CSC ភ្នំពេញ ពង្រឹងសមត្ថភាព អ្នក រាយការណ៍ព័ត៌មានរបស់ខ្លួនតាមព្រះសហគមន៍

ការិយាល័យ ផ្សព្វផ្សាយ ព័ត៌មាន កាតូលិកភូមិភាគ ភ្នំពេញ (CSC Phnom Penh) បណ្តុះបណ្តាលយុវជន អ្នកស្ម័គ្រចិត្ត ចំនួន ២៧ រូប ជា បណ្ដាញអ្នក រាយការណ៍ព័ត៌មាន នៅតាម តំបន់សកម្មភាពទាំង៩ ក្នុងភូមិភាគភ្នំពេញ ដើម្បីពង្រឹង សមត្ថភាព ក្នុង ការ សរសេរ អត្ថបទ ព័ត៌មាន និង ឲ្យស្គាល់ព្រះសហគមន៍តាមតំបន់របស់ខ្លួនឲ្យកាន់តែច្បាស់។

ការបណ្តុះបណ្តាលនេះធ្វើឡើង នៅ ថ្ងៃទី ៩ ខែកក្កដា ឆ្នាំ២០២១ ក្រោម អធិបតីភាព លោក អភិបាល ព្រះសហគមន៍ កាតូលិក ភូមិភាគ ភ្នំពេញ អូលីវីយ៉េ ជ្មីតហស្លេរ និងលោក លី សុវណ្ណា ប្រធានការិយាល័យផ្សព្វផ្សាយកាតូលិកកម្ពុជា ជាគ្រូបង្គោល។

លោក ង៉ែត សុធី រិទ្ធ ប្រធាន ការិយាល័យ ផ្សព្វផ្សាយ កាតូលិកភូមិភាគភ្នំពេញ ប្រកាសពី គោល បំណង នៃ សិក្ខាសាលានេះ ព្រមទាំងលើក ទឹកចិត្ត ភ្នាក់ងារគ្រប់រូប ក្នុងការ ចូល រួមប្រមូល ព័ត៌មាន និង ផ្សព្វ ផ្សាយ បន្ត។ លោកបានលើក យក ឃ្លាព្រះគម្ពីរ (រ៉ូម១០, ១៤-១៥) ចែងថា៖ “ឱ្យ យគេឮដូចម្តេចកើត បើ គ្មាននរណា ប្រកាស?   ឲ្យមានអ្នកប្រកាសដូចម្តេច កើត បើគ្មាននរណាចាត់ឲ្យទៅប្រកាសផង នោះ?  ”។

លោក ប្រធាន ការិយាល័យ បន្ត ថា ឥលូវយើង មាន លោក អភិបាល ចាត់ យើង ឱ្យ ទៅ ប្រកាស ដោយ យើង ផ្សាយ ដំណឹង ល្អ របស់ ព្រះជាម្ចាស់ គឺជា តួនាទី របស់ យើង ជាគ្រីស្ត បរិស័ទ។ ដូច្នេះ សូមបងប្អូន កុំ ភ្លេច ផ្ញើ ព័ត៌មាន មក យើង ដើម្បី ផ្សាយ ដល់ ពិភពលោក។

នៅក្នុង កិច្ចស្វាគមន៍ នៃ ការ បើក កម្ម វិធី ការបណ្តុះបណ្តាលនេះ លោក អភិបាល ព្រះសហគមន៍ អូលីវីយ៉េ ថ្លែង លើក ទឹកចិត្ត ដល់ បណ្ដាញ អ្នក រាយ ការណ៍ ព័ត៌មាន ទាំងអស់ពីបរិយាកាស ដែល យើង បាន ជាប់ តាំងពី ខែ កុម្ភៈ កន្លង មក ។ យើង បាន ឃើញ ជាក់ ស្ដែង តាមរយៈ ការ ផ្សាយ ពី ការិយាល័យ ផ្សព្វផ្សាយ កាតូលិក និង ប្អូនៗ ដែល នៅ ក្នុង សិក្ខាសាលានេះ ចូលរួម ចំណែក ក្នុង ការ ជួយឱ្យ ព័ត៌មាន ទាំង នេះ បាន ទៅ ដល់ បងប្អូនឯទៀតៗ។

