ទទួល​បទ​ពិសោធន៍​ដើម្បី​ផ្តល់​សក្ខី​ភាព”

អភិបូជា​ជា​មួយ​តំណាង​យុវជន​កាតូលិក​កម្ពុជា ទៅ​ចូល​រួម​ទិវា​យុវជន​ពិភព​លោក

នៅ​ព្រះវិហារ​សន្ត​យ៉ាកុប នៃ​ទីក្រុង​លីសស្បោន

ព័រទុយហ្គាល់ ថ្ងៃ​ទី​៤ ខែ​សីហា ឆ្នាំ​២០២៣

អត្ថបទ​ទី​១៖ លេវីវិន័យ ២៣,១.៤-១១.១៥-១៦.២៧.៣៤-៣៧
ត្រូវ​ជួប‌ជុំ​គ្នា​ថ្វាយ‌បង្គំ​ព្រះ‌អម្ចាស់។ លវ ២៣,៣៥
ដំណឹងល្អ៖ ម៉ាថាយ ១៣,៥៤-៥៨
ធម្មតា គេ​មើល‌ងាយ​ព្យាការី​តែ​ក្នុង​ស្រុក​កំណើត និង​ក្នុង​ផ្ទះ​របស់​លោក​ប៉ុណ្ណោះ។ មថ ១៣,៥៧

បង​ប្អូន​ជា​ទី​ស្រឡាញ់!

នៅ​ពេល​យើង​ស្តាប់​គម្ពីរ​ដំណឹង​ល្អ​នេះ ឱ្យ​យើង​គិត​ថា​ប្រសិន​បើ​យើង​ចង់​ប្រកាស​ដំណឹង​ល្អ យើង​ចង់​ធ្វើ​ជា​សាវ័ក​របស់​ព្រះយេស៊ូ ឱ្យ​យើង​ចេញ​ពី​ស្រុក​កំណើត​ទៅ​ស្រុក​នានា​ដើម្បី​ប្រកាស​ដំណឹង​ល្អ។ ឱ្យ​យើង​ចេញ​ពី​ប្រទេស​កំណើត​របស់​យើង ទៅ​ប្រទេស​នានា​ដើម្បី​ប្រកាស​ដំណឹង​ល្អ ដូច​លោក​អភិបាល គីគេ ដូច​ខ្ញុំ និង​លោក​ឪពុក​មួយ​ចំនួន​ដែរ។ បង​ប្អូន​ជា​ទី​ស្រឡាញ់ កុំ​ឱ្យ​យើង​គិត​ថា​យើង​មិន​ទៅ​ប្រទេស​កម្ពុជា​វិញ យើង​ត្រូវ​នៅ​ទ្វីប​អឺរ៉ុប​ឬ​ទ្វីប​អាហ្វ្រិក​ដើម្បី​ប្រកាស​ដំណឹង​ល្អ។ ដោយសារ​ខ្លាច​ថា ពេល​យើង​ត្រលប់​ទៅ​ស្រុក​ខ្មែរ គេ​មិន​ចេះ​ទទួល គេ​មិន​ចេះ​ស្ដាប់ គេ​មើល​យើង​ជា​អ្នក​ដែល​វង្វេង។

បង​ប្អូន​ជា​ទី​ស្រឡាញ់ កុំ​ឱ្យ​យើង​ភ័យ ឱ្យ​យើង​ធ្វើ​ដំណើរ​ទៅ​ប្រទេស​កម្ពុជា​វិញ ដោយ​សប្បាយ​ចិត្ត ដោយ​សុវត្ថភាព​ដើម្បី៖

ទី​១ ចែករំលែក​បទ​ពិសោធន៍ ដោយ​ពិចារណា​ថា ខ្ញុំ​បាន​ទទួល​បទ​ពិសោធន៍​យ៉ាង​ពិសេស​អស្ចារ្យ រយៈ​ពេល​១០​ថ្ងៃ​នៅ​ក្នុង​ប្រទេស​ព័រទុយហ្គាល់​នេះ ខ្ញុំបានចូលក្នុង​ព្រះសហគមន៍​កាតូលិក​ដែល​ជា​ព្រះសហគមន៍​សកល​ដ៏​ពិត​ប្រាកដ។ ដូច្នេះ ជា​ពេល​វេលា​មួយ​ដើម្បី​យក​ពេល​វេលា​ពិចារណា តើ​ខ្ញុំ​ធ្វើ​ដូច​ម្ដេច​ដើម្បី​ចែក​រំលែក​បទ​ពិសោធន៍ នៅ​ពេល​ខ្ញុំ​ទៅ​ដល់​ភូមិភាគ​របស់​ខ្ញុំ​វិញ? ដោយ​សារ យើង​មិន​មែន​ជា​យុវជន​យុវនារី​មួយ​រូប បង​ប្រុស​បង​ស្រី​មួយ​រូប លោក​បូជាចារ្យ​មួយ​រូប ដែល​ធ្វើ​ដំណើរ​មក​ព័រទុយហ្គាល់​ដោយ​នាម​យើង​ផ្ទាល់។ ប៉ុន្តែ យើង​បាន​ចូល​រួម​ដោយ​នាម​ព្រះសហគមន៍​របស់​យើង យើង​ជា​តំណាង​ព្រះសហគមន៍​របស់​យើង។ ដូច្នេះ មុន​គេ​បង្អស់​ព្រះសហគមន៍​របស់​យើង ភូមិភាគ​របស់​យើង​គេ​ចង់​ស្គាល់ គេ​ចង់​ដឹង​អ្វី​ដែល​យើង​បាន​ទទួល។ សូម​យក​ពេល​វេលា ដើម្បី​អង្គុយ​ជា​ក្រុម ដើម្បី​គិត នៅ​តាម​កន្លែង​នីមួយៗ​យើង​ធ្វើ​ដូច​ម្ដេច​ដើម្បី​ចែក​បទ​ពិសោធន៍។

