លោកអភិបាលអូលីវីយ៉េស្នើឲ្យគ្រីស្តបរិស័ទបើកចិត្ត និងថែក្តីស្រឡាញ់សម្រាប់អ្នកដទៃ

«នាមជាគ្រីស្តបរិស័ទដែលពោរពេញដោយក្ដីសង្ឃឹម យកចិត្តទុកដាក់ដល់បងប្អូនឯទៀតៗ ដើម្បីស្រឡាញ់បងប្អូនឯទៀតៗ» លោកអភិបាលអូលីវីយ៉េ មានប្រសាសន៍នៅក្នុងកម្មវិធីអគ្គសញ្ញាលាបថ្ងាសនៅព្រះសហគមន៍ចំប៉ាកាលពីថ្ងៃម្សិលមិញនេះ។

លោកអភិបាលមានប្រសាសន៍បញ្ជាក់ថា «សូមកុំបិទដួងចិត្តដែលជាភ្លើងនៃសេចក្ដីសង្ឃឹមដោយអធិដ្ឋាន និងថែរក្សាសេចក្ដីស្រឡាញ់ចំពោះបងប្អូនឯទៀតៗ»។

ព្រះវិហាសន្តហ្វ្រង់ស្វ័រសាវីយ៉េ ចំប៉ា បានរៀបចំឲ្យមានអគ្គសញ្ញាលាបថ្ងាសដល់បេក្ខជនចំនួន៦៨នាក់ ក្រោមអធិបតីភាពរបស់លោកអភិបាលអូលីវីយ៉េ ជ្មីតហស្លេ  និងលោកបូជាចារ្យទទួលខុសត្រូវមណ្ឌលសកម្មភាព វីរជ័យ ស្រ៊ីប្រាម៉ុង ក្នុងភូមិជ្រោយអំពិល ឃុំក្បាលកោះ ស្រុកកៀនស្វាយ ខេត្តកណ្ដាល នៃមណ្ឌលសកម្មភាពទន្លេមេគង្គ នាថ្ងៃទី ១៤ វិច្ឆិកា ២០២១។

ក្នុងពិធីនោះ លោកអភិបាលព្រះសហគមន៍កាតូលិកភូមិភាគភ្នំពេញ បានសួរបញ្ជាក់ទៅកាន់បេក្ខជនទាំងអស់ អំពីជំនឿដែលសុខចិត្តដើរតាមព្រះយេស៊ូកន្លងមក និងធ្វើជាសាក្សីនៃសេចក្តីស្រឡាញ់របស់ព្រះអង្គ។

ក្នុងជីវិតជាគ្រីស្តបរិស័ទ មានកិច្ចការជាច្រើនដែលត្រូវធ្វើ តែរាល់កិច្ចការងារទាំងនោះ គឺត្រូវទូលអង្វរព្រះជាម្ចាស់ មានទំនាក់ទំនងជាមួយព្រះអង្គ។ លោកអភិបាលបានបញ្ជាក់ថា គ្រីស្តបរិស័ទត្រូវ យកពេលវេលាដើម្បីអធិដ្ឋាន ដោយដឹងថាយើងជាបុត្រាបុត្រីរបស់ព្រះជាម្ចាស់ ដើម្បីធ្វើដំណើរជាមួយព្រះជាម្ចាស់យ៉ាងជិតស្និទ្ធ។

លោកអភិបាលបញ្ជាក់បន្ថែមថា ជាគ្រីស្តបរិស័ទ យើងពោរពេញដោយសេចក្តីសង្ឃឹមជានិច្ច។ យើងត្រូវរក្សាក្ដីសង្ឃឹម ដោយដឹងថាយើងបានទទួលព្រះវិញ្ញាណដ៏វិសុទ្ធ ហើយថ្ងៃនេះយើងបានទទួលព្រះវិញ្ញាណដ៏វិសុទ្ធ។

បន្ទាប់ពីធ្វើធម្មទេសនា លោកអភិបាល បានធ្វើអគ្គសញ្ញាលាបថ្ងាស ដល់បេក្ខជនទាំង៦៨នាក់ ដោយយកប្រេងគ្រីស្មាមកគូសជាសញ្ញាឈើឆ្កាងលើថ្ងាស ដោយប្រកាសដៅឈ្មោះបេក្ខជនដោយព្រះវិញ្ញាណដ៏វិសុទ្ធ ក្នុងព្រះនាមព្រះបិតាព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ។

វ៉ាន់ សុផាវី អ្នកទទួល​អគ្គសញ្ញាលាប​ថ្ងាស​នៅ​ថ្ងៃនេះ បាន​ឲ្យដឹងថា «អគ្គសញ្ញាលាបថ្ងាសនេះ​សំខាន់ណាស់​ ហើយ​បាន​លោក​អភិបាល​ធ្វើអភិបូជានៃ​អគ្គសញ្ញាលាបថ្ងាសនេះ គឺព្រះវិញ្ញាណដ៏វិសុទ្ធ​មក​សណ្ឋិត​លើ​ខ្ញុំ ធ្វើ​ឱ្យ​ខ្ញុំមាន​ក្ដីសង្ឃឹម​ច្រើន មាន​សេចក្ដីក្លាហាន និង​សេចក្ដីស្រឡាញ់»។

បេក្ខជន Rogério Mala Soares ជនជាតិទីម័រដែលមករស់នៅកម្ពុជា៣ឆ្នាំកន្លងមកបានឱ្យដឹងថា «អគ្គសញ្ញាលាបថ្ងាសនេះពិតជាមានសារៈសំខាន់ណាស់នៅក្នុងជីវិតរបស់ខ្ញុំ ព្រោះថាក្នុងនាមជាគ្រីស្តបរិស័ទកាតូលិក ប្រសិនបើគ្មានអគ្គសញ្ញានេះទេ ខ្ញុំមិនអាចរៀបអាពាហ៍ពិពាហ៍បានឡើយ»។