លោក ថា៖ «ជាក់ ស្ដែង រាល់ ពេល ខ្ញុំ ផ្សាយ ផ្ទាល់ គឺ មិនមែនផ្សាយអភិបូជាសម្រាប់ តែ ចំការទៀង ឬភ្នំពេញ ប៉ុន្តែ យើង ផ្សាយ ដល់ ពិភពលោក ទាំងមូល»។
លោក អភិបាល អូលីវីយ៉េ បង្ហាញ វីដេអូពីសកម្មភាព នានា ដែលក្នុងពេលកន្លងមកក្នុងពេលកូវីដ១៩ផ្ទះខ្លាំង អ្វីៗត្រូវបានផ្អាកគ្រប់សកម្មភាពក្នុងប្រទេស តែ ព្រះសហគមន៍មាន ជីវិត នៅគ្រប់ វិស័យ ទាំងអស់ ។

លោកបន្ត ថា ៖ «ការិយាល័យ ផ្សព្វ ផ្សាយ ព័ត៌មាន ជាសោរ មួយ ដ៏ សំខាន់ បំផុត ដើម្បី ឱ្យ យើង មាន ទំនាក់ ទំនង គ្រប់វិស័យ ទាំងអស់ »។
លោក អភិបាល បញ្ជាក់ ទៀតថា អ្វីដែល សំខាន់ នៅក្នុង កិច្ចការ អ្នករាយការណ៍ព័ត៌មានតាមកន្លែងនីមួយៗ គឺត្រូវ ប្រមូល ព័ត៌មាន ហើយផ្សព្វផ្សាយបន្ត អំពី ជីវិត ព្រះសហគមន៍។ អ្នករាយការណ៍ព័ត៌មានទាំងអស់ ត្រូវ ការ ផ្សារភ្ជាប់ ជាមួយ ព្រះសហគមន៍ជានិច្ចដើម្បី បន្ត ដំណើរ ទៅមុខ។

លោកអភិបាលអូលីវីយ៉េ បញ្ជា្កក់ថា៖« ប្អូនៗត្រូវយកចិត្តទុកដាក់ផ្សព្វផ្សាយសកម្មភាពព្រះសហគមន៍ ជីវិត ខាង ផ្លូវវិញ្ញាណ អប់រំ ជំនឿ អប់រំ សិក្សា និង មេត្តាករុណា។
ក្នុងឱកាសនោះ លោក លី សុវណ្ណា ប្រធានការិយាល័យផ្សព្វផ្សាយព័ត៌មានកាតូលិកកម្ពុជា និងជាគ្រូបង្គោល ក្នុងការបណ្តុះបណ្តាលនេះ ក៏បាន ថ្លែងថា ៖ «យើង សរសេរព័ត៌មាន ពី ព្រះសហគមន៍ គឺជា ការ ប្រកាស ជំនឿមួយដែរ ព្រោះថាបងប្អូន បង្ហាញពីសកម្មភាពព្រះសហគមន៍ ដែលបង្ហាញ ពី សេចក្ដី ស្រឡាញ់ របស់ព្រះជាម្ចាស់ដល់បងប្អូនឯទៀតៗ តាមរយៈ អត្ថបទ និង រូបភាព របស់ បងប្អូន» ។

ក្រោយបញ្ចប់ការបណ្តុះបណ្តាលថ្ងៃនេះ អ្នកចូលរួម ទាំងអស់ បាន ឈ្វេងយល់បន្ថែមអំពី តួនាទី របស់ អ្នក សារព័ត៌មាន គុណសម្បត្តិ របស់ អ្នក សារព័ត៌មាន និយម ន័យ ព័ត៌មាន ការ ស្វែង រក ប្រភពព័ត៌មាន និងគំនិតសរសេរ ជំហាន ក្នុង ការសរសេរ ព័ត៌មាន វិធីសាស្ត្រការ ចាប់ យកមុំក្នុង ការសរសេរ ព័ត៌មាន ជាដើម៕

