“ចែក​រំលែក​បទ​ពិសោធន៍​ដែល​យើង​បាន​ទទួល”

អភិបូជា​ជា​មួយ​តំណាង​យុវជន​កាតូលិក​កម្ពុជា ទៅ​ចូល​រួម​ទិវា​យុវជន​ពិភព​លោក

នៅ​ព្រះវិហារ​សន្ត​យ៉ាកុប នៃ​ទីក្រុង​លីសស្បោន

ព័រទុយហ្គាល់ ថ្ងៃ​ទី​៣ ខែ​សីហា ឆ្នាំ​២០២៣

អត្ថបទ​ទី​១៖ សេរីភាព ៤០,១៦-២១.៣៤-៣៨សិរី‌រុង​រឿង​របស់​ព្រះ‌អម្ចាស់​ស្ថិត​នៅ​ពេញ​ព្រះ‌ពន្លា។ សរ ៤០,៣៥ដំណឹងល្អ៖ ម៉ាថាយ ១៣,៤៧-៥៣ញែក​មនុស្ស​ទុច្ចរិតចេញ​ពី​ចំណោម​មនុស្ស​សុចរិត។ មថ ១៣,៤៩

បង​ប្អូន​ជា​ទី​ស្រឡាញ់!

ខ្ញុំ​សូម​អនុញ្ញាត​និយាយ​២​ចំណុច​អំពី​ព្រះគម្ពីរ និង​ខ្ញុំ​សូម​បង្ហាញ​ចំណាប់​អារម្មណ៍​អំពី​ទិវា​យុវជន​ពិភព​លោក។ ថ្ងៃ​នេះ នៅ​ក្នុង​ព្រះគម្ពី​ព្រះយេស៊ូ​មាន​ព្រះបន្ទូល​ឲ្យ​យើង​ដឹង​ថា ពេល​ណា​យើង​ទទួល​មរណភាព​ព្រះជាម្ចាស់​នឹង​វិនិច្ឆ័យ​យើង​ជា​មនុស្ស​ល្អ​សុចរិត ឬ​យើង​ជា​មនុស្ស​មិន​សូវ​ល្អ​ដែល​មិន​បាន​ធ្វើ​តាម​ព្រះហឫទ័យ​របស់​ព្រះអង្គ។ សន្ត​ម៉ាថាយ​បាន​រំលឹក​យើង​ថា “អ្វីៗដែលយើងបានប្រព្រឹត្តចំពោះអ្នកតូចតាម យើងប្រព្រឹត្តចំពោះព្រះជាម្ចាស់” ដោយសារ​អ្នក​តូច​តាច​ជា​តំណាង​របស់​ព្រះអង្គ។ យើង​ត្រូវ​យក​និមិត្ត​រូប​នេះ ដើម្បី​ឲ្យ​យើង​គិត យើង​ប្រព្រឹត្ត​តាម​បៀប​យ៉ាង​ដូច​ម្តេច។ ឲ្យ​យើង​មាន​ភក្តីភាព ឲ្យ​យើង​មាន​ការ​សន្ទនា ឲ្យ​យើង​ចេះ​ស្ដាប់​គ្នា ឲ្យ​យើង​ចេះ​លើក​ទឹក​ចិត្ត​គ្នា…។ តើ​យើងធ្វើតាមចិត្តយើងធ្វើតាមព្រះហទ័យរបស់ព្រះជាម្ចាស់?

