លោកអភិបាល​ដាស់តឿនគ្រីស្តបរិស័ទ​អំពីតួនាទីរបស់ខ្លួន

លោកអភិបាល​ដាស់តឿនគ្រីស្តបរិស័ទ​អំពីតួនាទីរបស់ខ្លួន

នៅព្រះវិហារ​ព្រះបេះដូងព្រះយេស៊ូ​កោះនរា នារាជធានីភ្នំពេញនាថ្ងៃទី​១៩ ខែ​វិច្ឆិកា លោក ​អូលីវីយ៉េ ជ្មីតហស្លេ អភិបាលព្រះសហគមន៍កាតូលិក​ភូមិភាគ​ភ្នំពេញ​ និយាយទៅកាន់​គ្រីស្តបរិស័ទ​អំពី​តួនាទី​ដែល​គ្រីស្ត​បរិស័ទ​ត្រូវ​​ធ្វើ​ជា​បុត្រធីតារបស់​ព្រះបិតា ដែលមាន​ព្រះយេស៊ូ​ជា​ស្ពាន។

លោក​មាន​ប្រសាសន៍ថា ​«ព្រះជាម្ចាស់​ចង់​ឲ្យ​យើងដា​ក់​ខ្លួន​តែមិន​ប្រាថ្នាឱ្យយើង​​​លាក់ខ្លួននោះឡើយ គឺត្រូវ​បំពេញ​តាម​តួនាទីរបស់​យើង​ដោយខិតខំ​បំពេញ​និង​ស្មោះត្រង់។»

លោកអភិបាល​បាន​ជំរុញឲ្យ​គ្រីស្ត​បរិស័ទ​រិះគិត​អំពី​អ្នក​ក្រីក្រ ស្ត្រីមេម៉ាយ យុវជន​ដែល​កំពុង​ស្វែងរក​ការងារ និង​យុវជន​ដែល​កំពុង​ធ្វើ​ការ​នៅ​កាស៊ីណូ និង​អស់អ្នកដែលរងទុក្ខ​លំបាក​នានានិង​ដោយសារសង្គ្រាម​ និង​ជំរុញ​ឲ្យ​ឪពុកម្តាយ​យកចិត្ត​ទុកដាក់​ឲ្យ​កូន​ទទួល​បាន​ការ​អប់រំនៅ​សាលារៀន​។

«ការសិក្សា​អប់រំ​ចំណេះទូទៅសម្រាប់​កូនក្មេង​និង​យុវជន គឺសំខាន់​គឺ​អាច​នាំអោយគេ​មាន​អនាគត​ភ្លឺស្វាង» លោក​បន្តថា ​ការសិក្សា​ជាសកម្មភាព​ដែល​ជាមេត្តាករុណារបស់​ព្រះជាម្ចាស់​ «សូមឲ្យ​​ផុស​ឡើង​ដូច​ផ្កាឈូក»។

ព្រះជាម្ចាស់ចង់ឲ្យ​យើង​​​ចូលរួម​ទៅតាម​អំណោយទាន​ដែល​ព្រះអង្គ​​ផ្ដល់ឲ្យ​ ព្រោះ​«​មនុស្ស​ទាំង​អស់​មានសិទ្ធិទទួល​ធម៌មេត្តាករុណា​របស់​ព្រះជាម្ចាស់  និងត្រូវ​មាន​គេ​បំភ្លឺ។ ដូច្នេះ​យើង​ជា​គ្រីស្តបរិស័ទ​ត្រូវ​ចូលរួម​ដើម្បី​ឲ្យ​ធម៌មេត្តាករុណា​របស់​ព្រះជាម្ចាស់ត្រូវ​បានគេ​​យល់​និង​ស្គាល់​។​» លោកអភិបាល​បញ្ជាក់។

