្នាំសិក្សា២០១៦-២០១៧ នៅសាលាមត្តេយ្យសន្ត ម៉ាទីន នៃព្រះសហគមន៍ត្រែងត្រយឹង ខេត្តកំពង់ស្ពឺ មណ្ឌលសកម្មភាពព្រះសីហនុ កាលពីថ្ងៃ​ទី២៧ កក្កដា ២០១៧កន្លងទៅនេះ។ ពិធីបានប្រារព្ធទៅ ក្រោមការដឹកនាំដោយលោក អ៊ុន សុន ជាបូជាចារ្យទទួលខុសត្រូវមណ្ឌលសកម្មភាពព្រះសីហនុ និងមានការចូលរួមដោយ​មាតាបិតា និងអាណាព្យាបាលសិស្សជាច្រើននាក់។ នៅក្នុងពិធីនោះលោក​បូជាចារ្យ អ៊ុន សុន បានណែនាំដល់អ្នកដែលចូលរួមជាពិសេសមាតាបិតា និងអាណាព្យាបាលសិស្ស ឲ្យស្គាល់ពី​ទិសដៅរបស់ព្រះសហគមន៍ និងគោលបំណងដែលនាំឲ្យមានការកកើតសាលាមត្តេយ្យ​នេះ​ឡើង​គឺ៖ ជួយពង្រឹងស្មារតីកុមារមុនចូលទៅរៀននៅសាលារដ្ឋ កុំឲ្យមានភាពភ័យខ្លាច។ ជួយ​សម្រាល​ដល់ពេលវេលាឪពុកម្តាយដែលជាប់រវល់ប្រកបកិច្ចការចិញចឹមជីវិត។ ចូលរួម​សហ​-ការ និងជួយជំរុញឲ្យមាតាបិតា និងអាណាព្យាបាលយកចិត្តទុកដាក់ក្នុងការអប់រំកូន។ ហើយ​ជា​​ពិសេស គឺដើម្បីបង្ហាញធម៌មេត្តាករុណារបស់ព្រះជាម្ចាស់ដល់អស់បងប្អូនទាំងអស់។ តាម លោក  លេង ហុង ជាគណកម្មការព្រះសហគមន៍កាតូលិកត្រែងត្រយឹង  បានបង្ហាញថា ក្នុង​ចំណោមកុមារ​ទាំង១៦នាក់នោះ មាន១០នាក់បានទទួលលិខិតបញ្ជាក់ការសិក្សានៅ​សាលា​មត្តេយ្យ សន្តម៉ាទីន ព្រោះគ្រប់អាយុត្រូវចូលរៀននៅសាលាបឋមសិក្សា។ លោកបញ្ជាក់​ទៀត​ថា ទោះបីពួកគេចេញពីសាលាមត្តេយ្យទៅរៀននៅសាលាបឋមសិក្សាក៏ដោយ ក៏​ព្រះសហ​-គមន៍​​នៅតែបន្តបេសកកម្មគាំទ្រដល់កុមារទាំងនោះដដែល។ លើសពីនេះទៅទៀត ព្រះសហ-​គមន៍​ក៏មានផ្តល់នូវសម្ភារសិក្សា និងឯកសណ្ឋានដល់សិស្សដែលបានបញ្ចប់ការសិក្សា​នៅ​សាលា​មត្តេយ្យ និងត្រូវចូលរៀនកំរិតបឋមសិក្សាផងដែរ។ សាលាមត្តេយ្យ​សន្ត​ម៉ាទីន នឹង​ទទួល​កុមារដែលមានអាយុចន្លោះពី៤ទៅ៦ឆ្នាំ ឲ្យចូលរៀននៅថ្នាក់មត្តេយ្យសិក្សា នាឆ្នាំសិក្សា​២០១៧-២០១៨នាខែកញ្ញាខាងមុខនេះបន្តទៀត។
          នៅក្នុងមណ្ឌលសកម្មភាពព្រះសហនុ បានយកចិត្តទុកដាក់បំផុតក្នុងកិច្ចការ អប់រំដល់​កុមារតូចចំនួន៨០នាក់។ ក្នុងមណ្ឌលសកម្មភាពទាំងមូល មានសាលាមត្តេយ្យចំនួន៤កន្លែងគឺ​សន្តីម៉ារី​(កោះខ្យង) សន្តីដូមីនិកកូ(បឹងតាព្រហ្ម) សន្តីតេរេសា(ស្រែអំបិល) និងសន្តម៉ាទីន​(ត្រែងត្រយឹង)។

ដាលីស

២៤ កក្កដា ២០១៧

អង្គការសង្គម​ស៊ីវិល​ រួបរួមគ្នា​ជាមួយ​អន្តរសាសនាក្នុងការ​រៀបចំ​ឲ្យមាន​ទិវាថ្នាក់ជាតិ​ស្តីពី “បញ្ជ្រាបការយល់ដឹង ប្រយុទ្ធប្រឆាំងការជួញដូរមនុស្ស និងបញ្ចប់ទាសភាពសម័យ​ទំនើប”​ ដើម្បី​អប់រំនិង​បញ្ជ្រាប​ពលរដ្ឋកម្ពុជា​តាមរយៈសាសនានិង​ស្ថាប័នពាក់ព័ន្ធនានា។

