លោកអភិបាលអូលីវីយ៉េ៖ «សូមយកព្រះយេស៊ូជាគំរូ សម្រាប់ជីវិតរបស់យើង»

«សូមយកព្រះយេស៊ូជាគំរូសម្រាប់ជីវិតរបស់យើង ព្រះយេស៊ូធ្វើយ៉ាងណា សូមធ្វើយ៉ាងហ្នឹងដែរ។ ព្រះ​យេស៊ូ​ស្រលាញ់ សូមឲ្យយើងចេះស្រលាញ់ដែរ។ ព្រះយេស៊ូលើកលែងទោស សូមឲ្យ​យើង​ចេះលើ​ក​លែ​ង​ទោសដែរ។ ព្រះយេស៊ូព្យាបាល សូមឲ្យយើងចេះយកចិត្តទុកដាក់..»។​

នេះជាការថ្លែងឡើង​របស់​អភិបាល​ភូមិភាគភ្នំពេញ លោកអភិបាលីវីយ៉េ ជ្មីតអ៊ីស្ល៊ែរ ទៅកាន់បេក្ខជនបេក្ខ​នារីចំនួន៤០នាក់ក្នុង​ពិធីទទួលអគ្គសញ្ញាលាបថ្ងាស នៅព្រះសហគមន៍ព្រះវិហារសន្ត យ៉ូសែប ស្អាង ខេត្ត​កណ្តា​ល នាព្រឹកថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២១កន្លងមកនេះ។

លោកអភិបាលបាន​បន្តដោយសុំឲ្យគ្រីស្តបរិស័ទ​ចេះទូលអង្វរព្រះជាម្ចាស់ដូចក្នុងគម្ពីរ​មនុស្ស​ឃ្លង់ទូល​អង្វរ​ព្រះ​យេស៊ូសុំព្យាបាលគាត់ឲ្យជា។ ហេតុនេះ ត្រូវទូលអង្វព្រះជាម្ចាស់ សូមព្រះអង្គ​ប្រទានជីវិតថ្មី ព្រះ​វិញ្ញា​ណថ្មី ខ្យល់ដង្ហើមថ្មី ដែលណែនាំឲ្យធ្វើ​ជាមនុស្សថ្មីដែរ។

លោក​លើកឡើងថា «សូមឲ្យយើង​មានចិត្ត​ស្មោះចំពោះព្រះអង្គ ចំពោះឪពុកម្តាយ យកចិត្តទុកដាក់​ក្នុង​ការ​ងារ រួមទាំងការងារ​ព្រះសហគមន៍។ សូមយើងទូលអង្វររាល់ថ្ងៃ អធិដ្ឋានរាល់ថ្ងៃ សូមព្រះអង្គ​អាណិត​អា​សូរដល់​យើង។ យើងជាមនុស្សដែលពោរពេញដោយអំពើបាប យើងចង់មានជីវិតថ្មី»។

លោកអភិបាលរូបនេះ​ក៏បានដាស់តឿនដល់បេក្ខជនបេក្ខ​នារីចំនួន៤០នាក់ ពេលទទួលជីវិតថ្មីត្រូវចេញ​ទៅ​​ប្រកាសនិងលើកតម្កើងសិរីរុងរឿងរបស់ព្រះជាម្ចាស់។ ជាពិសេសបេក្ខជនបេក្ខ​នារីទាំងនេះ​ទទួល​អគ្គ​សញ្ញាលាបថ្ងាស សូមឲ្យទទួលពន្លឺរបស់ព្រះជាម្ចាស់បំភ្លឺជីវិតជារៀងរហូតពេញមួយជីវិត។

បេក្ខជនបេក្ខនារីទាំង៤០នាក់នេះ​ ភាគច្រើនជាកូនចៅគ្រីស្តបរិស័ទដែលបានទទួល​អគ្គសញ្ញា​ជ្រមុជទឹក​តាំង​ពីកុមារ។

បន្ទាប់ពីប្រារព្ធពិធី​អគ្គសញ្ញាលាបថ្ងាសនិងពិធីអរព្រះគុណព្រះជាម្ចាស់រួច ដោយសារឆ្នាំនេះ​ព្រះសហគម​ន៍​​កំណត់ជាឆ្នាំសន្តយ៉ូសែប លោកអភិបាលអូលីវីយេ បានប្រគល់រូបសំណាកសន្តយ៉ូសែប ដល់​ព្រះស​ហ​គ​មន៍​ ដើម្បីតម្កល់ទុក​ក្នុងព្រះសហគមន៍ស្អាងនេះសម្រាប់អធិដ្ឋាន។ ក្នុងនោះក៏មានពិធីជូនពរឆ្នាំថ្មី និង​អប​អរ​សាទរខួប១២ឆ្នាំ ក្នុងមុខងារជាអភិបាលភូមិភាគភ្នំពេញ របស់លោកអភិបាលអូលីវិយេផងដែរ៕

