លោកអភិបាល​អូលីវីយ៉េ​ សូម​ឲ្យ​គ្រីស្តបរិស័ទ​ទៅ​ជា​ពន្លឺថ្មីសម្រាប់សហគមន៍ និងសង្គម

ក្នុងពិធីបុណ្យព្រះវិញ្ញាណយាង​មក​នៅ​ព្រះវិហារ​សន្ត​មីកាអែល​ក្រុង​ព្រះសីហនុ នាថ្ងៃទី​ ​០៨ ខែ​មិថុនា​កន្លងទៅ លោក​អភិបាលអូលីវីយ៉េ ជ្មីត​ហស្លេ​ អភិបាល​ព្រះសហគមន៍កាតូលិក​ភូមិភាគ​ភ្នំពេញ​បានប្រាប់​ដល់គ្រីស្តបរិស័ទ​អំពី​ចំណុច​សំខាន់​បី​ ជាមគ្គុទេសក៍ក្នុងជីវិតជាគ្រីស្តបរិស័ទសកម្ម។

ទី​១. ជាប់ជាមួយព្រះជាម្ចាស់​ក្នុងរបៀបថ្មី

លោក​អភិបាលបានបង្ហាញថា តាមរយៈព្រះវិញ្ញាណដ៏វិសុទ្ធ យើងត្រូវបានភ្ជាប់ជាមួយព្រះជាម្ចាស់ យើង​ទៅ​ជា​បុត្រានិង​បុត្រី​របស់​ព្រះអង្គ។ ពេលយើងទទួលព្រះកាយព្រះគ្រីស្ត យើងមិនត្រឹមតែទទួល​ប៉ុណ្ណោះទេ តែជាការទទួលព្រះយេស៊ូផ្ទាល់ និង​ស្ថិត​ក្នុង​អង្គតែមួយជាមួយព្រះអង្គ។

លោក​អភិបាលសង្កត់ធ្ងន់ថា «យើងទៅ​ជា​អង្គ​តែ​មួយជាមួយព្រះយេស៊ូ​ និងព្រះវិញ្ញាណ​ដ៏វិសុទ្ធ។»

ទី២. យើង​ជា​គ្រួសារដ៏ធំបំផុតនៅលើផែនដី និងជា​​ពន្លឺ​

ដើម្បីរម្លឹក​ដល់​បេក្ខជន​ចំនួន​២៣នាក់ ដែលទទួល​អគ្គសញ្ញាលាបថ្ងាស​ក្នុង​ថ្ងៃនោះ​ដែរ លោកអភិបាលអូលីវីយ៉េ បានបញ្ជាក់ថា យើងជាបងប្អូនក្នុងព្រះសហគមន៍ ដែលជាគ្រួសារដ៏ធំបំផុតនិងមានអ្នកជឿជាង ១៤០០ លាននាក់ នៅទូទាំងពិភពលោក។ ហើយ​ក្នុងព្រះវិញ្ញាណដ៏វិសុទ្ធ យើងបានរួមជា​គ្រួសារមួយ ដែលមានព្រះជាម្ចាស់ជា​ឪពុក និងព្រះយេស៊ូគ្រីស្តជា​បងរបស់​យើង។

គ្រួសារ​តែ​មួយ​ដែលចេះ​សហការនិង​គោរពគ្នាទៅវិញទៅមក តាម​តួនាទី​និង​មុខងារ​រៀងៗខ្លួន។ លោក​អភិបាល​ពន្យល់ទៀតថា «​ក្នុងគ្រួសារយើង​ផ្ទាល់ ត្រូវ​ស្រឡាញ់​គ្នាទៅវិញ​ទៅមក ឲ្យកូន​ស្រឡាញ់​ឪពុកម្តាយ ឲ្យ​ឪពុកម្តាយ​ស្រឡាញ់​កូន​ ​ឲ្យ​ប្តី​ប្រពន្ធ​ត្រូវគ្នា ឲ្យកូនៗ​គោរព​តាយាយ»។ លោក​បន្ត​ថា «ហើយ​ក្នុ​ង​ព្រះសហគមន៍ក៏ដូចគ្នាដែរ ត្រូវ​ចេះ​គោរព​គ្នា​ ជា​មួយ​លោកឪពុក បងស្រី គណៈកម្មការ​ អភិបាល​​ ក្មេងចាស់​ប្រុសស្រី ឲ្យយើង​ចេះ​បង្កើត​សេចក្តីសុខសាន្ត ​ឲ្យយើង​ទៅ​ជា​ពន្លឺដ៏តូច​មួយ»។

