សម្ព័ន្ធអង្គការកាតូលិកដើម្បីមេត្តាករុណានិងការអភិវឌ្ឍ រិះគិតអំពីសកម្មភាពឆ្នាំ២០២១

សម្ព័ន្ធ​អង្គ​ការ​កាតូលិក​ដើម្បីមេត្តា​ករុណានិង​​ការ​អភិវឌ្ឍ (CACD) ដឹក​នាំ​ដោយ​​​អភិបាល​ភូមិ​ភាគ​ភ្នំពេញ លោក អូលី​វី​យ៉េ ជ្មីត​ហស្ល៊ែរ បាន​រិះ​គិត​រួម​គ្នា​​​អំពី​របៀប​យក​ចិត្ត​ទុក​ដាក់​ក្នុង​ការ​កសាង​សន្តិភាព ដោយមាន​​ការ​ណែនាំ​ពី​សារ​លិខិត​របស់​សម្ដេច​ប៉ាប ហ្វ្រង់​ស៊ីស្កូ។

            កម្មវិធី​នេះ ប្រព្រឹត្ត​ទៅ​កាល​ពី​ខែ​មករា​ នៅ​អង្គការ​ការីតាស​កម្ពុជា ក្នុង​សង្កាត់​ព្រែក​ហូរ ក្រុង​តាខ្មៅ ខេត្ត​កណ្ដាល ដោយ​មាន​អ្នក​ចូលរូម​ចំនួន​៤០​រូប​​។​

            លោក​គឹម រតនា តំណាង​គណៈកម្មការនៃ​ CACD និង​ជា​នាយក​ប្រតិបត្តិ​នៃ​អង្គការ​ការីតាស​កម្ពុជា​បាន​ថ្លែង​ស្វាគមន៍និងស្នើ​ឱ្យ​មាន​ការ​សហការ​រួម​គ្នា​បន្ត​ទៀត​​ដោយ​រិះ​គិត​ពី​យ​ន្តការ​ដើម្បី​រួម​គ្នា​គឺ​ធ្វើ​យ៉ាង​ណា​ដើម្បី​​ធ្វើ​ការ​រួមគ្នា​ឱ្យ​បាន​ប្រ​សើរ​ជាង​នេះ ជាពិសេស​ក្នុង​បរិបទ​កូវីដ១៩នេះ។

            នាពិធីនោះដែរ លោក​អភិបាល​អូលីវីយ៉េ បាន​រំ​ឭក​អំពីអត្ថន័យ​នៃ​​ការ​ប្រទាន​ពរ​ទាំង​៥​ដែល​លោកបាន​ប្រទានពរ​នៅ​ក្នុង​ពិធី​បុណ្យ​ព្រះយេ​ស៊ូ​សម្ដែង​ឋានៈ​របស់​ព្រះអង្គ។  ពរទាំង​៥នោះ​មាន សូមឱ្យ​យើង​ពោរ​ពេញ​ដោយ​ព្រះពរ​ពី ព្រះជាម្ចាស់។ សូម​ឱ្យ​ឆ្នាំ​នេះ​យើង​យក​ព្រះបន្ទូល​ជា​ប្រភព​នៃ​ជីវិត។ សូម​ឱ្យ​យើង​យក​ចិត្ត​ទុក​ដាក់​ថែរក្សា និង​ចូល​យ៉ាង​ជ្រៅ​នៅក្នុង​អត្ត​សញ្ញាណ​របស់​យើង​ជាគ្រីស្ត​បរិស័ទ​ខ្មែរ ​ក្នុង​បរិបទ​​ថ្មី។ សូម​ឱ្យ​យើង​យក​ចិត្ត​ទុក​ដាក់​លើ​ជំនឿ​របស់​យើង​ និងសូម​ឱ្យ​​យើង​ថែរក្សា​សញ្ញា​សម្គាល់​នៅ​ក្នុង​ជីវិត​របស់​យើង។​

            ​លោក​អភិបាល ភូមិភាគ​ភ្នំពេញ បន្ថែម​ទៀត​ថា ៖ «ជា​រៀង​រាល់​ឆ្នាំ​សម្ដេច​ប៉ាប់​ហ្វ្រង់​ស៊ី​ស្កូ​សរសេរ​សំបុត្រ​ផ្ញើជូន​ពិភពលោក​។ សម្ដេច​ប៉ាប​បាន​ឃើញ​អ្វី​ដែល​បាន​កើត​ឡើង​ក្នុង​ឆ្នាំ​២០២០​កន្លង​ទៅ ជាពិសេស​លោកបាន​យល់​ថា​ អ្វី​ដែល​សំខាន់​គឺ​ការ​បង្កើត​វប្បធម៌​ថ្មី ដែល​នាំឱ្យ​យើង​យក​ចិត្ត​ទុក​ដាក់​ក្នុង​ការ​កសាង​សន្តិភាព»។​ ​

