ជំនួបក្រុមបុព្វជិតបុព្វជីតា ដើម្បីសហការគ្នាក្នុងប្រកាសដំណឹងល្អនៅកម្ពុជា

ក្រុមបុព្វជិតបុព្វជីតា​នៃព្រះសហគមន៍កាតូលិក​នៅ​កម្ពុជាជាង​ ៧០ ​រូប​ បាន​ជួបជុំ​រិះគិត​រួម​គ្នាដើម្បី​សហការ​គ្នា​ក្នុង​កិច្ចការ​ប្រកាស​ដំណឹងល្អ​នៅ​កម្ពុជា​ ក៏​ដូច​ជាការ​លើក​ទឹក​ចិត្ត​ចំ​ពោះ​​​គ្នា​ទៅ​វិញ​ទៅ​មកតាមរយៈ​បទ​បង្ហាញ និង​ការ​ចេក​រំលែក​បទពិសោធជាមួយ​គ្នា។

កម្ម​វិធី​នេះ​ធ្វើ​​នៅ​ព្រះវិហារ​សន្ត​សិលា​ និង​សន្តប៉ូល ក្នុងសង្កាត់ភ្នំពេញថ្មី នៅថ្ងៃទី៦ ខែ​កុម្ភៈ ឆ្នាំ​២០២១កន្លងមកនេះ​ ក្រោម​ការ​ដឹក​នាំ​ដោយលោក​អូលីវី​យ៉េ ជ្មីត​អ៊ី​ស្ល៊ែរ អភិបាល​នៃ​ព្រះសហ​គ​ម​ន៍​​កាតូលិក​ភូមិភាគ​ភ្នំពេញ​​។

នៅក្នុងឱកាសនេះដែរ ក៏មានការិះគិតនិងស្ដាប់​បទពិសោធន៍​ដោយមានបទបង្ហាញ​អំពី​របៀប​រស់នៅ​​របស់កម្មករ-កម្មការិនីនៅក្នុងប្រទេសកម្ពុជា ជាមួយនឹងផលវិបាកដែល​ពួកគាត់​កំ​ពុង​តែជាប្រទះនាពេលបច្ចុប្បន្ននេះ។

ក្រោយបទបង្ហាញ បុព្វជិតបុព្វជីតា ក៏មានកម្មវិធីសម្រុះសម្រួល(ស្រាយបាប) និង អភិបូជានឹករលឹកដល់មរណសាក្សី ប៉ូលមីកី និងសហការី​ដែល​ជាមរណៈ​សាក្សី​នៅ​ប្រទេស​ជប៉ុន​ដែល​ជាគំរូ​សម្រាប់​បុព្វជិតបុព្វជីតា​ទាំងអស់​នៅ​ក្នុង​ជីវិត​ខាង​ផ្លូវ​វិញ្ញាណ។​

នៅ​ក្នុង​ឱកាស​នេះ​ដែរ លោក​អភិបាល​អូលីវី​យ៉េ បាន​មាន​ប្រសាសន៍ណែនាំ​ក្រុម​បុព្វ​ជិត​​បុព្វជីតា​ដោយ​បញ្ជាក់​អំពី​ព្រះពរទាំង៥​នៅក្នុង​ឆ្នាំ​ថ្មីនេះ។

លោក​អភិបាល​ក៏​មិន​ភ្លេច​ផ្ដល់​នូវ​អនុសាសន៍ចំនួន​៨​ទៅ​ដល់បុព្វជិតបុព្វជីតាទាំងអស់​នៅ​ក្នុង​ពិធីនេះ​ផងដែរ ដូចជា ​ការទទួល​ព្រះពរ​ពី​ព្រះ​ជា​ម្ចាស់និង​ណែ​នាំ​បងប្អូន​ឱ្យ​ទទួល​ព្រះ ពរនេះ​ដែរ, ​​ជំរុញ​ឱ្យ​ព្រះបន្ទូល​របស់​ព្រះ​ជាម្ចាស់​ជាព្រះបន្ទូល​ដែល​ដឹក​នាំ​ជីវិត​មនុស្ស​ពិតៗ។

លោក​បានថ្លែងទៀតថា ៖ «​ត្រូវ​ថែរក្សា​អត្ត​សញ្ញាណ​ជាកាតូលិក​ខ្មែរ និង​ជាបុព្វ​ជិតបុព្វ​ជី​តា ធ្វើ​យ៉ាង​ណា​​ជំរុញ​ឱ្យ​ចូល​នៅ​ក្នុង​អត្ត​សញ្ញាណ​ខ្មែរ​ ដោយ​និយាយ​ភាសាខ្មែរ​ ដើម្បី​យល់​ចិត្ត​ប្រជាជន​ខ្មែរ និង​ជួយ​ដល់​គ្រីស្ត​បរិស័ទ​ខ្មែរ»។​

