សមាជិក​CACD​ឈ្វេង​យល់​អំពី​ច្បាប់​និង​ឯកសារ​សារពើពន្ធ

សមាជិក​នៃ​សម្ព័ន្ធកាតូលិក​ដើម្បីមនុស្សធម៌​និង​ការ​អភិវឌ្ឍន៍​ (CACD) បាន​រៀបចំ​ជំនួប​​លើក​ទី​២​ក្នុងឆ្នាំ​២០២៣​នេះ​នៅ​ទីស្នាក់ការ​កណ្តាល​របស់​អង្គការការីតាសកម្ពុជានារាជធានីភ្នំពេញ​ ដើម្បី​ឈ្វេងយល់​បន្ថែមអំពី​ច្បាប់និង​ការរៀបចំ​ឯកសារ​​សារពើពន្ធចំពោះ​ស្ថាប័ន​អង្គការ​ក្រៅ​រដ្ឋាភិបាល​​ ដែល​មានវាគ្មិន​ពី​ស្ថាបន​ចំនួន​២​គឺ​អ្នកស្រី ប្រាក់ កែវ​គង្គា មក​ពី​គណៈកម្មាធិការ​សហប្រតិបត្តិការ​ដើម្បី​កម្ពុជា និង​លោក​បាប៊ូឡាល ប៉ារីហា (Babulal Parihar) ​មក​ពី​ក្រុមហ៊ុន​ឡក់ឆាន​កម្ពុជា (Lochan & Co (Cambodia) Company Limited)។

ក្នុងពិធីបើក​កម្មវិធី​ជំនួប លោកអភិបាល​អូលីវីយ៉េ ​ជ្មីត​ហស្លេ គណៈ​កម្មការនាយក​នៃCACD​ មានប្រសាសន៍​ទៅ​កាន់​អង្គប្រជុំ​ដែលមានសមាជិក​ជិត​៥០នាក់កាលពី​ម្សិលមិញ​ថា នៅក្នុង​ថ្ងៃនេះ យើង​ប្រជុំ​ដើម្បី​ចូល​ទៅ​ក្នុងឯកទេស​ខ្ពស់​មួយ​ ហើយលោក​​សង្ឃឹម​ថាសមាជិក​ទាំងអស់​នឹង​ទទួល​បាន​ចំណុច​ខ្លះៗ ដើម្បី​បំពេញ​តម្រូវការ​របស់​រដ្ឋាភិបាល​សម្រាប់ស្ថាប័ន​របស់​ខ្លួនលើ​​ឯកសារ​សារពើពន្ធ​ ក្នុងកិច្ច​ការ​​បម្រើ​​មនុស្ស​ឯទៀតៗ។

លោកអភិបាល​បាន​បញ្ជាក់ថា ដោយសារ​​គោល​ដៅ​របស់​យើង​គឺ​តែ​មួយ «គឺ​បម្រើ​ដើម្បី​អភិវឌ្ឍន៍ ដើម្បី​សម្តែង​ធម៌មេត្តាករុណាដែលយើង​បាន​ទទួល​ពីព្រះជាម្ចាស់​។»

លោក​បន្ថែមថា នៅ​ថ្ងៃនេះ យើង​អធិដ្ឋាន​ទៅ​ព្រះជាម្ចាស់​ សម្រាប់​គ្រប់​អំណោយទាន​ដែលយើង​បាន​ទទួល​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ ដែល​ជួយ​យើង​​បម្រើ​​អ្នកដទៃ​​ក្នុងមេត្តាករុណា​ដើម្បី​អភិវឌ្ឍន៍ក្នុងគ្រប់​វិស័យ​​​ ដោយ​​«​ចែក​រំលែក​ជីវិតដ៏ពិសេស​ដែល​យើង​បាន​ទទួល​ព្រះជាម្ចាស់ ជាពិសេស​ពី​ព្រះយេស៊ូ​​ដែល​មាន​ព្រះជន្ម​រស់ឡើងវិញ។»

