អភិបូជា​សម្ពោធ​អាគារ​ថ្មី

ពី​ផ្ទះ​នៃ​សេចក្តី​សង្ឃឹម បង​ប្រុស​មេត្តា​ករុណា

ចោមចៅ ថ្ងៃ​ទី​២៥ ខែ​វិច្ឆិកា ឆ្នាំ​២០២១

“មាន​សេចក្តី​សង្ឃឹម​ជានិច្ច”

បង​ប្អូន​ជា​ទី​ស្រឡាញ់

នៅ​ពេល​យើង​បាន​ស្តាប់​មួយ​ភ្លែត ទាំង​អត្ថបទ​ទី​១ ទាំង​អត្ថបទ​គម្ពីរ​ដំណឹង​ល្អ ណែនាំ​ឱ្យ​យើង​ភ័យ​ខ្លាច អាណិត​លោក​ដានីអែល​ដែល​ត្រូវ​ជាប់​ឃុំ​ឃាំង និង​ត្រូវ​គេ​ទុក​ចោល​ឱ្យ​តោ​ស៊ី។ អាណិត​ប្រជាជន​ទាំង​ឡាយ​ដែល​កំពុង​ស្តាប់​សញ្ញា​សម្គាល់ ដែល​ណែនាំ​ឱ្យ​យើង​ភ័យ​ខ្លាច។ ប៉ុន្តែ ប្រសិន​បើ​យើង​ស្តាប់​រហូត​ដល់​ចប់​នៃ​អត្ថបទ​ទាំង​ពីរ នៅ​ក្នុង​អត្ថបទ​គម្ពីរ​ដំណឹង​ល្អ​យើង​ឃើញ នៅ​ពេល​មាន​សញ្ញា​ដែល​ណែនាំ​ឱ្យ​យើង​ព្រួយ​បារម្ភ​ច្រើន ពេល​ណែនាំ​ឱ្យ​យើង​ភ័យ​ខ្លាច​សម្រាប់​អាយុ​ជីវិត​របស់​យើង នៅ​ពេល​ហ្នឹង​យើង​ដឹង​ថា​ព្រះជាម្ចាស់​ជិត​រំដោះ​អ្នក​រាល់​គ្នា​ហើយ ដូច្នេះ​ជីវិត​របស់​យើង​មាន​សេចក្តី​សង្ឃឹម​ជា​និច្ច។

លោក​ដានីអែល នៅ​ក្នុង​រឿង​នេះ​ក៏​បាន​ណែនាំ​ឱ្យ​យើង​ពោរពេញ​ដោយ​សេចក្តី​សង្ឃឹម​ដែរ លោក​ដានីអែល​ដែល​ត្រូវ​ស្លាប់​ដោយ​សត្វ​ស៊ី ប៉ុន្តែ​ចុង​ក្រោយ​បំផុត​ដោយសារ​ជំនឿ​របស់​គាត់​ព្រះជាម្ចាស់​បាន​ការពារ​កុំ​ឱ្យ​គាត់​ស្លាប់។ យើង​បាន​ស្តាប់​ថា “សូម​ឱ្យ​អ្នក​រាល់​គ្នា​បាន​ប្រកប​ដោយ​សេចក្តី​សុខ​សាន្ត​យ៉ាង​បរិបូណ៌ ព្រះជាម្ចាស់​ជា​ព្រះជាម្ចាស់​ដែល​មាន​ព្រះជន្ម​គង់​នៅ ហើយ​ព្រះអង្គ​នឹង​ស្ថិត​នៅ​អស់​កល្ប​ជានិច្ច ព្រះរាជ្យ​របស់​ព្រះអង្គ​មិន​សាប​សូន្យ​ឡើយ ព្រះអង្គ​គ្រង​រាជ្យ​រហូត​ត​រៀង​ទៅ ព្រះអង្គ​សង្រ្គោះ​និង​រំដោះ​មនុស្ស​លោក ព្រះអង្គ​សម្តែង​ទី​សម្គាល់​ឫទ្ធិបារី​ដើម្បី​ឱ្យ​យើង​មាន​កម្លាំង​ថ្មី”។ ផ្ទះ​នៃ​សេចក្តី​សង្ឃឹម របស់​បង​ប្រុស​មេត្តា​ករុណា​នៅ​ទី​នេះ គឺ​ណែនាំ​ឱ្យ​ក្មេងៗ​ដែល​ពី​ដើម​ឡើយ​ឥត​មាន​សេចក្តី​សង្ឃឹម ពី​ដើម​ដូច​ជា​បាន​ជាប់​នៅ​ក្នុង​ការ​ឃុំឃាំង ជាប់​នៅ​ក្នុង​ជីវិត​សាហាវ​ភ័យ​ខ្លាច។ ប៉ុន្តែ ដោយ​ដឹង​ថា​នៅ​ពេល​រក​ឃើញ​គ្រួសារ​ថ្មី​តាមរយៈ​បង​ប្រុស​មេត្តា​ករុណា គឺ​គេ​អាច​រក​ឃើញ​សេចក្តី​សង្ឃឹម រក​ឃើញ​ជីវិត រក​ឃើញ​សេចក្តី​សុខ។