អនុសាសន៍​​របស់​លោក​ក៏​បាន​ផ្តល់​ឱ្យ​បុព្វជិតបុព្វជីតាត្រូវ​ពង្រឹង​ជំនឿ​របស់ខ្លួន,យក​សេ​ចក្ដី​ស្រឡាញ់​ដើម្បី​ដឹក​នាំ​ខ្លួន​ឯង​​បន្ត​ដំណើរ​ទៅ​មុខ និង​ការ​នាំ​ឱ្យ​មាន​គំនិត​ថ្មីៗ រួមនឹង​ត្រូវ​គិត​​ជា​ថ្មី​អំពី​របៀប​នៃ​ការ​​ថែរក្សា​ពិភព​លោក។

លោក​អូលីវីយ៉េ​បាន​បន្ថែមថា៖ «ត្រូវ​មាន​ត្រី​វិស័យ​សម្រាប់​មើល​ក្នុង​ការ​ធ្វើ​ដំណើរ​និង​មាន​ ​​វប្បធម៌​នៃ​ការ​យក​ចិត្ត​ទុកដាក់»។​

ប្រធាន​ក្រុម​បុប្វជិតបុព្វជីតា​លោក​បូជាចារ្យ​ រ៉ូអ៊ែល សូតូ ​បាន​ឱ្យ​ដឹង​ថា រៀង​រាល់​ឆ្នាំ​​លោក​​តែង​តែ​ប្រមូល​គ្នាជួបជុំ​ជាមួយ​លោក​អភិបាល ក្នុង​នាម​ជា​ក្រុម​បុព្វជីតបុព្វជីតា ដើម្បី​ប្រារព្ធពិធីជួបជុំ​​រវាង​បុព្វជិបុព្វជីតា​ទាំងអស់​ជា​ក្រុម​គ្រួសារ​តែ​មួយ​ដើម្បី​សហការគ្នា​ជាមួយ​លោ​ក​អភិបាល​ក្នុង​កិច្ចការ​ប្រកាស​ដំណឹងល្អ​នៅ​កម្ពុជា។

លោក​បន្ត​ថា៖ «យើង​ជាគ្រួសារ​តែមួយ ជាព្រះសហគមន៍​តែមួយ​ ហើយ​ព្រោះ​តែ​បញ្ហា​កូវីដ យើង​បាន​ពន្យារ​ការជួបជុំនេះ​ឱ្យ​ត្រូវ​នឹង​ថ្ងៃ​ទិវា​បុព្វជិត​បុព្វជីតា​ពិភពលោក»។

ទោះជា​យ៉ាងណា លោកបូជាចារ្យ រ៉ូអ៊ែល សូតូ ​បាន​រៀបចំ​នូវ​ការជួប​ជុំ​គ្នានេះ ដើម្បី​​មាន​​ពេល​វេលា​​អភិដ្ឋាន​រួម​គ្នា មាន​សកម្មភាពជាមួយ​គ្នា ដើម្បី​ស្គាល់​គ្នា និង​ស្គាល់​ពី​បេស​ក​​ម្មរវាង​ក្រុម​នីមួយៗជាមួយ​ព្រះសហគមន៍​កាតូលិក និងជាពិសេស​​មើល​ពី​អ្វី​ដែល​យើង​អាច​ជួយនិង​ធ្វើ​ការ​រួម​ជាមួយ​គ្នា​បាន។​

ជាមួយ​គ្នានោះផងដែរ បងស្រីឡុង​ ម៉ារីវី​ បានមានលើកឡើងដែរ​ថា ការជួបជុំ​រវាង​​ក្រុម​បុព្វជិត​បុព្វជីតា ជាឱកាសមួយដើម្បីបង្ហាញថា ពួកគេ​មិនមែនរស់នៅតែម្នាក់ឯងនៅក្នុងសង្គម ​មិនមែនឯកា ប៉ុន្តែ​ពួកគេ​មានក្រុមជាច្រើនទៀត។

បងស្រីថា ៖ «នេះ​គឺជា​ព្រះអំណោយ​ទាន​របស់​ព្រះជាម្ចាស់​ដែលបាន​ផ្ដល់ឱ្យយើង​អាច​ជួប​ជុំគ្នារៀងរាល់មួយឆ្នាំម្ដង»។

ជំនួប​រវាង​ក្រុម​បុព្វជិតបុព្វជីតានេះ​ ត្រូវ​បាន​បង្កើត​ឡើង​នៅ​ឆ្នាំ​២០១១ ដោយ​លោក​អភិ​បាល​អូលីវីយ៉េ ក្រោយ​ពេល​ដែល​លោក​បាន​ទទួល​អគ្គសញ្ញា​តែង​តាំង​ជា​អភិបាល​ព្រះស​ហ​គមន៍​​ភូមិភាគ​ភ្នំពេញ៕

