ជំទង់ភូមិភាគភ្នំពេញឈ្វេងយល់ពី​អាហារ​និង​ប្រកួត​ស្នាដៃអាហារ

ក្រុម​ជំទង់ចំនួន​១៧០នាក់ ក្នុង​ព្រះសហគមន៍​ភូមិភាគ​ភ្នំពេញ បាន​ចូលរួម​សិក្សា​និង​ប្រឡង​ប្រជែងគ្នា បង្កើត​ស្នាដៃ​ធ្វើ​ម្ហូប​អាហារ​ កាលពីថ្ងៃទី ២៩ ដល់​ថ្ងៃ ទី១ ខែតុលា នៅ​មជ្ឈ​មណ្ឌល​ភូមិភាគ​​ភ្នំពេញ នារាជធានីភ្នំពេញ។

លោក​ស៊ាន់ សារឿន ជា​ប្រធាន​ការិយាល័យ​កុមារ​ជំទង់​និងយុវជន​នៃ​ភូមិភាគ​ភ្នំពេញ​ ដែល​បាន​រៀបចំ​កម្មវិធីនេះ​ឡើង​​បាន​ឱ្យ​ដឹង​ថា កម្មវិធី​នេះ​រៀបចំឡើងរវាង​៣​ឆ្នាំ​ម្តង ដែល​មាន​ប្រធាន​បទបី​សំខាន់ៗវិលជុំ គឺ​ស្នាដៃខ្ញុំ ទេពកោសល្យ​របស់ជំទង់ និង​ ជំទង់ចូលរួម​ក្នុង​បរិស្ថាន។

ក្នុង​ឆ្នាំ​នេះ មានប្រធានបទ​គឺ ​ស្នាដៃម្ហូបខ្ញុំ ដែលឱ្យ​ជំទង់​ទាំងអស់ចាប់​អារម្មណ៍​ពី​សមត្ថភាព ទេពកោសល្យ​ និងស្នាដៃម្ហូប ​ការងារជាក្រុម​ដោយ​ចេះ​សហការគ្នានិងបង្ហាញ​ជំនឿនិងសេចក្ដីស្រឡាញ់ចំពោះ​អ្នកដទៃ។

លោក​សារឿន​បន្ថែមថា ក្រៅពី​បង្ហាញ​ស្នាដៃ ការិយាល័យ​ក៏​បាន​នាំជំទង់​ឱ្យ​ផ្សារភ្ជាប់​ជាមួយ​ផ្លូវវិញ្ញាណ ​ដោយ​ជួយ​ឱ្យ​គាត់​ចូលរួម​ជាមួយ​ព្រះសហគមន៍​តាមរយៈ​ការអធិដ្ឋាន ចូលរួម​អភិបូជា និង​ចែក​រំលែកបទពិសោធរវាង​គ្នានិង​គ្នា​។

កម្មវិធីនេះ មាន​ជំទង់​ចូលរួម​ពីអាយុ១៣ដល់​១៧ឆ្នាំ មកពីមណ្ឌល​សកម្មភាពចំនួន​៨ របស់​​​ព្រះសហគមន៍ភូមិភាគភ្នំពេញ។ ក្នុង​រយៈ​ពេល​៣​ថ្ងៃនេះ ពួកគាត់​សិក្សា​អំពី​អត្ថប្រយោជន៍​នៃ​ម្ហូប​អាហារសម្រាប់​ប្រាជ្ញាស្មារតី​និង​កម្លាំងចិត្តរបស់​ជំទង់ ផលវិបាក​​នៃ​អាហារ​​បំផ្លាញរាងកាយ។ នេះ​បើ​តាមអ្នកស្រី នៅ ម៉ាលីន អ្នក​ទទួលសុខត្រូវផ្នែក ជំទង់។

ម៉ាលីន​បាន​​ធ្វើ​បទ​បង្ហាញ​ដល់​អ្នក​ចូលរួម​​ពីគុណតម្លៃ​និងអត្ថប្រយោជន៍អាហារ ៣ក្រុម​មាន​​អាហារ​ថាមពល អាហារការពារ និងអាហារសាងសង់។ អ្នកស្រីម៉ាលីន​ក៏​បាន​លើកពី​សារធាតុ​ដែលរាងកាយ​ត្រូវការពីអាហារ ទាំង​របៀប​ទទួលអាហារ​ឱ្យបាន​ត្រឹម​ត្រូវ​និងមានអនាម័យផងដែរ​។