          កម្មវិធីនេះ ​ផ្តួចផ្តើមដោយ​អង្គការការីតាសកម្ពុជា​និង​ត្រូវបាន​កោះអញ្ជើញ​ស្ថាប័ននានា​ដើម្បីរៀបចំ​កាលពីថ្ងៃទី១៨ និង២៤ ខែកក្កដា ខែ២០១៧នៅ​ការីតាស​កម្ពុជាសង្កាត់​បឹង​ព្រលឹត​ខ័ណ​៧​មករាភ្នំពេញ។​

          លោក​នូសុចិត្រា និង​កញ្ញាតឹកសុភ័ក្តតំណាងអង្គការការីតាសកម្ពុជា ​បាន​លើក​ឡើង​អំពី​គោល​គំនិត​នៃ​ការ​បង្កើត​ឲ្យ​មាន​ទិវាអប់រំ និង​ការប្រយុទ្ធប្រឆាំងការជួញដូរមនុស្សនេះ​គឺ​ផ្អែកទៅលើ​ស្ថានភាព​ពលករខ្មែរ​ ដែល​​​ចាញ់បោក​ជនល្មើស​តាមរូបភាពផ្សេងៗដើម្បី​លក់ឲ្យ​ធ្វើទាសករ​នៅក្រៅប្រទេស ហើយកិច្ចប្រជុំនេះ​ក៏​ដើម្បី​ស្វែងរក​ដៃគូ​ដែលមាន​ចំណាប់​អារម្មណ៍​​ចូលរួមជាមួយគ្នាមទាំងថវិការគំនិតនិង​សកម្មភាព​នានា ក្នុង​ការអប់រំដល់សាធារណៈ​ជន ជាពិសេស​ជនដែលងាយរងគ្រោះ។ ហើយ​ទិវានេះ​ប្រព្រឹត្តិទៅបាន​គឺ​អាស្រ័យលើ​បងប្អូន​ទាំង​អស់គ្នា ​ដើម្បី​រៀបចំរួមគ្នា​ដោយមិន​ប្រកាន់​សាសនា ពូជសាសន៍ ឬនិន្នាការ​ណាមួយ​ឡើយ​រីឯការីតាសគឺជាអ្នក​ផ្តួចផ្តើម។

          ព្រះតេជគុណអឿនសំអាត ព្រះលេខានៃសម្តេចសង្ឃតំណាង​ឲ្យ​ព្រះពុទ្ធសាសនា​ បាន​គាំទ្រ​លើគោល​គំនិត​ដែល​អង្គការការីតាសកម្ពុជា ​បានលើកឡើងនិង​ស្នើរឲ្យ​មាន​ទិវានេះ​ជា​រៀងរាល់ឆ្នាំ​ដោយមាន​ថេរដីកាថា នេះគឺ​ជាការពញ្ញាក់ស្មារតីនិង​បញ្ជូនសារផ្សេងៗ​ដល់​ប្រជា​ពលរដ្ឋខ្មែរនិង​រដ្ឋាភិបាល​។ ព្រះតេជ​គុណ​​ក៏បាន​លើក​ឡើង​ផងដែរ​អំពី​ ស្ថានភាព​របស់​ពលករខ្មែរ​នៅប្រទេសថៃ និង​បញ្ជាក់​បន្ថែម​ថាគំរោង​សកម្មភាពបែប​នេះគឺជា​ចំនុចមួយដើម្បី​​បញ្ជូនសារនិង​អប់រំ​ប្រជាពលរដ្ឋ​​​ ក៏ដូចជា​ការ​ជំរុញ​​និង​រឹតបន្ទឹងផ្នែក​ច្បាប់​ក្នុង​ការ​ចាកចេញ​ទៅ​ធ្វើ​ពលករ​នៅក្រៅប្រទេស។​​

          កិច្ចប្រជុំនេះ​បាន​រំពឹងទុក​ថា​ វេទិកានេះ​នឹង​ប្រព្រឹត្ត​ទៅ​នា​ចុង​​ខែសីហាខាងមុននៅសួន​ច្បារ​​​សាធារណៈ​មុខវត្ត​បុទុមវត្តី​ ដោយ​អញ្ជើញ​អ្នក​ចូលរួម​មកពី​សាសនា​ធំៗទាំង​បីនៅ​កម្ពុជា​អង្គការ​ស្ថាប័ននានា ដែលពាក់ព័ន្ធ​ប្រមាណជាប្រាំមួយពាន់នាក់​។ ទិវានេះ​ក៏​អាចនឹង​មានការ​ហែរ​ជា​ក្បួន​​ពីមុខផ្សារចាស់មកកាន់គោលដៅ​ វេទិកានៅមុខវត្ត​បុទុមវត្តីផងដែរ​ប្រសិន​បើរាជ​រដ្ឋាភិបាលកម្ពុជា​អនុញ្ញាត។​

          នេះជាលើក​ទីមួយ ​ដែល​អង្គការនេះ​បាន​រៀបចំទិវាឡើង​រួមគ្នា​ជាអន្តរសាសនា​ និង​ស្ថាប័ន​​​ពាក់ព័ន្ធ​បែបទ្រង់ទ្រាយធំ ហើយ​ការីតាសកម្ពុជានេះក៏​ធ្លាប់បាន​ធ្វើ​កម្មវិធី​ជា​អន្តរ​សាសនា​​​ក្នុង​ការ​ផ្សព្វផ្សាយ និង​ប្រយុទ្ធ​ប្រឆាំង​ការជួញដូរមនុស្ស​នេះ​ នៅព្រះវិហារ​កាតូលិក​ សន្ត​​យូសែប​(ផ្សារតូច) កាលពីខែកុម្ភៈកន្លងទៅនេះម្តងរួចហើយ។​