លោកអភិបាល​ឲ្យដឹងទៀតថា ​ជីវិត​របស់​យើង​ដែល​រស់នៅ​លើ​ផែនដី​នេះ​មាន​សុខ​និង​ទុក្ខ​ជាមួយ​គ្នា ប៉ុន្តែ​ដោយ​យើង​ដឹងថា «​​​ជីវិត​របស់យើង​នៅ​លើ​ផែន​ដីនេះក៏​ដូច​ជីវិត​នៅ​លើ​ស្ថាន​បរមសុខ​គឺនៅជាមួយព្រះជាម្ចាស់។»

កញ្ញា ម៉ៅ ស្រីកែវ លេខាធិការិនី​នៃ​គណៈកម្មការ​ពលករ​បាន​ប្រាប់ថា ទោះ​បី​គាត់​មិន​មែនជា​គណនេយ្យករក៏ដោយ តែ​ការ​យល់ដឹង​បន្ថែម​ក៏​ល្អដែរ គឺ​ជួយ​គាត់​យល់​ច្បាស់​ពី​កាតព្វកិច្ច​របស់គាត់​​ចំពោះ​រដ្ឋ។

​និយាយ​សំដៅ​ពន្ធ​លោក​ប្រាក់​បៀវត្ស​ ​ស្រ្តី​រូប​នេះ​ឲ្យដឹងថា ប្រាក់ខែតិច​ កាត់ពន្ធ​តិចមែន តែ​បើ​មើល​ពី​ការ​ចំណាយ​របស់​បុគ្គលម្នាក់ គឺ​ពេលនេះ​ពិបាក​ណាស់​ ដោយសារ​ចំណាយ​មានកាន់តែច្រើន​ទៅៗ។ ស្រីកែវ​បន្ត​ថា «សម្រាប់​ខ្ញុំ បើ​អត់កាត់​ពន្ធ​ល្អជាង។»

ក្នុងបទបង្ហាញ​កាលពី​ម្សិលមិញនេះ អ្នក​ចូលរួម​ទាំងអស់​បាន​ឈ្វេងយល់​បន្ថែម​នូវគោលការណ៍​ច្បាប់​ផ្សេង​របស់​រដ្ឋាភិបាល​ ​របៀប​ដាក់​ឯកសារ​លើ​សារពើពន្ធ និង​ការ​ផាកពិន័យ​ជាដើម។

សមាជិក​នៃ​សម្ព័ន្ធកាតូលិក​ដើម្បីមនុស្សធម៌​និង​ការ​អភិវឌ្ឍន៍​ (CACD) មានអង្គការ​និង​សមាគម​របស់​ព្រះសហគមន៍​កាតូលិក​ជាច្រើន​សរុប​ប្រមាណ​២៤​ស្ថាប័ន ដែល​ធ្វើ​ការងារ​​លើ​វិស័យអប់រំនិង​សិក្សាធិការ មេត្តាករុណា សង្គមកិច្ចនិង​អភិវឌ្ឍ​ជន​បទ សហគ្រិនសង្គម សុខភាព ពលករ ផ្សព្វផ្សាយ​ពត៌មាន និងសិល្បៈ។

