29-10-2017 ធម្មទេសនា​លោក​អភិបាល​អូលីវីយ៉េអគ្គសញ្ញាលាបថ្ងាសនៅអរីយក្សត្រ

Facebook
Twitter
LinkedIn

អត្ថបទថ្មី

លោកអភិបាល​អូលីវីយ៉េ​ សូម​ឲ្យ​គ្រីស្តបរិស័ទ​ទៅ​ជា​ពន្លឺថ្មីសម្រាប់សហគមន៍ និងសង្គម

ក្នុងពិធីបុណ្យព្រះវិញ្ញាណយាង​មក​នៅ​ព្រះវិហារ​សន្ត​មីកាអែល​ក្រុង​ព្រះសីហនុ នាថ្ងៃទី​ ​០៨ ខែ​មិថុនា​កន្លងទៅ លោក​អភិបាលអូលីវីយ៉េ ជ្មីត​ហស្លេ​ អភិបាល​ព្រះសហគមន៍កាតូលិក​ភូមិភាគ​ភ្នំពេញ​បានប្រាប់​ដល់គ្រីស្តបរិស័ទ​អំពី​ចំណុច​សំខាន់​បី​ ជាមគ្គុទេសក៍ក្នុងជីវិតជាគ្រីស្តបរិស័ទសកម្ម។ ទី​១. ជាប់ជាមួយព្រះជាម្ចាស់​ក្នុងរបៀបថ្មី លោក​អភិបាលបានបង្ហាញថា តាមរយៈព្រះវិញ្ញាណដ៏វិសុទ្ធ យើងត្រូវបានភ្ជាប់ជាមួយព្រះជាម្ចាស់ យើង​ទៅ​ជា​បុត្រានិង​បុត្រី​របស់​ព្រះអង្គ។ ពេលយើងទទួលព្រះកាយព្រះគ្រីស្ត យើងមិនត្រឹមតែទទួល​ប៉ុណ្ណោះទេ តែជាការទទួលព្រះយេស៊ូផ្ទាល់ និង​ស្ថិត​ក្នុង​អង្គតែមួយជាមួយព្រះអង្គ។ លោក​អភិបាលសង្កត់ធ្ងន់ថា «យើងទៅ​ជា​អង្គ​តែ​មួយជាមួយព្រះយេស៊ូ​ និងព្រះវិញ្ញាណ​ដ៏វិសុទ្ធ។» ទី២. យើង​ជា​គ្រួសារដ៏ធំបំផុតនៅលើផែនដី និងជា​​ពន្លឺ​ ដើម្បីរម្លឹក​ដល់​បេក្ខជន​ចំនួន​២៣នាក់

ធម្មទេសនា​លោកអភិបាល​អូលីវីយ៉េ ជ្មីតហស្លេ ក្នុង​ពិធី​បុណ្យព្រះវិញ្ញាណ​យាងមក​និង​អគ្គសញ្ញាលាបថ្ងាស​ដល់​បេក្ខជន​ចំនួន​២៣នាក់​ នៅ​ព្រះវិហារ​​សន្ត​មីកាអែល ក្រុង​ព្រះសីហនុ ថ្ងៃទី​០៨ ខែ​មិថុនា ឆ្នាំ​២០២៥

