លោកបូជាចារ្យភូមិភាគភ្នំពេញរិះគិត អំពីការកសាងសន្តិភាព តាមសាលិខិតរបស់សម្តេចប៉ាប

នៅ​ព្រឹក​ថ្ងៃទី​១២ កុម្ភៈ ២០២០ នៅ​ព្រះវិហារ​សន្តសិលា និង​សន្តប៉ូល ភ្នំពេញថ្មី ក្នុង​អង្គ​ប្រជុំ​ជា​មួយ​បូជាចារ្យ ភូមិភាគភ្នំពេញ លោកអភិបាល អូលីវីយេ ជ្មីតអ៊ីស្ល៊ែរ បាន​ជំរុញ​លើក​ទឹកចិត្ត​ដល់ អស់​លោក​បូជាចារ្យ​ទាំង​អស់ ឲ្យ​យក​ចិត្ត​ទុក​ដាក់​កសាង​សន្តិភាព តាម​សារ​លិខិត​របស់​សម្ដេចប៉ាប ហ្វ្រង់ស៊ីស្កូ សម្រាប់​ទិវា​សន្តិភាពឆ្នាំ ២០២០ កន្លងទៅ។

លោកអភិបាលអូលីវីយេ បាន​លើក​យក​វីដេអូអំពី លោកបណ្ឌិត ណាហ្គាយ ដែលជា​ជនគំរូ នៅ​ក្នុង​ប្រទេស​ជប៉ុន ដោយ​ភ្ជាប់​ជា​មួយ​សារ​លិខិត​របស់​សម្ដេចប៉ាប​ដែល​ជូន​ដល់​ព្រះសហគមន៍កាតូលិក​ទូទាំង​ពិភពលោក សម្រាប់ទិវា សន្តិភាព​ពិភពលោក កាល​ពីថ្ងៃទី ១ ខែមករា ឆ្នាំ២០២០ ។ ក្នុង​សារ​នោះ​ក៏​មាន​ភ្ជាប់ ខ្លឹមសារ​នៃ​ព្រឹត្តិការណ៍​នៅ​ប្រទេស​ជប៉ុន​ផង​ដែរ ក្រោយ​ពី​បាន​យាង​ទៅ​សួរ​សុខទុក្ខ​ប្រជាជន​ជប៉ុន​កន្លង​មក។

លោកអភិបាល​អូលីវីយេ បាន​ណែ​នាំ​អស់​លោកបូជាចារ្យ​អំពី​ការ​កសាង​សុខសន្តិភាព​សង្កត់​ធ្ងន់​ទៅ​លើ​៤​ចំណុច​ធំៗ ដូចជា «សេចក្ដីសុខ​ជា​ការ​ធ្វើ​ដំណើរ​នៅ​ក្នុងសេចក្ដីសង្ឃឹម» ដោយ​បញ្ជាក់​ថា​សម្ដេចប៉ាប​បាន​ណែនាំ​យើង​កុំ​ឲ្យ​ភ័យ​ខ្លាច តែ​រស់​នៅ​ក្នុង​សេចក្ដីសង្ឃឹម និង​ភាតរភាព ដោយ​មាន​ព្រះបិតា​តែមួយ ដោយ​ចេះ​សន្ទនា យក​ចិត្ត​ទុក​ដាក់​ចំពោះគ្នា។ លោក​បន្តថា សម្ដេចប៉ាប បាន​ណែ​នាំ​ឲ្យ​យើង​នឹក​ដល់ «សេចក្ដីសុខ​ដែល​បានមក​ពី​ការ​ចងចាំ» គឺ​ត្រូវ​ស្ដាប់​មនុស្ស​ដែល​បាន​ឆ្លង​នូវ​ទុក្ខលំបាក និង​យក​ចិត្ត​ទុក​ដាក់​ចំពោះ​ប្រយោជន៍​រួម។ មួយ​ទៀត «សេចក្ដីសុខ គឺ​ជា​ផ្លូវ​ឆ្ពោះ​ទៅ​កាន់​ការ​សម្រុះ​សម្រួល​ជា​អង្គ​តែ​មួយ» ដោយ​ចេះ​លើកលែង​ទោស​ឲ្យ​គ្នា​ទៅ​វិញ​ទៅ​មក។ និង​ចុង​ក្រោយ ធ្វើ​ដូច​ម្ដេច​ដើម្បី​ឲ្យ​មាន​ការ​កែ​ប្រែ​ចិត្ត​គំនិត ដើម្បី​យក​បរិស្ថាន​ធម្មជាតិ​ដែល​ជា​ព្រះអំណោយទាន​របស់​ព្រះជាម្ចាស់​ចូលក្នុង​ជីវិត​យើង។

លោកអភិបាល​ក៏​បាន​រំឭក​បន្ថែម​អំពី​ទ្រព្យសម្បត្តិ​ទាំង​៣​ដែល​ជា​មធ្យោបាយ​ដល់​យើង ក្នុង​ការ​កសាង​សុខសន្តិភាព​នេះ​ផង​ដែរ​គឺ៖ ការអប់រំ ការ​ថែ​ទាំង​សុខភាព និង​បរិស្ថាន។