អ្នកស្រី​បន្ថែមថា កម្មវិធីនេះ ក៏​បង្រៀន​ឲ្យ​ជំទង់​ទាំងអស់​​ដឹងពីរបៀប​និង​គ្រឿង​ផ្សំ​នៃ​ការ​ធ្វើ​ម្ហូបនីមួយៗ​ ដើម្បី​អនុវត្តសម្រាប់​ខ្លួនគាត់​នៅផ្ទះ​។ ក្នុងនោះដែរ ​ពួកគាត់​ត្រូវ​បែង​ចែក​ជាក្រុម​ៗ ជ្រើសរើស​មុខ​ម្ហូប​ដើម្បី​យកមក​ប្រកួត​ប្រជែងទទួល​ជ័យលាភី។​

ជំទង់ក្នុង​វ័យ​១៦ឆ្នាំ​មកពីព្រះវិហារសន្តសិលានិងសន្តប៉ូល​ ចេង រ៉ូប៊ឺត តំណាង​ក្រុម​ដែល​ទទួល​បាន​ជ័យលាភីលេខ១​នៅក្នុង​កម្មវិធី​ស្នាដៃម្ហូបខ្ញុំ​នេះ​បាន​ឱ្យ​ដឹង​ថា «​លេខ១នេះជាកម្លាំងចិត្ត​ខ្ញុំ ​នៅ​ពេល​​ទៅផ្ទះវិញ​អាចជួយ​សម្រាល​ការងារ​​​ឪពុកម្ដាយនៅផ្ទះ​ដោយ​ការ​ធ្វើម្ហូប​»។

រ៉ូប៊ឺត គិត​ថា ការ​ធ្វើម្ហូបគឺ​ធម្មតា ប៉ុន្តែ​ពេល​យកមកប្រកួតទើបដឹងថាវាអស្ចារ្យ​ «បើ​ធ្វើស្អាតនាំឱ្យមានសុខភាពល្អ​មិនមាន​ជំងឺ​នៅក្នុងរាងកាយ»។

ភៀង ស្រីពីន​ក្នុង​វ័យ​១៦ឆ្នាំ មកពីព្រះសហគមន៍​ជុំគិរីបាន​ឱ្យ​ដឹងថា នេះ​ជាលើក​ទី៣ដែល​បាន​ចូលរួម​ជាមួយជំទង់​របស់​ភូមិភាគភ្នំពេញ ហើយ​ក្នុងពេលនេះ​ នាង​ទទួល​បាន​ចំណេះដឹងជា​ច្រើន​អំពី​ ការ​បរិភោគ​អាហារ​ឱ្យ​ទៀងទាត់​ និង​ត្រូវ​ស្គាល់ពី​របបអាហារសំខាន់ៗ​ដើម្បី​ឱ្យ​រាងកាយ​លូតលាស់ល្អ​ជា​ប្រយោជន៍សម្រាប់​រាងកាយ​និង​ខួរក្បាល​ ជួយ​ឱ្យ​យើង​រីករាយ​ មាន​ទំនុកចិត្ត​ដោយមាន​សុខភាពល្អ៕

ដោយដាលីស

Facebook
Twitter
LinkedIn

អត្ថបទថ្មី

លោកអភិបាល អូលីវីយ៉េ អញ្ជើញសួរសុខទុក្ខ និងថ្វាយអភិបូជានៅព្រះសហគមន៍កោះនរា

នៅថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៦ នេះ លោកអភិបាល អូលីវីយ៉េ ស៊្មីតហស្លេ អភិបាលនៃព្រះសហគមន៍កាតូលិកភូមិភាគភ្នំពេញ បានអញ្ជើញសួរសុខទុក្ខគ្រីស្តបរិស័ទ និងថ្វាយអភិបូជាយ៉ាងឱឡារិក នៅព្រះសហគមន៍កាតូលិក “ព្រះបេះដូងព្រះយេស៊ូ” កោះនរា។ ក្នុងឱកាសនោះ លោកអភិបាលបានផ្តល់ការអប់រំនិងការណែនាំយ៉ាងជ្រាលជ្រៅអំពីការរស់នៅក្នុងរដូវអប់រំពិសេស ឆ្ពោះទៅរកការផ្លាស់ប្តូរជីវិតថ្មី។ ក្នុងធម្មទេសនា លោកអភិបាលបានរំលឹកអំពីដំណើររបស់ព្រះយេស៊ូក្នុងវាលរហោស្ថានរយៈពេល ៤០ថ្ងៃ ដែលព្រះអង្គបានតមអាហារ និងរងការល្បួងពីមាសាតាំង។ លោកបានលើកឡើងថា មនុស្សគ្រប់រូបតែងតែប្រាថ្នាចង់បាន អាហារ ទ្រព្យសម្បត្តិ

អភិបាលកាតូលិកភ្នំពេញអំពាវនាវឲ្យពិភពលោកបញ្ឈប់ភាព “ស្ងៀមស្ងាត់” ចំពោះទុក្ខវេទនាមនុស្សស្លូតត្រង់