លោក​បន្ថែមថា តួនាទីសំខាន់របស់គ្រីស្ត​បរិស័ទ​គឺ​ បង្ហាញភាតរភាព និងសេចក្តីស្រឡាញ់ ដល់បងប្អូនទាំងអស់ រួមទាំងអស់​អ្នកដែលមាន​ជំនឿ​ផ្សេងៗដែរ។

លោក​អភិបាលបានលើកឡើង​អំពី​បញ្ហា​​សង្គ្រាមនៅក្នុងតំបន់ ហើយអំពាវនាវឲ្យ​គ្រីស្តបរិស័ទ​ចេះ​កសាងសុខសន្តិភាព ដោយដឹងថា មនុស្ស​ទាំងអស់​ជាបងប្អូននឹង​គ្នា​ មិនមែនជាសត្រូវនោះ​ទេ។

«បើ​យើង​ទទួល​ស្គាល់បងប្អូន​ឯទៀតៗ​ដែល​ជា​សាសន៍​និង​សាសនាផ្សេងពី​យើង ថា​ជា​បងប្អូន​ពិតៗ ណែនាំ​ឲ្យយើង​អាច​កសាងសុខសន្តិភាព​នៅ​ក្នុងពិភពលោក។» លោក​អភិបាល​បញ្ជាក់។

ទី៣. ក្លាយជា​គ្រីស្តបរិស័ទ​​សកម្ម

លោកគង្វាលព្រះសហគមន៍​បាន​ប្រាប់​ទៀតថា អំណរសប្បាយ​ដែលគ្រីស្តបរិស័ទ​ទទួល​ក្នុងព្រះវិហារ មិនគួរចប់នៅក្នុងព្រះវិហារទេ តែត្រូវនាំតាមខ្លួនទៅក្នុងជីវិតរស់នៅ​ប្រចាំថ្ងៃ។

គាត់បានជម្រាបថា ជីវិតគ្រីស្តបរិស័ទសកម្ម មិនមែនត្រឹមតែជាសមាជិកក្រុមគណៈកម្មការ ឬបម្រើក្នុងព្រះវិហារប៉ុណ្ណោះទេ តែត្រូវសកម្មក្នុងជីវិតប្រចាំថ្ងៃដោយ ស្រឡាញ់ លើកទឹកចិត្ត លើកលែងទោស និងកសាងសន្តិភាព។

ចុងក្រោយ លោកអភិបាលបន្ថែមថា «សូមមានចិត្តមេត្តា ដូចព្រះបិតាមានព្រះហឫទ័យមេត្តាករុណា» គឺជាប្រយោគដែលលោក​​អំពាវនាវឲ្យគ្រីស្តបរិស័ទ​ចង​ចាំ​ក្នុងចិត្ត​និង​អនុវត្ត​ជា​ប្រចាំ​ថ្ងៃ។

លោក​បញ្ជាក់​ថា ក្នុងព្រះវិញ្ញាណដ៏វិសុទ្ធ យើងទាំងអស់គ្នាបានទទួលអំណោយដ៏ធំធេងដើម្បីក្លាយជាគ្រីស្តបរិស័ទ ដែលរស់នៅដោយអំណរគ្រប់ទីកន្លែង៕

