អភិបូជាបុណ្យលើកតម្កើងព្រះឈើឆ្កាង ពីព្រះសហគមន៍សន្តសិលា និងសន្តប៉ូល ភ្នំពេញថ្មី ថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២១ “ឈើឆ្កាង និងសិរីរុងរឿង”

ម្តាយ​នៃ​ចៅ​អធិរាជ កុងស្តង់តាំង នៅ​ឆ្នាំ​៣២៦ ឈ្មោះ ហេឡេន គាត់​បាន​ធ្វើ​បូជនីយចរ​ទៅ​ដី​ដ៏​វិសុទ្ធ ទៅ​ទីក្រុង​យេរូសាឡឹម តាម​ប្រពៃណី។ នៅ​ពេល​នោះ គាត់​បាន​រក​ឃើញ​ឈើ​ឆ្កាង​ដែល​គេ​បាន​ប្រើ​ដើម្បី​ឆ្កាង​ព្រះយេស៊ូ ក្រោយ​មក​គាត់​បាន​សាង​សង់​ព្រះវិហារ​មួយ​នៅ​លើ​ឈើ​ឆ្កាង​នេះ ជា​ទី​តាំង​ដែល​គេ​បាន​ឆ្កាង​ព្រះយេស៊ូ។ ចាប់​ពី​ពេល​នោះ​មក នៅ​ថ្ងៃ​ទី​១៤ ខែ​កញ្ញា ជា​ថ្ងៃ​ដែល​យើង​គោរព​ព្រះឈើឆ្កាង​ពោរ​ពេញ​ដោយ​សិរីរុងរឿង។

នៅ​ពេល​យើង​បញ្ចូល​ពាក្យ​ទាំង​ពីរ “ព្រះឈើ​ឆ្កាង” និង “សិរីរុងរឿង” ដូច​ជា​មិន​សូវ​ស៊ី​គ្នា​ទេ។ ឈើឆ្កាង​ជា​និមិត្ត​រូប​នៃ​សេចក្តី​ស្លាប់ ឈើ​ឆ្កាង​ជា​និមិត្ត​រូប​នៃ​បរាជ័យ ដូចជា​ជីវិត​របស់​ព្រះយេស៊ូ​បាន​បរាជ័យ​ហើយ។ ព្រះយេស៊ូ​បាន​ប្រកាស​ដំណឹង​ល្អ បាន​ខិត​ខំ​ធ្វើ​អំពើ​ល្អ បាន​ខិត​ខំ​ជួយ​អ្នក​ក្រី​ក្រ ជួយ​អ្នក​ជំងឺ មាន​មនុស្ស​ជា​ច្រើន​បាន​ដើរ​តាម​ព្រះយេស៊ូ​ពោរពេញ​ដោយ​សេចក្តី​សង្ឃឹម។ ចុង​ក្រោយ ព្រះយេស៊ូ​បាន​សោយ​ទិវង្គត​នៅ​លើ​ឈើ​ឆ្កាង ដែល​ជា​សញ្ញា​សម្គាល់​នៃ​អំពើ​ឃោរឃៅ គេ​ទុក​សម្រាប់​មនុស្ស​ដែល​ពោរពេញ​ដោយ​អំពើ​បាប ដូច​ជា​ឃាតករ មនុស្ស​ដែល​អាក្រក់​បំផុត។ ហេតុ​នេះ​ហើយ ឈើ​ឆ្កាង​ជា​សញ្ញា​នៃ​ការ​បរាជ័យ​របស់​ព្រះយេស៊ូ​គ្រីស្ត។

ប៉ុន្តែ ថ្ងៃ​នេះ​យើង​គោរព​ព្រះឈើ​ឆ្កាង​ពោរពេញ​ដោយ​សិរីរុងរឿង សិរីរុងរឿង​ដោយសារ​ឈើ​ឆ្កាង​នេះ​ព្រះបិតា​បាន​ណែនាំ​ឱ្យ​ព្រះយេស៊ូ​មាន​ជីវិត​រស់​ឡើង​វិញ។ ព្រះជាម្ចាស់ បាន​ណែនាំ​ឱ្យ​ព្រះយេស៊ូ​ឈរ​ឡើង ភ្ញាក់​ពី​ចំណោម​មនុស្ស​ស្លាប់​ទាំង​អស់។ ព្រះឈើ​ឆ្កាង ជា​សញ្ញា​របស់​យើង​ជា​គ្រីស្ត​បរិស័ទ ជា​សញ្ញា​នៃ​ទុក្ខ​លំបាក​របស់​ព្រះយេស៊ូ ដែល​បាន​ប្រមូល​ទុក្ខ​លំបាក​របស់​យើង​ទាំង​អស់​នៅ​ក្នុង​ឈើ​ឆ្កាង​ហ្នឹង ប៉ុន្តែ​ក៏​ជា​សញ្ញា​នៃ​ជីវិត​អស់​កល្ប​ជានិច្ច។

