រីករាយ​ថ្ងៃ​បុណ្យ​ចូល​ឆ្នាំ​ប្រពៃណី​ជាតិ​ខ្មែរ ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធ​សករាជ ២៥៦៥ គ្រីស្ត​សករាជ២០២១ សិរី​សួស្តី​ឆ្នាំ​ថ្មី ជ័យ​មង្គល វិបុល​សុខ មហា​ប្រសើរ ចូរ​មាន​ដល់​បង​ប្អូន​ទាំង​អស់​នៅ​ក្នុង​ឱកាស​ឆ្នាំ​ថ្មី​នេះ

សូម​ព្រះជាម្ចាស់​ប្រទាន​ព្រះពរ​ដល់​បង​ប្អូន​យើង​ទាំង​អស់ ជា​ពិសេស​ភូមិភាគ​ភ្នំពេញ

លោក​ឪពុក បង​ប្រុស​បង​ស្រី បង​ប្អូន​ជា​ទី​ស្រឡាញ់

ពិត​មែន​សិរី​សួស្តី​ឆ្នាំ​ថ្មី ប៉ុន្តែ​ឆ្នាំ​នេះ​ណែនាំ​ឱ្យ​យើង​ព្រួយ​បារម្ភ​ដោយសារ​កូវីដ-១៩ បាន​លូត​លាស់​នៅ​ក្នុង​សង្គម​បច្ចុប្បន្ន​នេះ។ ជា​ពិសេស​សម្រាប់​យើង​ដែល​ជា​ភូមិ​ភាគ​ភ្នំពេញ នៅ​រាជធានី​ភ្នំពេញ ក៏​ដូច​ជា​នៅ​ខេត្ត​កណ្តាល និង​នៅ​ខេត្ត​ព្រះសីហនុ យើង​បាន​ឃើញ​កូវីដ-១៩ ណែនាំ​ឱ្យ​បងប្អូន​របស់​យើង​រង​ទុក្ខ​លំបាក។ ជា​ពិសេស​នៅ​ក្នុង​រាជធានី​ភ្នំពេញ​ថ្ងៃ​នេះ ខ្ញុំ​សូម​ចូល​រួម​រួម​ជា​មួយ​បង​ប្អូន​ទាំង​អស់​ដែល​បាន​បាត់​បង់​មិត្ត​ភ័ក្តិ ឬ​បងប្អូន​បង្កើត ឬ​បង​ប្អូន​ណា​ម្នាក់​ដោយសារ​កូវីដ-១៩ យើង​ចូល​រួម​នៅ​ក្នុង​មរណៈ​ទុក្ខ យើង​អធិដ្ឋាន​សម្រាប់​បង​ប្អូន​ទាំង​អស់ ដែល​កំពុង​សម្រាក​ព្យាបាល​នៅ​តាម​មន្ទីរ​ពេទ្យ យើង​អធិដ្ឋាន​សម្រាប់​ក្រុម​គ្រូ​ពេទ្យ បុគ្គលិក​សុខាភិបាល​ទាំង​អស់ ដែល​បាន​យក​ចិត្ត​ទុក​ដាក់​ថែ​រក្សា​ទាំង​អ្នក​ជំងឺ ទាំង​ការ​ចាក់​វ៉ាក់សាំង​បន្ទាន់​នឹង​បន្ទាន់។

ថ្ងៃ​នេះ ខ្ញុំ​សូម​អធិដ្ឋាន​សម្រាប់​បង​ប្អូន​ទាំង​អស់ ដែល​ភ្ជាប់​នៅ​ក្នុង​រាជធានី​ភ្នំពេញ​ដែល​មិន​អាច​ចេញ​ចូល ដល់​គ្រួសារ​របស់​យើង​នៅ​ក្នុង​ភូមិភាគ​ទាំង​មូល ដែល​ឥត​មាន​ឱកាស​ជួប​ជុំ​គ្នា​ជា​លក្ខណៈ​គ្រួសារ​ដូច​រាល់​ឆ្នាំ នៅ​ថ្ងៃ​បុណ្យ​ចូល​ឆ្នាំ​ថ្មី​នេះ។

ថ្ងៃ​នេះ ជា​ពេល​វេលា​ដើម្បី​ផ្ញើ​អ្វីៗ​ទាំង​អស់​ដែល​កំពុង​ណែនាំ​ឱ្យ​យើង​ភ័យ ឱ្យ​យើង​ពិបាក ទៅ​លើ​ព្រះជាម្ចាស់ សុំ​ឱ្យ​ព្រះជាម្ចាស់​កែ​ប្រែ​ទុក្ខ​ព្រួយ​របស់​យើង​ទៅ​ជា​សេចក្តី​សង្ឃឹម​សារជាថ្មី។