អាគារ​ថ្មី​នេះ ជា​សញ្ញា​មួយ​ទៀត​ដែល​ថែរក្សា​គ្រួសារ​ថ្មី យើង​មាន​មីងៗ យើង​មាន​ពូៗ ដែល​ជួយ​ថែរក្សា​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ។ យើង​មាន​បង​ប្រុស​ដែល​ជា​មេ​គ្រួសារ យើង​មាន​អ្នក​ស្ម័គ្រ​ចិត្ត​ដែល​បាន​ជួយ​ឱ្យ​ក្មេងៗ​យើង​មាន​ជីវិត និង​មាន​សេចក្តី​សុខ​នៅ​ក្នុង​ចិត្ត។ ដោយ​ដឹង​ថា ជីវិត​របស់​យើង​ម្នាក់ៗ​មាន​តម្លៃ​ណាស់ ព្រះជាម្ចាស់​រំដោះ​យើង​ជានិច្ច ព្រះជាម្ចាស់​គង់​នៅ និង​ព្រះអង្គ​ប្រទាន​សេចក្តី​សុខ​ឱ្យ​យើង​ជានិច្ច។ នៅ​ពេល​យើង​បាន​ស្តាប់​អត្ថបទ​ទាំង​ពីរ​នេះ យើង​ឃើញ​អ្វី​ដែល​សំខាន់​គឺ​នៅ​ពេល​ចុង​ក្រោយ ព្រះជាម្ចាស់​យាង​មក ព្រះជាម្ចាស់​រំដោះ​យើង ព្រះជាម្ចាស់​ណែនាំ​ឱ្យ​យើង​មាន​សេចក្តី​សុខ។ ជួន​កាល យើង​ពិបាក​ចិត្ត​ក៏​ដោយ យើង​ក៏​ដឹង​ថា​យើង​នៅ​មាន​ពន្លឺ​មួយ។ កូន​ក្មេង និង​បង​ប្អូន​ដែល​នៅ​ទី​នេះ​ក៏​បាន​រក​ឃើញ​ពន្លឺ​មួយ ណែនាំ​ឱ្យ​យើង​អរព្រះគុណ​ព្រះជាម្ចាស់ ដែល​ណែនាំ​ឱ្យ​បង​ប្រុស​បង​ស្រី​មេត្តា​ករុណា​មក​ប្រទេស​កម្ពុជា ដើម្បី​ណែនាំ​ឱ្យ​ព្រះហឫទ័យ​ស្រឡាញ់​របស់​ព្រះជាម្ចាស់ ទៅ​ជា​សញ្ញា​សម្គាល់​ដែល​យើង​មើល​ឃើញ​យ៉ាង​ជាក់​ស្តែង។

ថ្ងៃ​នេះ​ជា​ពេល​វេលា ដើម្បី​អរ​ព្រះគុណ​ព្រះជាម្ចាស់ និង​ដើម្បី​ត្រៀម​ខ្លួន​រង់​ចាំ​ព្រះយេស៊ូ​ដែល​យាង​មក រង់​ចាំ​ព្រះយេស៊ូ​ប្រសូត​ដែល​ណែនាំ​ឱ្យ​យើង​មើល​ឃើញ​ជាក់​ស្តែង អំពី​ពន្លឺ​ដែល​ណែនាំ​ឱ្យ​មាន​សេចក្តី​សុខ​នៅ​ក្នុង​ជីវិត​របស់​យើង។ អាម៉ែន៕

+ លោក​អភិបាល អូលីវីយ៉េ ជ្មីតហស្លេ

អភិបាល​ព្រះសហគមន៍​កាតូលិក​កម្ពុជា

ភូមិភាគ​ភ្នំពេញ

Facebook
Twitter
LinkedIn

អត្ថបទថ្មី

ក្រុមសិល្បៈវិទ្យាល័យសន្តហ្វ្រង់ស្វ័រ ទទួលបានលិខិតថ្លែងអំណរគុណ ក្នុងទិវាវប្បធម៌ជាតិ