ថ្ងៃ​នេះ យើង​បាន​ស្តាប់​ព្រះបន្ទូល​ដែល​ត្រូវ​តែ​ជាប់​ជា​មួយ​យើង​ជានិច្ច “ព្រះជាម្ចាស់​ស្រឡាញ់​មនុស្ស​លោក​ខ្លាំង​ណាស់ ហេតុ​នេះ​ហើយ​បាន​ជា​ព្រះអង្គ​ប្រទាន​ព្រះបុត្រា​តែ​មួយ​រូប​របស់​ព្រះអង្គ​មក ដើម្បី​ឱ្យ​អស់​អ្នក​ដែល​ជឿ​លើ​ព្រះបុត្រា​មាន​ជីវិត​អស់​កល្ប​ជានិច្ច”។ ព្រះជាម្ចាស់​ស្រឡាញ់​មនុស្ស​លោក​ខ្លាំង​ណាស់ មនុស្ស​លោក​សព្វ​ថ្ងៃ មនុស្ស​លោក​ដែល​មាន​ទុក្ខ​លំបាក មនុស្ស​ដែល​កំពុង​ប្រឆាំង​នឹង​ជំងឺ​កូវីដ-១៩។ មនុស្ស​លោក​ដែល​ជួន​កាល​បាត់​បង់​សេចក្តី​សង្ឃឹម គឺ​មនុស្ស​លោក​នេះ​ដែល​ព្រះយេស៊ូ​ស្រឡាញ់ ជា​មនុស្ស​លោក​នេះ​ដែល​ព្រះជាម្ចាស់​ស្រឡាញ់។ ដោយសារ​មនុស្ស​លោក​នេះ ដែល​ព្រះយេស៊ូ​បាន​យាង​មក​ដើម្បី​សង្រ្គោះ​ឱ្យ​យើង​មាន​ជីវិត​អស់​កល្ប​ជានិច្ច។ ហេតុ​នេះ​ហើយ ការ​បរាជ័យ​របស់​យើង ការ​ពិបាក​ចិត្ត​របស់​យើង​ទៅ​ជា​ភាព​ជោគជ័យ​ដូច​សន្ត​ប៉ូល​បាន​និយាយ “នៅ​ពេល​ខ្ញុំ​ធ្លាក់​អស់​ហើយ នៅ​ពេល​ខ្ញុំ​ខ្សោយ​បំផុត គឺ​ពេល​វេលា​ហ្នឹង​ខ្ញុំ​ខ្លាំង​បំផុត ដោយសារ​ព្រះយេស៊ូ​គ្រីស្ត​មាន​ព្រះជន្ម​រស់​ឡើង​វិញ”។ ព្រះយេស៊ូ​ដែល​សោយ​ទិវង្គត​លើ​ឈើ​ឆ្កាង ណែនាំ​ឱ្យ​យើង​ចូល​នៅ​ក្នុង​គម្រោង​ការ​ដ៏​អស្ចារ្យ​របស់​ព្រះអង្គ ដើម្បី​រក​ឃើញ​ជីវិត​និង​ពន្លឺ​នៅ​ក្នុង​ជីវិត​របស់​យើង​បច្ចុប្បន្ន​នេះ។ អាម៉ែន៕

+ លោក​អភិបាល អូលីវីយ៉េ ជ្មីតហស្លេ
អភិបាល​ព្រះសហគមន៍​កាតូលិក​កម្ពុជា
ភូមិភាគ​ភ្នំពេញ

Facebook
Twitter
LinkedIn

អត្ថបទថ្មី

ក្រុមសិល្បៈវិទ្យាល័យសន្តហ្វ្រង់ស្វ័រ ទទួលបានលិខិតថ្លែងអំណរគុណ ក្នុងទិវាវប្បធម៌ជាតិ