ទី​១ នៅ​ក្នុង​អត្ថបទ​ទី​១ លោក​ម៉ូសេ​ជួប​ព្រះជាម្ចាស់​ផ្ទាល់ ពេល​ណា​យើង​ជួប​ព្រះជាម្ចាស់​យើង​ធ្វើ​តាម​ចិត្ត​ឬ​យើង​ធ្វើ​តាម​ព្រះហឫទ័យ​របស់​ព្រះជាម្ចាស់។ អំពើ​ដែល​យើង​ប្រព្រឹត្ត តើយើងធ្វើតាមអ្នកណា? ថ្ងៃ​នេះ ខ្ញុំ​សូម​ឱ្យ​យើង​អធិដ្ឋាន ដើម្បី​ឲ្យ​យើង​យក​ព្រះហឫទ័យ​របស់​ព្រះជាម្ចាស់​ជា​អាទិភាព​នៅ​ក្នុង​ជីវិត​របស់​យើង កុំ​ឲ្យ​យើង​យក​អារម្មណ៍​យើង យោបល់​យើង មាន​សារៈ​សំខាន់​ជាង​ព្រះហឫទ័យ​របស់​ព្រះអង្គ និង​ព្រះបន្ទូល​របស់​ព្រះអង្គ។ យើង​និយាយ​ស្រួល​តែ​ពិបាក​អនុវត្ត ខ្ញុំ​សូម​ឲ្យ​យើង​អធិដ្ឋាន​ដើម្បី​ជួយ​គ្នា​ទៅ​វិញ​ទៅ​មក។ កាល​ណា​យើង​និយាយ​អំពី​ការ​សន្ទនា យើង​ត្រូវ​មាន​ការ​សន្ទនា​រវាង​គ្នា​និង​គ្នា ដើម្បី​ឱ្យ​យើង​លើក​ទឹក​ចិត្ត​គ្នា។ សន្ទនា​គ្នា ដើម្បី​ឱ្យ​យើង​ប្រព្រឹត្ត​តាម​ព្រះហឫទ័យ​របស់​ព្រះអង្គ ឲ្យ​យើង​រួប​រួម​គ្នា​នៅ​ក្នុង​សន្តិភាព ដើម្បី​ឲ្យ​ពិភព​លោក​ស្គាល់​ធម៌​មេត្តា​ករុណា​របស់​ព្រះអង្គ។

ទី​២ នៅ​ក្នុង​ជីវិត​យើង​ដោយ​ធ្វើ​ដំណើរ​ទៅ​ស្ថាន​បរម​សុខ​យើង​ធ្វើ​ដំណើរ​ហត់ យើង​កុំ​គិត​ថា​ជីវិត​យើង​នៅ​កន្លែង​តែ​មួយ។ នៅ​ពេល​យើង​ធ្វើ​ដំណើរ យើង​ត្រូវ​ជ្រើស​រើស​ច្រើន យើង​ខ្ជិល​ក៏​អត់​ខ្ចិល យើង​គិត​អំពី​អ្នក​ដទៃ​ឬ​អត់ យើង​ត្រូវ​ធ្វើ​ដំណើរ។ អ្វី​ដែល​មាន​នៅ​ក្នុង​ដំណើរ​ការ​ដែល​យើង​មាន ជា​អ្វីៗ​ដែល​មាន​សារៈ​សំខាន់ ដើម្បី​ឲ្យ​យើង​ធ្វើ​ល្អ ប្រសិន​បើ​យើង​ប្រព្រឹត្ត​ខុស​ឆ្គង​ខ្លះ ឱ្យ​យើង​ចេះ​កែ ពេល​យើង​ដួល​ឱ្យ​យើង​ចេះ​ឈរ។ ព្រះជាម្ចាស់​មាន​ធម៌​មេត្តា​ករុណា​សម្រាប់​យើង ដើម្បី​ឱ្យ​យើង​ឈរ​វិញ និង​ដើរ​តាម​មាគ៌ា​របស់​ព្រះអង្គ។ សូម​ឲ្យ​យើង​ចេះ​ដាក់​ខ្លួន យើង​នៅ​បូជនីចរ​មួយ​ដែល​ព្រះជាម្ចាស់​នឹង​វិនិច្ឆ័យ​ចុង​ក្រោយ អំពី​របៀប​ដែល​យើង​ធ្វើ​ដំណើរ សូម​ឲ្យ​យើង​ធ្វើ​ដំណើរ​ដោយ​សុវត្តិភាព។ ប៉ុន្តែ ប្រសិនបើ​យើង​ធ្វើ​ខុស​ឆ្គង​សូម​ឲ្យ​យើង​ហ៊ាន​ទទួល​កំហុស ប្រសិន​បើ​យើង​ដួល​សូម​ព្រះជាម្ចាស់​ជួយ។ ពេល​ណា​យើង​ពឹង​លើ​កម្លាំង​នៃ​ព្រះហឫទ័យ​របស់​ព្រះអង្គ នៅ​ពេល​ព្រះអង្គ​វិនិច្ឆ័យ​យើង​ចុង​ក្រោយ ឱ្យ​យើង​យក​វា​ឡើង ដោយសារ​យើង​មាន​ទម្លាប់​ទី​ពឹង​លើ​សេចក្ដី​ស្រឡាញ់​របស់​ព្រះជាម្ចាស់ មិន​មែន​ទី​ពឹង​លើ​កម្លាំង​របស់​យើង​ទេ។