សម្ព័ន្ធនេះ​បាន​រៀបចំ​កិច្ច​ប្រជុំ​របស់​ខ្លួន​ជារៀង​រាល់​៣​​ខែ​ម្តង​៕

កែវ កញ្ញា

Facebook
Twitter
LinkedIn

អត្ថបទថ្មី

ព្រះសហគមន៍កាតូលិកចំការទៀង ចែកទេយ្យទានជូនចាស់ជរា ១០០នាក់ ក្នុងឱកាសបុណ្យភ្ជុំ

ខេត្តតាកែវ៖ នាថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៦ ព្រះសហគមន៍កាតូលិកសន្តីម៉ារីញញឹម ចំការទៀង បានរៀបចំកម្មវិធីជួបសំណេះសំណាល និងចែកទេយ្យទានជូនដល់លោកយាយលោកតាចាស់ជរាចំនួន ១០០នាក់ ក្នុងឱកាសបុណ្យភ្ជុំ ក្រោមអធិបតីភាព លោកអភិបាល អូលីវីយ៉េ ជ្មីតហស្លេ អភិបាលព្រះសហគមន៍កាតូលិកភូមិភាគភ្នំពេញ និង ព្រះតេជគុណ ង៉ែត ចំរើន ចៅអធិការវត្តអង្គមន្ត្រី។ ថ្លែងនៅក្នុងពិធីសំណេះសំណាល និងចែកទេយ្យទានជូនដល់ចាស់ព្រឹទ្ធាចារ្យ នារដូវបុណ្យភ្ជុំ ព្រះតេជគុណ ង៉ែត

នៅក្នុងជំនួបសំណេះសំណាលជាមួយគណៈកម្មការក្រុមប្រឹក្សាព្រះសហគមន៍ មណ្ឌលសកកម្មភាពតាកែវ

តាកែវ៖ នៅក្នុងជំនួបសំណេះសំណាលជាមួយគណៈកម្មការក្រុមប្រឹក្សាព្រះសហគមន៍ មណ្ឌលសកកម្មភាពតាកែវ កាលពីថ្ងៃទី ៤ ខែតុលា ឆ្នាំ២០២៦ លោកអភិបាល អូលីវីយ៉េ ជ្មីតហស្លេ អភិបាលនៃព្រះសហគមន៍កាតូលិកភូមិភាគភ្នំពេញ បានលើកទឹកចិត្តលោកបូជាចារ្យ គណៈកម្មការ និងគ្រីស្តបរិស័ទទាំងអស់ឱ្យអនុវត្តស្មារតី ការធ្វើដំណើររួមគ្នា (Synodality)។ លោកអភិបាលបានបញ្ជាក់ថា ការសម្រេចចិត្ត និងកិច្ចការដឹកនាំព្រះសហគមន៍មិនត្រូវប្រគល់បន្ទុកទាំងស្រុងទៅលើលោកឪពុក (បូជាចារ្យ) តែម្នាក់ឯងដូចមុនទៀតឡើយ ប៉ុន្តែទាមទារឱ្យស្តាប់គ្នា ផ្លាស់ប្តូរយោបល់ និងសហការគ្នាទៅវិញទៅមករវាងគ្រីស្តបរិស័ទ បូជាចារ្យ

ដំណើរទស្សនកិច្ចរបស់លោកអភិបាល អូលីវីយ៉េ ទៅកាន់ព្រះសហគមន៍កាតូលិកបាទី ខេត្តតាកែវ

នារសៀលថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២៦ លោកអភិបាល អូលីវីយ៉េ បានអញ្ជើញសួរសុខទុក្ខបងប្អូនគ្រីស្តបរិស័ទ នៅព្រះសហគមន៍កាតូលិកបាទី ស្ថិតក្នុងស្រុកបាទី ខេត្តតាកែវ ប្រកបដោយបរិយាកាសកក់ក្តៅ និងស្និទ្ធស្នាលជាទីបំផុត។ ព្រះសហគមន៍កាតូលិកបាទី គឺជាព្រះសហគមន៍ទើបបង្កើតថ្មីមួយ ប៉ុន្តែពោរពេញដោយភាពសកម្មរស់រវើកក្នុងជីវិតជំនឿ ដូចជាការប្រារព្ធពិធីអភិបូជានាថ្ងៃអាទិត្យ ការអប់រំជំនឿដល់បងប្អូនអ្នកស្វែងយល់ ទទួលជំហានទី១ សកម្មភាពមេត្តាធម៌ប្រចាំខែជួយដល់អ្នកខ្វះខាត និងដំណើរការថ្នាក់សាលាមត្តេយ្យមួយកន្លែង ដែលបច្ចុប្បន្នមានកុមារតូចៗកំពុងសិក្សាចំនួន ៣០ នាក់។ ក្នុងឱកាសជួបសំណេះសំណាលនោះ លោកអភិបាល អូលីវីយ៉េ

Subscribe to our newsletter

Don't miss new updates on your email