ព្រះសហគមន៍កំពតជូនសម្ភារមួយចំនួនដល់គ្រួសារក្រីក្រ

គ្រួសារក្រីក្រ៣១គ្រួសារដែលកំពុងមានជីវភាពខ្វះខាតនិងរងទុក្ខលំបាក ក្នុងភូមិតារាជ ភូមិអូរ និងភូមិត្រពាំងស្គុន ទទួលសម្ភារមួយចំនួនពីព្រះសហគមន៍ជុំគីរី នៃមណ្ឌលសកម្មភាពកំពត ដែលរៀបចំដោយគណៈកម្មការសង្គហៈ និងដឹកនាំដោយលោកបូជាចារ្យទទួលខុសត្រូវមណ្ឌលសកម្មភាព តាវ៉ូឡា យ៉ាំងលូកា។

កម្មវិធីនេះធ្វើឡើងនៅថ្ងៃទី ៨ ឧសភា ២០២១ ក្នុងភូមិអូរ ស្រុកជុំគីរី ខេត្រកំពត ដែលនេះជាសកម្មភាពប្រចាំឆ្នាំរបស់ព្រះសហគមន៍។

លោកបូជាចារ្យ តាវ៉ូឡា យ៉ាំងលូកា បានមានប្រសាសន៍ថា តាមពិតទៅព្រះសហគមន៍ ត្រូវចែកជូនពួកគាត់មុនក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរមកម្ល៉េះ។ 

លោកបន្តថា ដោយសារបញ្ហាកូវីដ១៩រាតត្បាតខ្លាំង ព្រះសហគមន៍បានយកពេលវេលាដើម្បីប្រមូលជំនួយសម្រាប់អ្នកនៅភ្នំពេញ តាមការអំពាវនាវរបស់លោកអភិបាលព្រះសហគមន៍អូលីវីយ៉េ។ ហេតុនេះហើយទើបព្រះសហគមន៍ត្រូវពន្យាពេលចែកជូនពួកគាត់នៅពេលនេះ។ 
នៅក្នុងឱកាសនេះ លោក លូកា សង្ឃឹមថា គ្រីស្តបរិស័ទទាំងអស់អាចចូលរួមជាមួយគ្នា ដើម្បីលើកទឹកចិត្តដល់អ្នកដែលខ្វះខាត និងខ្វះភាពកក់ក្ដៅទាំងផ្លូវកាយនិងចិត្ត។ លោកបន្តថា សង្ឃឹមថាការចុះសួរសុខទុក្ខនេះ អាចជួយពួកគាត់រកឃើញពន្លឺមួយបន្ថែមទៀតក្នុងព្រះនាមព្រះយេស៊ូ។

ក្រុមគ្រួសារទាំង៣១នេះមកពីភូមិតារាជ ១០គ្រួសារ ភូមិត្រពាំងស្គុន៩គ្រួសារ និងភូមិអូរ១២គ្រួសារ។ ក្នុងនោះគ្រួសារនីមួយៗទទួលបានអង្ករចំនួន២០គីឡូក្រាម ត្រីខមួយយួរ ថ្នាំដុសធ្មេញ៣ដប សម្លៀកបំពាក់ នំ និងសម្ភារក្មេងលេង រួមទាំងទឹកប្រាក់មួយម៉ឺនរៀល៕
ដាលីស

