សូមបងស្រីសម្រាកក្នុងសេចក្តីសុខសាន្តរបស់ព្រះគ្រីស្ត

បងស្រី ហ្សីលប៊ែរ ម៉ាស៊ុង GILBERTE MASSON ក្នុងក្រុមបងស្រីព្រះមាលា នៅប៉ុងឌឺបូវ័រសាំង Rosaire de Pont de Beauvoisin បានទទួលមរណភាពហើយ នៅថ្ងៃព្រហស្បតិ៍ ទី០៩ ខែឧសភា ឆ្នាំ ២០១៩ នៅ សំប៊ែរី ប្រទេសបារាំង។
បងស្រីហ្ស៊ីលប៊ែរប្រសូត នៅថ្ងៃទី ២២ ខែធ្នូ ឆ្នាំ ១៩៣៧។ បងស្រីទទួលមរណភាពក្នុងជន្មាយុ ៨២ឆ្នាំ ដោយរោគាពាធ ក្នុងអារាមរបស់បងស្រី នៅប្រទេសបារាំង។

បងស្រីបានចាប់ផ្តើមកិច្ចការការងាររបស់ខ្លួនជាមួយប្រជាជនកម្ពុជា នៅក្នុងជំរំជនភៀសខ្លួនតាមព្រំដែន កម្ពុជា-ថៃ ក្នុងនាមជាសាសនទូត។ នៅឆ្នាំ១៩៩២ បងស្រីបានបន្តបេសកកម្មនៅក្នុងប្រទេសកម្ពុជាជាមួយលោកឪពុកប៉ុងសូដ៍ ដើម្បីរៀបចំសៀវភៅអប់រំជំនឿ និងសិក្ខាសាលានានា សម្រាប់គ្រូអប់រំជំនឿនៅទូទាំងប្រទេសកម្ពុជា។

បងស្រីធ្វើការងារយ៉ាងច្រើនសម្រាបព្រះសហគមន៍កាតូលិកនៅកម្ពុជា តាមរយៈការិយាល័យអប់រំជំនឿកាតូលិក ។​ សៀវភៅអប់រំជំនឿដែលព្រះសហគមន៍ប្រើសព្វថ្ងៃសម្រាប់កិច្ចការអប់រំជំនឿ គឺជាសមិទ្ធិផលដែលចេញពីការខិតខំប្រឹងប្រែងដ៏អស្ចារ្យរបស់បងស្រី។

លោកគ្រូ ដួង សាវង់ ប្រធានការិយាល័យអប់រំជំនឿកាតូលិក ដែលជាអតីតសហការីម្នាក់របស់បងស្រីបានរៀបរាបថា បងស្រីមានគំរូជាច្រើនសម្រាប់រូបលោក គឺនៅក្នុងកាងារ បងស្រីជាមនុស្សច្បាស់លាស់​ហ្មត់ចត់ មានគោលដៅពិតប្រាកដ​ ការរៀបចំកិច្ចការអ្វីមួយសុទ្ធតែមានគំរោងការ។​  បងស្រីមានការព្យាយាម​អត់ធ្មត់ មានចិត្តធ្ងន់​និងចិត្តស្រលាញ់យ៉ាងពិតប្រាកដ​។ បងស្រីមានទស្សនៈវិស័យច្បាស់លាស់។ លោបន្តថា ៖ ខ្ញុំចាំមិនភ្លេចទេ គឺបងស្រីជាអ្នកជំរុញឲ្យមានការបណ្តុះបណ្តាល សម្រាប់អ្នកបន្តវេណ ដោយជំរុញឲ្យមានការបញ្ជូនបងប្អូនឲ្យទទួលការអប់រំនៅក្រៅប្រទេសលើកិច្ចការអប់រំជំនឿ។ ជាលិទ្ធផល គឺបេក្ខជនបីរូបពីកម្ពុជាទៅសិក្សានៅប្រទេសបារាំង។  បងស្រីក៏បានផ្តល់ឲ្យមានការចូលរួមក្នុងសិក្ខាសាលអន្តរជាតិអំពីអប់រំជំនឿ នៅប្រទេសបារាំង ដែលបានបញ្ជាក់ថា​ ការអប់រំជណឿនៅកម្ពុជា ដូចនៅប្រទេសបារាំង​ដេលគេកំពុងយកចិត្តទុកដាក់។​បងស្រីក៏បាននាំនូវអ្វីដែលថ្មីៗអំការអប់រំជំនឿនៅកម្ពុជាដែរ។​

លោកបញ្ជាក់ថា “បងស្រី បំពេញកិច្ចពោរពេញដោយសេចក្តីស្រលាញ់ ការអត់ធ្មត់ជានិច្ច”។លោកគ្រូដូង សាវង់ ក៏បានលោកឡើងដែរថា ៖ ក្រៅពីកិច្ចការអប់រំជំនឿ បងស្រីក៏បានបំពេញកិច្ចមនុស្សធម៌ក្នុងសង្គមផងដែរ គឺ ជួយអ្នកក្រីក្រ ឲ្យការងារ ឲ្យមានការសិក្សា សម្រាប់យុវជនយុវនារី ជាពិសេសយុវនារី ជួយកេឲ្យទទួលបានការសិក្សានៅថ្នាក់មធ្យមសិក្សា និងថ្នាក់ឧត្តមសិក្សា។ ​

