ព្រះវិហារសន្តមីកាអែលប្រាព្ធខួប៥៥ឆ្នាំ

ព្រះសហគមន៍កំពង់សោម ព្រះវិហារសន្តមីអាអែល ប្រារព្ធពិធីបុណ្យអភិបូជា ដើម្បីអបអរសាទរខួបទី៥៥ឆ្នាំនៃការកកើតមានព្រះសហគមន៍ចំណាស់មួយនេះផង អគ្គសញ្ញាជ្រមុជទឹកដល់កុមារចំនួន៥នាក់ផង និងអគ្គសញ្ញាព្រះកាយព្រះគ្រីស្ត ដល់គ្រីស្តបរិស័ទ៧នាក់ផង និងខួបទី១០ឆ្នាំនៃលោកអភិបាលអូលីវីយេ ទទួលជាអភិបាលព្រះសហគមន៍ភូមិភាគភ្នំពេញពេញសិទ្ធិផងដែរ។

ពិធីបុណ្យនេះប្រព្រឹត្តទៅយ៉ាងឱឡារឹក នាព្រឹកថ្ងៃទី ២៧ កញ្ញា ២០២០ នេះ ក្រោមអធិបតីភាពលោក អូលីវីយេ ជ្មីតហស្ល៊ែរ អភិបាលព្រះសហគមន៍កាតូលិកភូមិភាគភ្នំពេញ។ នៅក្នុងធម្មទេសនានៃពិធីបុណ្យអភិបូជានេះ លោកអភិបាលអូលីវីយេ បានអប់រំគ្រីស្តបរិស័ទទាំងអស់ឱ្យរិះគិត ធ្វើដូច្ដេចដើម្បីចូលក្នុងប្រវត្តិសាស្ត្រ និងដោយយល់ថានៅក្នុងដៃរបស់យើងកំពុងសាងសង់គ្រឹះបច្ចុប្បន្នកាល ដើម្បីសាងសង់អនាគត។

លោកអភិបាលលើកយកគំរូនៃអគ្គទេវទូតមីកាអែលដេលជាឧបការីជននៃព្រះសហគមន៍នេះថា អគ្គទេវទូតមីកាអែល ជានិម្មិតរូបនៃអំពើសុចរិតដេលសម្លាប់អំពើបាប ហើយតាមរយៈទេវទូតមីកាអែលជាពេលវេលាមួយដើម្បីកសាងជីវិតថ្មី។

លោកអភិបាលដាស់តឿនគ្រីស្តបរិស័ទដោយក្រើនរំឭកបន្ថែមថា យើងនឹករឭកដល់វិហារនេះដែលបានសាងសង់៥៥ឆ្នាំមុន និងបានឆ្លងទាំងអំណរសប្បាយ និងទុក្ខលំបាកនៅក្នុងសង្គមយើង ហើយសព្វថ្ងៃរស់នៅក្នុងក្រុងសម័យថ្មី នាំឱ្យយើងជាគ្រីស្តបរិស័ទសួរសំណួរដែរថា តើយើងជាគ្រីស្តបរិស័ទនៅទីនេះធ្វើដូចម្ដេចដើម្បីប្រកាសដំណឹងល្អ?

យើងធ្វើដូជម្ដេចដើម្បីឱ្យព្រះបន្ទូលរបស់ព្រះជាម្ចាស់ទៅជាសញ្ញាសម្គាល់ ដែលនាំឱ្យមានសេចក្ដីសង្ឃឹមសម្រាប់បងប្អូនឯទៀតៗមិនត្រឹមតែគ្រីស្តបរិស័ទ។ លោកអភិបាលបញ្ជាក់ទៀតថា ខ្ញុំជឿថាសម្រាប់យើងជាគ្រីស្តបរិស័ទនៅភូមិភាគភ្នំពេញ យើងត្រូវពិចារណាដែរថា តើយើងធ្វើដូចម្ដេចដើម្បីឱ្យព្រះសហគមន៍របស់យើង ទៅជាគ្រួសារកក់ក្ដៅដែលណែនាំឱ្យបងប្អូនឯទៀតៗចាប់អារម្មណ៍?

ធ្វើដូជម្ដេចដើម្បីឱ្យយើងឆ្លើយតបទៅនឹងសំណួរ តើព្រះជាម្ចាស់ជានរណា? គឺត្រូវធ្វើសាក្ខីភាពតាមរយៈព្រះសហគមន៍កាតូលិកយើងអាចឆ្លើយតបសំណួរនេះដល់បងប្អូនឯទៀតៗដែលសួរខ្លួនឯងដែរ។

រីឯលោក អ៊ុន សុន ជាបូជាចារ្យទទួលបន្ទុកព្រះសហគមន៍នេះ បានមានប្រសាសន៍ថាថ្ងៃនេះក្នុងព្រះសហគមន៍ដែលខ្ញុំមកបាន៩ឆ្នាំដែលទទួលការខុសត្រូវនៅព្រះសហគមន៍នេះ ដោយរួមជាមួយលោកបូជាចារ្យជំនួយ និងបងស្រីដែលបានសហការគ្នានៅទីនេះ ធ្វើឱ្យព្រះសហគមន៍នៅទីនេះមានជីវិត ទោះបីជាពេលខ្លះយើងមានទុក្ខលំបាកក៏ដោយ ក៏ប៉ុន្តែសូមអរគុណដល់បងប្អូនទាំងអស់ដែលធ្វើឱ្យយើងមានជីវិតថ្មី។