ថ្ងៃនេះ​យើង​បាន​ស្តាប់ព្រះបន្ទូលរបស់​ព្រះយេស៊ូ​យ៉ាង​ពិសេស ដែល​ព្រះយេស៊ូ​មាន​ព្រះបន្ទូលថា «សូម​បងប្អូន​ប្រកបដោយសេចក្តីសុខសាន្ត»។ នេះ​ជា​ព្រះបន្ទូលរបស់​ព្រះយេស៊ូ​នៅពេលដែល​ព្រះអង្គបង្ហាញខ្លួន​ ក្រោយពេល​មានព្រះជន្មរស់ឡើងវិញ​ក្នុងរយៈពេល​៤០ថ្ងៃ។ ហើយ​គ្រប់ពេល​ដែល​ព្រះអង្គ​បង្ហាញខ្លួន​ ព្រះអង្គ​មិន​ជម្រាបសួរ​ ឬនិយាយសួរ​​សុខទុក្ខ ប៉ុន្តែ​​មាន​បន្ទូលតែ​មួយគត់​គឺ​ «​សូម​បងប្អូន​ប្រកបដោយសេចក្តីសុខសាន្ត» ហើយ​ថ្ងៃនេះ ក្រោយនិយាយ​រួច​ហើយ ព្រះយេស៊ូ​ផ្តល់​ព្រះវិញ្ញាណ​ដ៏វិសុទ្ធ​មក​ឲ្យយើង​​។ បងប្អូន​ជាទីស្រឡាញ់​នៅពេលនេះ​ យើង​អរព្រះគុណ​ព្រះជាម្ចាស់​ សម្រាប់​ជីវិត​របស់​ព្រះសហគមន៍​របស់​យើង​អស់​រយៈ​ពេល​ជាង​៦០ឆ្នាំ។ ទោះបី​រយៈ​ពេល​៦០ឆ្នាំ​នេះ យើង​ជាប់​ជាមួយ​សម័យ​ប៉ុលពត សម័យងងឹត ដែល​គ្រីស្តបរិស័ទ​ជួប​ជុំ​គ្នា​មិន​បាន​ និង​អត់​សូវ​មាន​ប្រវត្តិសាស្ត្រ​របស់​គ្រីស្តបរិស័ទ​របស់​យើង​ក្នុងក្រុងព្រះសីហនុពីឆ្នាំ​១៩៧៥-១៩៩០ តែ​យើង​នៅតែ​អរព្រះគុណ​ព្រះជាម្ចាស់​សម្រាប់​ព្រះសហគមន៍របស់​យើង​ដែលនៅតែ​បន្ត​​ទោះបី​បាត់​បង់​អ្វីៗទាំងអស់ តែ​យើង​ដឹងថា ព្រះយេស៊ូ​គង់នៅជាមួយយើង។ យើង​បាន​ឃើញ​ជាក់ស្តែង​នៅពេលនេះ

លោកអភិបាលភ្នំពេញឲ្យគ្រីស្តបរិស័ទយកគំរូតាមកាឡូសអាគូទីស

ក្នុង​ពិធីប្រសិទ្ធិពរលើតុសក្ការៈថ្មី និងអរព្រះគុណព្រះជាម្ចាស់ខួប ៦០ ឆ្នាំរបស់ព្រះសហគមន៍សន្តមីកាអែល នៅក្រុងព្រះសីហនុ លោកអភិបាល​អូលីវីយ៉េ ជ្មីតហស្លេ អភិបាល​ព្រះសហគមន៍​កាតូលិក​ភូមិភាគ​ភ្នំពេញ​ ជំរុញ​ឲ្យ​គ្រីស្តបរិស័ទ​យកគំរូ​តាម​អ្នក​មាន​សុភមង្គល​កាឡូស​អាគូទីស ដែល​អធិធាតុរបស់​គាត់​ត្រូវ​បាន​បញ្ចុះ​ក្នុង​តុអាសនៈថ្មី​នាថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២៥នេះ។ លោកអភិបាល​អូលីវីយ៉េ បញ្ជាក់ថា គ្រប់​ពេល​វេលា​ដែលយើង​ចូល​ក្នុងអភិបូជា​ យើងត្រូវ​នឹកឃើញ​អំពីជីវិត​របស់​យើង​ដែល​ទទួល​កម្លាំង​និង​ព្រះពរ​ពី​ព្រះកាយព្រះគ្រីស្ត ដែល​ជា​កំពូលនិង​ជា​ប្រភព​នៃ​ជីវិត​របស់​យើង​។ លោក​អភិបាល​បាន​និយាយ​ពី​ កាឡូស​អាគូសទីស ជា​យុវជន​ម្នាក់​ដែលកើត​​ក្នុង​ឆ្នាំ​១៩៩១ ហើយ​បាន​ស្លាប់​នៅ​ក្នុង​ឆ្នាំ​២០០៦ មាន​គុណធម៌​ចំនួន​៥​ដែល​យើង​ជា​គ្រីស្ត​បរិស័ទត្រូវ​អនុវត្ត​តាម។ ​ទី១ លោក​ថា រៀងរាល់ថ្ងៃ​