Facebook
Twitter
LinkedIn

អត្ថបទថ្មី

ព្រះសហគមន៍កាតូលិកចំការទៀង ចែកទេយ្យទានជូនចាស់ជរា ១០០នាក់ ក្នុងឱកាសបុណ្យភ្ជុំ

ខេត្តតាកែវ៖ នាថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៦ ព្រះសហគមន៍កាតូលិកសន្តីម៉ារីញញឹម ចំការទៀង បានរៀបចំកម្មវិធីជួបសំណេះសំណាល និងចែកទេយ្យទានជូនដល់លោកយាយលោកតាចាស់ជរាចំនួន ១០០នាក់ ក្នុងឱកាសបុណ្យភ្ជុំ ក្រោមអធិបតីភាព លោកអភិបាល អូលីវីយ៉េ ជ្មីតហស្លេ អភិបាលព្រះសហគមន៍កាតូលិកភូមិភាគភ្នំពេញ និង ព្រះតេជគុណ ង៉ែត ចំរើន ចៅអធិការវត្តអង្គមន្ត្រី។ ថ្លែងនៅក្នុងពិធីសំណេះសំណាល និងចែកទេយ្យទានជូនដល់ចាស់ព្រឹទ្ធាចារ្យ នារដូវបុណ្យភ្ជុំ ព្រះតេជគុណ ង៉ែត

នៅក្នុងជំនួបសំណេះសំណាលជាមួយគណៈកម្មការក្រុមប្រឹក្សាព្រះសហគមន៍ មណ្ឌលសកកម្មភាពតាកែវ

តាកែវ៖ នៅក្នុងជំនួបសំណេះសំណាលជាមួយគណៈកម្មការក្រុមប្រឹក្សាព្រះសហគមន៍ មណ្ឌលសកកម្មភាពតាកែវ កាលពីថ្ងៃទី ៤ ខែតុលា ឆ្នាំ២០២៦ លោកអភិបាល អូលីវីយ៉េ ជ្មីតហស្លេ អភិបាលនៃព្រះសហគមន៍កាតូលិកភូមិភាគភ្នំពេញ បានលើកទឹកចិត្តលោកបូជាចារ្យ គណៈកម្មការ និងគ្រីស្តបរិស័ទទាំងអស់ឱ្យអនុវត្តស្មារតី ការធ្វើដំណើររួមគ្នា (Synodality)។ លោកអភិបាលបានបញ្ជាក់ថា ការសម្រេចចិត្ត និងកិច្ចការដឹកនាំព្រះសហគមន៍មិនត្រូវប្រគល់បន្ទុកទាំងស្រុងទៅលើលោកឪពុក (បូជាចារ្យ) តែម្នាក់ឯងដូចមុនទៀតឡើយ ប៉ុន្តែទាមទារឱ្យស្តាប់គ្នា ផ្លាស់ប្តូរយោបល់ និងសហការគ្នាទៅវិញទៅមករវាងគ្រីស្តបរិស័ទ បូជាចារ្យ

ដំណើរទស្សនកិច្ចរបស់លោកអភិបាល អូលីវីយ៉េ ទៅកាន់ព្រះសហគមន៍កាតូលិកបាទី ខេត្តតាកែវ

នារសៀលថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២៦ លោកអភិបាល អូលីវីយ៉េ បានអញ្ជើញសួរសុខទុក្ខបងប្អូនគ្រីស្តបរិស័ទ នៅព្រះសហគមន៍កាតូលិកបាទី ស្ថិតក្នុងស្រុកបាទី ខេត្តតាកែវ ប្រកបដោយបរិយាកាសកក់ក្តៅ និងស្និទ្ធស្នាលជាទីបំផុត។ ព្រះសហគមន៍កាតូលិកបាទី គឺជាព្រះសហគមន៍ទើបបង្កើតថ្មីមួយ ប៉ុន្តែពោរពេញដោយភាពសកម្មរស់រវើកក្នុងជីវិតជំនឿ ដូចជាការប្រារព្ធពិធីអភិបូជានាថ្ងៃអាទិត្យ ការអប់រំជំនឿដល់បងប្អូនអ្នកស្វែងយល់ ទទួលជំហានទី១ សកម្មភាពមេត្តាធម៌ប្រចាំខែជួយដល់អ្នកខ្វះខាត និងដំណើរការថ្នាក់សាលាមត្តេយ្យមួយកន្លែង ដែលបច្ចុប្បន្នមានកុមារតូចៗកំពុងសិក្សាចំនួន ៣០ នាក់។ ក្នុងឱកាសជួបសំណេះសំណាលនោះ លោកអភិបាល អូលីវីយ៉េ

Subscribe to our newsletter

Don't miss new updates on your email