លោកអូលីវិយ៉េ សួរសុខទុក្ខ ចែកគ្រឿងបរិភោគ ព្រមទាំងថវិការខ្លះដល់បងប្អូន រុះរើលំនៅចេញពីផ្ទៃទន្លេ

កាលពិថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២១ លោកអភិបាល អូលីវីយ៉េ អភិបាលព្រះសហគមន៍កាតូលិក ភូមិភាគភ្នំពេញ អញ្ជើញទៅសួរសុខទុក្ខនិងចែកគ្រឿងឧបភោគបរិភោគ ព្រមទាំងថវិការមួយចំនួន ជូនបងប្អូនប្រជាពលរដ្ឋចំនួន ១០០​គ្រួសារ ដែលបានរុះរើ ផ្ទះបណ្តែតទឹកចេញពីដងទន្លេបាសាក់ ស្ថិតក្នុងសង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។

លោកអភិបាល បានលើកទឹកចិត្តបងប្អូនឲ្យមានការតស៊ូ ក្នុងជីវិតកុំអស់សង្ឃឹម។ ជាពិសេសក្នុងបរិបទនៃការឆ្លងរីករាលដាលនៃជំងឺកូវីដ១៩ ត្រូវតែថែរក្សា អនាម័យជានិច្ច និងរស់នៅរក្សាគម្លាតផងដែរ។ លោកថា “ត្រូវគោរពវិធានរបស់ក្រសួងសុខាភិបាលជានិច្ច ៣ការពារ និង ៣កុំ”។ ជាមួយគ្នានេះដែរ លោកអភិបាលបានរំលឹកបងប្អូនថា «ត្រូវយកចិត្តទុកដាក់រស់នៅដោយគោរព ច្បាប់របស់ប្រទេសកម្ពុជាជានិច្ចផងដែរ» ។

ដូនជី​ ដួង ខន្តី នៃ​ក្រុមគ្រួសារ​បងស្រី​ឧបការគុណ​នាទីក្រុង​ភ្នំពេញ បាន​អញ្ជើញទៅសួរ​សុខ​ទុក្ខដល់​គ្រួសារ​ដែល​មាន​ផ្ទះ​បណ្តែត​លើទឹកទាំង​​នោះ កាលពីប៉ុន្មាន​សប្តាហ៍មុន។ ដូនជី​រូប​នេះ បាន​ឲ្យ​ដឹងថា ប្រជាជន​នៅ​ទីនេះ ភាគ​ច្រើន​ពួកគាត់​គ្មាន​កន្លែង​ស្នាក់អាស្រ័យ​ទេ គឺ​ត្រូវ​ជួល​ផ្ទះ​គេ ឬ​រស់នៅ​លើ​ដី​ដែល​សុំ​គេ​បណ្តោះ​អាសន្ន។​

ដូនជី​បន្ថែម​ថា «នៅទីនេះ​ ​ភាគ​ច្រើនគ្រួសារវៀតណាម​ និង​មាន​បងប្អូន​ខ្មែរ​តិចតួច ដែល​គ្មានដីនៅ​លើគោក​ទេ។ ពួកគាត់​នេសាទត្រី»។

ក្រោយពី​រុះ​រើ គ្រួសារ​ទាំង​នោះជួប​ការ​លំបាក​ខ្លាំង ដោយ​ត្រូវ​ផ្លាស់​ប្តូរ​របៀប​រស់នៅ​ថ្មី និង​សម្រប​ខ្លួន​ទៅក្នុងបរិយាកាស​លើ​ដីគោក ជាពិសេសគឺ​មុខរបរ​ចិញ្ចឹម​ជីវិត។ «អ្នកខ្លះ​គាត់​រើស​អេតចាយ អ្នកខ្លះទៀតលាង​ចានឲ្យគេ អ្នក​ខ្លះទៀត​អត់​ដឹង​រក​អី» ដូនជីបន្ថែម។

