ថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០២១ ក្រុមសង្គហ:ព្រះសហគមន៍សន្តយ៉ូសែប ជុំគិរី ដឹកនាំដោយលោកបូជាចារ្យ លូកា (Tavola Gianlaca) បានចូលរួមចែកជាគ្រឿងឧបភោគបរិភោគជូនដល់បងប្អូនដែលកំពុងជួបទុក្ខលំបាក ចំនួន៥១គ្រួសារ។ ក្នុងនោះក្នុងមួយគ្រួសារទទួលបានអង្ករ២៥គីឡូក្រាម ទឹកត្រី២ដប ប្រេងឆា២ដប និងប្រាក់បន្ថែមម្នាក់ៗចំនួន១០,០០០រៀល ដោយប្រព្រឹត្តក្នុងបរិវេណព្រះសហគមន៍សន្តយ៉ូសែប ជុំគិរី។ ដោយបែងចែកជា២វេន ពេលព្រឹកនិងពេលរសៀល ដើម្បីរក្សាការពារកុំអោយជំងឺកូវីដឆ្លង ដោយអនុវត្ត៣កុំនិង៣ការពាររបស់រាជរដ្ឋាភិបាល៕ប្រភព៖ លិន សីហា (អ្នករាយការណ៍ព័ត៌មានពីមណ្ឌលសកម្មភាពកំពត-កែប)

ព្រះសហគមន៍កាតូលិកចំការទៀង ចែកទេយ្យទានជូនចាស់ជរា ១០០នាក់ ក្នុងឱកាសបុណ្យភ្ជុំ
ខេត្តតាកែវ៖ នាថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៦ ព្រះសហគមន៍កាតូលិកសន្តីម៉ារីញញឹម ចំការទៀង បានរៀបចំកម្មវិធីជួបសំណេះសំណាល និងចែកទេយ្យទានជូនដល់លោកយាយលោកតាចាស់ជរាចំនួន ១០០នាក់ ក្នុងឱកាសបុណ្យភ្ជុំ ក្រោមអធិបតីភាព លោកអភិបាល អូលីវីយ៉េ ជ្មីតហស្លេ អភិបាលព្រះសហគមន៍កាតូលិកភូមិភាគភ្នំពេញ និង ព្រះតេជគុណ ង៉ែត ចំរើន ចៅអធិការវត្តអង្គមន្ត្រី។ ថ្លែងនៅក្នុងពិធីសំណេះសំណាល និងចែកទេយ្យទានជូនដល់ចាស់ព្រឹទ្ធាចារ្យ នារដូវបុណ្យភ្ជុំ ព្រះតេជគុណ ង៉ែត