អំពីគំរូនៃជំនឿលោកគ្រូដួងសាវង់ក៏បានបញ្ជាក់ថា បងស្រីតែងរំលឹងជានិច្ច​អំពីជំនឿ ចែករំលែក ព្រះបន្ទូល ក្នុងពេលអធិដ្ឋាន ទៅអភិបូជាទៀងទាត់។​បងស្រីធ្លាប់លើកទឹកចិត្តថា ការចូលរួបអភិបូជា ការអធិដ្ឋានសំខាន់ណាស់ ពេលយើងធ្លាក់ជំនឿ ការជួបជុំបងប្អូននៅព្រះវិហារ គឺសំខាន់នាស់ ដើម្បីលើកទឹកចិត្តយើង ក្នុងការបន្តដំណើរទៅមុខ។​

លោកកាន់ ប៊ុយ ជាយុវជន ដែលទៅសិក្សានៅប្រទេសបារាំង ក្រោមការជំរុញ គាំទ្ររបស់បងស្រី ហ្ស៊ីលប៊ែរ និងជាអ្នកបានជួបបងស្រីប៉ុន្មានសប្តាហ៍មុនបងស្រីទទួលមរណភាព បាននិយាយលើហ្វេសប៊ុកផ្ទាល់ខ្លួន ដោយភ្ជាប់ជាមួយរូបភាពរបស់បងស្រីផងថា៖ ការស្ម័គ្រចិត្តបម្រើ ការលះបង់ និងការបូជារបស់បងស្រី ពិតជាផ្តល់នូវកិត្តិយសដល់យើងខ្ញុំ និងមានគុណបំណាច់យ៉ាងធំធេងដែលមិនអាចបំភ្លេចបានឡើយ។ បងស្រីឃ្លាតតែរូបកាយ តែវិញ្ញាណឋិតនៅជាមួយយើងខ្ញុំ។​ នៅថ្ងៃនេះ យើងខ្ញុំរួមគ្នាប្រារព្ធចំពោះបងស្រី ដើម្បីថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់ការលះបង់ដ៏មានតម្លៃរបស់បងស្រី។ យើងខ្ញុំនឹកគិតដល់បងស្រី ដើម្បីបន្តកិច្ចការទាំងឡាយដោយយកចិត្តទុកដាក់ និងដោយស្មារតីទទួលខុសត្រូវ ដើម្បីទទួលផលនៃសេចក្តីសុខសាន្ត និងអំណរសប្បាយនាពេលអនាគត។ យើងខ្ញុំនឹករំឭក និងនឹកចាំពីកម្លាំងកាយ កម្លាំងចិត្តដែលបងស្រីបានលះបង់ ដើម្បីឲ្យការនឿយហត់របស់បងស្រីមានតម្លៃ និងមានអត្ថន័យជានិច្ចចំពោះព្រះសហគមន៍នៅប្រទេសកម្ពុជា។

បងស្រីបានត្រឡប់ទៅរស់នៅក្នុងក្រុមព្រះមាលា ប៉ុងឌឺបូវ័រសាំង ប្រទេសបារាំងវិញ កាលពីពីរឆ្នាំមុន ដោយសារបញ្ហាសុខភាព។ បងស្រីបានលះបង់ចិត្តកាយ ប្រាជ្ញាសម្រាប់ព្រះសហគមន៍កាតូលិកនៅកម្ពុជា រពេល២៤ឆ្នាំ និងជាង២៤ឆ្នាំសម្រាប់ប្រជាជនខ្មែរទូទៅ។

យើងសូមអរព្រះគុណព្រះជាម្ចាស់ សម្រាប់ការខ្នះខ្នែងនិងការបម្រើដោយអស់ពីចិត្តរបស់បងស្រី ចំពោះព្រះសហគមន៍របស់យើងនៅប្រទេសកម្ពុជា ជាពិសេសបានជួយយ៉ាងច្រើនដល់អ្នកស្វែងយល់ឲ្យស្គាល់អំពីការរស់នៅរបស់ព្រះយេស៊ូ។

Facebook
Twitter
LinkedIn

អត្ថបទថ្មី

ក្រុមសិល្បៈវិទ្យាល័យសន្តហ្វ្រង់ស្វ័រ ទទួលបានលិខិតថ្លែងអំណរគុណ ក្នុងទិវាវប្បធម៌ជាតិ

