កុមារកាន់តែច្រើន កង្វះខាតថ្នាក់រៀននិងគ្រូកើតមាន

សាលាឡាសាលពោធិ៍ធំ ក្នុងឆ្នាំសិក្សា២០២០-២០២១នេះ មានចំនួនកូនសិស្សកើនឡើងជិត១០០ភាគរយ ធ្វើឲ្យសាលានេះខ្វះខាតបន្ទប់សិក្សានិងគ្រូបង្រៀន។ 

តាមរយៈព្រឹត្តិប័ត្ររបស់ក្រុមគ្រួសារបងប្រុសឡាសាល ជាអ្នកបង្កើតសាលាឡាសាលពោធិ៍ធំបានឲ្យដឹងថា ក្នុងឆ្នាំសិក្សាចាស់ មានសិស្សត្រឹមតែ២២០នាក់ប៉ុណ្ណោះ ដែលក្នុងនោះមានថ្នាក់មត្តេយ្យចំនួន៤ និងថ្នាក់បឋមសិក្សាចំនួន៤ ប៉ុន្តែបច្ចុប្បន្នក្នុងឆ្នាំសិក្សា២០២០-២០២១នេះ ចំនួនកូនសិស្សបានកើនឡើងដល់៤០០នាក់។ 

ប្រភពដដែលបានឲ្យដឹងទៀតថា បេសកកម្មរបស់សាលានេះ គឺផ្តល់ការអប់រំដល់កុមារក្រីក្រដោយឥតបង់ប្រាក់ និងមានអាហារដល់ពួកគេផងដែរ។

កម្មវិធីសិក្សារបស់សាលានេះ គឺគោរពតាមគោលការណ៍អប់រំណែនាំរបស់ក្រសួងអប់រំយុវជននិងកីឡា ដោយរួមបញ្ចូលភាសាបរទេស កីឡា និងបំណិនជីវិត។

បច្ចុប្បន្នសាលាឡាសាលពោធិ៍ធំ ដែលជាសាលារបស់ព្រះសហគមន៍កាតូលិកនេះ មានគ្រូជនជាតិខ្មែរចំនួន១៥នាក់ បងប្រុសឡាសាលចំនួន៣នាក់ និងបងស្រី ឡាសាលចំនួន៣នាក់ ដែលមានបងប្រុស យ៉ូសែប ង្វៀន ឌឹអាញ ជានាយកសាលា។

ក្នុងអំឡុងពេល មានវិបត្តិកូវីដ១៩ សាលាឡាសាលពោធិ៍ធំ បានចែករំលែកនូវគ្រឿងឧបភោគបរិភោគដល់គ្រួសារសិស្សក្រីក្រចំនួន២លើក ក្នុងឱកាសបុណ្យព្រះយេស៊ូប្រសូត និងបុណ្យព្រះយេស៊ូមានព្រះជន្មរស់ឡើងវិញ ដែលមួយលើកៗមានចំនួន១០០គ្រួសារ ទទួលបានអង្ករ និងមី៕

ដោយកែវ កញ្ញា

Facebook
Twitter
LinkedIn

អត្ថបទថ្មី

ព្រះសហគមន៍កាតូលិកចំការទៀង ចែកទេយ្យទានជូនចាស់ជរា ១០០នាក់ ក្នុងឱកាសបុណ្យភ្ជុំ

ខេត្តតាកែវ៖ នាថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៦ ព្រះសហគមន៍កាតូលិកសន្តីម៉ារីញញឹម ចំការទៀង បានរៀបចំកម្មវិធីជួបសំណេះសំណាល និងចែកទេយ្យទានជូនដល់លោកយាយលោកតាចាស់ជរាចំនួន ១០០នាក់ ក្នុងឱកាសបុណ្យភ្ជុំ ក្រោមអធិបតីភាព លោកអភិបាល អូលីវីយ៉េ ជ្មីតហស្លេ អភិបាលព្រះសហគមន៍កាតូលិកភូមិភាគភ្នំពេញ និង ព្រះតេជគុណ ង៉ែត ចំរើន ចៅអធិការវត្តអង្គមន្ត្រី។ ថ្លែងនៅក្នុងពិធីសំណេះសំណាល និងចែកទេយ្យទានជូនដល់ចាស់ព្រឹទ្ធាចារ្យ នារដូវបុណ្យភ្ជុំ ព្រះតេជគុណ ង៉ែត