អត្ថបទ ដោយ៖ ដាលីស

Facebook
Twitter
LinkedIn

អត្ថបទថ្មី

ព្រះសហគមន៍កាតូលិកចំការទៀង ចែកទេយ្យទានជូនចាស់ជរា ១០០នាក់ ក្នុងឱកាសបុណ្យភ្ជុំ

ខេត្តតាកែវ៖ នាថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៦ ព្រះសហគមន៍កាតូលិកសន្តីម៉ារីញញឹម ចំការទៀង បានរៀបចំកម្មវិធីជួបសំណេះសំណាល និងចែកទេយ្យទានជូនដល់លោកយាយលោកតាចាស់ជរាចំនួន ១០០នាក់ ក្នុងឱកាសបុណ្យភ្ជុំ ក្រោមអធិបតីភាព លោកអភិបាល អូលីវីយ៉េ ជ្មីតហស្លេ អភិបាលព្រះសហគមន៍កាតូលិកភូមិភាគភ្នំពេញ និង ព្រះតេជគុណ ង៉ែត ចំរើន ចៅអធិការវត្តអង្គមន្ត្រី។ ថ្លែងនៅក្នុងពិធីសំណេះសំណាល និងចែកទេយ្យទានជូនដល់ចាស់ព្រឹទ្ធាចារ្យ នារដូវបុណ្យភ្ជុំ ព្រះតេជគុណ ង៉ែត

នៅក្នុងជំនួបសំណេះសំណាលជាមួយគណៈកម្មការក្រុមប្រឹក្សាព្រះសហគមន៍ មណ្ឌលសកកម្មភាពតាកែវ

តាកែវ៖ នៅក្នុងជំនួបសំណេះសំណាលជាមួយគណៈកម្មការក្រុមប្រឹក្សាព្រះសហគមន៍ មណ្ឌលសកកម្មភាពតាកែវ កាលពីថ្ងៃទី ៤ ខែតុលា ឆ្នាំ២០២៦ លោកអភិបាល អូលីវីយ៉េ ជ្មីតហស្លេ អភិបាលនៃព្រះសហគមន៍កាតូលិកភូមិភាគភ្នំពេញ បានលើកទឹកចិត្តលោកបូជាចារ្យ គណៈកម្មការ និងគ្រីស្តបរិស័ទទាំងអស់ឱ្យអនុវត្តស្មារតី ការធ្វើដំណើររួមគ្នា (Synodality)។ លោកអភិបាលបានបញ្ជាក់ថា ការសម្រេចចិត្ត និងកិច្ចការដឹកនាំព្រះសហគមន៍មិនត្រូវប្រគល់បន្ទុកទាំងស្រុងទៅលើលោកឪពុក (បូជាចារ្យ) តែម្នាក់ឯងដូចមុនទៀតឡើយ ប៉ុន្តែទាមទារឱ្យស្តាប់គ្នា ផ្លាស់ប្តូរយោបល់ និងសហការគ្នាទៅវិញទៅមករវាងគ្រីស្តបរិស័ទ បូជាចារ្យ

ដំណើរទស្សនកិច្ចរបស់លោកអភិបាល អូលីវីយ៉េ ទៅកាន់ព្រះសហគមន៍កាតូលិកបាទី ខេត្តតាកែវ

នារសៀលថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២៦ លោកអភិបាល អូលីវីយ៉េ បានអញ្ជើញសួរសុខទុក្ខបងប្អូនគ្រីស្តបរិស័ទ នៅព្រះសហគមន៍កាតូលិកបាទី ស្ថិតក្នុងស្រុកបាទី ខេត្តតាកែវ ប្រកបដោយបរិយាកាសកក់ក្តៅ និងស្និទ្ធស្នាលជាទីបំផុត។ ព្រះសហគមន៍កាតូលិកបាទី គឺជាព្រះសហគមន៍ទើបបង្កើតថ្មីមួយ ប៉ុន្តែពោរពេញដោយភាពសកម្មរស់រវើកក្នុងជីវិតជំនឿ ដូចជាការប្រារព្ធពិធីអភិបូជានាថ្ងៃអាទិត្យ ការអប់រំជំនឿដល់បងប្អូនអ្នកស្វែងយល់ ទទួលជំហានទី១ សកម្មភាពមេត្តាធម៌ប្រចាំខែជួយដល់អ្នកខ្វះខាត និងដំណើរការថ្នាក់សាលាមត្តេយ្យមួយកន្លែង ដែលបច្ចុប្បន្នមានកុមារតូចៗកំពុងសិក្សាចំនួន ៣០ នាក់។ ក្នុងឱកាសជួបសំណេះសំណាលនោះ លោកអភិបាល អូលីវីយ៉េ

Subscribe to our newsletter

Don't miss new updates on your email