លោកអូលីវីយ៉េ​ ៖ «​ច្បាប់​ដែល​យើង​​មាននៅ​ក្នុង​ប្រទេស​នីមួយៗ​ ​មិនមែន​ដើម្បី​ធ្វើបាប​ប្រជា​រា​ស្រ្តទេ​ ​ច្បាប់​នីមួយៗ​​​ដើម្បី​ឱ្យ​ប្រជារាស្ត្រ​​រស់នៅ​ក្នុង​សេចក្តី​សុខ»

រហូតដល់​សព្វថ្ងៃ​ ​រដ្ឋាភិបាល​ត្រូវ​ការប្រើអំណាច​យ៉ាង​ខ្លាំង​ ​ដើម្បី​ឱ្យ​ប្រជាជន​យល់​ ​ដើម្បី​ឱ្យ​ប្រជា​​ជន​យកចិត្តទុកដាក់​ ហើយ​ការ​ទទួល​បាន​ជោគជ័យលើវីរុសកូវីដ១៩​នេះ​មិន​មែន​អាស្រ័យ​លើក្រសួងសុខាភិបាល​ ឬរដ្ឋាភិបាល ឬអាជ្ញាធរ​ ​ប៉ុន្តែគឺ​លើ​​បុគ្គល​ម្នាក់ៗ​ដែល​​ត្រូវតែ​យកចិត្តទុកដាក់​។​ នេះជាការ​ថ្លែងឡើង​របស់ លោកអភិបាល ​អូ​លី​វី​យ៉េ ​ជី​ត​ហ​រ​ស្លេ ​អភិបាល​ព្រះ​សហគមន៍​កាតូលិក​ភូមិភាគ​ភ្នំពេញ​។

លោក​បានលើកឡើងដូចនេះ​ក្នុង​អភិបូជា​ស​ប្តាហ៍ទីបី​នៃ​រដូវ​បុណ្យ​ចម្លង​ ​ពី​ព្រះ​សហគមន៍​សន្តី​ម៉ា​រី​ញញឹម​ ​ចំការ​ទៀង​ថ្ងៃ​ទី​១​៨​ ​ខែ​មេសា​ ​ឆ្នាំ​២​០​២​១ «​គ្រី​ស្ត​បរិស័ទ​ម្នាក់​ជា​សង្គហៈ​មួយ​រូប​»។
លោកអភិបាល អូលីវីយ៉េ​ថ្លែងថា ​ដូច​យើង​បាន​ស្តាប់​អត្ថបទ​ទីពីរ​ ​តាមរយៈ​សន្ត​យ៉ូ​ហាន​ព្រះ​យេស៊ូ​បាន​រំលឹក​អំពី​ធម្ម​វិ​ន័យ​ ​ធម្ម​វិ​ន័យ​ ​របស់​ព្រះអង្គ​គឺ​ឱ្យ​យើង​ធ្វើ​ដូចម្តេច​ដើម្បី​រស់នៅ​ក្នុង​ធម្ម​វិ​ន័យ​នេះ​។

លោកថា៖ «​មានន័យ​ថា​ យើង​ស្រឡាញ់​គ្នា​ទៅ​វិញ​ទៅមក​ដូច​ព្រះ​យេស៊ូ​បាន​ស្រឡាញ់​យើង​។ ​ប្រសិនបើ​មាន​អ្នកណា​ពោលថា​ខ្ញុំ​ស្គាល់​ព្រះអង្គ​ហើយ​ ​តែ​មិន​កាន់​តាម​ធម្ម​វិ​ន័យ​របស់​ព្រះអង្គ​ ​អ្នកនោះ​និយាយ​កុហក​ ​ហើយ​សេចក្តីពិត​មិន​ស្ថិតនៅ​​ក្នុង​ខ្លួន​គេ​ទេ​»​។​ 