ដាលីស

២៣ កក្កដា ២០១៧

 

ព្រះវិហារ​ព្រះ​ត្រៃឯក តែងតែ​យក​ចិត្ត​ទុកដាក់​ទៅលើសកម្ម​ភាព​មេត្តាករុណា​ ចំពោះ​ចាស់ជរា អ្នក​ជំងឺ និង​ជនក្រីក្រ ដើម្បី​ចែករំលែកសេចក្តី​ស្រឡាញ់​ ធម៌មេត្តាករុណា និង​លើក​ទឹកចិត្ត ដោយ​មិន​ប្រកាន់​សាសនា​ នៅស្រុកគិរីវង់ ខេត្តតាកែវ។

          បើ​តាម​ប្រសាសន៍​ លោក​ហ្វេរណាន់ដូ សាប៉ាតា ជាបូជាចារ្យ​ទទួល​ខុសត្រូវ​មណ្ឌល​សកម្មភាព​តាកែវ បាន​ឲ្យ​ដឹងថា​ រាល់ពេល​ដែល​ពួក​យើង​បាន​ចុះទៅ​សួរសុខទុក្ខពួកគាត់ ខ្ញុំ​ឃើញ​ថា​ពួកគាត់​មាន​អំណរសប្បាយ និង​មាន​ភាព​ញឹម​ជានិច្ច​។ លោក​បន្ត​ថា​ អ្វី​ដែល​យើង​បាន​មើល​ឃើញ​ទាំង​នេះគឺ​​ជា​​ចលករ​​មួយ​​ ដែល​ណែនាំ​ឲ្យ​យើង​​ប្រកាស​ដំណឹងល្អ​​អស់​ពី​កម្លាំង​កាយ​ចិត្ត​ ហើយ​កិច្ចការ​​ដែល​យើង​កំពុង​តែ​ចែក​រំលែកទាំងនេះ គឺ​ចេញ​ពី​ព្រះ​វិហារ​ព្រះ​ត្រៃឯក។

          បូជាចារ្យ ជាគង្វាលព្រះសហគមន៍​រូបនេះ បានបញ្ជាក់​ថា ការ​សម្តែង​ធម៌​មេត្តាករុណា ចំពោះ​បង​ប្អូន​ឯទៀតៗ ពិត​ជា​មាន​សារសំខាន់ណាស់​នៅក្នុង​ព្រះសហគមន៍​កាតូលិក និង​ជា​ពិសេស​​នៅ​គិរីវង់នេះ ព្រោះ​ដែល​យើង​បាន​ទទួល​គឺ​ជា​ការទទួលស្វាគមន៍​រាក់ទាក់​យ៉ាង​កក់​ក្តៅ​​​ពី​បងប្អូន​ទាំងនោះ ដែល​ខុស​ពី​ប៉ុន្មានឆ្នាំមុន​​ព្រះសហគមន៍ត្រូវបាន​គេរើស​អើង ប្រកាន់​សាសនា​​ មិនសូវមាន​អ្នក​ចូលចិត្ត​។ លោក​ថានេះ​ហើយ​ជាគំរូ​​នៃ​ផលផ្លែ​ដែល​យើង​ទទួលបាន​ពី​ព្រះយេស៊ូ​ផ្ទាល់ ដែលជា​ព្រះ​បរមគ្រូនៃយើង បាន​ណែ​នាំ​ឲ្យ​​ព្រះ​សហគមន៍ពង្រឹង​ជំនឿ​ដល់​អ្នក​ដែល​ស្ម័គ្រចិត្ត​ក្នុង​សកម្មភាពមេត្តាករុណានេះផងដែរ។

ក្រុមមេត្តាករុណា នៃព្រះ​សហគមន៍​គិរីវង់ ព្រះ​វិហារ​ព្រះ​ត្រៃឯក​ តែង​តែ​ចុះ​សួរសុខទុក្ខ​និង​ធ្វើជា​ស្ពាន​ជួយ​ដល់​អ្នក​ដែល​ពិបាក អស់​សង្ឃឹម​។ ក្រុមនេះ​មាន​សកម្មភាព​ជារៀង​រាល់​សប្តាហ៍ ហើយ​ក្នុង​មួយ​ខែបាន​ចុះសួរសុខទុក្ខ​ជន​ទាំងងនោះ​ចំនួន​៧គ្រួសារ។

ដាលីស

 

១៩ កក្កដា ២០១៧

រាជធានីភ្នំពេញ៖ លោក សួន ហង្សលីជាបូជាចារ្យកាតូលិកជាតិខ្មែរ មានមុខងារជាតំណាងពេញសិទ្ធិរបស់អភិបាលព្រះសហគមន៍កាតូលិកភូមិភ្នំពេញ។  លោកមានកំណើជាកូនកសិករ​ នៃក្រុមគ្រួសារគ្រីស្តបរិស័ទកាតូលិក នៅក្នុងភូមិមាត់ក្រសាស់ ស្រុកល្វាឯម ខេត្តកណ្តាល។ លោកមានបងប្អូន​ប្រុស​បួននាក់ លោកជាកូនទី៤។​

