“លោកអភិបាលអូលីវីយ៉េ ដាស់តឿនគ្រីស្តបរិស័ទឱ្យយកចិត្តទុកដាក់លើទំនាក់ទំនងផ្ទាល់”

ព្រះសហគមន៍ភូមិភាគភ្នំពេញ ប្រារព្ធពិធីបុណ្យព្រះយេស៊ូសម្ដែងព្រះអង្គ ដែលជាប្រពៃណីរបស់ព្រះសហគមន៍កាតូលិកបន្ទាប់ពីបុណ្យព្រះយេស៊ូប្រសូត្រ នៅព្រះវិហារព្រះកុមារយេស៊ូបឹងទំពុន ដោយបន្តអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាល នាព្រឹកថ្ងៃទី ៣ មករា ២០២០ ក្រមុំធិបតីភាពអភិបាលព្រះសហគមន៍ភូមិភាគភ្នំពេញ អូលីវីយ៉េ ជ្មីតអ៊ីស្ល៊ែរ។

នៅក្នុងឱកាសនេះដែរ លោកអភិបាលបានមានប្រសាសន៍នៅក្នុងធម្មទេសនាទៅកាន់គ្រីស្តបរិស័ទទាំងអស់ ឱ្យយកចិត្តទុកដាក់អំពីទំនាក់ទំនងតាមរបៀបថ្មី។ លោកក៏បានរំឭកផងដែរថា សព្វថ្ងៃយើងមានអ៊ីនធឺណែតរហូតដល់ ៥G យើងអាចចែករំលែកច្រើនជាមួយមនុស្សរហូតដល់រាប់ម៉ឺននាក់ គឺទៅដល់មនុស្សដែលយើងមិនស្គាល់ មិនមានទំនាក់ទំនងផ្ទាល់។ ប៉ុន្តែព្រះយេស៊ូប្រសូតតាមរបៀបស្ងៀមស្ងាត់ តែព្រះជាម្ចាស់យាងមកផ្ទាល់ មានទំនាក់ទំនងផ្ទាល់ជាមួយមនុស្សយើង ដែលនាំឱ្យយើងអាចមើលឃើញកាន់តែជ្រៅនៅក្នុងជីវិតនៃសេចក្ដីសង្ឃឹម។ លោកបន្ថែមថារបៀបដែលព្រះជាម្ចាស់ផ្សព្វផ្សាយជារបៀបស្ងៀមស្ងាត់តាំងពី២០០០ឆ្នាំមុនមានឥទ្ធិពលមកដល់បច្ចុប្បន្ននិងដល់ថ្ងៃអនាគត ហើយអ្វីដែលមនុស្សយើងផ្សព្វផ្សាយនឹងមិនមានឥទ្ធិពលដូចព្រះជាម្ចាស់ដែលមានទំនាក់ទំនងផ្ទាល់ជាមួយមនុស្សលោកដែរ។

លោកអភិបាលព្រះសហគមន៍ភូមិភាគភ្នំពេញ ទទូចស្នើឱ្យគ្រីស្តបរិស័ទកុំភ្លេចអំពីបេសកកម្មរបស់យើងដែលជាគ្រីស្តបរិស័ទគឺប្រកាសដំណឹងល្អដល់មនុស្សទាំងអស់ ឱ្យមានសិទ្ធិទទួលមរតកដែលជាបុត្រធីតារបស់ព្រះជាម្ចាស់។ ពិសេសជាងនេះទៅទៀតគឺ សូមឱ្យយើងបង្ហាញពីភាពជិតស្និទ្ធរវាងគ្នានិងគ្នាតាមរបៀបផ្លូវវិញ្ញាណដោយយកចិត្តទុកដាក់ចំពោះគ្នាទាំងការអធិដ្ឋាននិងទាំងការរស់នៅក្នុងជីវិតប្រចាំថ្ងៃ ព្រមទាំងរិះគិតអំពីទំនាក់ទំនងតាមរបៀបថ្មីនៅក្នុងបរិបទសង្គមបច្ចុប្បន្ន។

ក្រៅពីទំនាក់ទំនងតាមរបៀបថ្មី លោកអូលីវីយ៉េជូនពរដល់គ្រីស្តបរិស័ទទាំងអស់នៅក្នុងឱកាសឆ្នាំ ២០២១ ថ្ងៃ នេះ ឱ្យពោរពេញទៅដោយ៖

១) ព្រះ ពរ ដ៏ពេញលក្ខណៈពីព្រះជាម្ចាស់ សម្រាប់ ផ្ទាល់ ខ្លួន និងសម្រាប់ក្រុមគ្រួសារ។

២) ស្ដាប់ និង យកចិត្តទុកដាក់ ព្រះ បន្ទូល របស់ ព្រះ ជា ម្ចាស់ ដេីម្បីដឹកនាំជីវិតប្រចាំ និង គ្រប់ សកម្មភាព ផ្ទាល់ ខខ្លួន។

៣) ខិតខំ ចូលជ្រៅនៅក្នុងអត្តសញ្ញាណជាគ្រីស្ដបរិស័ទកាតូលិក ដេីម្បីធ្វេីជាសាក្សីនៃពន្លឺរបស់ព្រះជាម្ចាស់នៅក្នុងសង្គមយេីងបច្ចុប្បន្ននេះ។