នៅក្នុងជំនួបសំណេះសំណាលជាមួយគណៈកម្មការក្រុមប្រឹក្សាព្រះសហគមន៍ មណ្ឌលសកកម្មភាពតាកែវ

តាកែវ៖ នៅក្នុងជំនួបសំណេះសំណាលជាមួយគណៈកម្មការក្រុមប្រឹក្សាព្រះសហគមន៍ មណ្ឌលសកកម្មភាពតាកែវ កាលពីថ្ងៃទី ៤ ខែតុលា ឆ្នាំ២០២៦ លោកអភិបាល អូលីវីយ៉េ ជ្មីតហស្លេ អភិបាលនៃព្រះសហគមន៍កាតូលិកភូមិភាគភ្នំពេញ បានលើកទឹកចិត្តលោកបូជាចារ្យ គណៈកម្មការ និងគ្រីស្តបរិស័ទទាំងអស់ឱ្យអនុវត្តស្មារតី ការធ្វើដំណើររួមគ្នា (Synodality)។ លោកអភិបាលបានបញ្ជាក់ថា ការសម្រេចចិត្ត និងកិច្ចការដឹកនាំព្រះសហគមន៍មិនត្រូវប្រគល់បន្ទុកទាំងស្រុងទៅលើលោកឪពុក (បូជាចារ្យ) តែម្នាក់ឯងដូចមុនទៀតឡើយ ប៉ុន្តែទាមទារឱ្យស្តាប់គ្នា ផ្លាស់ប្តូរយោបល់ និងសហការគ្នាទៅវិញទៅមករវាងគ្រីស្តបរិស័ទ បូជាចារ្យ

ដំណើរទស្សនកិច្ចរបស់លោកអភិបាល អូលីវីយ៉េ ទៅកាន់ព្រះសហគមន៍កាតូលិកបាទី ខេត្តតាកែវ

នារសៀលថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២៦ លោកអភិបាល អូលីវីយ៉េ បានអញ្ជើញសួរសុខទុក្ខបងប្អូនគ្រីស្តបរិស័ទ នៅព្រះសហគមន៍កាតូលិកបាទី ស្ថិតក្នុងស្រុកបាទី ខេត្តតាកែវ ប្រកបដោយបរិយាកាសកក់ក្តៅ និងស្និទ្ធស្នាលជាទីបំផុត។ ព្រះសហគមន៍កាតូលិកបាទី គឺជាព្រះសហគមន៍ទើបបង្កើតថ្មីមួយ ប៉ុន្តែពោរពេញដោយភាពសកម្មរស់រវើកក្នុងជីវិតជំនឿ ដូចជាការប្រារព្ធពិធីអភិបូជានាថ្ងៃអាទិត្យ ការអប់រំជំនឿដល់បងប្អូនអ្នកស្វែងយល់ ទទួលជំហានទី១ សកម្មភាពមេត្តាធម៌ប្រចាំខែជួយដល់អ្នកខ្វះខាត និងដំណើរការថ្នាក់សាលាមត្តេយ្យមួយកន្លែង ដែលបច្ចុប្បន្នមានកុមារតូចៗកំពុងសិក្សាចំនួន ៣០ នាក់។ ក្នុងឱកាសជួបសំណេះសំណាលនោះ លោកអភិបាល អូលីវីយ៉េ

Subscribe to our newsletter

Don't miss new updates on your email