ពិធីចែករង្វាន់សិស្សពូកែនិងសិស្សនិទ្ទេស A,B ក្នុងស្រុកត្រាំកក់

សិស្សប្រលងបាក់ឌុបជាប់និទ្ទេស A ចំនួន ៤នាក់ និទ្ទេស B ចំនួន ៣១នាក់ និងសិស្សពូកែពាន់រង្វាន់ឯកឧត្តមបណ្ឌិតច័ន្ទ សារុន ពីលេខ១​ដល់លេខ១០ ចំនួន ១២៤នាក់​ ​ និងគ្រូបង្រៀនល្អ មកពីវិទ្យាល័យនានាក្នុង​ស្រុក​ត្រាំកក់ ឆ្នាំសិក្សា ២០១៨-២០១៩ ទទួលរង្វាន់លើកទឹកចិត្ត នា​ថ្ងៃទី៣ តុលា ២០១៩។  ពិធីប្រគល់រង្វាន់បានប្រារព្ធធ្វើឡើង​នៅសាលាស្រុកត្រាំកក់  ក្រោមអធិបតីភាព របស់ឯកឧត្តមបណ្ឌិត ច័ន្ទ សារុន ជាប្រធានក្រុមការងារប្រចាំស្រុកត្រាំកក់ លោក អូលីវីយេ អភិបាលព្រះសហគមន៍កាតូលិកភូមិភាគភ្នំពេញ និងថ្នាក់ដឹកនាំមន្ទីរអប់រំខេត្ត ថ្នាក់ដឹកនាំស្រុក និងមន្ត្រីរាជការ ព្រមទាំងមានការចូលរួមពីប្រជាពលរដ្ឋ យ៉ាងច្រើនកុះករ។ លោក អ៊ុត ជំនិត ប្រធានការិយាល័យអប់រំ យុវជន និងកីឡា ស្រុកត្រាំកក់ បានឡើងថ្លែងរបាយការណ៍ជូនអង្គពិធីមានដូចជា នៅក្នុងស្រុកត្រាំកក់មានវិទ្យាល័យចំនួន១០ ក្នុងឆ្នាំសិក្សា ២០១៨-២០១៩នេះ មានបេក្ខជនចុះឈ្មោះប្រឡងមធ្យមសិក្សាទុតិយភូមិចំនួន ១២០៥នាក់ ស្រី ៦៦៦នាក់។ បេក្ខជនមកប្រឡង ១២០៣នាក់ ស្រី ៦៦៤នាក់។ …

ពិធីចែករង្វាន់សិស្សពូកែនិងសិស្សនិទ្ទេស A,B ក្នុងស្រុកត្រាំកក់ Read More »