 លោក សួន ហង្សលី បានរៀបរាប់ប្រវត្តិជីវិតរបស់លោក ទាក់ទងនឹងការត្រាស់ហៅរបស់ព្រះជាម្ចាស់ថា​ ៖ លោកបាន ទទួលអគ្គសញ្ញាជ្រមុជទឹកតាំងពីកុមារ​ តែលោកមិនដែលបានស្គាល់គ្រីស្តសាសនានោះទេដោយ​សារតែពេលលោកធំដឹងក្តីនៅក្នុងសម័យខ្មែរក្រហម។

 ក្នុងសម័យខ្មែរក្រហម ប៉ុល ​ពត ក្រុមគ្រួសាររបស់លោកត្រូវជម្លៀស ទៅដល់ភូមិឡាំតាវ ស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ ជាប់ព្រំដែន ប្រទេសថៃ។ ក្នុងសម័យខ្មែរក្រហម លោកក៍ដូចជាក្មេងប្រុសផ្សេងៗទៀតដែរគឺត្រូវទៅធ្វើការកាប់គាស់ ហើយមិនមានពេលបានរៀនសូត្រនោះទេ។

 ពេលខ្មែរក្រហមដួលរលំ លោកត្រឡប់មកស្រុកកំណើតវិញ តែនៅក្នុងរបៀបរិតត្បិតដដែល ​ពុំមានសេរីភាពខាងសាសនានោះទេ។ បន្តិចម្តងៗរដ្ឋាភិបាលបានអនុញ្ញាតឲ្យបង​ប្អូន គ្រីស្តបរិស័ទជាតិវៀតណាមជួបជុំគ្នានៅកន្លែងដែលមានវៀតណាមរស់នៅគឺនៅក្នុងភូមិមាត់ស្រ​សះខេត្តកណ្តាល។ ពេលនោះគ្រួសារគ្រីស្តបរិស័ទជាតិខ្មែរក៏ឆ្លៀតចូលលរួមដែរ។

ក្នុងឆ្នាំ១៩៨៩ម្តាយ ឪពុក និងម្តាយមីងតែងតែជំរុញឲ្យលោកទៅព្រះវិហារ តែត្រូវបាន​លោកបដិសេធដោយលើកហេតុផលថា នៅក្នុងស្រុកខ្មែរគឺគ្មានសាសនាណាដែលល្អជាង​សាសនាព្រះពុទ្ឋនោះទេ។

តែដោយសារ ការជំរុញខ្លាំងប្រកែកមិនបានពីក្រុមគ្រូសារ ធ្វើអោយលោកសម្រេចចិត្ត​ទៅព្រះវិហារលើកតំបូងដើម្បីសាកល្បងមើលថាតើគេនិយាយអំពីអ្វី?

 លោកបូជាចារ្យសួន​ ហង្សលីបន្តថា នៅពេលដែលលោកបានចូលក្នុងព្រះវិហារនាំឲ្យលោកចាប់អារម្មរណ៍ជាមួយ​នឹងព្រះបន្ទូលរបស់ព្រះយេស៊ូ គឺធ្វើឲ្យលោកយល់ផ្ទុយពីអ្វីៗដែលលោកធ្លាប់គឹតពីមុន។

លោកលើកពីព្រះបន្ទូលដែលទាក់ចិត្តរបស់លោកគឺ៖ “មនុស្សមិនអាចសង្រោះបានទេ ហើយការសង្គ្រោះគឺមក​ពីព្រះជាម្ចាស់”។ ពេលលោករិះគឹតអំពីព្រះបន្ទូលនេះធ្វើឲ្យ លោកយល់បានថា តាមការ​ពិតគឺមនុស្សទាំងអស់គ្មាន នរណាអាចធ្វើអំពើល្អរហូតដល់មានសម្ថភាពជួយសង្គ្រោះ​​ឲ្យមានជីវិតអស់កល្យជានិច្ចបាននោះទេ គឺមានតែព្រះជាម្ចាស់តែមួយគត់ដែលអាចធ្វើ​​​​បាន។

 លោកបូជាចារ្យរូបនេះបានលើកព្រះបន្ទូលមួយទៀតគឺអំពីសេចក្តីស្រលាញ់ដែលទាក់ចិត្តរបស់លោក គឺ “ព្រះយេស៊ូមានព្រះបន្ទូលថា ត្រូវស្រលាញ់បងប្អូនឯទៀតៗអោយដូចស្រលាញ់ខ្លួនឯង។”

ត្រង់ចំណុចនេះធ្វើឲ្យលោកយល់ថាជាការពិតក្នុងជីវិតរបស់យើងម្នាក់ៗគឺតែងតែ​ស្រលាញ់ខ្លួនឯងហើយមិនសូវចាប់អារម្មរណ៍ជាមួយអ្នកដ៍ទៃជាពិសេសជាមួយខ្មាំងសត្រូវ​របស់ខ្លួន ហេតុនេះវាផ្ទុយពីការគិតរបស់មនុស្ស។ លោកបានសន្និបដ្ឋានថា ៖ ប្រហែលព្រះ​បន្ទូលទាំងនេះអាចធ្វើអោយសង្គមខ្មែរមានការផ្លាស់ប្តូរ។ ហេតុនេះធ្វើឲ្យលោកសម្រេចចិត្ត​ទៅព្រះវិហារជារៀងរាល់អាទិត្យ ហើយចូលរៀនអប់រំជំនឿជាមួយគ្រូរដែលទៅពីភ្នំពេញ។ បន្តិចម្តងៗ លោក​បានទទួលព្រះកាយព្រះគ្រីស្តជាលើកតំបូង។