ឥលូវ​ខ្ញុំ​សូម​ចាប់​អារម្មណ៍​អំពី​ក្រុម​យើង ខ្ញុំ​សប្បាយ​ចិត្ត​ណាស់​ដែល​យើង​បាន​មក​ជួប​ជុំ​គ្នា យើង​ជា​ព្រះសហគមន៍​តូច​នៅ​កម្ពុជា។

ទី​១ សូម​ចែក​រំលែក​ជា​មួយ​គេ យើង​ជា​ព្រះសហគមន៍​តូច​នៅ​ទិវា​យុវជន​ពិភព​លោក ប៉ុន្តែ​យើង​បាន​ជួប​ជុំ​គ្នា​ដោយ​រីក​រាយ​សប្បាយ​ចិត្ត និង​មាន​កម្លាំង​ច្រើន​ណាស់។ អ្វី​ដែល​ខ្ញុំ​ចង់​និយាយ យើង​ជា​ក្រុម​មួយ​តូច​ដែល​មាន​ការ​ទទួល​ខុស​ត្រូវ យក​ជីវិត​ដែល​យើង​មាន​នៅ​កម្ពុជា​មក​បង្ហាញ​ឲ្យ​បង​ប្អូន​ជា​គ្រីស្ត​បរិស័ទ​ទូទាំង​ពិភព​លោក។ យើង​មាន​អំណរ​សប្បាយ​ពី​ព្រះជាម្ចាស់​ដែល​គង់​នៅ​ជា​មួយ​យើង ដើម្បី​មាន​សន្ទនា​យើង​ត្រូវ​លើក​ទឹក​ចិត្ត​ឲ្យ​គេ​មាន​សេចក្ដី​សង្ឃឹម ឲ្យ​គេ​ដឹង​ថា​ទោះ​បី​យើង​ជួប​ឧបសគ្គ​ច្រើន ទោះ​បី​យើង​មាន​មធ្យោបាយ​តិច ប៉ុន្តែ​យើង​មាន​កម្លាំង​ពី​ព្រះជាម្ចាស់។

ទី​២ យើង​តំណាង​របស់​ព្រះសហគមន៍​នៅ​ស្រុក​ខ្មែរ យើង​ត្រូវ​យក​បទ​ពិសោធន៍​ដែល​យើង​បាន​ទទួល​នៅ​ទី​នេះ យើង​បាន​ឃើញ​មាន​ព្រះវិហារ​ចាស់ៗ សម្លៀក​បំពាក់​លោក​បូជាចារ្យ​ចាស់ៗ​ស្អាត។ នាំ​ឲ្យ​យើង​ដឹង​ពី​ប្រវត្តិ​សាស្រ្ត​ព្រះសហគមន៍ ដឹង​អំពី​ដំណើរ​ដ៏​យូរ​របស់​ព្រះសហគមន៍ និង​យើង​មាន​បទ​ពិសោធន៍​ពិសេស ប្លែក​ដែល​យើង​ត្រូវ​ចែក​រំលែក​ជា​មួយ​បង​ប្អូន​នៅ​ស្រុក​ខ្មែរ នៅ​ក្នុង​ព្រះសហគមន៍​យើង។ ដោយសារ ជួន​កាល​យើង​នៅ​ក្នុង​ភូមិ នៅ​ក្នុង​ព្រះសហគមន៍ យើង​គិត​ខ្លី ព្រះសហគមន៍​កាតូលិក​ធំ​មែន​ទែន មាន​ប្រវត្តិ​សាស្រ្ត​ដែល​គួរ​ឲ្យ​យើង​ចាប់​អារម្មណ៍​ច្រើន។ សូម​យក​បទ​ពិសោធន៍​របស់​យើង​ទៅ​ផ្ទះ សូម​ឲ្យ​យើង​យក​កម្លាំង​ពី​ប្រទេស​កម្ពុជា​ដល់​នៅ​ទី​នេះ ដោយសារ​យើង​ជា​ព្រះសហគមន៍​តូច​ប៉ុន្តែ​យើង​មាន​កម្លាំង​ច្រើន។ សូម​យក​អ្វី​ដែល​យើង​ឃើញ​នៅ​ប្រទេស​ព័រទុយហ្គាល់ ដែល​ព្រះសហគមន៍​មាន​ដំណើរ​ការ​ពី​យូរ​ហើយ។ ប៉ុន្តែ យើង​ត្រូវ​អរ​ព្រះគុណ​ព្រះជាម្ចាស់​ដោយសារ​គ្រីស្ត​បរិស័ទ​នៅ​ប័រទុយហ្គាល់ បាន​ទៅ​ប្រកាស​ដំណឹង​ល្អ​ដល់​ប្រទេស​កម្ពុជា​យើង។