បងប្អូន​ជា​ទី​ស្រឡាញ់

តាមរយៈ​ព្រះនាង​ម៉ារី ខ្ញុំ​សូម​ព្រះជាម្ចាស់​ប្រទាន​ព្រះពរ​ដល់​បង​ប្អូន​ទាំង​អស់ ដើម្បី​ឱ្យ​យើង​រួម​គ្នា​អាច​សហការ​គ្នា​ដើម្បី​ឈ្នះ​កូវីដ-១៩ រួម​ជា​មួយ​រដ្ឋាភិបាល រួម​ជា​មួយ​ក្រសួង​សុខាភិបាល ឱ្យ​យើង​ថែរក្សា​ទាំង​៣​កុំ​ទាំង​៣​ការពារ ដើម្បី​ឈ្នះ​កូវីដ-១៩។

បង​ប្អូន​ជា​ទី​ស្រឡាញ់ ព្រះយេស៊ូ​មាន​ព្រះបន្ទូល​ថា “អ្នក​ណា​កសាង​សុខ​សន្តិ​ភាព អ្នក​នោះ​មាន​សុភមង្គល​ហើយ”។ ពិត​មែន សម្រាប់​ឆ្នាំ​ថ្មី​នេះ​យើង​ត្រូវ​តែ​ការពារ​ថែរក្សា​សេចក្តី​សង្ឃឹម ដែល​យើង​ជា​គ្រីស្ត​បរិស័ទ​បាន​ទទួល​នៅ​ក្នុង​ព្រះយេស៊ូ​មាន​ព្រះជន្ម​រស់​ឡើង​វិញ។ ព្រះយេស៊ូ​បាន​ឈ្នះ​សេចក្តី​ស្លាប់ ព្រះយេស៊ូ​បាន​ឈ្នះ​ជំងឺ​នានា ព្រះយេស៊ូ​បាន​ឈ្នះ​អំពើ​បាប។

នៅ​ក្នុង​ឆ្នាំ​ថ្មី​នេះ យើង​សូម​ព្រះអង្គ​ប្រទាន​ព្រះពរ​ដល់​ព្រះសហគមន៍​យើង ដល់​បងប្អូន​យើង​ទាំង​អស់​ទូទាំង​ប្រទេស​កម្ពុជា ដែល​កំពុង​រង​ទុក្ខ​លំបាក ដើម្បី​ឱ្យ​យើង​រួម​គ្នា​យើង​ឈ្នះ​កូវីដ-១៩ ដើម្បី​ឱ្យ​យើង​រួម​គ្នា​ចេះ​យក​ចិត្ត​ទុក​ដាក់​ដល់​បង​ប្អូន​ឯទៀតៗ។ តាម​ពិត សេចក្តី​សុខ​សាន្ត​ដែល​ព្រះយេស៊ូ​ណែនាំ​ឱ្យ​យើង​កសាង គឺ​ជា​សេចក្តី​សុខ​សាន្ត​ដែល​យើង​មាន​នៅ​ក្នុង​ដួង​ចិត្ត​របស់​យើង និង​សេចក្តី​សុខ​សាន្ត​នេះ​ត្រូវ​តែ​ទៅ​ដល់​បង​ប្អូន​ឯទៀតៗ តាមរយៈ​កាយ​វិការ​របស់​យើង ស្នាម​ញញឹម ការ​ស្វាគមន៍ ការ​លើក​ទឹក​ចិត្ត តាម​របៀប​ដែល​យើង​អាច​ជួយ​បង​ប្អូន​យ៉ាង​តិច​តួច​ដែល​កំពុង​រង​ទុក្ខ​លំបាក​យ៉ាង​ខ្លាំង។

ខ្ញុំ​សង្ឃឹម​ថា​ឆ្នាំ​ថ្មី​នេះ ណែនាំ​ឱ្យ​យើង​រក​ឃើញ​ជីវិត​ធម្មតា​សារជាថ្មី ឱ្យ​យើង​រក​ឃើញ​សេចក្តី​សុខ​និង​សុខដុមរមនា​នៅ​ក្នុង​សង្គម​របស់​យើង​ឆាប់ៗ​នេះ។

បង​ប្អូន​ជា​ទី​ស្រឡាញ់ ខ្ញុំ​សូម​ព្រះជាម្ចាស់​ប្រទាន​ព្រះពរ​ដល់​បង​ប្អូន​ទាំង​អស់ ដើម្បី​ឱ្យ​យើង​ការពារ​ថែរក្សា​សេចក្តី​សង្ឃឹម​នៅ​ក្នុង​ជីវិត​របស់​យើង ដែល​ជា​ពលរដ្ឋ​នៅ​លើ​ទឹក​ដី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា។

សូម​ព្រះជាម្ចាស់​ប្រទាន​ព្រះពរ​ដល់​បង​ប្អូន​ទាំង​អស់
ដោយ​ព្រះនាម​ព្រះបិតា ព្រះបុត្រា និង​ព្រះវិញ្ញាណ​ដ៏​វិសុទ្ធ។ អាម៉ែន។
សូម​បង​ប្អូន​ទាំង​អស់ អញ្ជើញ​ដោយ​សេចក្តី​សុខ​សាន្ត ដោយ​ដឹង​ថា​សេចក្តី​សុខ​សាន្ត​នេះ ណែនាំ​ឱ្យ​យើង​មាន​ជីវិត​ថ្មី​នៅ​ក្នុង​ឆ្នាំ​ថ្មី​នេះ៕