បេក្ខជនទាំង៦៨នាក់មកពី ព្រះសហគមចំប៉ា៥៤នាក់ ព្រះសហគមន៍រោងចក្រ ១២នាក់។

អគ្គសញ្ញាលាបថ្ងាសជាអគ្គសញ្ញាទី៤ ក្នុងចំណោមអគ្គសញ្ញាទាំង៧ នៅក្នុងជីវិតគ្រីស្តបរិស័ទ បន្ទាប់ពីអគ្គសញ្ញាជ្រមុជទឹក អគ្គសញ្ញាទទួលព្រះកាយ និងអគ្គសញ្ញាសម្រុះសម្រួល(ស្រាយបាប)៕

ដោយ៖ ដាលីស

Facebook
Twitter
LinkedIn

អត្ថបទថ្មី

ព្រះសហគមន៍កាតូលិកចំការទៀង ចែកទេយ្យទានជូនចាស់ជរា ១០០នាក់ ក្នុងឱកាសបុណ្យភ្ជុំ

ខេត្តតាកែវ៖ នាថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៦ ព្រះសហគមន៍កាតូលិកសន្តីម៉ារីញញឹម ចំការទៀង បានរៀបចំកម្មវិធីជួបសំណេះសំណាល និងចែកទេយ្យទានជូនដល់លោកយាយលោកតាចាស់ជរាចំនួន ១០០នាក់ ក្នុងឱកាសបុណ្យភ្ជុំ ក្រោមអធិបតីភាព លោកអភិបាល អូលីវីយ៉េ ជ្មីតហស្លេ អភិបាលព្រះសហគមន៍កាតូលិកភូមិភាគភ្នំពេញ និង ព្រះតេជគុណ ង៉ែត ចំរើន ចៅអធិការវត្តអង្គមន្ត្រី។ ថ្លែងនៅក្នុងពិធីសំណេះសំណាល និងចែកទេយ្យទានជូនដល់ចាស់ព្រឹទ្ធាចារ្យ នារដូវបុណ្យភ្ជុំ ព្រះតេជគុណ ង៉ែត

នៅក្នុងជំនួបសំណេះសំណាលជាមួយគណៈកម្មការក្រុមប្រឹក្សាព្រះសហគមន៍ មណ្ឌលសកកម្មភាពតាកែវ

តាកែវ៖ នៅក្នុងជំនួបសំណេះសំណាលជាមួយគណៈកម្មការក្រុមប្រឹក្សាព្រះសហគមន៍ មណ្ឌលសកកម្មភាពតាកែវ កាលពីថ្ងៃទី ៤ ខែតុលា ឆ្នាំ២០២៦ លោកអភិបាល អូលីវីយ៉េ ជ្មីតហស្លេ អភិបាលនៃព្រះសហគមន៍កាតូលិកភូមិភាគភ្នំពេញ បានលើកទឹកចិត្តលោកបូជាចារ្យ គណៈកម្មការ និងគ្រីស្តបរិស័ទទាំងអស់ឱ្យអនុវត្តស្មារតី ការធ្វើដំណើររួមគ្នា (Synodality)។ លោកអភិបាលបានបញ្ជាក់ថា ការសម្រេចចិត្ត និងកិច្ចការដឹកនាំព្រះសហគមន៍មិនត្រូវប្រគល់បន្ទុកទាំងស្រុងទៅលើលោកឪពុក (បូជាចារ្យ) តែម្នាក់ឯងដូចមុនទៀតឡើយ ប៉ុន្តែទាមទារឱ្យស្តាប់គ្នា ផ្លាស់ប្តូរយោបល់ និងសហការគ្នាទៅវិញទៅមករវាងគ្រីស្តបរិស័ទ បូជាចារ្យ

ដំណើរទស្សនកិច្ចរបស់លោកអភិបាល អូលីវីយ៉េ ទៅកាន់ព្រះសហគមន៍កាតូលិកបាទី ខេត្តតាកែវ

នារសៀលថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២៦ លោកអភិបាល អូលីវីយ៉េ បានអញ្ជើញសួរសុខទុក្ខបងប្អូនគ្រីស្តបរិស័ទ នៅព្រះសហគមន៍កាតូលិកបាទី ស្ថិតក្នុងស្រុកបាទី ខេត្តតាកែវ ប្រកបដោយបរិយាកាសកក់ក្តៅ និងស្និទ្ធស្នាលជាទីបំផុត។ ព្រះសហគមន៍កាតូលិកបាទី គឺជាព្រះសហគមន៍ទើបបង្កើតថ្មីមួយ ប៉ុន្តែពោរពេញដោយភាពសកម្មរស់រវើកក្នុងជីវិតជំនឿ ដូចជាការប្រារព្ធពិធីអភិបូជានាថ្ងៃអាទិត្យ ការអប់រំជំនឿដល់បងប្អូនអ្នកស្វែងយល់ ទទួលជំហានទី១ សកម្មភាពមេត្តាធម៌ប្រចាំខែជួយដល់អ្នកខ្វះខាត និងដំណើរការថ្នាក់សាលាមត្តេយ្យមួយកន្លែង ដែលបច្ចុប្បន្នមានកុមារតូចៗកំពុងសិក្សាចំនួន ៣០ នាក់។ ក្នុងឱកាសជួបសំណេះសំណាលនោះ លោកអភិបាល អូលីវីយ៉េ

Subscribe to our newsletter

Don't miss new updates on your email