ខ្ញុំ​សូម​និយាយ​ពី​ឈើ​ឆ្កាង​ដែល​ខ្ញុំ​ពាក់​នេះ ឈើឆ្កាង​នេះ​មាន​រូប​ព្រះយេស៊ូ​ដែល​មាន​ពិការ​ភាព (ពិការ​ជើង)។ រូប​នេះ មក​ពី​ភូមិ​មួយ​របស់​ប្រទេស​ព័រទុយហ្គាល់ ដោយ​មាន​គ្រីស្ត​បរិស័ទ​ម្នាក់​បាន​មក​សំណាក់​ធម៌​នៅ​ទី​នោះ​ហើយ​យក​ទៅ​ប្រទេស​កម្ពុជា​យើង។ យើង​ត្រូវ​អរគុណ​ព្រះគុណ​ព្រះជាម្ចាស់ យើង​មាន​អ្វី​ជា​ច្រើន​ដែល​យើង​ត្រូវ​រៀន​ពី​ប្រទេស​ព័រទុយហ្គាល់ ឥលូវ​ឈើ​ឆ្កាង​នេះ​ល្បី​ល្បាញ​ណាស់ ហើយ​យើង​ក៏​ស្គាល់​ទាំង​អស់​គ្នា។ អាម៉ែន៕

+ លោក​អភិបាល ទេព ច័ន្ទពិសិដ្ឋ (គីកេ)

អភិបាល​ព្រះសហគមន៍​កាតូលិក​កម្ពុជា

ភូមិភាគ​បាត់ដំបង

Facebook
Twitter
LinkedIn

អត្ថបទថ្មី

ក្រុមសិល្បៈវិទ្យាល័យសន្តហ្វ្រង់ស្វ័រ ទទួលបានលិខិតថ្លែងអំណរគុណ ក្នុងទិវាវប្បធម៌ជាតិ

ក្នុងស្មារតីលើកកម្ពស់ដួងព្រលឹងវប្បធម៌ខ្មែរ ក្រុមសិល្បៈនៃវិទ្យាល័យសន្តហ្វ្រង់ស្វ័រ បាននាំយកនូវទស្សនីយភាពរបាំបុរាណយ៉ាងជក់ចិត្តមកសម្តែងក្នុងឱកាសអបអរសាទរ «ទិវាវប្បធម៌ជាតិ ៣មីនា» លើកទី២៨ ឆ្នាំ២០២៦ ក្រោមប្រធានបទ «យុវជនដើម្បីវប្បធម៌ជាតិ»។ ពិធីនេះត្រូវបានរៀបចំឡើងយ៉ាងអធិកអធម កាលពីព្រឹកថ្ងៃអង្គារ ទី២៤ ខែមីនា ឆ្នាំ២០២៦ នៅសាលប្រជុំធំរដ្ឋបាលខេត្តតាកែវ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម វ៉ី សំណាង អភិបាលនៃគណៈអភិបាលខេត្ត។ នៅក្នុងព្រឹត្តិការណ៍ដ៏មានអត្ថន័យនេះ លោកស្រី ឡៃ មករា នាយិការងវិទ្យាល័យសន្តហ្វ្រង់ស្វ័រ រួមជាមួយក្រុមសិល្បៈសិស្សានុសិស្ស បានទទួលលិខិតថ្លែងអំណរគុណផ្ទាល់ពីថ្នាក់ដឹកនាំខេត្ត ចំពោះកិច្ចខិតខំប្រឹងប្រែងក្នុងការចូលរួមថែរក្សាវប្បធម៌។