លោកបូជាចារ្យតំណាងពេញសិទ្ធិ រូបនេះបានបញ្ចាក់ថា៖សម្រាប់ផ្លូវដែលធ្វើឲ្យ លោកមើលឃើញពីការត្រាស់ហៅគឺដោយសារម្តាយមីងរបស់​លោកបានសួរសំនួរមួយថា៖ «តើក្មួយចង់ធ្វើជាលោកសង្គ្រាជទេ?»ព្រោះនៅសម័យនោះ​គឺគេតែងប្រើពាក្យលោកសង្គ្រាជសម្រាប់អ្នកបួសកាតូលិក។ តែលោកមិនបានឆ្លើយតបនិង​សំនួរនោះទេ​ ត្បិតលោកមិនយល់លោកសង្គ្រាជមានន័យយ៉ាងណា? នឹងម្យ៉ាងដោយសាលោកមើលឃើញលោកបូជាចារ្យដែលមកថ្វាយអភិបូជានៅសម័យនោះគឺសុទ្ធតែមានចំណេះដឹងខ្ពស់ ​គឺផ្ទុយពីរូបលោកដែលមានចំណេះដឹងទាប ហេតុនេះលោកគិតថាគឺមិនអាចទៅរួចនោះទេ។

 បូជាចារ្យលីបានបន្ថែមថា នៅសម័យនោះប្រទេសកម្ពុជា មិនទាន់មានសន្តិភាពពេញលេញនោះទេ គឺ​កំពុងមានការប្រយុទ្ធគ្នាយ៉ាងខ្លាំង រវៀងចលនាទ័ពព្រៃ និងរដ្ឋាភិបាលភ្នំពេញ​។ រដ្ឋ ក៏កំពុងចាប់យុវជនប្រុសៗឲ្យធ្វើជាទាហាន ដើម្បីទៅប្រយុទ្ធជាមួយចលនាទ័ពព្រៃនៅជាយដែន។ យុវជនទាំងនោះដែលបញ្ជូនទៅគឺងាយនឹងបាត់បង់ជីវិតណាស់។

 នៅថ្ងៃមួយពេលលោក ទៅចូលរួមក្នុងថ្ងៃបុណ្យណូអែល​​។ ក្រុមកងទ័ពបានចាប់លោកនិងយុវជនមួយចំនួនផ្សេងទៀតយកទៅឃុំទុក អស់រយៈពេលបីយប់។ លោកមានបងប្រុសដែលចូលបម្រើកងទ័ព បានលួចរំដោះចេញពី​ការ​ឃុំខ្លួន។ ក្រោយមកក៏ភៀសខ្លួនជាមួយបងប្រុសទៅដល់ ជំរុំជនភៀសខ្លួននៅព្រំដែនថៃ គឺ ជំរុំសាយធូ។ នៅទីនោះលោកពិតជាមានអំណរសប្បាយ​ខ្លាំងណាស់ព្រោះតែលោកបានគិតថា៖ លោកអាចរួចផុតពីសំនួររបស់ម្តាយមីងដែលមានបំណងចង់ឲ្យលោកធ្វើជា​បូជាចារ្យ ហើយនិងម្យ៉ាងទៀតលោកអាចបន្តការសិក្សាខ្លះៗដើម្បីប្រកបរបចិញ្ចឹមជីវិតបាន។

 

តាមផ្លូវទៅជំរុំសាយធូលោកបានអធិដ្ឋានជាប់ជានិច្ចដោយសន្យាជាមួយព្រះជាម្ចាស់ថា៖ ប្រសិនបើលោកចាកចេញទៅដោយមានសេចក្តីសុខនោះលោកនឹងចូលរួមបម្រើរក្នុងព្រះ​វិហារ។

នៅក្នុងជំរុំរយៈពេលពីរខែ លោកបានជួបជាមួយលោកបូជាចារ្យជាតិបារាំងម្នាក់ឈ្នោះ ប៊ែកណាឌុយ​ប្រា។ លោកបូជាចារ្យ ប៊ែកណាឌុយ​ប្រា បានសួរសំនួរមួយទៅកាន់លោកលីថាៈ តើលីចង់​ធ្វើជាបូជាចារ្យមែនទេ? តាម​​រយៈសំនួរនេះធ្វើឲ្យលោកគិតតម្តងទៀតអំពីការ​ត្រាស់ហៅ ជាបូជាចារ្យ។

 ក្នុងខែកញ្ញា ឆ្នាំ១៩៩១ លោកសួងហង្សលី បានសម្រេចចិត្តចាកចេញពីបងប្រុសរបស់ខ្លួន​ក្នុងជំរុំសាយធូ ទៅសាងសង់ផ្ទះមួយធ្វើពីឈើប្រកស្លឹកដើម្បីស្នាក់នៅជាមួយយុវជម្នាក់ទៀតក្នុងបំណងចង់ស្វែង​យល់ពីជីវិតជាអ្នកបួស។ មួយរយៈក្រោយមកទើបមានយុវជនម្នាក់ទៀតស្ម័គ្រចិត្តមករស់នៅ​ក្នុងផ្ទះនោះដែរដើម្បីស្វែងយល់ដូចគ្នា។ នៅគ្រានោះគឺយុវជនទាំងបីនាក់នោះមិនបាន​ទទួលការសិក្សាអោយជ្រៅជ្រេះនោះទេគឺគ្រាន់តែទទូលបានការអប់រំជីវិតខាងផ្លូវវិញ្ញាណ​ខ្លះៗពីលោកបូជាចារ្យដែលបម្រើការនៅទីនោះ។