លោកថា ​ព្រះ​យេស៊ូ​មិន​ប្រើអំណាច​​ដើម្បី​ឱ្យ​យើង​ដើរតាម​ធម្ម​វិ​ន័យ​របស់​ព្រះអង្គ​ ​ប៉ុន្តែ​​ព្រះ​យេស៊ូ​ដូចជា​មាន​របៀប​មួយ​ដែរ​ ​ដើម្បី​ឱ្យ​យើង​ភ្ញាក់ស្មារតី​។ ​ប្រសិនបើ​យើង​មិន​ដើរតាម​ធម្ម​វិ​ន័យ​របស់​ព្រះ​យេស៊ូ​ ​យើង​ត្រូវតែ​ស្ថិតនៅ​ក្នុង​ទុក្ខ​លំបាក​និង​វេទនា។​ ​ផ្ទុយទៅវិញ​ប្រសិនបើ​យើង​ ​ដើរតាម​ធម្ម​វិ​ន័យ​របស់​ព្រះ​យេស៊ូ​ ​យើង​ស្ថិត​ក្នុង​សេចក្តី​សុខ​ ​និង​សេចក្តីសង្ឃឹម​ ​ដោយ​ដឹង​​ថា​ព្រះជាម្ចាស់​ ​និង​សេចក្តី​ស្រឡាញ់​របស់​ព្រះជាម្ចាស់​ ភ្ជាប់នឹង​យើង​។​
លោក​អភិបាល​ ​អូ​លី​វី​យ៉េ  បាន​ធ្វើ​ការ​​ប្រៀបធៀប​នឹង​បញ្ហា​ដែល​កើតឡើង​សព្វថ្ងៃ​ក្នុង​ប្រទេស​កម្ពុជាដែរ​​ ដោយ​​តាមពិត​វិ​ន័យ​ ​ច្បាប់​ ​មិន​ត្រូវតែ​អនុវត្ត​ន៍​ដោយសារ​គេ​​គំរាម​ ​ឬ​ដោយសារ​គេ​បង្ខំ​ ​ប៉ុន្តែ​វាជា​ធម្មជាតិ​របស់​​ពលរដ្ឋ​ម្នាក់ៗ​។​ 

លោក​បានមានប្រសាសន៍ថា ៖ «​ច្បាប់​ដែល​យើង​ ​មាននៅ​ក្នុង​ប្រទេស​នីមួយៗ​ ​មិនមែន​ដើម្បី​ធ្វើបាប​ប្រជា​រា​ស្រ្ត ​ច្បាប់​នីមួយៗ​គឺ​ដើម្បី​ឱ្យ​ប្រជារាស្ត្រ​​រស់នៅ​ក្នុង​សេចក្តី​សុខ​ ​រស់នៅ​ក្នុង​សុខដុម​រម​នា​ ​លុះត្រាតែ​ប្រជាជន​ម្នាក់ៗ​យកចិត្តទុកដាក់​ ​គោរពច្បាប់​ហ្នឹង»​។​ 

​នៅ​ក្នុង​រដូវ​កូ​វី​ដ​-​១​៩​នេះ​ ​រដ្ឋាភិបាល​បាន​បង្កើត​ច្បាប់​ថ្មីៗ​ ​ប៉ុន្តែ​ច្បាប់​ថ្មីៗ​ទាំង​ ​នេះ​មិនមែន​ដើម្បី​ដាក់​ពិន័យទេ​​ ប៉ុន្តែ​​ពិន័យ​ប្រសិនបើ​យើង​មិនបាន​អនុវត្តន៍​មែន​។​​ប្រសិនបើ​បុគ្គល​​ម្នាក់​មាន​ការទទួ​លខុសត្រូវ​ខ្ពស់​ ​នៅ​ក្នុង​ការ​អនុវត្ត​វិ​ន័យ​និង​ច្បាប់​ដែល​យើង​មាន​សព្វថ្ងៃ​ ​យើង​ដឹង​ថា​ប្រហែល​យើង​អាច​ទៅមុខ​បាន​។ បើ​ម្នាក់ៗ​​មិន​គោរពច្បាប់ឬវិន័យនេះទេ​ វានឹង​​ជះ​ឥទ្ធិពល​ដល់​ប្រទេស​យើង​ទាំងមូល​ ​មិនមែន​តែ​សម្រាប់​ទី​ក្រុងភ្នំពេញ​ប៉ុណ្ណោះទេ​។​ 