ក្នុងស្មារតីលើកកម្ពស់ដួងព្រលឹងវប្បធម៌ខ្មែរ ក្រុមសិល្បៈនៃវិទ្យាល័យសន្តហ្វ្រង់ស្វ័រ បាននាំយកនូវទស្សនីយភាពរបាំបុរាណយ៉ាងជក់ចិត្តមកសម្តែងក្នុងឱកាសអបអរសាទរ «ទិវាវប្បធម៌ជាតិ ៣មីនា» លើកទី២៨ ឆ្នាំ២០២៦ ក្រោមប្រធានបទ «យុវជនដើម្បីវប្បធម៌ជាតិ»។ ពិធីនេះត្រូវបានរៀបចំឡើងយ៉ាងអធិកអធម កាលពីព្រឹកថ្ងៃអង្គារ ទី២៤ ខែមីនា ឆ្នាំ២០២៦ នៅសាលប្រជុំធំរដ្ឋបាលខេត្តតាកែវ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម វ៉ី សំណាង អភិបាលនៃគណៈអភិបាលខេត្ត។ នៅក្នុងព្រឹត្តិការណ៍ដ៏មានអត្ថន័យនេះ លោកស្រី ឡៃ មករា នាយិការងវិទ្យាល័យសន្តហ្វ្រង់ស្វ័រ រួមជាមួយក្រុមសិល្បៈសិស្សានុសិស្ស បានទទួលលិខិតថ្លែងអំណរគុណផ្ទាល់ពីថ្នាក់ដឹកនាំខេត្ត ចំពោះកិច្ចខិតខំប្រឹងប្រែងក្នុងការចូលរួមថែរក្សាវប្បធម៌។

ក្រុមបងស្រីនមស្ការ សម្ពោធគេហដ្ឋានថ្មីនៅភ្នំពេញ ដើម្បីពង្រីកបេសកកម្មជួយស្ត្រី និងកុមាររងគ្រោះ

ក្រុមបងស្រីនមស្ការ (Adoratrices) បានប្រារព្ធពិធីប្រទានពរ និងសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវគេហដ្ឋានថ្មីរបស់ខ្លួនក្នុងរាជធានីភ្នំពេញ កាលពីថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៦ ដើម្បីផ្តល់ជម្រក និងការគាំទ្រដល់ស្ត្រី និងកុមារដែលរងគ្រោះដោយអំពើហិង្សា និងការបោះបង់។ ពិធីនេះត្រូវបានរៀបចំឡើងក្រោមអធិបតីភាពលោកអភិបាល អូលីវីយ៉េ ជ្មីតហស្លេ និងលោកអភិបាល សិលា សួន ហង្សលី ដោយមានការចូលរួមពីបុគ្គលិក និងគ្រីស្តបរិស័ទ​ អាជ្ញាធរដែនដី ភ្ញៀវជាតិ​និងអន្តរជាតិ​យ៉ាងច្រើន​កុះករ។ គេហដ្ឋានថ្មីនេះ គឺជាសមិទ្ធផលដែលកើតចេញពីចក្ខុវិស័យរបស់ក្រុមបងស្រីនមស្ការ ដែលបានមកដល់ប្រទេសកម្ពុជាតាំងពីឆ្នាំ២០០២។

មរណសាក្សី​ជា​គ្រឹះ ជាកម្លាំង និងជា​សក្ខីកម្មនៃ​សន្តិភាព​សម្រាប់យើង

បន្ទាប់​ពី​បានប្រារព្ធពិធីបិទការស៊ើបអង្កេតជាផ្លូវការអំពីបេក្ខភាពនៃ “មរណសាក្សី” ដែលជាអ្នកបម្រើរបស់ព្រះជាម្ចាស់ ដែលមានលោក​អភិបាល​យ៉ូសែប ឆ្មារ សាឡាស់ និង​សហការី​ចំនួន​១១​រូប (បូជាចារ្យ បព្វជិត-ជិតា និង​គ្រហស្ថ) លោកអភិបាល​អូលីវីយ៉េ ជ្មីតហស្លេ អភិបាល​ព្រះសហគមន៍​កាតូលិកភូមិភាគ​ភ្នំពេញ បានធ្វើ​ជា​អធិបតី​ក្នុងពិធី​ថ្វាយអភិបូជា​រួមជាមួយលោកអភិបាល​សិលា សួន ហង្សលី និង​លោកបូជាចារ្យជាច្រើន​អង្គ​ ដើម្បី​អរព្រះគុណព្រះជាម្ចាស់ សម្រាប់ការស្រាវជ្រាវយ៉ាងហ្មត់ចត់អស់រយៈពេល ១០ ឆ្នាំកន្លងមកនេះ និងដើម្បីទូលអង្វរ​​ព្រះវិញ្ញាណ​ដ៏វិសុទ្ធ​ សម្រាប់ដំណាក់កាលទីពីរនៃដំណើរការនេះនៅទីក្រុងរ៉ូម។ ថ្លែងក្នុងធម្មទេសនាទៅកាន់​គ្រីស្តបរិស័ទ​ប្រមាណ​៣០០នាក់ ដែលមកពី​តំបន់នានាក្នុងភូមិភាគ​ភ្នំពេញ

Subscribe to our newsletter

Don't miss new updates on your email