ទី​២ ធ្វើ​ឱ្យ​បទ​ពិសោធន៍​ដែល​យើង​ទទួល​មាន​ឥទ្ធិ​ពល​លើ​ជីវិត​យើង នេះ​ជា​អ្វី​ដែល​ប៉ះពាល់​ដល់​ជីវិត​យើង​ទាំង​ស្រុង មិន​មែន​តែ​ចែក​បទ​ពិសោធន៍​មួយ​ភ្លេត ដោយ​រៀបចំ​ប្រជុំ​មួយ រៀបចំ​វីដេអូ​មួយ យើង​និយាយ​អំពី​អ្វី​ដែល​បាន​ឃើញ។ ប៉ុន្តែ បទ​ពិសោធន៍​ដែល​យើង​បាន​ទទួល​នៅ​ក្នុង​រយៈ​ពេល​១០​ថ្ងៃ​នេះ មាន​ឥទ្ធិពល​នៅ​ក្នុង​ជីវិត​លើ​គ្រប់​វិស័យ នៅ​ក្នុង​ជំនឿ​របស់​យើង នៅ​ក្នុង​ធម៌​មេត្តា​ករុណា​របស់​យើង​ នៅ​ក្នុង​សេចក្ដី​សង្ឃឹម​របស់​យើង។ ដូច្នេះ ពេល​យើង​ទៅ​វិញ​ជា​ពេល​វេលា​ដើម្បី​ដើរ​តាម​ព្រះនាង​ម៉ារី ដូច​ព្រះនាង​ម៉ារី​បាន​នៅ​ស្ងៀម​ស្ងាត់ សូម​យើង​នៅ​ស្ងៀម​ស្ងាត់​សិន​ដើម្បី​ពិចារណា តើ​អ្វី​ដែល​ខ្ញុំ​បាន​ឃើញ? តើ​អ្វី​ដែល​ខ្ញុំ​បាន​ទទួល? បទ​ពិសោធន៍​ដែល​ខ្ញុំ​មាន​ដួង​ចិត្ត​របស់​ខ្ញុំ (ដើរ​ផ្លូវ​ឈើ​ឆ្កាង អធិដ្ឋាន​រួម​គ្នា អភិបូជា​ជា​មួយ​បង​ប្អូន​នៅ​ក្នុង​ពិភព​លោក​ទាំង​មូល​និង​សម្ដេច​ប៉ាប) តើ​ខ្ញុំ​មាន​បទ​ពិសោធន៍​អ្វី​ខ្លះ​ដើម្បី​ជំរុញ​ខ្ញុំ ឱ្យ​ខ្ញុំ​ទៅ​ជា​គ្រីស្ត​បរិស័ទ​រស់​នៅ​យ៉ាង​សកម្ម​ក្នុង​ព្រះសហគមន៍ និង​នៅ​ក្នុង​សង្គម?