 រហូតដល់ឆ្នាំ១៩៩២ ពេលកម្ពុជាមានសន្តិភាពវិញទើប លោកសួន ហង្សលី រួមជាមួយប្រជជនភៀសខ្លួនខ្មែរដទៃទៀត វិលត្រឡប់មក​ស្រុកកំណើត។ នៅពេលនោះលោកបានស្នាក់នៅក្នុងទីស្នាក់ការអង្គការការីតាស់មួយរយៈ ។ បន្ទាប់មកលោកបានបន្តការសិក្សាទេវវិទ្យាល័យនៅ​ខេត្តបាត់ដំបងដើម្បីសិក្សាស្វែងយល់បន្ថែមអំពីជីវិតអ្នកបួសជាមួយយុវជនផ្សេងៗទៀត។

នៅក្នុងទេវវិទ្យានៅបាត់ដំបង គឺពិបាកក្នុងការសិក្សាពី ព្រោះមិនសូវមានបច្ចេកទេសទំនើប ការសិក្សាមានតែជូលគ្រូរ មកបង្រៀននៅផ្ទះ រៀនព្រះគម្ពី និងជីវិតខាងផ្លូវវិញ្ញាណខ្លះៗជាមួយលោកបូជាចារ្យដែលមានបន្ទុកអប់រំនៅទេវវិទ្យាល័យ និងរៀបចំពេលវេលាធ្វើកាងារមាន ទាំងការធ្វើម្ហូបអាហារ​ ទៅផ្សារ និង​ការសំអាតផ្ទះដោយខ្លួនឯង ជាងនេះទៅទៀតសិស្សទេវវិទ្យាល័យ គឺមិនមានប្រាក់ក្នុងខ្លួននោះទេ។

 លោក សួន ហង្សលីបានបន្ថែមថា៖ លោកបានខិតខំប្រឹងប្រែងសិក្សារៀនសូត្ររហូតដល់ បានផ្លាស់ប្តូរ ទេវវិទ្យាមកភ្នំពេញក្នុងឆ្នាំ១៩៩៨។

លោកបូជាចារ្យសួន ហង្សលី បានចំណាយពេលវេលាសិស្សានៅទេវវិទ្យាល័យអស់រយៈពេល៩ឆ្នាំទើបទទួលការតែងតាំងជាឧបដ្ឋាក ប្រាំមួយខែក្រោយមក  ទទួលអគ្គសញ្ញាតែងតាំងជាបូជាចារ្យនៅក្នុងឆ្នាំ២០០១ ជាមួយ​លោកបួជាចារ្យខ្មែរបីនាក់ផ្សេងទៀតរួមមាន លោកង៉ែតវិន័យ លោកប៉ូល​​ឡាយ នឹង លោក អ៊ុន ស៊ុន ។

 លោករៀបរាប់បន្តថា​ ៖ ក្នុងបទពិសោធន៍ ជាបូជាចារ្យលើកដំបូងគឺលោកមានអារម្មរណ៍ ភ័យផង អរផង ព្រោះជាលើកដំបូងក្នុងការថ្វាយអភិបូជា។ លោកថា ពិតជាមានចិត្តរំភើបខ្លាំងណាស់ ដោយសារ​ជាលើកទីមួយ  ប្រសិទ្ធិពរលើព្រះកាយនិងព្រះលោហិត។

 លោកបូជា​ចារ្យលីត្រូវបានលោកអភិបាលភូមិភាគភ្នំពេញគឺលោក អេមីល ដេតម្ប ចាត់អោយទៅ​បម្រើរ ព្រះសហគមន៍ក្នុងខេត្តកំពត នឹងខេត្តតាកែវរួមជាមួយលោកអូលីវីយេ។

លោកបានថ្លែងថា៖នៅសម័យនោះខេត្តទាំងពីរ គឺពុំសូវមានគ្រីស្តបរិស័ទនោះទេ ហើយ​ព្រះវិហារក៍មានសភាពទ្រុឌទ្រោម ។ ដោយហេតុនេះលោកត្រូវចំណាយពេលវេលាដើម្បី​ទៅប្រកាស់ដំណឹងល្អនៅទីនោះ ដោយចុះទៅសួរសុខទុក្ខអ្នកភូមិ និងជិះកង់ស្វែងរក​គ្រីស្តបរិស័ទនៅតាមកន្លែងផ្សេងៗ​ដើម្បីបង្កើតព្រះសហគមន៍ថ្មី។ អស់រយៈពេលប្រាំឆ្នាំនៅខេត្ត​កំពត ក្រោយមកលោក ចាកចេញពីប្រទេសកម្ពុជាទៅសិក្សានៅប្រទេសបារាំងផ្នែកទេវៈវិទ្យា​​រយៈពេលប្រាំបីឆ្នាំ។