ក្រៅ​ពី​ប្រធានបទ​ខាង​លើ អង្គប្រជុំ​ក៏​បាន​លើក​យក​នូវ​គម្រោង​ការណ៍​របស់​ព្រះសហគមន៍ភូមិភាគភ្នំពេញ​ដែល​ត្រូវ​គ្រោង​ធ្វើ​ក្នុងរយៈពេល​៣​ឆ្នាំនេះ​មក​ផងដែរ ដូចជា៖ ការ​ប្រកាស​ដំណឹង​ល្អ​តាមរយៈ​ការ​បម្រើ​អ្នក​ក្រីក្រ សន្ទនា​អន្តរ​សាសនា និង​ចូល​ក្នុង​វប្បធម៌​កម្ពុជា ព្រម​ទាំង​គម្រោង​សាងសង់​មន្ទីរ​ពេទ្យកាតូលិក ក៏​ដូច​ជា​វិសាល​វិហារ​ជាដើម។

Facebook
Twitter
LinkedIn

អត្ថបទថ្មី

ព្រះវិហារថ្មីបំផុតនិងធំបំផុតនៅភូមិភាគភ្នំពេញមួយត្រូវបានឆ្លង

គ្រីស្តបរិស័ទរាប់រយនាក់មកពីព្រះសហគមន៍កាតូលិកនានាក្នុងភូមិភាគទាំងបីនៅក្នុងប្រទេស រួមនឹង​ភ្ញៀវជាតិ​និង​អន្តរជាតិ បានជួបជុំគ្នាប្រារព្ធពិធីឆ្លងព្រះវិហាររបស់​ព្រះសហគមន៍សន្តយ៉ូសែបផ្សារតូច នារាជធានីភ្នំពេញ​កាលពីចុងសប្តាហ៍កន្លងទៅនេះ។ ពីធីឆ្លងនេះ ត្រូវបានរៀបចំឡើងក្រោមអធិបតីភាពរបស់​លោកអភិបាល អូលីវីយ៉េ ជ្មីតហស្លេ អភិបាលនៃព្រះសហគមន៍កាតូលិកភូមិភាគភ្នំពេញ រួមជាមួយលោកអភិបាល អេនរីគេ ហ្វីការេដូ អភិបាលព្រះសហគមន៍កាតូលិកភូមិភាគបាត់ដំបង លោកអភិបាល សិលា សួន ហង្សលី អភិបាលព្រះសហគមន៍កាតូលិកភូមិភាគកំពង់ចាម និង​លោកអភិបាល ប៉ូល ត្រៃរ៉ុង មូទ្រី អភិបាលព្រះសហគមន៍ភូមិភាគស៊ូរ៉ាតថានីប្រទេស​ថៃ។ លោកអភិបាល អូលីវីយ៉េ បានមានប្រសាសន៍នៅក្នុងពិធីថ្វាយអភិបូជានាថ្ងៃបុណ្យ​ឆ្លងព្រះវិហារ​កាលថ្ងៃទី០២

និស្សិតសន្តប៉ូលឆ្វេងយល់ពីបរិស្ថាន

វិទ្យាស្ថានសន្តប៉ូលរៀបចំកម្មវិធីបរិស្ថានលើកទី៧ក្រោមប្រធានបទ «សំណល់ប្លាស្ទិក ការប្រែប្រួលអាកាសធាតុ និងការកើនឡើងកម្ដៅសកល» នៅរសៀលថ្ងៃអង្គារ ទី២៨ ខែមេសា ឆ្នាំ២០២៦ ដោយសហការជាមួយមន្ទីរបរិស្ថានខេត្តតាកែវ។ កម្មវិធីនេះមានការចូលរួមលោក ហុង ភារៈ អនុប្រធានមន្ទីរបរិស្ថានខេត្តតាកែវ បុគ្គលិករបស់វិទ្យាស្ថានសន្តប៉ូល រួមនិងនិស្សិតសរុបប្រមាណស ១២០នាក់ ដើម្បីសិក្សាឈ្វេងយល់លើប្រធានបទខាងលើ។ លោកបណ្ឌិត ផុន សុផល នាយកវិទ្យាស្ថានសន្តប៉ូល បានបញ្ជាក់ក្នុងសុន្ទរកថាស្វាគមន៍ក្នុងអង្គពិធីថា កម្មវិធីទិវាបរិស្ថានលើកទី៧នេះ ជួយអប់រំនិស្សិតរបស់វិទ្យាស្ថានឱ្យចេះស្រឡាញ់ និងចូលរួមថែរក្សាបរិស្ថានក្នុងសង្គម

វិទ្យាល័យបច្ចេកទេស សន្តហ្វ្រង់ស្វ័រ ត្រៀមបើកជំនាញថ្មីបន្ថែម

លោក យុន សំអាត នាយកវិទ្យាល័យចំណេះទូទៅ និងបច្ចេកទេស ឯកជនសន្តហ្វ្រង់ស្វ័រ បានអោយដឹងថា សាលានឹងត្រៀមបើកជំនាញថ្មីមួយទៀត នៅឆ្នាំសិក្សាខាងមុខ ២០២៦-២០២៧ លើជំនាញ Digital Art & AI។ ដើម្បីបង្កើតវគ្គនេះ លោកបានទៅសិក្សាវគ្គខ្លីនៅប្រទេសកូរ៉េខាងត្បូង កាលពីថ្ងៃទី២៧-៣០ ខែមេសាកន្លងទៅ នៅសាកលវិទ្យាល័យ CHEJU HALLA University ស្ថិតក្នុងកោះជេជូ (CHEJU)

Subscribe to our newsletter

Don't miss new updates on your email