លោកគង្វាលព្រះសហគមន៍​បាន​មាន​ប្រសាសន៍​ទៀតថា ចូរមើលរបៀប​របស់​ព្រះយេស៊ូ​ដែលបាន​ដើរ​ជាមួយ​មហាជន គឺព្រះអង្គ​​ស្រឡាញ់ព្រះបិតា អធិដ្ឋាន  និងមើល​អ្នក​ក្រីក្រដោយ​ចិត្ត​មេត្តាករុណា។ ​វត្តមានរបស់ព្រះយេស៊ូ​​មិន​ត្រឹម​តែនៅ​ក្នុង​ព្រះកាយ​ព្រះលោហិត​ក្នុងពេល​អភិបូជាប៉ុណ្ណោះ ​គឺ​នៅក្នុង​បងប្អូន​ដែល​យើង​បាន​ជួប។​

ជាមួយគ្នានេះ លោក​បាន​រំឭក​ឲ្យ​គ្រីស្ត​បរិស័ទ​ចេះ​ថែរក្សា​ភព​ផែនដី ចេះ​ទុកដាក់និង​កាត់បន្ថយ​សំរាមផងដែរ។

ក្នុង​ថ្ងៃនោះ​ដែរ លោកអភិបាល​អូលីវីយ៉េ បាន​ធ្វើ​អគ្គសញ្ញាលាបថ្ងាស​ដល់​​​បេក្ខជន​ចំនួន​៣៣នាក់មក​ពី​ព្រះសហគមន៍​កោះនរានិងតួតាំង៕

ដោយ​​ កែវ កញ្ញា

Facebook
Twitter
LinkedIn

អត្ថបទថ្មី

លោកអភិបាលព្រះសហគមន៍កម្ពុជាស្វាគមន៍ព្រះមន្ត្រីសង្ឃជាន់ខ្ពស់ ប្រារព្ធពិធីបង្សុកូលថ្វាយអតីតសម្តេចប៉ាប

ក្នុងថ្ងៃចុងក្រោយដែលព្រះសហគមន៍សកលអធិដ្ឋានរំលឹកវិញ្ញាណក្ខន្ធរបស់សម្តេចប៉ាបហ្វ្រង់ស៊ីស្កូ លោកអភិបាលអូលីវីយ៉េ ជ្មីតហស្លេ អភិបាលព្រះសហគមន៍កាតូលិកកម្ពុជាភូមិភាគភ្នំពេញបាន ទទួលស្វាគមន៍យ៉ាងកក់ក្តៅ និងស្និទ្ធស្នាល ចំពោះព្រះដំណើរសម្ដេចព្រះមហាអរិយវង្សបណ្ឌិត យ៉ន សេងយៀត ព្រះរាជតំណាងដ៏ខ្ពង់ខ្ពស់របស់សម្តេចព្រះអគ្គមហាសង្ឃរាជធិបតី កិត្តិឧទ្ទេសបណ្ឌិត នន្ទ ង៉ែត សម្តេចព្រះមហាសង្ឃរាជនៃព្រះរាជាណាចក្រកម្ពុជា និងព្រះមន្ត្រីសង្ឃចំនួន៤២អង្គ បាននិមន្តបង្សុកូលថ្វាយព្រះវិញ្ញាណក្ខន្ធ សម្តេចប៉ាប ហ្វ្រង់ស៊ីស្កូ និងនាំយកព្រះរាជសារ រំលែកទុក្ខរបស់សម្តេចព្រះអគ្គមហាសង្ឃរាជ នន្ទ ង៉ែត ជូនលោក​អភិបាល អូលីវីយ៉េ នារសៀល