 លោកបូជាចារ្យវ័យ៤៦ឆ្នាំរូបនេះបានអោយដឹងបន្ថែមថា៖ ជីវិតជាបូជាចារ្យ គឺ​មានសារៈសំខាន់ខ្លាំងណាស់ព្រោះតែលោកបូជាចារ្យអាចជួយគេបានច្រើន គឺណែនាំគេ​អោយស្គាល់ពីជំនឿ ស្គាល់ពីតម្លៃនៃជីវិត អោយគេមានទំនាក់ទំនងជាមួយព្រះជាម្ចាស់និងកិច្ចការជាច្រើនទៀតដែលគ្រីស្តបរិស័ទមិនអាចធ្វើបាន​។

​លោកបន្តថា៖ ជាបូជាចារ្យគឺមិនមែនជួយអ្នកដទៃត្រឹមតែផ្លូវវិញ្ញាណនោះទេគឺជួយទាំងផ្លូវកាយ​និងផ្លូវចិត្ត ដូចជាអ្នកក្រីក្រជាដើម។ ជាពិសេសគឺលោកបូជាចារ្យអាចជួបនិងស្គាល់មនុស្សជាច្រើនជាពិសេសអាចជួយអ្នកក្រីក្រដោយចំៗ។  លោកបូជាចារ្យផ្ទាល់ក៍មានអំណរសប្បាយ ​ព្រោះយើងបានជួយគេដោយជំនឿនាំអោយយើងយល់ថាព្រះជាម្ចាស់ប្រទានពរអោយយើងតាមរយៈកិច្ចការនានាដែលយើងប្រព្រិត្ត។

 លោកបូជាចារ្យលីបានបង្ហាញចំណាប់អារម្មរណ៍ ចំពោះចំនូនសិស្សទេវវិទ្យាល័យនិងអ្នកដែលស្តាប់ឮការត្រាស់​ហៅសព្វថ្ងៃគឺសម្រាប់នៅកម្ពុជាគឺមានតិច​។ លោកថា៖យើងមិនអាចបន្ទោសគេនោះទេ នេះក៍ព្រោះតែប្រទេសយើងមានគ្រីស្តបរិស័ទតិចដែរ និងម្យ៉ាងទៀតដោយសារសង្គមសព្វថ្ងៃ​ជឿនលឿនតាមសម័យកាល ហេតុនេះបើធ្វើការប្រៀបធៀបទៅនឹងបណ្តាប្រទេសផ្សេង​ទៀតក៍មានចំនួនថយចុះដែរ។ យើងមិនអស់សង្ឃឹមនោះទេបើទោះបីជា​អ្នកដែលស្តាប់ឮការត្រាស់ហៅមានចំនួនតិចតែនៅថ្ងៃអនាគត់គឺអាចមានច្រើន។

លោក សួនហង្ស លីបន្តថាៈ ក្នុងជីវិតយើងជាគ្រីស្តបរិស័ទគឺយើងមិនត្រូវអស់សង្ឃឹមនោះទេ​បើទោះបីជាមានបញ្ហាយ៉ាងណាក៍ដោយក្នុងជីវិតរស់នៅ យើងដឹងថា គម្រោងការណ៍​របស់ព្រះជាម្ចាស់នៅតែសម្រេចទៅមុខជានិច្ច៕ ដោយ រឿន ស្រីម៉ាច

១៦ កក្កដា ២០១៧

ព្រះវិហារ​សន្តី​ម៉ារី​ម៉ាដាឡាគីឡូម៉ែត្រលេខ១១ បាន​ប្រារព្វពិធី​បុណ្យ​ដើម្បី​នឹករឭកដល់​ឧបការី​នីនៃព្រះ​សហគមន៍​កាតូលិក។ គ្រីស្តបរិស័ទទីនោះជឿថា​ជា​សន្តី​ដែល​បាន​ថែរក្សា និង​ទូលអង្វរ​ព្រះជាម្ចាស់​សម្រាប់​ព្រះសហគមន៍នេះ។

កម្មវិធីនេះ​ត្រូវបាន​ធ្វើឡើង​នៅ​ភូមិ​ស្វាយប៉ាក ខ័ណឫស្សីកែវ រាជធានី​ភ្នំពេញ​ កាលពីថ្ងៃទី១៦ កក្តដា ២០១៧ ក្រោម​អធិបតីភាព លោកអភិបាល​អូលីវីយេ និងមានគ្រីស្តបរិស័ទចូលរួម​យ៉ាងច្រើនកុះករ ដែល​មកពី​ព្រះ​សហគមន៍​​នានា​ក្នុង​មណ្ឌល​សកម្មភាព​ភ្នំពេញ​ខាងជើង ។​

          ឆ្លៀតក្នុង​ឱកាសនេះដែរ លោក​អូលីវីយេ បានមាន​ប្រសាសន៍លើកទឹកចិត្ត​គ្រីស្ត​បរិស័ទ​​ ថា ​ថ្ងៃនេះ ​យើងគោរព​សន្តី​ម៉ារី​ម៉ាដាឡា ទោះបីជាយើង​មិនអាចមានក្បួន​ហែរបានដោយ​សារ​ផ្លូវពិបាក​​តែ​យើង​ដឹងថា​ព្រះជាម្ចាស់គង់នៅជាមួយយើង។ លោក​អភិបាល​បានរំឭកថា​ សន្តី​ម៉ារី​​ម៉ាដាឡា ជាគំរូមួយរបស់គ្រីស្ត​បរិស័ទពីដើម និងមាន​ឈ្មោះនៅក្នុង​អត្ថបទគម្ពីរ​ជា​ច្រើន ​ដោយសារ​គាត់​បាន​ដើរតាមព្រះយេស៊ូ​អស់ពីជំនឿ​របស់​​គាត់​។