​លោក​អភិបាលរូប​នេះ​បាន​បន្ថែមថា បុគ្គលគ្រប់​រូប​ត្រូវ​​គិតពិចារណា​អំពី​របៀប​ដែល​យើង​ត្រូវតែ​ធ្វើ​រហូតដល់​សព្វថ្ងៃ​ដើម្បី​ឱ្យ​យើង​ស្តាល់​ច្បាប់​ថ្មីៗ​ ​ដែល​ទើប​តែ​បង្កើត​ឡើង និង​​ត្រូវតែ​ចាប់​អ្នក​ដែល​ល្មើស​។​ ​ដូច​យើង​បានឃើញ​នៅ​ទី​ក្រុងភ្នំពេញ​ ​យើង​មាន​ទាហាន​ ​ប៉ូលីស​ ​ច្រើន​ណាស់​ ​ដើម្បី​ចាប់​ប្រជាជន​ដែល​មិនបាន​អនុវត្តន៍​​និង​គោរព​តាម​ ​ច្បាប់​ថ្មីៗ​នោះ​។​ 

លោកថា ៖ «​យើង​កុំ​គិតថា​យើង​អាច​គេច​ខ្លួន​បាន​ ​មិន​មាន​មនុស្ស​ណា​​ម្នាក់​ដែល​មានអំណាច​អាច​នៅ​លើ​ច្បាប់​បានទេ​_​ច្បាប់​ណែនាំ​ឱ្យ​យើង​រស់នៅ​ក្នុង​ក្តី​សុខដុម​រម​នា​ ​រស់​​នៅ​ក្នុង​សេចក្តី​សុខ​។​ ​ដូច​ព្រះ​យេស៊ូ​មាន​ព្រះបន្ទូល​ថ្ងៃនេះ​ ​ធម្ម​វិ​ន័យ​របស់​ព្រះ​យេស៊ូ​គឺ​បាន​ណែនាំ​ឱ្យ​យើង​ ​មាន​សេចក្តី​សុខ​ ​លុះត្រាតែ​យើង​គោរព​ធម្ម​វិ​ន័យ​ហ្នឹង»​។​ 

លោកអភិបាល​ ​អូ​លី​វី​យ៉េ  ថា ៖ «​ព្រះ​យេស៊ូ​មិនបាន​ប្រើអំណាច​ ​ប៉ុន្តែ​ប្រសិនបើ​យើង​ចាប់អា​រម្មណ៍​ ​ព្រះ​យេស៊ូ​បាន​គំរាម​យើងដែរ។ ​អ្នកណា​មិន​ធ្វើតាម​ធម្ម​វិ​ន័យ​ ​អ្នកនោះ​ត្រូវតែ​វេទនា​ ​អ្នកណា​មិន​គោរព​តាម​ធម្ម​វិ​ន័យ​ ​អ្នកនោះ​ជា​​អ្នក​ដែល​និយាយ​កុហក​ ​និង​ឥតមាន​សេចក្តីពិត​ស្ថិតស្ថេរ​ទេ​»។​

លោកថា ​ប្រសិនបើ​បងប្អូន​ទាំងអស់គ្នា​ ​ចង់​មាន​សេចក្តី​សុខ​ ឱ្យ​យើង​យកចិត្តទុកដាក់​រួម​ជាមួយគ្នា​ ​ជាពិសេស​យើង​ដែល​ជា​គ្រី​ស្ត​បរិស័ទ​ ​នៅ​ក្នុង​ភូមិភាគ​ភ្នំពេញ​ទាំងមូល​ ​ដើម្បី​ធ្វើតាមច្បាប់​របស់​រដ្ឋ​ ​ដើម្បី​ផលប្រយោជន៍​រួម​ ​និង​ឱ្យ​យើង​​ធ្វើតាម​ធម្ម​វិ​ន័យ​របស់​ព្រះ​យេស៊ូ​ ​ដែល​អញ្ជើញ​យើង​ឱ្យ​យើង​ចេះ​ស្រឡាញ់​គ្នា​ទៅវិញទៅមក​ដូច​ ​ព្រះ​យេស៊ូ​បាន​ស្រឡាញ់​យើង​៕

