
បេក្ខជនត្រៀមជ្រមុជទឹកក្នុងភូមិភាគភ្នំពេញមានជាង១០០នាក់
មនុស្សពេញវ័យចំនួន១២៧ នាក់បានទទួលពិធីត្រាស់ហៅឲ្យទទួលពិធីជម្រុជទឹកពីលោកអភិបាលអូលីវីយ៉េ ជ្មីតហស្លេ អភិបាលព្រះសហគមន៍ភូមិភាគភ្នំពេញ កាលពីថ្ងៃទី៨ ខែមីនាកន្លងទៅ នៅព្រះវិហារសន្តសិលា និងសន្តប៉ូល ភ្នំពេញថ្មី នារាជធានីភ្នំពេញ។ ពិធីត្រាស់ហៅនេះ ធ្វើឡើងជារៀងរាល់ឆ្នាំ ដើម្បីអនុញ្ញាតឲ្យបេក្ខជនដែលបានសិក្សាអំពីជំនឿអាចទទួលអគ្គសញ្ញាជ្រមុជទឹកក្នុងឱកាសបុណ្យចម្លងខាងមុខនេះ។ មុនចាប់ផ្តើមពិធីនេះ លោកអភិបាលអូលីវីយ៉េ បានអប់រំណែនាំដល់បេក្ខជនទាំងអស់ ដោយផ្តោតសំខាន់លើ «ការរួមស្លាប់និងរួមរស់ជាមួយព្រះយេស៊ូ»។ លោកបញ្ជាក់ថា ពេលយើងចូលទៅក្នុងទឹក ឬចាក់ទឹកលើក្បាល នោះបង្ហាញថា «យើងជាមនុស្សថ្មី» ហើយពេលនោះដែរ លោកបូជាចារ្យលាបប្រេងឲ្យយើង