            នៅក្នុ​ងកម្មវិធីនេះ​​ផងដែរ ក៏​មាន​ការ​បង្ហាញ​នូវ​របាយការណ៍​សកម្មភាព​ឆ្នាំ​ចាស់​កន្លង​មក​​ និង​បាន​រិះគិត​ដោយ​ចែក​ជាក្រុម​តូចៗ ដើម្បី​រួម​គ្នា អំពី​សារ​លិខិត​របស់​សម្ដេច​ប៉ាប ដោយ​​ក្នុង​មាន​៩​ចំណុច​យក​មក​ពិចារណាគឺ៖ ១. ​ការ​បង្កើត​វប្បធម៌​ថ្មី ដែល​នាំឱ្យ​យើង​យក​ចិត្ត​ទុក​ដាក់​ក្នុង​ការ​កសាង​សន្តិភាព។ ២. ការ​ថែរក្សា និង​ការពារ​ពិភព​លោក​ដែល​ព្រះជាម្ចាស់​បាន​បង្កើត។ ៣.​ មើល​ព្រះ​ជាម្ចាស់​ជាគំរូ ដោយ​ព្រះ​ជាម្ចាស់​បង្កើត​ថ្ងៃ​ទី​៧ដើម្បី​កោត​សរសើរ​ព្រះជាម្ចាស់ និង​អ្វី​ដែល​ព្រះអង្គ​បាន​បង្កើត។ ៤. ព្រះ​បន្ទូល ៥. គ្រីស្ត​ទូត​បង្កើត​ឩបដ្ឋាក ដើម្បី​យក​ចិត្ត​ទុក​ដាក់​លើ​អ្នក​ក្រីក្រ​។ ៦. យក​ចិត្ត​ទុក​ដាក់​លើ​តម្លៃ​ថ្លៃ​ថ្នូររបស់​មនុស្ស។ ៧. យក​ចិត្ត​ទុក​ដាក់​បង្កើត​សមគ្គី​ភាព ដោយ​ធ្វើ​ដំណើរ​ជាមួយ​គ្នា​តរៀងទៅ។ ៨. បង្កើត​កម្ម​វិធី​សិក្សា​នៅ​ក្នុង​គ្រួសារ ដើម្បី​បង្កើត​វប្បធម៌​ថ្មី និង៩. សន្តិភាព​នឹង​មិន​ប្រសើរ​បើ​យើង​គ្មាន​វប្បធម៌​នៃ​ការ​យក​ចិត្ត​ទុក​ដាក់៕

Facebook
Twitter
LinkedIn

អត្ថបទថ្មី

លោកអភិបាលភ្នំពេញឲ្យគ្រីស្តបរិស័ទយកគំរូតាមកាឡូសអាគូទីស

ក្នុង​ពិធីប្រសិទ្ធិពរលើតុសក្ការៈថ្មី និងអរព្រះគុណព្រះជាម្ចាស់ខួប ៦០ ឆ្នាំរបស់ព្រះសហគមន៍សន្តមីកាអែល នៅក្រុងព្រះសីហនុ លោកអភិបាល​អូលីវីយ៉េ ជ្មីតហស្លេ អភិបាល​ព្រះសហគមន៍​កាតូលិក​ភូមិភាគ​ភ្នំពេញ​ ជំរុញ​ឲ្យ​គ្រីស្តបរិស័ទ​យកគំរូ​តាម​អ្នក​មាន​សុភមង្គល​កាឡូស​អាគូទីស ដែល​អធិធាតុរបស់​គាត់​ត្រូវ​បាន​បញ្ចុះ​ក្នុង​តុអាសនៈថ្មី​នាថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២៥នេះ។ លោកអភិបាល​អូលីវីយ៉េ បញ្ជាក់ថា គ្រប់​ពេល​វេលា​ដែលយើង​ចូល​ក្នុងអភិបូជា​ យើងត្រូវ​នឹកឃើញ​អំពីជីវិត​របស់​យើង​ដែល​ទទួល​កម្លាំង​និង​ព្រះពរ​ពី​ព្រះកាយព្រះគ្រីស្ត ដែល​ជា​កំពូលនិង​ជា​ប្រភព​នៃ​ជីវិត​របស់​យើង​។ លោក​អភិបាល​បាន​និយាយ​ពី​ កាឡូស​អាគូសទីស ជា​យុវជន​ម្នាក់​ដែលកើត​​ក្នុង​ឆ្នាំ​១៩៩១ ហើយ​បាន​ស្លាប់​នៅ​ក្នុង​ឆ្នាំ​២០០៦ មាន​គុណធម៌​ចំនួន​៥​ដែល​យើង​ជា​គ្រីស្ត​បរិស័ទត្រូវ​អនុវត្ត​តាម។ ​ទី១ លោក​ថា រៀងរាល់ថ្ងៃ​