កន្លងមក​ក្រុម​ដូន​ជី​បាន​ផ្តល់នូវ​គ្រឿង​ឧបភោគ​បរិភោគ​ដល់​គ្រួសារ​ខ្វះ​ខាត​ខ្លាំង​មួយ​ចំនួន ហើយ​នៅ​ថ្ងៃនេះ បាន​ស្នើ​សុំ​លោកអភិបាល​អូលីវីយ៉េ អភិបាលនៃ​ព្រះសហគមន៍ភូមិភាគ​ភ្នំពេញ នូវ​សម្ភារ​មួយ​ចំនួន ដើម្បី​ជូនដល់​គ្រួសារ​ទាំង​១០០ គ្រួសារ។

គ្រឿង​ឧបភោគ​ទាំងនោះ​រួមមាន មីមួយកេះ ត្រីខកំប៉ុង ម៉ាស់​មួយ​ប្រអប់ អង្ករ​១០គីឡូក្រាម ដើម្បី​ជួយ​សម្រួល​ដល់​ជីវភាព​របស់​ពួកគាត់​មួយ​រយៈ​ពេលខ្លី។ ក្នុងនោះ​ដែរ លោកអភិបាល​បាន​ប្រគល់​ប្រាក់ចំនួន​១៤ម៉ឺន​រៀល ដល់​គ្រួសារ​នីមួយៗ។

តាម​ប្រសាសន៍​របស់​ដូនជី​ខន្តី ឲ្យ​ដឹង​ទៀតថា គាត់​មាន​គម្រោង​បន្ត​ជួយ​ដល់​អ្នក​ខ្វះ​ខាត​ខ្លាំង​ ឲ្យ​មាន​ទីជម្រក​សមរម្យ និង​ជួយ​រក​មុខ​របរ​ដើម្បី​ឲ្យ​ពួកគាត់​អាច​មានជីវិត​ល្អប្រសើរ​បាន។

សូមជំរាបថា កាលពីថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២១ សាលារាជធានីភ្នំពេញបានឲ្យម្ចាស់ ផ្ទះបណ្តែតទឹក ផ្ទះទូកតូចៗ បែត្រីបណ្តែតទឹក និងសំណង់មិនរៀបរយនៅលើផ្ទៃទន្លេ ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ រុះរើចេញ ដោយបានទុកពេល១សប្តាហ៍ ក្នុងការរុះរើ និងបានបញ្ជាក់ថា ការតាំងទីលំនៅទាំងនេះ គឺខុសនឹងច្បាប់របស់កម្ពុជា ដែលធ្វើឲ្យប៉ះពាល់ដល់ប្រព័ន្ធអេកូឡូហ្ស៊ី មានចរន្តទឹកហូរ គោករាក់ ពិសេសការប្រើប្រាស់ចំណីត្រី និងការបញ្ចេញកាកសំណល់ ការបន្ទោបង់ពាសវាលពាសកាលក្នុងទន្ល ដែលធ្វើឲ្យខូចខាតធ្ងន់ធ្ងរដល់ជីវៈចម្រុះនៅក្នុងទឹក ខូចគុណភាពទឹក បំពុលបរិស្ថាន និងប៉ះពាល់ដល់សោភណ្ឌភាពរាជធានីភ្នំពេញ និងប៉ះពាល់ដល់សុខភាពប្រជាជនដែលប្រើប្រាស់ទឹកមិនស្អាត។

ជាមួយគ្នានេះដែរ រដ្ឋបាលរាជធានី ក៏បានឲ្យដឹងទៀតថា អ្នកដែលរឹងទទឹងមិនព្រមរុះរើ នឹងត្រូវកសាងសំណុំរឿងបញ្ជូនទៅតុលាការតាមផ្លូវច្បាប់៕