ក្នុងស្មារតីលើកកម្ពស់ដួងព្រលឹងវប្បធម៌ខ្មែរ ក្រុមសិល្បៈនៃវិទ្យាល័យសន្តហ្វ្រង់ស្វ័រ បាននាំយកនូវទស្សនីយភាពរបាំបុរាណយ៉ាងជក់ចិត្តមកសម្តែងក្នុងឱកាសអបអរសាទរ «ទិវាវប្បធម៌ជាតិ ៣មីនា» លើកទី២៨ ឆ្នាំ២០២៦ ក្រោមប្រធានបទ «យុវជនដើម្បីវប្បធម៌ជាតិ»។ ពិធីនេះត្រូវបានរៀបចំឡើងយ៉ាងអធិកអធម កាលពីព្រឹកថ្ងៃអង្គារ ទី២៤ ខែមីនា ឆ្នាំ២០២៦ នៅសាលប្រជុំធំរដ្ឋបាលខេត្តតាកែវ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម វ៉ី សំណាង អភិបាលនៃគណៈអភិបាលខេត្ត។ នៅក្នុងព្រឹត្តិការណ៍ដ៏មានអត្ថន័យនេះ លោកស្រី ឡៃ មករា នាយិការងវិទ្យាល័យសន្តហ្វ្រង់ស្វ័រ រួមជាមួយក្រុមសិល្បៈសិស្សានុសិស្ស បានទទួលលិខិតថ្លែងអំណរគុណផ្ទាល់ពីថ្នាក់ដឹកនាំខេត្ត ចំពោះកិច្ចខិតខំប្រឹងប្រែងក្នុងការចូលរួមថែរក្សាវប្បធម៌។

ក្រុមបងស្រីនមស្ការ សម្ពោធគេហដ្ឋានថ្មីនៅភ្នំពេញ ដើម្បីពង្រីកបេសកកម្មជួយស្ត្រី និងកុមាររងគ្រោះ

ក្រុមបងស្រីនមស្ការ (Adoratrices) បានប្រារព្ធពិធីប្រទានពរ និងសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវគេហដ្ឋានថ្មីរបស់ខ្លួនក្នុងរាជធានីភ្នំពេញ កាលពីថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៦ ដើម្បីផ្តល់ជម្រក និងការគាំទ្រដល់ស្ត្រី និងកុមារដែលរងគ្រោះដោយអំពើហិង្សា និងការបោះបង់។ ពិធីនេះត្រូវបានរៀបចំឡើងក្រោមអធិបតីភាពលោកអភិបាល អូលីវីយ៉េ ជ្មីតហស្លេ និងលោកអភិបាល សិលា សួន ហង្សលី ដោយមានការចូលរួមពីបុគ្គលិក និងគ្រីស្តបរិស័ទ​ អាជ្ញាធរដែនដី ភ្ញៀវជាតិ​និងអន្តរជាតិ​យ៉ាងច្រើន​កុះករ។ គេហដ្ឋានថ្មីនេះ គឺជាសមិទ្ធផលដែលកើតចេញពីចក្ខុវិស័យរបស់ក្រុមបងស្រីនមស្ការ ដែលបានមកដល់ប្រទេសកម្ពុជាតាំងពីឆ្នាំ២០០២។

មរណសាក្សី​ជា​គ្រឹះ ជាកម្លាំង និងជា​សក្ខីកម្មនៃ​សន្តិភាព​សម្រាប់យើង

បន្ទាប់​ពី​បានប្រារព្ធពិធីបិទការស៊ើបអង្កេតជាផ្លូវការអំពីបេក្ខភាពនៃ “មរណសាក្សី” ដែលជាអ្នកបម្រើរបស់ព្រះជាម្ចាស់ ដែលមានលោក​អភិបាល​យ៉ូសែប ឆ្មារ សាឡាស់ និង​សហការី​ចំនួន​១១​រូប (បូជាចារ្យ បព្វជិត-ជិតា និង​គ្រហស្ថ) លោកអភិបាល​អូលីវីយ៉េ ជ្មីតហស្លេ អភិបាល​ព្រះសហគមន៍​កាតូលិកភូមិភាគ​ភ្នំពេញ បានធ្វើ​ជា​អធិបតី​ក្នុងពិធី​ថ្វាយអភិបូជា​រួមជាមួយលោកអភិបាល​សិលា សួន ហង្សលី និង​លោកបូជាចារ្យជាច្រើន​អង្គ​ ដើម្បី​អរព្រះគុណព្រះជាម្ចាស់ សម្រាប់ការស្រាវជ្រាវយ៉ាងហ្មត់ចត់អស់រយៈពេល ១០ ឆ្នាំកន្លងមកនេះ និងដើម្បីទូលអង្វរ​​ព្រះវិញ្ញាណ​ដ៏វិសុទ្ធ​ សម្រាប់ដំណាក់កាលទីពីរនៃដំណើរការនេះនៅទីក្រុងរ៉ូម។ ថ្លែងក្នុងធម្មទេសនាទៅកាន់​គ្រីស្តបរិស័ទ​ប្រមាណ​៣០០នាក់ ដែលមកពី​តំបន់នានាក្នុងភូមិភាគ​ភ្នំពេញ

Subscribe to our newsletter

Don't miss new updates on your email