Facebook
Twitter
LinkedIn

អត្ថបទថ្មី

ព្រះសហគមន៍កាតូលិកចំការទៀង ចែកទេយ្យទានជូនចាស់ជរា ១០០នាក់ ក្នុងឱកាសបុណ្យភ្ជុំ

ខេត្តតាកែវ៖ នាថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៦ ព្រះសហគមន៍កាតូលិកសន្តីម៉ារីញញឹម ចំការទៀង បានរៀបចំកម្មវិធីជួបសំណេះសំណាល និងចែកទេយ្យទានជូនដល់លោកយាយលោកតាចាស់ជរាចំនួន ១០០នាក់ ក្នុងឱកាសបុណ្យភ្ជុំ ក្រោមអធិបតីភាព លោកអភិបាល អូលីវីយ៉េ ជ្មីតហស្លេ អភិបាលព្រះសហគមន៍កាតូលិកភូមិភាគភ្នំពេញ និង ព្រះតេជគុណ ង៉ែត ចំរើន ចៅអធិការវត្តអង្គមន្ត្រី។ ថ្លែងនៅក្នុងពិធីសំណេះសំណាល និងចែកទេយ្យទានជូនដល់ចាស់ព្រឹទ្ធាចារ្យ នារដូវបុណ្យភ្ជុំ ព្រះតេជគុណ ង៉ែត

នៅក្នុងជំនួបសំណេះសំណាលជាមួយគណៈកម្មការក្រុមប្រឹក្សាព្រះសហគមន៍ មណ្ឌលសកកម្មភាពតាកែវ

តាកែវ៖ នៅក្នុងជំនួបសំណេះសំណាលជាមួយគណៈកម្មការក្រុមប្រឹក្សាព្រះសហគមន៍ មណ្ឌលសកកម្មភាពតាកែវ កាលពីថ្ងៃទី ៤ ខែតុលា ឆ្នាំ២០២៦ លោកអភិបាល អូលីវីយ៉េ ជ្មីតហស្លេ អភិបាលនៃព្រះសហគមន៍កាតូលិកភូមិភាគភ្នំពេញ បានលើកទឹកចិត្តលោកបូជាចារ្យ គណៈកម្មការ និងគ្រីស្តបរិស័ទទាំងអស់ឱ្យអនុវត្តស្មារតី ការធ្វើដំណើររួមគ្នា (Synodality)។ លោកអភិបាលបានបញ្ជាក់ថា ការសម្រេចចិត្ត និងកិច្ចការដឹកនាំព្រះសហគមន៍មិនត្រូវប្រគល់បន្ទុកទាំងស្រុងទៅលើលោកឪពុក (បូជាចារ្យ) តែម្នាក់ឯងដូចមុនទៀតឡើយ ប៉ុន្តែទាមទារឱ្យស្តាប់គ្នា ផ្លាស់ប្តូរយោបល់ និងសហការគ្នាទៅវិញទៅមករវាងគ្រីស្តបរិស័ទ បូជាចារ្យ

ដំណើរទស្សនកិច្ចរបស់លោកអភិបាល អូលីវីយ៉េ ទៅកាន់ព្រះសហគមន៍កាតូលិកបាទី ខេត្តតាកែវ

នារសៀលថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២៦ លោកអភិបាល អូលីវីយ៉េ បានអញ្ជើញសួរសុខទុក្ខបងប្អូនគ្រីស្តបរិស័ទ នៅព្រះសហគមន៍កាតូលិកបាទី ស្ថិតក្នុងស្រុកបាទី ខេត្តតាកែវ ប្រកបដោយបរិយាកាសកក់ក្តៅ និងស្និទ្ធស្នាលជាទីបំផុត។ ព្រះសហគមន៍កាតូលិកបាទី គឺជាព្រះសហគមន៍ទើបបង្កើតថ្មីមួយ ប៉ុន្តែពោរពេញដោយភាពសកម្មរស់រវើកក្នុងជីវិតជំនឿ ដូចជាការប្រារព្ធពិធីអភិបូជានាថ្ងៃអាទិត្យ ការអប់រំជំនឿដល់បងប្អូនអ្នកស្វែងយល់ ទទួលជំហានទី១ សកម្មភាពមេត្តាធម៌ប្រចាំខែជួយដល់អ្នកខ្វះខាត និងដំណើរការថ្នាក់សាលាមត្តេយ្យមួយកន្លែង ដែលបច្ចុប្បន្នមានកុមារតូចៗកំពុងសិក្សាចំនួន ៣០ នាក់។ ក្នុងឱកាសជួបសំណេះសំណាលនោះ លោកអភិបាល អូលីវីយ៉េ

Subscribe to our newsletter

Don't miss new updates on your email