អភិបាលព្រះសហគមន៍កាតូលិកកម្ពុជា ភូមិភាគភ្នំពេញ លោកអភិបាល អូលីវីយ៉េ ជ្មីតហស្លេ បានចេញលិខិតមួយផ្ញើទៅកាន់មនុស្សទាំងអស់ ដោយលើកឡើងយ៉ាងខ្លាំងអំពីការរីករាលដាលនៃអំពើហិង្សា សង្គ្រាម និងការរងទុក្ខរបស់ប្រជាជនស្លូតត្រង់ ខណៈដែលពិភពលោក និងស្ថាប័នអន្តរជាតិកំពុងនៅ “ស្ងៀមស្ងាត់”។ លិខិតនេះចាប់ផ្តើមដោយពាក្យដ៏មានឥទ្ធិពលខ្លាំងមួយគត់គឺ​ «ស្ងៀមស្ងាត់?» មុននឹងនាំទៅកាន់ការពិចារណាអំពីបុណ្យព្រះយេស៊ូប្រសូតជាមនុស្ស​ ឬ​បុណ្យណូអែល និងអត្ថន័យជ្រាលជ្រៅរបស់ពិធីបុណ្យនេះ​​។ លោកបានបញ្ជាក់ថា បុណ្យណូអែលជាការបំផ្លាញទស្សនៈរបស់មនុស្សដែលជឿថា អំណាចជារបស់អ្នកខ្លាំង និងជីវិតគ្មានតម្លៃសម្រាប់អ្នកទន់ខ្សោយ តែ​​ព្រះជាម្ចាស់បង្កើត​អត្ថន័យ​ថ្មី​ ដោយ“បានប្រសូតមកជាមនុស្ស ជាទារកដែលទន់ខ្សោយ និងគ្មានអ្វីការពារខ្លួនឡើយ”

ទ្វាដ៏វិសុទ្ធនៃបាស៉ីលីកាសន្តីម៉ារីដ៏ប្រសេីរបានបិទហេីយ​ នាថ្ងៃទី២៥​ខែធ្នូ​ ឆ្នាំ២០២៥​ ចំថ្ងៃបុណ្យព្រះយេស៊ូប្រសូត​ ដោយលោកកាឌីកាល់​ អគ្គបូជាចារ្យ​រ៉ូឡេនដេស​ ម៉ាករីកាស​។

លោកកាល់ឌីណាល់​ បានរំលឹកផងដែរថា​ ទោះបីទ្វារដ៏វិសុទ្ធនេះបានបិទក៏ពិតមែន​ តែព្រះបេះដូងរបស់ព្រះជាម្ចាស់ដែលមានព្រះជន្មរស់ឡេីងវិញ​ តែងតែបេីកចំហជានិច្ចសម្រាប់អស់អ្នកដែលសង្ឃឹមលេីព្រះអង្គ។ លោកបានបន្តទៀតថា​ ឆ្នាំនៃមហាករុណទិគុណនៃក្តីសង្ឃឹម​ ដែលបានប្រកាសបេីកដោយសម្តេចប៉ាបហ្រ្វង់ស៉ីស្កូ​ ហេីយបានបន្តដោយសម្តេចប៉ាបឡអូទី១៤​ ជាសញ្ញាសម្គាល់ដែលបង្ហាញថាព្រះសហគមន៍នៅតែរស់រវេីក​ ព្រោះព្រះជាម្ចាស់មិនដែលបោះបង់ប្រជារាស្រ្តព្រះអង្គឡេីយ។ មិនតែប៉ុណ្ណោះវាពេលវេលាដែលព្រះសហគមន៍ប្រកាសថាព្រះជាម្ចាស់នៅជិតបង្កេីយហេីយ​ ហេីយសន្តិភាពអាចធ្វេីទៅបានហេីយសេចក្តីមេត្តាករុណាខ្លាំងជាងអំពេីបាប។ ទ្វាដ៏វិសុទ្ធនៃបាស៉ីលីកាសន្តីម៉ារីដ៏ប្រសេីរបានបិទហេីយ​ នាថ្ងៃទី២៥​ខែធ្នូ​ ឆ្នាំ២០២៥​ ចំថ្ងៃបុណ្យព្រះយេស៊ូប្រសូត​ ដោយលោកកាឌីកាល់​ អគ្គបូជាចារ្យ​រ៉ូឡេនដេស​ ម៉ាករីកាស​។ លោកកាល់ឌីណាល់​ បានរំលឹកផងដែរថា​ ទោះបីទ្វារដ៏វិសុទ្ធនេះបានបិទក៏ពិតមែន​ តែព្រះបេះដូងរបស់ព្រះជាម្ចាស់ដែលមានព្រះជន្មរស់ឡេីងវិញ​ តែងតែបេីកចំហជានិច្ចសម្រាប់អស់អ្នកដែលសង្ឃឹមលេីព្រះអង្គ។

Subscribe to our newsletter

Don't miss new updates on your email