៤) សូមមានជំនឿយ៉ាងរឹងមាំនៅក្នុងគ្រប់កាលៈទេសៈ។

៥) ចែករំលែកសេចក្ដីស្រលាញ់របស់ព្រះជាម្ចាស់ជាប្រចាំថ្ងៃ។

Facebook
Twitter
LinkedIn

អត្ថបទថ្មី

ព្រះសហគមន៍កាតូលិកចំការទៀង ចែកទេយ្យទានជូនចាស់ជរា ១០០នាក់ ក្នុងឱកាសបុណ្យភ្ជុំ

ខេត្តតាកែវ៖ នាថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៦ ព្រះសហគមន៍កាតូលិកសន្តីម៉ារីញញឹម ចំការទៀង បានរៀបចំកម្មវិធីជួបសំណេះសំណាល និងចែកទេយ្យទានជូនដល់លោកយាយលោកតាចាស់ជរាចំនួន ១០០នាក់ ក្នុងឱកាសបុណ្យភ្ជុំ ក្រោមអធិបតីភាព លោកអភិបាល អូលីវីយ៉េ ជ្មីតហស្លេ អភិបាលព្រះសហគមន៍កាតូលិកភូមិភាគភ្នំពេញ និង ព្រះតេជគុណ ង៉ែត ចំរើន ចៅអធិការវត្តអង្គមន្ត្រី។ ថ្លែងនៅក្នុងពិធីសំណេះសំណាល និងចែកទេយ្យទានជូនដល់ចាស់ព្រឹទ្ធាចារ្យ នារដូវបុណ្យភ្ជុំ ព្រះតេជគុណ ង៉ែត

នៅក្នុងជំនួបសំណេះសំណាលជាមួយគណៈកម្មការក្រុមប្រឹក្សាព្រះសហគមន៍ មណ្ឌលសកកម្មភាពតាកែវ

តាកែវ៖ នៅក្នុងជំនួបសំណេះសំណាលជាមួយគណៈកម្មការក្រុមប្រឹក្សាព្រះសហគមន៍ មណ្ឌលសកកម្មភាពតាកែវ កាលពីថ្ងៃទី ៤ ខែតុលា ឆ្នាំ២០២៦ លោកអភិបាល អូលីវីយ៉េ ជ្មីតហស្លេ អភិបាលនៃព្រះសហគមន៍កាតូលិកភូមិភាគភ្នំពេញ បានលើកទឹកចិត្តលោកបូជាចារ្យ គណៈកម្មការ និងគ្រីស្តបរិស័ទទាំងអស់ឱ្យអនុវត្តស្មារតី ការធ្វើដំណើររួមគ្នា (Synodality)។ លោកអភិបាលបានបញ្ជាក់ថា ការសម្រេចចិត្ត និងកិច្ចការដឹកនាំព្រះសហគមន៍មិនត្រូវប្រគល់បន្ទុកទាំងស្រុងទៅលើលោកឪពុក (បូជាចារ្យ) តែម្នាក់ឯងដូចមុនទៀតឡើយ ប៉ុន្តែទាមទារឱ្យស្តាប់គ្នា ផ្លាស់ប្តូរយោបល់ និងសហការគ្នាទៅវិញទៅមករវាងគ្រីស្តបរិស័ទ បូជាចារ្យ

ដំណើរទស្សនកិច្ចរបស់លោកអភិបាល អូលីវីយ៉េ ទៅកាន់ព្រះសហគមន៍កាតូលិកបាទី ខេត្តតាកែវ

នារសៀលថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២៦ លោកអភិបាល អូលីវីយ៉េ បានអញ្ជើញសួរសុខទុក្ខបងប្អូនគ្រីស្តបរិស័ទ នៅព្រះសហគមន៍កាតូលិកបាទី ស្ថិតក្នុងស្រុកបាទី ខេត្តតាកែវ ប្រកបដោយបរិយាកាសកក់ក្តៅ និងស្និទ្ធស្នាលជាទីបំផុត។ ព្រះសហគមន៍កាតូលិកបាទី គឺជាព្រះសហគមន៍ទើបបង្កើតថ្មីមួយ ប៉ុន្តែពោរពេញដោយភាពសកម្មរស់រវើកក្នុងជីវិតជំនឿ ដូចជាការប្រារព្ធពិធីអភិបូជានាថ្ងៃអាទិត្យ ការអប់រំជំនឿដល់បងប្អូនអ្នកស្វែងយល់ ទទួលជំហានទី១ សកម្មភាពមេត្តាធម៌ប្រចាំខែជួយដល់អ្នកខ្វះខាត និងដំណើរការថ្នាក់សាលាមត្តេយ្យមួយកន្លែង ដែលបច្ចុប្បន្នមានកុមារតូចៗកំពុងសិក្សាចំនួន ៣០ នាក់។ ក្នុងឱកាសជួបសំណេះសំណាលនោះ លោកអភិបាល អូលីវីយ៉េ

Subscribe to our newsletter

Don't miss new updates on your email