យើង​ជា​គ្រីស្ត​បរិស័ទ ដូច្នេះ​យើង​ត្រូវ​ការ​សួរ​សំណួរ​ថា តើ​ខ្ញុំ​មាន​ជំនឿ​ទៅ​លើ​ព្រះយេស៊ូឬ​ទេ? តើ​ជំនឿ​នេះ ណែនាំ​ឱ្យ​ខ្ញុំ​ខុស​ពី​គេ​នៅ​ក្នុង​ជីវិត​ប្រចាំ​ថ្ងៃ​របស់​ខ្ញុំ​របៀប​ណា? តើ​ខ្ញុំ​ផ្ដល់​ត្រូវ​សក្ខីភាព​របៀប​ណា​ទៅ​បង​ប្អូន​ឯទៀតៗ? តើ​ខ្ញុំ​រស់​នៅ​ដោយ​ថែរក្សា​អត្ត​សញ្ញាណ​ខ្ញុំ​ជា​គ្រីស្ត​បរិស័ទ​ខ្មែរ​មួយ​រូប​របៀប​ណា? តើ​ខ្ញុំ​ធ្វើ​ដូច​ម្ដេច ដើម្បី​ឱ្យ​ខ្ញុំ​អនុវត្ត​ព្រះបន្ទូល​ដែល​ខ្ញុំ​បាន​ស្ដាប់​ប្រចាំ​ថ្ងៃ នៅ​ក្នុង​ជីវិត​ខ្ញុំ​រាល់​ថ្ងៃ? នេះ​ជា​អ្វី​ដែល​សំខាន់ សម្រាប់​ជីវិត​របស់​យើង។

បង​ប្អូន​ជា​ទី​ស្រឡាញ់ សូម​នឹក​ឃើញ​សោរ​ទាំង​បី​ដែល​យើង​បាន​ទទួល មើល​ឃើញ​តាម​របៀប​ព្រះជាម្ចាស់ បង្កើត​ទំនាក់​ទំនង​ដើម្បី​យល់​ចិត្ត​គ្នា និង​តស៊ូ​ដើម្បី​ទៅ​ដល់​គោលដៅ​នៃ​ជីវិត​របស់​យើង​គឺ​ធ្វើ​ជា​សន្ត​សន្តី។ យើង​អធិដ្ឋាន ដើម្បី​ឱ្យ​បទ​ពិសោធន៍​ទាំង​អស់​ដែល​យើង​បាន​ទទួល ឱ្យ​ទៅ​ជា​សក្ខីភាព​ដល់​បង​ប្អូន​ឯទៀតៗ។ ដោយ​ដឹង​ថា ជួន​កាល​យើង​ពិបាក​ផ្តល់​សក្ខីភាព​មែន ប៉ុន្តែ​យើង​មាន​ព្រះយេស៊ូ​គង់​នៅ​ជា​មួយ​យើង យើង​មាន​ព្រះវិញ្ញាណ​ដ៏​វិសុទ្ធ​ដែល​បំភ្លឺ​យើង។ យើង​ជា​បុត្រ​ធីតា​របស់​ព្រះបិតា ព្រះអង្គ​បាន​ថែរក្សា​និង​ស្រឡាញ់​យើង​គ្រប់​ពេល​វេលា។ ពិត​មែន ព្រះវិញ្ញាណ​បាន​ជ្រើស​រើស​យើង បាន​ចាត់​ឱ្យ​យើង​ទៅ​ដើម្បី​កសាង​ព្រះរាជ្យ​របស់​ព្រះជាម្ចាស់​នៅ​លើ​ផែនដី​នេះ។ អាម៉ែន៕

+ លោក​អភិបាល អូលីវីយ៉េ ជ្មីតហស្លេ

អភិបាល​ព្រះសហគមន៍​កាតូលិក​កម្ពុជា

ភូមិភាគ​ភ្នំពេញ

Facebook
Twitter
LinkedIn

អត្ថបទថ្មី

បេក្ខជន​ត្រៀម​ជ្រមុជទឹក​ក្នុងភូមិភាគ​ភ្នំពេញ​មាន​ជាង​១០០នាក់

មនុស្ស​ពេញ​វ័យ​ចំនួន​១២៧ នាក់​បាន​ទទួល​ពិធី​ត្រាស់ហៅ​ឲ្យទទួល​ពិធី​ជម្រុជទឹក​ពី​លោកអភិបាល​អូលីវីយ៉េ ជ្មីតហស្លេ អភិបាល​ព្រះសហគមន៍​ភូមិភាគ​ភ្នំពេញ កាលពីថ្ងៃទី​៨ ខែ​មីនាកន្លងទៅ នៅ​ព្រះវិហារ​សន្តសិលា និង​សន្ត​ប៉ូល ភ្នំពេញថ្មី នារាជធានីភ្នំពេញ។ ពិធី​ត្រាស់ហៅនេះ ធ្វើ​ឡើង​ជា​រៀង​រាល់​ឆ្នាំ ដើម្បី​អនុញ្ញាត​ឲ្យ​បេក្ខជន​ដែល​បាន​សិក្សា​អំពី​ជំនឿ​អាច​ទទួល​អគ្គសញ្ញាជ្រមុជទឹក​ក្នុង​ឱកាស​បុណ្យ​ចម្លង​ខាង​មុខនេះ។ មុន​ចាប់​ផ្តើម​ពិធី​​នេះ លោកអភិបាល​អូលីវីយ៉េ បាន​អប់រំ​ណែនាំ​ដល់​បេក្ខជន​ទាំង​អស់ ដោយ​ផ្តោ​ត​សំខាន់​លើ​​ «ការរួម​ស្លាប់​និង​រួម​រស់ជាមួយព្រះយេស៊ូ​»។ លោក​បញ្ជាក់​ថា ពេល​យើង​ចូល​ទៅ​ក្នុងទឹក ឬ​ចាក់ទឹក​លើក្បាល នោះ​បង្ហាញថា «យើង​ជា​មនុស្ស​ថ្មី» ហើយ​ពេល​នោះ​ដែរ លោក​បូជាចារ្យ​លាប​ប្រេង​ឲ្យយើង