Facebook
Twitter
LinkedIn

អត្ថបទថ្មី

ព្រះវិហារថ្មីបំផុតនិងធំបំផុតនៅភូមិភាគភ្នំពេញមួយត្រូវបានឆ្លង

គ្រីស្តបរិស័ទរាប់រយនាក់មកពីព្រះសហគមន៍កាតូលិកនានាក្នុងភូមិភាគទាំងបីនៅក្នុងប្រទេស រួមនឹង​ភ្ញៀវជាតិ​និង​អន្តរជាតិ បានជួបជុំគ្នាប្រារព្ធពិធីឆ្លងព្រះវិហាររបស់​ព្រះសហគមន៍សន្តយ៉ូសែបផ្សារតូច នារាជធានីភ្នំពេញ​កាលពីចុងសប្តាហ៍កន្លងទៅនេះ។ ពីធីឆ្លងនេះ ត្រូវបានរៀបចំឡើងក្រោមអធិបតីភាពរបស់​លោកអភិបាល អូលីវីយ៉េ ជ្មីតហស្លេ អភិបាលនៃព្រះសហគមន៍កាតូលិកភូមិភាគភ្នំពេញ រួមជាមួយលោកអភិបាល អេនរីគេ ហ្វីការេដូ អភិបាលព្រះសហគមន៍កាតូលិកភូមិភាគបាត់ដំបង លោកអភិបាល សិលា សួន ហង្សលី អភិបាលព្រះសហគមន៍កាតូលិកភូមិភាគកំពង់ចាម និង​លោកអភិបាល ប៉ូល ត្រៃរ៉ុង មូទ្រី អភិបាលព្រះសហគមន៍ភូមិភាគស៊ូរ៉ាតថានីប្រទេស​ថៃ។ លោកអភិបាល អូលីវីយ៉េ បានមានប្រសាសន៍នៅក្នុងពិធីថ្វាយអភិបូជានាថ្ងៃបុណ្យ​ឆ្លងព្រះវិហារ​កាលថ្ងៃទី០២

និស្សិតសន្តប៉ូលឆ្វេងយល់ពីបរិស្ថាន

វិទ្យាស្ថានសន្តប៉ូលរៀបចំកម្មវិធីបរិស្ថានលើកទី៧ក្រោមប្រធានបទ «សំណល់ប្លាស្ទិក ការប្រែប្រួលអាកាសធាតុ និងការកើនឡើងកម្ដៅសកល» នៅរសៀលថ្ងៃអង្គារ ទី២៨ ខែមេសា ឆ្នាំ២០២៦ ដោយសហការជាមួយមន្ទីរបរិស្ថានខេត្តតាកែវ។ កម្មវិធីនេះមានការចូលរួមលោក ហុង ភារៈ អនុប្រធានមន្ទីរបរិស្ថានខេត្តតាកែវ បុគ្គលិករបស់វិទ្យាស្ថានសន្តប៉ូល រួមនិងនិស្សិតសរុបប្រមាណស ១២០នាក់ ដើម្បីសិក្សាឈ្វេងយល់លើប្រធានបទខាងលើ។ លោកបណ្ឌិត ផុន សុផល នាយកវិទ្យាស្ថានសន្តប៉ូល បានបញ្ជាក់ក្នុងសុន្ទរកថាស្វាគមន៍ក្នុងអង្គពិធីថា កម្មវិធីទិវាបរិស្ថានលើកទី៧នេះ ជួយអប់រំនិស្សិតរបស់វិទ្យាស្ថានឱ្យចេះស្រឡាញ់ និងចូលរួមថែរក្សាបរិស្ថានក្នុងសង្គម

វិទ្យាល័យបច្ចេកទេស សន្តហ្វ្រង់ស្វ័រ ត្រៀមបើកជំនាញថ្មីបន្ថែម

លោក យុន សំអាត នាយកវិទ្យាល័យចំណេះទូទៅ និងបច្ចេកទេស ឯកជនសន្តហ្វ្រង់ស្វ័រ បានអោយដឹងថា សាលានឹងត្រៀមបើកជំនាញថ្មីមួយទៀត នៅឆ្នាំសិក្សាខាងមុខ ២០២៦-២០២៧ លើជំនាញ Digital Art & AI។ ដើម្បីបង្កើតវគ្គនេះ លោកបានទៅសិក្សាវគ្គខ្លីនៅប្រទេសកូរ៉េខាងត្បូង កាលពីថ្ងៃទី២៧-៣០ ខែមេសាកន្លងទៅ នៅសាកលវិទ្យាល័យ CHEJU HALLA University ស្ថិតក្នុងកោះជេជូ (CHEJU)

Subscribe to our newsletter

Don't miss new updates on your email