លោកអភិបាលព្រះសហគមន៍កម្ពុជាស្វាគមន៍ព្រះមន្ត្រីសង្ឃជាន់ខ្ពស់ ប្រារព្ធពិធីបង្សុកូលថ្វាយអតីតសម្តេចប៉ាប

ក្នុងថ្ងៃចុងក្រោយដែលព្រះសហគមន៍សកលអធិដ្ឋានរំលឹកវិញ្ញាណក្ខន្ធរបស់សម្តេចប៉ាបហ្វ្រង់ស៊ីស្កូ លោកអភិបាលអូលីវីយ៉េ ជ្មីតហស្លេ អភិបាលព្រះសហគមន៍កាតូលិកកម្ពុជាភូមិភាគភ្នំពេញបាន ទទួលស្វាគមន៍យ៉ាងកក់ក្តៅ និងស្និទ្ធស្នាល ចំពោះព្រះដំណើរសម្ដេចព្រះមហាអរិយវង្សបណ្ឌិត យ៉ន សេងយៀត ព្រះរាជតំណាងដ៏ខ្ពង់ខ្ពស់របស់សម្តេចព្រះអគ្គមហាសង្ឃរាជធិបតី កិត្តិឧទ្ទេសបណ្ឌិត នន្ទ ង៉ែត សម្តេចព្រះមហាសង្ឃរាជនៃព្រះរាជាណាចក្រកម្ពុជា និងព្រះមន្ត្រីសង្ឃចំនួន៤២អង្គ បាននិមន្តបង្សុកូលថ្វាយព្រះវិញ្ញាណក្ខន្ធ សម្តេចប៉ាប ហ្វ្រង់ស៊ីស្កូ និងនាំយកព្រះរាជសារ រំលែកទុក្ខរបស់សម្តេចព្រះអគ្គមហាសង្ឃរាជ នន្ទ ង៉ែត ជូនលោក​អភិបាល អូលីវីយ៉េ នារសៀល

អ្នកស្រី ភោគ ម៉ានី៖ សូមកុំយកកុមារអូទីស្សឹមធ្វើជាជំនួញ

អ្នកស្រី ភោគ ម៉ានី នាយិកាសាលាអប់រំពិសេសនៃការលូតលាស់ បានលើកឡើងថា «សូមកុំយកកុមារអូទីស្សឹមជាជំនួញ» អ្នកស្រីបានថ្លែងឡើងបែបនេះក្នុងឱកាសប្រារព្ធនូវទិវាអូទីស្សឹមពិភពលោកនាថ្ងៃទី២ ខែមេសា កន្លងទៅ​ ​​ទៅកាន់​ភ្ញៀវកិត្តិយស​ជាតិ​និង​អន្តរជាតិ និង​អ្នក​ចូលរួម​ប្រមាណ​១០០០នាក់ នាបរិវេនព្រះសហគមន៍ព្រះកុមារយេស៊ូបឹងទំពន់នា​រាជធានីភ្នំពេញ ក្រោមប្រធានបទ«លើកកម្ពស់/ អបអរភាពផ្សេងៗគ្នារបស់ជនដែលមានអូទីស្សឹម ដើម្បីជំរុញឲ្យមានបរិយាបន្ន»។ អ្នកស្រីបានលើកឡើងបែបនេះ​ ក្នុងនាមអ្នកស្រីជាស្ថាបនិកសាលាផង និងជាមាតាដែលមានកូន​ជាអូទីស្សឹមមួយរូបផងដែរ។ អ្នកស្រីថា នេះគឺជាបញ្ហា និងជាក្តីបារម្ភរបស់មាតាបិតា អាព្យាបាលដែលមានកុមារអូទីស្សឹមគ្រប់រូប។ ការតម្លើងថ្លៃសាលាហួសហេតុ​ចំពោះ​កុមារអូទីស្សឹម នៅតាមសាលាឯកជនមួយចំនួន ធ្វើ​ឲ្យកុមារ​មិន​ទទួល​បាន​ការសិក្សា