          នៅក្នុង​ធម្មទេសនា លោក​អភិបាលថា ថ្ងៃនេះ​យើង​គោរពសន្តី ម៉ារីម៉ាដាឡា គឺ​ជាឱកាសមួយ​ដើម្បី​នឹកឃើញ​ដល់ជីវិត​សន្តី​ម៉ារីម៉ាដាឡា នឹកឃើញ​ដល់ទំនាក់ទំនង​នាងជាមួយ​ព្រះ​យេស៊ូ គឺ​ជារបៀប​មួយ​ពិសេស​និងជិតស្និទ្ធជាមួយព្រះយេស៊ូ ដែល​ធ្វើឲ្យ​នាង​ទៅជាសាវ័កទីមួយ​ដែល​ធ្វើជាសាក្សីប្រកាសថាព្រះយេស៊ូ​ រស់ឡើងវិញ។ 

តាមរយៈសន្តី​ម៉ារីម៉ាដាឡា លោកអូលីវីយេ​បាន​ជំរុញ​គ្រីស្ត​បរិស័ទ​​គិត​ដល់ជីវិត​ព្រះ​សហ​​​គមន៍​សព្វថ្ងៃ និង​អំពីរបៀប​​បង្ហាញអំពីជីវិត​ដែល​មាន​វត្តមានព្រះយេស៊ូ​គង់នៅ​ជា​មួយ គឺ ១) បំពាក់ព្រះយេស៊ូ នៅ​ពេល​យើងទទួលអគ្គសញ្ញាជ្រមុជទឹក យើងបំពាក់អាវស ទទួលជីវិតថ្មី​ដោយជិត​ស្និទ្ធ​ជាមួយ​ព្រះ​យេស៊ូ។ ២) ភ្ជាប់ជាមួយ​ព្រះបន្ទូល ដោយ​អាន និង​ស្តាប់ព្រះបន្ទុលជារៀងរាល់ថ្ងៃ។ ៣) អធិដ្ឋាន ដោយដឹងថា​ដួងចិត្ត​របស់​យើងជាវិហារតូចមួយដើម្បីទូលអង្វរព្រះជាម្ចាស់​សម្រាប់​គ្រួសារ និង​សង្គម។ ៤) ថែរក្សាសេចក្តីស្រឡាញ់ជានិច្ច ដោយ​បង្កើត​ទំនាក់ទំនង​ល្អនៅក្នុង​ភូមិនិង​ស្រឡាញ់បងប្អូនឯទៀតៗ។ ៥) លើកលែងទោស​ ជាតួនាទីគ្រីស្ត​បរិស័ទ​ត្រូវតែ​លើកលែង​ទោស​ជានិច្ច​ដើម្បី​ផ្តល់សក្ខីភាព​។ និង​៦) មានសេចក្តី​ក្លាហាន ដើម្បី​បង្ហាញពីជំនឿ​​ព្រោះ​ថា​ព្រះហឫទ័យ​ស្រឡាញ់​របស់ព្រះយេស៊ូ​ មានព្រះវិញ្ញាណដ៏វិសុទ្ធ​​ជំរុញយើងឲ្យ​ធ្វើជាសាក្សី និង​ធ្វើជាគ្រីស្ត​បរិស័ទ​សកម្ម។

ប្រធានយុវជន ឡុង រតនា​ នៃព្រះវិហារសន្តីម៉ារីម៉ាដាឡា បានឲ្យដឹងថា សន្តីនេះ​ជាគំរូមួយដែលល្អ​សម្រាប់ភូមិនេះ ព្រោះពីមុនភូមិនេះ​សំបូរណ៍ទៅដោយ​ស្ត្រីបម្រើការកំសាន្ត ដែលជាហេតុព្រះសហគមន៍​ជ្រើស​រើស​សន្តី​ម៉ារីម៉ាដាឡា​ដើម្បីជាគំរូ និង​ជួយដល់ពួកគេ​ក្នុង​ការ​កែប្រែ​ចិត្ត​គំនិត និង​ជឿលើ​ព្រះ​ជា​ម្ចាស់​​​។ យុវជននេះបន្តថា ពីមុន​គ្រីស្ត​បរិស័ទ​យើងតិច ដោយសារ​មនុស្សនៅទីនេះ​គិតអំពីការងារចិញ្ចឹមជីវិតមិនសូវមកព្រះវិហារ​ តែឥឡូវ​តាមរយៈ​គំរូសន្តីម៉ារី​ម៉ាដាឡា បាន​ជួយឲ្យ​មនុស្សនៅទីនេះ​ រួមទាំងយុវជន​ចេះកែប្រែចិត្ត​គំនិត​ គិតអំពីព្រះជាម្ចាស់ និង​មាន​សេចក្តី​សង្ឃឹម​នៅក្នុង​ជីវិតឡើងវិញ​។​

ដាលីស​

  1 2 3 4 5 6 7 8 9 10  ...   

© Copyright 2013 Catholic Phnom Penh - All rights reserved.