ដោយ​កែវ កញ្ញា

Facebook
Twitter
LinkedIn

អត្ថបទថ្មី

ព្រះសហគមន៍កាតូលិកចំការទៀង ចែកទេយ្យទានជូនចាស់ជរា ១០០នាក់ ក្នុងឱកាសបុណ្យភ្ជុំ

ខេត្តតាកែវ៖ នាថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៦ ព្រះសហគមន៍កាតូលិកសន្តីម៉ារីញញឹម ចំការទៀង បានរៀបចំកម្មវិធីជួបសំណេះសំណាល និងចែកទេយ្យទានជូនដល់លោកយាយលោកតាចាស់ជរាចំនួន ១០០នាក់ ក្នុងឱកាសបុណ្យភ្ជុំ ក្រោមអធិបតីភាព លោកអភិបាល អូលីវីយ៉េ ជ្មីតហស្លេ អភិបាលព្រះសហគមន៍កាតូលិកភូមិភាគភ្នំពេញ និង ព្រះតេជគុណ ង៉ែត ចំរើន ចៅអធិការវត្តអង្គមន្ត្រី។ ថ្លែងនៅក្នុងពិធីសំណេះសំណាល និងចែកទេយ្យទានជូនដល់ចាស់ព្រឹទ្ធាចារ្យ នារដូវបុណ្យភ្ជុំ ព្រះតេជគុណ ង៉ែត

នៅក្នុងជំនួបសំណេះសំណាលជាមួយគណៈកម្មការក្រុមប្រឹក្សាព្រះសហគមន៍ មណ្ឌលសកកម្មភាពតាកែវ

តាកែវ៖ នៅក្នុងជំនួបសំណេះសំណាលជាមួយគណៈកម្មការក្រុមប្រឹក្សាព្រះសហគមន៍ មណ្ឌលសកកម្មភាពតាកែវ កាលពីថ្ងៃទី ៤ ខែតុលា ឆ្នាំ២០២៦ លោកអភិបាល អូលីវីយ៉េ ជ្មីតហស្លេ អភិបាលនៃព្រះសហគមន៍កាតូលិកភូមិភាគភ្នំពេញ បានលើកទឹកចិត្តលោកបូជាចារ្យ គណៈកម្មការ និងគ្រីស្តបរិស័ទទាំងអស់ឱ្យអនុវត្តស្មារតី ការធ្វើដំណើររួមគ្នា (Synodality)។ លោកអភិបាលបានបញ្ជាក់ថា ការសម្រេចចិត្ត និងកិច្ចការដឹកនាំព្រះសហគមន៍មិនត្រូវប្រគល់បន្ទុកទាំងស្រុងទៅលើលោកឪពុក (បូជាចារ្យ) តែម្នាក់ឯងដូចមុនទៀតឡើយ ប៉ុន្តែទាមទារឱ្យស្តាប់គ្នា ផ្លាស់ប្តូរយោបល់ និងសហការគ្នាទៅវិញទៅមករវាងគ្រីស្តបរិស័ទ បូជាចារ្យ

ដំណើរទស្សនកិច្ចរបស់លោកអភិបាល អូលីវីយ៉េ ទៅកាន់ព្រះសហគមន៍កាតូលិកបាទី ខេត្តតាកែវ

នារសៀលថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២៦ លោកអភិបាល អូលីវីយ៉េ បានអញ្ជើញសួរសុខទុក្ខបងប្អូនគ្រីស្តបរិស័ទ នៅព្រះសហគមន៍កាតូលិកបាទី ស្ថិតក្នុងស្រុកបាទី ខេត្តតាកែវ ប្រកបដោយបរិយាកាសកក់ក្តៅ និងស្និទ្ធស្នាលជាទីបំផុត។ ព្រះសហគមន៍កាតូលិកបាទី គឺជាព្រះសហគមន៍ទើបបង្កើតថ្មីមួយ ប៉ុន្តែពោរពេញដោយភាពសកម្មរស់រវើកក្នុងជីវិតជំនឿ ដូចជាការប្រារព្ធពិធីអភិបូជានាថ្ងៃអាទិត្យ ការអប់រំជំនឿដល់បងប្អូនអ្នកស្វែងយល់ ទទួលជំហានទី១ សកម្មភាពមេត្តាធម៌ប្រចាំខែជួយដល់អ្នកខ្វះខាត និងដំណើរការថ្នាក់សាលាមត្តេយ្យមួយកន្លែង ដែលបច្ចុប្បន្នមានកុមារតូចៗកំពុងសិក្សាចំនួន ៣០ នាក់។ ក្នុងឱកាសជួបសំណេះសំណាលនោះ លោកអភិបាល អូលីវីយ៉េ

Subscribe to our newsletter

Don't miss new updates on your email