យុវជនរួមដំណើរឆ្ពោះទៅក្តីសង្ឃឹម

ការិយាល័យ​យុវជន ជំទង់​និង​កុមារ​ភូមិភាគ​ភ្នំពេញ​បាន​រៀបចំ​កម្មវិធី​បូជនីយចរ​ប្រចាំ​ឆ្នាំ​ដែល​មាន​យុវជន​ចូលរួម​ចំនួន​៣០០នាក់​ លោក​បូជាចារ្យ និង​បព្វជិត-ជិតា ចូលរួម​ក្រោម​ប្រធាន​បទ បូជនីយេសក៏​ឆ្ពោះទៅសេចក្តីសង្ឃឹម ធ្វើ​នៅ​ព្រះសហគមន៍​ដាក់ដំាំ និងប៊ូស្រា​ ក្នុង​ខេត្ត​មណ្ឌល​គិរី​ ដែលមាន​​​បងប្អូន​ជនជាតិដើម​ភាគ​តិច​ព្នងរស់នៅ កាលពីថ្ងៃទី​២៨​ដល់​ថ្ងៃទី​០២ ខែ​មីនា​កន្លងទៅ។ លោក​ស៊ាន់ សារឿន ប្រធាន​ការិយាល័យ​យុវជន​ ជំទង់​និង​កុមារ​ភូមិភាគ​ភ្នំពេញ មាន​ប្រសាសន៍​ថា កម្មវិធីនេះ បាន​រឿបចំ​ឡើង​រយៈ១៤​ឆ្នាំ​មក​ហើយ គឺ​នៅ​តាំងពី​ឆ្នាំ​២០១០។ លោក​បន្ថែម​ថា កម្មវិធី​នេះ គឺ​​ដើម្បីឲ្យយុវជនមានឱកាសបង្ហាញអំពីជំនឿ និងមានពេលវេលាដើម្បីធ្វើដំណើររួមគ្នា ចែករំលែកបទពិសោធន៍អំពី​​ការបម្រើរបស់ពួកគេនៅតាមព្រះសហគមន៍នីមួយៗ

ក្រុមពិធីបុណ្យអន្តរភូមិភាគនឹងចងក្រងពិធី អគ្គសញ្ញាអាពាហ៍ពិពាហ៍

ការិយាល័យពិធីបុណ្យអន្តរភូមិភាគ បាន​រៀបចំ​សិក្ខាសាលាស្តីអំពី «អគ្គសញ្ញាអាពាហ៍ពិពាហ៍» ដែលមានការចូលរួមពីលោកអភិបាល លោកបូជាចារ្យ ដូនជី និងគ្រីស្តបរិស័ទប្រមាណ៧០នាក់ មកពីព្រះសហគមន៍ទាំង៣ភូមិភាគ នាថ្ងៃទី១៨ ដល់ថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៥ ក្នុងគោលបំណងសិក្សាអំពីអគ្គសញ្ញាអាពាហ៍ពិពាហ៍ និងក្បួនប្រារព្ធពិធី​​តាមច្បាប់ព្រះសហគមន៍កាតូលិក និងតាមប្រពៃណីខ្មែរ។ លោកអភិបាល សិលា សួន ហង្សលី ទទួលបន្ទុកការិយាល័យពិធីបុណ្យអន្តរភូមិភាគបានឲ្យដឹងថា សិក្ខាសាលានេះមានគោលបំណងចង់ឲ្យលោកឪពុក បងប្រុស បងស្រី ព្រមទាំងតំណាងគ្រីស្តបរិស័ទយើងមានឱកាសជួបជុំគ្នាដើម្បីរិះគិតពិចារណាឡើងវិញអំពីអគ្គសញ្ញាអាពាហ៍ពិពាហ៍ដែលយើងប្រារព្ធក្នុងព្រះសហគមន៍កាតូលិក ដោយសារការិយាល័យពិធីបុណ្យចង់ធ្វើសៀវភៅសម្រាប់ពិធីរៀបអាពាហ៍ពិពាហ៍នេះឲ្យបានសមរម្យ

Subscribe to our newsletter

Don't miss new updates on your email