ក្រុមបងស្រីនមស្ការ សម្ពោធគេហដ្ឋានថ្មីនៅភ្នំពេញ ដើម្បីពង្រីកបេសកកម្មជួយស្ត្រី និងកុមាររងគ្រោះ

ក្រុមបងស្រីនមស្ការ (Adoratrices) បានប្រារព្ធពិធីប្រទានពរ និងសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវគេហដ្ឋានថ្មីរបស់ខ្លួនក្នុងរាជធានីភ្នំពេញ កាលពីថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៦ ដើម្បីផ្តល់ជម្រក និងការគាំទ្រដល់ស្ត្រី និងកុមារដែលរងគ្រោះដោយអំពើហិង្សា និងការបោះបង់។ ពិធីនេះត្រូវបានរៀបចំឡើងក្រោមអធិបតីភាពលោកអភិបាល អូលីវីយ៉េ ជ្មីតហស្លេ និងលោកអភិបាល សិលា សួន ហង្សលី ដោយមានការចូលរួមពីបុគ្គលិក និងគ្រីស្តបរិស័ទ​ អាជ្ញាធរដែនដី ភ្ញៀវជាតិ​និងអន្តរជាតិ​យ៉ាងច្រើន​កុះករ។ គេហដ្ឋានថ្មីនេះ គឺជាសមិទ្ធផលដែលកើតចេញពីចក្ខុវិស័យរបស់ក្រុមបងស្រីនមស្ការ ដែលបានមកដល់ប្រទេសកម្ពុជាតាំងពីឆ្នាំ២០០២។

មរណសាក្សី​ជា​គ្រឹះ ជាកម្លាំង និងជា​សក្ខីកម្មនៃ​សន្តិភាព​សម្រាប់យើង

បន្ទាប់​ពី​បានប្រារព្ធពិធីបិទការស៊ើបអង្កេតជាផ្លូវការអំពីបេក្ខភាពនៃ “មរណសាក្សី” ដែលជាអ្នកបម្រើរបស់ព្រះជាម្ចាស់ ដែលមានលោក​អភិបាល​យ៉ូសែប ឆ្មារ សាឡាស់ និង​សហការី​ចំនួន​១១​រូប (បូជាចារ្យ បព្វជិត-ជិតា និង​គ្រហស្ថ) លោកអភិបាល​អូលីវីយ៉េ ជ្មីតហស្លេ អភិបាល​ព្រះសហគមន៍​កាតូលិកភូមិភាគ​ភ្នំពេញ បានធ្វើ​ជា​អធិបតី​ក្នុងពិធី​ថ្វាយអភិបូជា​រួមជាមួយលោកអភិបាល​សិលា សួន ហង្សលី និង​លោកបូជាចារ្យជាច្រើន​អង្គ​ ដើម្បី​អរព្រះគុណព្រះជាម្ចាស់ សម្រាប់ការស្រាវជ្រាវយ៉ាងហ្មត់ចត់អស់រយៈពេល ១០ ឆ្នាំកន្លងមកនេះ និងដើម្បីទូលអង្វរ​​ព្រះវិញ្ញាណ​ដ៏វិសុទ្ធ​ សម្រាប់ដំណាក់កាលទីពីរនៃដំណើរការនេះនៅទីក្រុងរ៉ូម។ ថ្លែងក្នុងធម្មទេសនាទៅកាន់​គ្រីស្តបរិស័ទ​ប្រមាណ​៣០០នាក់ ដែលមកពី​តំបន់នានាក្នុងភូមិភាគ​ភ្នំពេញ

Subscribe to our newsletter

Don't miss new updates on your email