ដោយ លី សុវណ្ណា

Facebook
Twitter
LinkedIn

អត្ថបទថ្មី

ព្រះវិហារថ្មីបំផុតនិងធំបំផុតនៅភូមិភាគភ្នំពេញមួយត្រូវបានឆ្លង

គ្រីស្តបរិស័ទរាប់រយនាក់មកពីព្រះសហគមន៍កាតូលិកនានាក្នុងភូមិភាគទាំងបីនៅក្នុងប្រទេស រួមនឹង​ភ្ញៀវជាតិ​និង​អន្តរជាតិ បានជួបជុំគ្នាប្រារព្ធពិធីឆ្លងព្រះវិហាររបស់​ព្រះសហគមន៍សន្តយ៉ូសែបផ្សារតូច នារាជធានីភ្នំពេញ​កាលពីចុងសប្តាហ៍កន្លងទៅនេះ។ ពីធីឆ្លងនេះ ត្រូវបានរៀបចំឡើងក្រោមអធិបតីភាពរបស់​លោកអភិបាល អូលីវីយ៉េ ជ្មីតហស្លេ អភិបាលនៃព្រះសហគមន៍កាតូលិកភូមិភាគភ្នំពេញ រួមជាមួយលោកអភិបាល អេនរីគេ ហ្វីការេដូ អភិបាលព្រះសហគមន៍កាតូលិកភូមិភាគបាត់ដំបង លោកអភិបាល សិលា សួន ហង្សលី អភិបាលព្រះសហគមន៍កាតូលិកភូមិភាគកំពង់ចាម និង​លោកអភិបាល ប៉ូល ត្រៃរ៉ុង មូទ្រី អភិបាលព្រះសហគមន៍ភូមិភាគស៊ូរ៉ាតថានីប្រទេស​ថៃ។ លោកអភិបាល អូលីវីយ៉េ បានមានប្រសាសន៍នៅក្នុងពិធីថ្វាយអភិបូជានាថ្ងៃបុណ្យ​ឆ្លងព្រះវិហារ​កាលថ្ងៃទី០២

និស្សិតសន្តប៉ូលឆ្វេងយល់ពីបរិស្ថាន

វិទ្យាស្ថានសន្តប៉ូលរៀបចំកម្មវិធីបរិស្ថានលើកទី៧ក្រោមប្រធានបទ «សំណល់ប្លាស្ទិក ការប្រែប្រួលអាកាសធាតុ និងការកើនឡើងកម្ដៅសកល» នៅរសៀលថ្ងៃអង្គារ ទី២៨ ខែមេសា ឆ្នាំ២០២៦ ដោយសហការជាមួយមន្ទីរបរិស្ថានខេត្តតាកែវ។ កម្មវិធីនេះមានការចូលរួមលោក ហុង ភារៈ អនុប្រធានមន្ទីរបរិស្ថានខេត្តតាកែវ បុគ្គលិករបស់វិទ្យាស្ថានសន្តប៉ូល រួមនិងនិស្សិតសរុបប្រមាណស ១២០នាក់ ដើម្បីសិក្សាឈ្វេងយល់លើប្រធានបទខាងលើ។ លោកបណ្ឌិត ផុន សុផល នាយកវិទ្យាស្ថានសន្តប៉ូល បានបញ្ជាក់ក្នុងសុន្ទរកថាស្វាគមន៍ក្នុងអង្គពិធីថា កម្មវិធីទិវាបរិស្ថានលើកទី៧នេះ ជួយអប់រំនិស្សិតរបស់វិទ្យាស្ថានឱ្យចេះស្រឡាញ់ និងចូលរួមថែរក្សាបរិស្ថានក្នុងសង្គម

វិទ្យាល័យបច្ចេកទេស សន្តហ្វ្រង់ស្វ័រ ត្រៀមបើកជំនាញថ្មីបន្ថែម

លោក យុន សំអាត នាយកវិទ្យាល័យចំណេះទូទៅ និងបច្ចេកទេស ឯកជនសន្តហ្វ្រង់ស្វ័រ បានអោយដឹងថា សាលានឹងត្រៀមបើកជំនាញថ្មីមួយទៀត នៅឆ្នាំសិក្សាខាងមុខ ២០២៦-២០២៧ លើជំនាញ Digital Art & AI។ ដើម្បីបង្កើតវគ្គនេះ លោកបានទៅសិក្សាវគ្គខ្លីនៅប្រទេសកូរ៉េខាងត្បូង កាលពីថ្ងៃទី២៧-៣០ ខែមេសាកន្លងទៅ នៅសាកលវិទ្យាល័យ CHEJU HALLA University ស្ថិតក្នុងកោះជេជូ (CHEJU)

Subscribe to our newsletter

Don't miss new updates on your email