Facebook
Twitter
LinkedIn

អត្ថបទថ្មី

ព្រះសហគមន៍កាតូលិកចំការទៀង ចែកទេយ្យទានជូនចាស់ជរា ១០០នាក់ ក្នុងឱកាសបុណ្យភ្ជុំ

ខេត្តតាកែវ៖ នាថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៦ ព្រះសហគមន៍កាតូលិកសន្តីម៉ារីញញឹម ចំការទៀង បានរៀបចំកម្មវិធីជួបសំណេះសំណាល និងចែកទេយ្យទានជូនដល់លោកយាយលោកតាចាស់ជរាចំនួន ១០០នាក់ ក្នុងឱកាសបុណ្យភ្ជុំ ក្រោមអធិបតីភាព លោកអភិបាល អូលីវីយ៉េ ជ្មីតហស្លេ អភិបាលព្រះសហគមន៍កាតូលិកភូមិភាគភ្នំពេញ និង ព្រះតេជគុណ ង៉ែត ចំរើន ចៅអធិការវត្តអង្គមន្ត្រី។ ថ្លែងនៅក្នុងពិធីសំណេះសំណាល និងចែកទេយ្យទានជូនដល់ចាស់ព្រឹទ្ធាចារ្យ នារដូវបុណ្យភ្ជុំ ព្រះតេជគុណ ង៉ែត

នៅក្នុងជំនួបសំណេះសំណាលជាមួយគណៈកម្មការក្រុមប្រឹក្សាព្រះសហគមន៍ មណ្ឌលសកកម្មភាពតាកែវ

តាកែវ៖ នៅក្នុងជំនួបសំណេះសំណាលជាមួយគណៈកម្មការក្រុមប្រឹក្សាព្រះសហគមន៍ មណ្ឌលសកកម្មភាពតាកែវ កាលពីថ្ងៃទី ៤ ខែតុលា ឆ្នាំ២០២៦ លោកអភិបាល អូលីវីយ៉េ ជ្មីតហស្លេ អភិបាលនៃព្រះសហគមន៍កាតូលិកភូមិភាគភ្នំពេញ បានលើកទឹកចិត្តលោកបូជាចារ្យ គណៈកម្មការ និងគ្រីស្តបរិស័ទទាំងអស់ឱ្យអនុវត្តស្មារតី ការធ្វើដំណើររួមគ្នា (Synodality)។ លោកអភិបាលបានបញ្ជាក់ថា ការសម្រេចចិត្ត និងកិច្ចការដឹកនាំព្រះសហគមន៍មិនត្រូវប្រគល់បន្ទុកទាំងស្រុងទៅលើលោកឪពុក (បូជាចារ្យ) តែម្នាក់ឯងដូចមុនទៀតឡើយ ប៉ុន្តែទាមទារឱ្យស្តាប់គ្នា ផ្លាស់ប្តូរយោបល់ និងសហការគ្នាទៅវិញទៅមករវាងគ្រីស្តបរិស័ទ បូជាចារ្យ

ដំណើរទស្សនកិច្ចរបស់លោកអភិបាល អូលីវីយ៉េ ទៅកាន់ព្រះសហគមន៍កាតូលិកបាទី ខេត្តតាកែវ

នារសៀលថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២៦ លោកអភិបាល អូលីវីយ៉េ បានអញ្ជើញសួរសុខទុក្ខបងប្អូនគ្រីស្តបរិស័ទ នៅព្រះសហគមន៍កាតូលិកបាទី ស្ថិតក្នុងស្រុកបាទី ខេត្តតាកែវ ប្រកបដោយបរិយាកាសកក់ក្តៅ និងស្និទ្ធស្នាលជាទីបំផុត។ ព្រះសហគមន៍កាតូលិកបាទី គឺជាព្រះសហគមន៍ទើបបង្កើតថ្មីមួយ ប៉ុន្តែពោរពេញដោយភាពសកម្មរស់រវើកក្នុងជីវិតជំនឿ ដូចជាការប្រារព្ធពិធីអភិបូជានាថ្ងៃអាទិត្យ ការអប់រំជំនឿដល់បងប្អូនអ្នកស្វែងយល់ ទទួលជំហានទី១ សកម្មភាពមេត្តាធម៌ប្រចាំខែជួយដល់អ្នកខ្វះខាត និងដំណើរការថ្នាក់សាលាមត្តេយ្យមួយកន្លែង ដែលបច្ចុប្បន្នមានកុមារតូចៗកំពុងសិក្សាចំនួន ៣០ នាក់។ ក្នុងឱកាសជួបសំណេះសំណាលនោះ លោកអភិបាល អូលីវីយ៉េ

Subscribe to our newsletter

Don't miss new updates on your email