ក្នុងស្មារតីលើកកម្ពស់ដួងព្រលឹងវប្បធម៌ខ្មែរ ក្រុមសិល្បៈនៃវិទ្យាល័យសន្តហ្វ្រង់ស្វ័រ បាននាំយកនូវទស្សនីយភាពរបាំបុរាណយ៉ាងជក់ចិត្តមកសម្តែងក្នុងឱកាសអបអរសាទរ «ទិវាវប្បធម៌ជាតិ ៣មីនា» លើកទី២៨ ឆ្នាំ២០២៦ ក្រោមប្រធានបទ «យុវជនដើម្បីវប្បធម៌ជាតិ»។ ពិធីនេះត្រូវបានរៀបចំឡើងយ៉ាងអធិកអធម កាលពីព្រឹកថ្ងៃអង្គារ ទី២៤ ខែមីនា ឆ្នាំ២០២៦ នៅសាលប្រជុំធំរដ្ឋបាលខេត្តតាកែវ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម វ៉ី សំណាង អភិបាលនៃគណៈអភិបាលខេត្ត។ នៅក្នុងព្រឹត្តិការណ៍ដ៏មានអត្ថន័យនេះ លោកស្រី ឡៃ មករា នាយិការងវិទ្យាល័យសន្តហ្វ្រង់ស្វ័រ រួមជាមួយក្រុមសិល្បៈសិស្សានុសិស្ស បានទទួលលិខិតថ្លែងអំណរគុណផ្ទាល់ពីថ្នាក់ដឹកនាំខេត្ត ចំពោះកិច្ចខិតខំប្រឹងប្រែងក្នុងការចូលរួមថែរក្សាវប្បធម៌។

ក្រុមបងស្រីនមស្ការ សម្ពោធគេហដ្ឋានថ្មីនៅភ្នំពេញ ដើម្បីពង្រីកបេសកកម្មជួយស្ត្រី និងកុមាររងគ្រោះ

ក្រុមបងស្រីនមស្ការ (Adoratrices) បានប្រារព្ធពិធីប្រទានពរ និងសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវគេហដ្ឋានថ្មីរបស់ខ្លួនក្នុងរាជធានីភ្នំពេញ កាលពីថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៦ ដើម្បីផ្តល់ជម្រក និងការគាំទ្រដល់ស្ត្រី និងកុមារដែលរងគ្រោះដោយអំពើហិង្សា និងការបោះបង់។ ពិធីនេះត្រូវបានរៀបចំឡើងក្រោមអធិបតីភាពលោកអភិបាល អូលីវីយ៉េ ជ្មីតហស្លេ និងលោកអភិបាល សិលា សួន ហង្សលី ដោយមានការចូលរួមពីបុគ្គលិក និងគ្រីស្តបរិស័ទ​ អាជ្ញាធរដែនដី ភ្ញៀវជាតិ​និងអន្តរជាតិ​យ៉ាងច្រើន​កុះករ។ គេហដ្ឋានថ្មីនេះ គឺជាសមិទ្ធផលដែលកើតចេញពីចក្ខុវិស័យរបស់ក្រុមបងស្រីនមស្ការ ដែលបានមកដល់ប្រទេសកម្ពុជាតាំងពីឆ្នាំ២០០២។

មរណសាក្សី​ជា​គ្រឹះ ជាកម្លាំង និងជា​សក្ខីកម្មនៃ​សន្តិភាព​សម្រាប់យើង

បន្ទាប់​ពី​បានប្រារព្ធពិធីបិទការស៊ើបអង្កេតជាផ្លូវការអំពីបេក្ខភាពនៃ “មរណសាក្សី” ដែលជាអ្នកបម្រើរបស់ព្រះជាម្ចាស់ ដែលមានលោក​អភិបាល​យ៉ូសែប ឆ្មារ សាឡាស់ និង​សហការី​ចំនួន​១១​រូប (បូជាចារ្យ បព្វជិត-ជិតា និង​គ្រហស្ថ) លោកអភិបាល​អូលីវីយ៉េ ជ្មីតហស្លេ អភិបាល​ព្រះសហគមន៍​កាតូលិកភូមិភាគ​ភ្នំពេញ បានធ្វើ​ជា​អធិបតី​ក្នុងពិធី​ថ្វាយអភិបូជា​រួមជាមួយលោកអភិបាល​សិលា សួន ហង្សលី និង​លោកបូជាចារ្យជាច្រើន​អង្គ​ ដើម្បី​អរព្រះគុណព្រះជាម្ចាស់ សម្រាប់ការស្រាវជ្រាវយ៉ាងហ្មត់ចត់អស់រយៈពេល ១០ ឆ្នាំកន្លងមកនេះ និងដើម្បីទូលអង្វរ​​ព្រះវិញ្ញាណ​ដ៏វិសុទ្ធ​ សម្រាប់ដំណាក់កាលទីពីរនៃដំណើរការនេះនៅទីក្រុងរ៉ូម។ ថ្លែងក្នុងធម្មទេសនាទៅកាន់​គ្រីស្តបរិស័ទ​ប្រមាណ​៣០០នាក់ ដែលមកពី​តំបន់នានាក្នុងភូមិភាគ​ភ្នំពេញ

Subscribe to our newsletter

Don't miss new updates on your email