នៅក្នុងកាលៈទេសៈកូវីដ១៩នេះ យើងបានប្រជុំគ្នាជាមួយគណៈកម្មការ និងចែករំលែកនូវអ្វីដែលយើងត្រូវធ្វើរួមគ្នា ហើយក៏មានការទូន្មានពីលោកអភិបាល ដើម្បីទទួលចំណូលថ្មីដោយកក់ក្ដៅជាក្រុមគ្រួសារដែលជាលក្ខណៈព្រះសហគមន៍ ជាផ្ទះរបស់ព្រះជាម្ចាស់។

ព្រះសហគមន៍នេះបានសាងសង់ឡើងក្នុងសម័យសង្គមរាស្ត្រនិយម និងបានចេញប្លង់ដោយស្ថាបនិកដ៏ល្បីឈ្មោះប្រចាំប្រទេសកម្ពុជា ហើយព្រះសហគមន៍ជ្រើសរើសសន្តមីកាអែល ធ្វើជាឧបការីព្រះសហគមន៍ ព្រោះព្រះវិហារនេះបានឆ្លងកាត់សម័យសង្គ្រាមជាច្រើនលើក ហើយសន្តមីកាអែលគឺជាអគ្គទេវទូតដែលទទួលជ័យជម្នះលើសង្គ្រាម។

Facebook
Twitter
LinkedIn

អត្ថបទថ្មី

ព្រះសហគមន៍កាតូលិកចំការទៀង ចែកទេយ្យទានជូនចាស់ជរា ១០០នាក់ ក្នុងឱកាសបុណ្យភ្ជុំ

ខេត្តតាកែវ៖ នាថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៦ ព្រះសហគមន៍កាតូលិកសន្តីម៉ារីញញឹម ចំការទៀង បានរៀបចំកម្មវិធីជួបសំណេះសំណាល និងចែកទេយ្យទានជូនដល់លោកយាយលោកតាចាស់ជរាចំនួន ១០០នាក់ ក្នុងឱកាសបុណ្យភ្ជុំ ក្រោមអធិបតីភាព លោកអភិបាល អូលីវីយ៉េ ជ្មីតហស្លេ អភិបាលព្រះសហគមន៍កាតូលិកភូមិភាគភ្នំពេញ និង ព្រះតេជគុណ ង៉ែត ចំរើន ចៅអធិការវត្តអង្គមន្ត្រី។ ថ្លែងនៅក្នុងពិធីសំណេះសំណាល និងចែកទេយ្យទានជូនដល់ចាស់ព្រឹទ្ធាចារ្យ នារដូវបុណ្យភ្ជុំ ព្រះតេជគុណ ង៉ែត

នៅក្នុងជំនួបសំណេះសំណាលជាមួយគណៈកម្មការក្រុមប្រឹក្សាព្រះសហគមន៍ មណ្ឌលសកកម្មភាពតាកែវ

តាកែវ៖ នៅក្នុងជំនួបសំណេះសំណាលជាមួយគណៈកម្មការក្រុមប្រឹក្សាព្រះសហគមន៍ មណ្ឌលសកកម្មភាពតាកែវ កាលពីថ្ងៃទី ៤ ខែតុលា ឆ្នាំ២០២៦ លោកអភិបាល អូលីវីយ៉េ ជ្មីតហស្លេ អភិបាលនៃព្រះសហគមន៍កាតូលិកភូមិភាគភ្នំពេញ បានលើកទឹកចិត្តលោកបូជាចារ្យ គណៈកម្មការ និងគ្រីស្តបរិស័ទទាំងអស់ឱ្យអនុវត្តស្មារតី ការធ្វើដំណើររួមគ្នា (Synodality)។ លោកអភិបាលបានបញ្ជាក់ថា ការសម្រេចចិត្ត និងកិច្ចការដឹកនាំព្រះសហគមន៍មិនត្រូវប្រគល់បន្ទុកទាំងស្រុងទៅលើលោកឪពុក (បូជាចារ្យ) តែម្នាក់ឯងដូចមុនទៀតឡើយ ប៉ុន្តែទាមទារឱ្យស្តាប់គ្នា ផ្លាស់ប្តូរយោបល់ និងសហការគ្នាទៅវិញទៅមករវាងគ្រីស្តបរិស័ទ បូជាចារ្យ

ដំណើរទស្សនកិច្ចរបស់លោកអភិបាល អូលីវីយ៉េ ទៅកាន់ព្រះសហគមន៍កាតូលិកបាទី ខេត្តតាកែវ

នារសៀលថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២៦ លោកអភិបាល អូលីវីយ៉េ បានអញ្ជើញសួរសុខទុក្ខបងប្អូនគ្រីស្តបរិស័ទ នៅព្រះសហគមន៍កាតូលិកបាទី ស្ថិតក្នុងស្រុកបាទី ខេត្តតាកែវ ប្រកបដោយបរិយាកាសកក់ក្តៅ និងស្និទ្ធស្នាលជាទីបំផុត។ ព្រះសហគមន៍កាតូលិកបាទី គឺជាព្រះសហគមន៍ទើបបង្កើតថ្មីមួយ ប៉ុន្តែពោរពេញដោយភាពសកម្មរស់រវើកក្នុងជីវិតជំនឿ ដូចជាការប្រារព្ធពិធីអភិបូជានាថ្ងៃអាទិត្យ ការអប់រំជំនឿដល់បងប្អូនអ្នកស្វែងយល់ ទទួលជំហានទី១ សកម្មភាពមេត្តាធម៌ប្រចាំខែជួយដល់អ្នកខ្វះខាត និងដំណើរការថ្នាក់សាលាមត្តេយ្យមួយកន្លែង ដែលបច្ចុប្បន្នមានកុមារតូចៗកំពុងសិក្សាចំនួន ៣០ នាក់។ ក្នុងឱកាសជួបសំណេះសំណាលនោះ លោកអភិបាល អូលីវីយ៉េ

Subscribe to our newsletter

Don't miss new updates on your email