+ លោក​អភិបាល អូលីវីយ៉េ ជ្មីត​ហស្លេ

អភិបាល​ព្រះសហគមន៍​កាតូលិក​ភូមិភាគ​ភ្នំពេញ ប្រទេសកម្ពុជា

Facebook
Twitter
LinkedIn

អត្ថបទថ្មី

ព្រះសហគមន៍កាតូលិកចំការទៀង ចែកទេយ្យទានជូនចាស់ជរា ១០០នាក់ ក្នុងឱកាសបុណ្យភ្ជុំ

ខេត្តតាកែវ៖ នាថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៦ ព្រះសហគមន៍កាតូលិកសន្តីម៉ារីញញឹម ចំការទៀង បានរៀបចំកម្មវិធីជួបសំណេះសំណាល និងចែកទេយ្យទានជូនដល់លោកយាយលោកតាចាស់ជរាចំនួន ១០០នាក់ ក្នុងឱកាសបុណ្យភ្ជុំ ក្រោមអធិបតីភាព លោកអភិបាល អូលីវីយ៉េ ជ្មីតហស្លេ អភិបាលព្រះសហគមន៍កាតូលិកភូមិភាគភ្នំពេញ និង ព្រះតេជគុណ ង៉ែត ចំរើន ចៅអធិការវត្តអង្គមន្ត្រី។ ថ្លែងនៅក្នុងពិធីសំណេះសំណាល និងចែកទេយ្យទានជូនដល់ចាស់ព្រឹទ្ធាចារ្យ នារដូវបុណ្យភ្ជុំ ព្រះតេជគុណ ង៉ែត

នៅក្នុងជំនួបសំណេះសំណាលជាមួយគណៈកម្មការក្រុមប្រឹក្សាព្រះសហគមន៍ មណ្ឌលសកកម្មភាពតាកែវ

តាកែវ៖ នៅក្នុងជំនួបសំណេះសំណាលជាមួយគណៈកម្មការក្រុមប្រឹក្សាព្រះសហគមន៍ មណ្ឌលសកកម្មភាពតាកែវ កាលពីថ្ងៃទី ៤ ខែតុលា ឆ្នាំ២០២៦ លោកអភិបាល អូលីវីយ៉េ ជ្មីតហស្លេ អភិបាលនៃព្រះសហគមន៍កាតូលិកភូមិភាគភ្នំពេញ បានលើកទឹកចិត្តលោកបូជាចារ្យ គណៈកម្មការ និងគ្រីស្តបរិស័ទទាំងអស់ឱ្យអនុវត្តស្មារតី ការធ្វើដំណើររួមគ្នា (Synodality)។ លោកអភិបាលបានបញ្ជាក់ថា ការសម្រេចចិត្ត និងកិច្ចការដឹកនាំព្រះសហគមន៍មិនត្រូវប្រគល់បន្ទុកទាំងស្រុងទៅលើលោកឪពុក (បូជាចារ្យ) តែម្នាក់ឯងដូចមុនទៀតឡើយ ប៉ុន្តែទាមទារឱ្យស្តាប់គ្នា ផ្លាស់ប្តូរយោបល់ និងសហការគ្នាទៅវិញទៅមករវាងគ្រីស្តបរិស័ទ បូជាចារ្យ

ដំណើរទស្សនកិច្ចរបស់លោកអភិបាល អូលីវីយ៉េ ទៅកាន់ព្រះសហគមន៍កាតូលិកបាទី ខេត្តតាកែវ

នារសៀលថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២៦ លោកអភិបាល អូលីវីយ៉េ បានអញ្ជើញសួរសុខទុក្ខបងប្អូនគ្រីស្តបរិស័ទ នៅព្រះសហគមន៍កាតូលិកបាទី ស្ថិតក្នុងស្រុកបាទី ខេត្តតាកែវ ប្រកបដោយបរិយាកាសកក់ក្តៅ និងស្និទ្ធស្នាលជាទីបំផុត។ ព្រះសហគមន៍កាតូលិកបាទី គឺជាព្រះសហគមន៍ទើបបង្កើតថ្មីមួយ ប៉ុន្តែពោរពេញដោយភាពសកម្មរស់រវើកក្នុងជីវិតជំនឿ ដូចជាការប្រារព្ធពិធីអភិបូជានាថ្ងៃអាទិត្យ ការអប់រំជំនឿដល់បងប្អូនអ្នកស្វែងយល់ ទទួលជំហានទី១ សកម្មភាពមេត្តាធម៌ប្រចាំខែជួយដល់អ្នកខ្វះខាត និងដំណើរការថ្នាក់សាលាមត្តេយ្យមួយកន្លែង ដែលបច្ចុប្បន្នមានកុមារតូចៗកំពុងសិក្សាចំនួន ៣០ នាក់។ ក្នុងឱកាសជួបសំណេះសំណាលនោះ លោកអភិបាល អូលីវីយ៉េ

Subscribe to our newsletter

Don't miss new updates on your email