សាលាមត្តេយ្យនៅក្នុងព្រះសហគមន៍សន្តយ៉ូសែបជុំគីរី ចំនួន៣ថ្នាក់ និងមានសិស្សានុសិស្សសរុប៩០នាក់ ដែលចែកជាបីកំរិត ទាប មធ្យម ខ្ពស់ បង្រៀន និងណែរនាំកុមារឱ្យចេះសម្អាតរួមគ្នាជាក្រុម មានអនាម័យផ្ទាល់ខ្លួន ព្រមទាំងចេះចែករំលែកក្តីស្រឡាញ់ចំពោះគ្នាទៅវិញទៅមក នាថ្ងៃទី២៣ វិច្ឆិកា ២០២០ នេះ។
សរសេរ និងថតដោយ៖ លិន សីហា (មណ្ឌលសកម្មភាពកំពត)

ព្រះសហគមន៍កាតូលិកចំការទៀង ចែកទេយ្យទានជូនចាស់ជរា ១០០នាក់ ក្នុងឱកាសបុណ្យភ្ជុំ
ខេត្តតាកែវ៖ នាថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៦ ព្រះសហគមន៍កាតូលិកសន្តីម៉ារីញញឹម ចំការទៀង បានរៀបចំកម្មវិធីជួបសំណេះសំណាល និងចែកទេយ្យទានជូនដល់លោកយាយលោកតាចាស់ជរាចំនួន ១០០នាក់ ក្នុងឱកាសបុណ្យភ្ជុំ ក្រោមអធិបតីភាព លោកអភិបាល អូលីវីយ៉េ ជ្មីតហស្លេ អភិបាលព្រះសហគមន៍កាតូលិកភូមិភាគភ្នំពេញ និង ព្រះតេជគុណ ង៉ែត ចំរើន ចៅអធិការវត្តអង្គមន្ត្រី។ ថ្លែងនៅក្នុងពិធីសំណេះសំណាល និងចែកទេយ្យទានជូនដល់ចាស់ព្រឹទ្ធាចារ្យ នារដូវបុណ្យភ្ជុំ ព្រះតេជគុណ ង៉ែត

