អ្នកស្រី ភោគ ម៉ានី៖ សូមកុំយកកុមារអូទីស្សឹមធ្វើជាជំនួញ

អ្នកស្រី ភោគ ម៉ានី នាយិកាសាលាអប់រំពិសេសនៃការលូតលាស់ បានលើកឡើងថា «សូមកុំយកកុមារអូទីស្សឹមជាជំនួញ» អ្នកស្រីបានថ្លែងឡើងបែបនេះក្នុងឱកាសប្រារព្ធនូវទិវាអូទីស្សឹមពិភពលោកនាថ្ងៃទី២ ខែមេសា កន្លងទៅ​ ​​ទៅកាន់​ភ្ញៀវកិត្តិយស​ជាតិ​និង​អន្តរជាតិ និង​អ្នក​ចូលរួម​ប្រមាណ​១០០០នាក់ នាបរិវេនព្រះសហគមន៍ព្រះកុមារយេស៊ូបឹងទំពន់នា​រាជធានីភ្នំពេញ ក្រោមប្រធានបទ«លើកកម្ពស់/ អបអរភាពផ្សេងៗគ្នារបស់ជនដែលមានអូទីស្សឹម ដើម្បីជំរុញឲ្យមានបរិយាបន្ន»។ អ្នកស្រីបានលើកឡើងបែបនេះ​ ក្នុងនាមអ្នកស្រីជាស្ថាបនិកសាលាផង និងជាមាតាដែលមានកូន​ជាអូទីស្សឹមមួយរូបផងដែរ។ អ្នកស្រីថា នេះគឺជាបញ្ហា និងជាក្តីបារម្ភរបស់មាតាបិតា អាព្យាបាលដែលមានកុមារអូទីស្សឹមគ្រប់រូប។ ការតម្លើងថ្លៃសាលាហួសហេតុ​ចំពោះ​កុមារអូទីស្សឹម នៅតាមសាលាឯកជនមួយចំនួន ធ្វើ​ឲ្យកុមារ​មិន​ទទួល​បាន​ការសិក្សា

បេក្ខជន​ត្រៀម​ជ្រមុជទឹក​ក្នុងភូមិភាគ​ភ្នំពេញ​មាន​ជាង​១០០នាក់

មនុស្ស​ពេញ​វ័យ​ចំនួន​១២៧ នាក់​បាន​ទទួល​ពិធី​ត្រាស់ហៅ​ឲ្យទទួល​ពិធី​ជម្រុជទឹក​ពី​លោកអភិបាល​អូលីវីយ៉េ ជ្មីតហស្លេ អភិបាល​ព្រះសហគមន៍​ភូមិភាគ​ភ្នំពេញ កាលពីថ្ងៃទី​៨ ខែ​មីនាកន្លងទៅ នៅ​ព្រះវិហារ​សន្តសិលា និង​សន្ត​ប៉ូល ភ្នំពេញថ្មី នារាជធានីភ្នំពេញ។ ពិធី​ត្រាស់ហៅនេះ ធ្វើ​ឡើង​ជា​រៀង​រាល់​ឆ្នាំ ដើម្បី​អនុញ្ញាត​ឲ្យ​បេក្ខជន​ដែល​បាន​សិក្សា​អំពី​ជំនឿ​អាច​ទទួល​អគ្គសញ្ញាជ្រមុជទឹក​ក្នុង​ឱកាស​បុណ្យ​ចម្លង​ខាង​មុខនេះ។ មុន​ចាប់​ផ្តើម​ពិធី​​នេះ លោកអភិបាល​អូលីវីយ៉េ បាន​អប់រំ​ណែនាំ​ដល់​បេក្ខជន​ទាំង​អស់ ដោយ​ផ្តោ​ត​សំខាន់​លើ​​ «ការរួម​ស្លាប់​និង​រួម​រស់ជាមួយព្រះយេស៊ូ​»។ លោក​បញ្ជាក់​ថា ពេល​យើង​ចូល​ទៅ​ក្នុងទឹក ឬ​ចាក់ទឹក​លើក្បាល នោះ​បង្ហាញថា «យើង​ជា​មនុស្ស​ថ្មី» ហើយ​ពេល​នោះ​ដែរ លោក​បូជាចារ្យ​លាប​ប្រេង​ឲ្យយើង

Subscribe to our newsletter

Don't miss new updates on your email