អភិបូជា​អគ្គ​សញ្ញា​តែង​តាំង​ជា​ឧបដ្ឋាក​របស់​បង​ប្រុស យ៉ូហាន បាទីស្ទ ប្រាក់ ប៊ុនហុង

ពី​ព្រះសហគមន៍​សន្ត​យ៉ូសែប

ក្តុលលើ ថ្ងៃ​ទី​៣០ ខែ​វិច្ឆិកា ឆ្នាំ​២០២១

“ឧបដ្ឋាក​ជា​អ្នក​បម្រើ ជា​អ្នក​នេសាទ ដែល​ជា​ស្ពាន”

បង​ប្អូន​ជា​ទី​ស្រឡាញ់

ថ្ងៃ​នេះ​យើង​ពោរពេញ​ដោយ​អំណរ​សប្បាយ និង​អរ​ព្រះគុណ​ព្រះជាម្ចាស់​សម្រាប់​អគ្គ​សញ្ញា​តែង​តាំង​ជា​ឧបដ្ឋាក​របស់​បងប្រុស ហុង។ នៅ​ពេល​យើង​មើល​ផ្លូវ​របស់​បង​ប្រុស ហុង យើង​មើល​ឃើញ​របៀប​ដែល​ព្រះជាម្ចាស់​ស្រឡាញ់​មនុស្ស​លោក។ យើង​ចូល​នៅ​ក្នុង​រដូវ​រង់​ចាំ​ហើយ យើង​នឹក​ឃើញ​ដល់​ព្រះជាម្ចាស់​ដែល​ស្រឡាញ់​មនុស្ស​យ៉ាង​ខ្លាំង។ មិន​មែន​តែ​ចាត់​ព្រះបុត្រា​ដើម្បី​ឱ្យ​យាង​មក​សង្រ្គោះ​យើង ប៉ុន្តែ​បាន​ជ្រើស​រើស​បង​ប្រុស ហុង ពី​ភូមិ​ដ៏​តូច​មួយ​នៅ​ប៊ូស្រា​ដើម្បី​មក​ប្រកាស​ដំណឹង​នៅ​ក្នុង​ភូមិ​ភាគ​កំពង់ចាម ក៏​ដូចជា​នៅ​ក្នុង​ព្រះសហគមន៍​កាតូលិក​កម្ពុជា។ នៅ​ពេល​យើង​នឹក​ឃើញ​ប្រវត្តិសាស្ត្រ​របស់​ក្រុម​គ្រួសារ​បង​ប្រុស ហុង ឪពុក​ម្តាយ​ដែល​បាន​ចាក​ចេញ​ទៅ​ប្រទេស​វៀតណាម​ជា​មួយ​ជនជាតិ​ភ្នង​នៅ​ខាង​នោះ​ដែរ។ នឹក​ឃើញ​ដល់​លោក​ឪពុក ម៉ូរីសូ ដែល​សព្វ​ថ្ងៃ​មាន​អាយុ​៩៦​ឆ្នាំ ប៉ុន្មាន​ឆ្នាំ​មុន​គាត់​បាន​មក​លេង​យើង។

យើង​នឹក​ឃើញ​របៀប​ដែល​ព្រះជាម្ចាស់​ប្រើ​យើង ដើម្បី​ធ្វើ​ដំណើរ​នៅ​ក្នុង​គម្រោងការ​នៃ​ការ​សង្រ្គោះ​ដ៏​អស្ចារ្យ។ នៅ​ពេល​យើង​បាន​ស្តាប់​អត្ថបទ​គម្ពីរ “សូម​ទៅ​ប្រកាស​ដំណឹង​ល្អ​រហូត​ដល់​ស្រុក​ដាច់​ស្រយាល​នៃ​ពិភព​លោក”។ យើង​នឹក​ឃើញ​ដល់​ប៊ូស្រា នៅ​ឆ្នាំ​២០០០ ខ្ញុំ​បាន​ទៅ​ទី​នោះ​ជា​លើក​ទី​មួយ ខ្ញុំ​មិន​ដែល​ឃើញ​ផ្លូវ​ពិបាក​ដូច​នេះ​ក្នុង​ជីវិត​របស់​ខ្ញុំ។ អ្នក​ដែល​ហ៊ាន​ធ្វើ​ដំណើរ​ដល់​ទី​នោះ​មិន​ធម្មតា​ទេ ហើយ​អ្នក​ដែល​ចេញ​ពី​ប៊ូស្រា​មក​ភ្នំពេញ​ក៏​មិន​ធម្មតា​ដែរ។ បង​ប្រុស ហុង បាន​ធ្វើ​ដំណើរ​រហូត​ដល់​អង្គការ​ភាព​ញញឹម​នៃ​កុមារ ទេវវិទ្យាល័យ។ ថ្ងៃ​នេះ យើង​អរព្រះគុណ​ព្រះជាម្ចាស់​ដោយសារ​ពិត​មែន​ព្រះអង្គ​បាន​ត្រាស់​ហៅ​គាត់ ដូច​ព្រះអង្គ​បាន​ត្រាស់​ហៅ​សន្ត អន់ដ្រេ ជា​មួយ​បង​គាត់​គឺ​លោក​សិលា​ពី​ដើម។

បង​ប្អូន​ជា​ទី​ស្រឡាញ់ ថ្ងៃ​នេះ​ជា​ពេល​វេលា​ពិត​មែន​ដើម្បី​អរ​ព្រះគុណ​ព្រះជាម្ចាស់ នៅ​ថ្ងៃ​ដែល​យើង​គោរព​សន្ត អន់ដ្រេ។ សន្ត អន់ដ្រេ ជា​គ្រីស្ត​ទូត​ដែល​ព្រះជាម្ចាស់​បាន​ត្រាស់​ហៅ​មុន​គេ​បង្អស់​ជា​មួយ​លោក​សិលា។ យើង​មើល​របៀប​ដែល​ព្រះជាម្ចាស់​បាន​ត្រាស់​ហៅ​បង​ប្រុស ហុង ដែរ​។ នៅ​ពេល​យើង​នឹក​រឮក​ដល់​សន្ត អន់ដ្រេ យើង​ត្រូវ​ការ​នឹក​ឃើញ​របៀប​របស់​សន្ត អន់ដ្រេ នៅ​ក្នុង​គម្ពីរ និង​នៅ​ក្នុង​ជីវិត​របស់​គាត់​ផ្ទាល់។

ទី​១ សន្ត អន់ដ្រេ ជា​គ្រីស្ត​ទូត​ដែល​ព្រះយេស៊ូ​ត្រាស់​ហៅ​មុន​គេ​បង្អស់។

ទី​២ សន្ត អន់ដ្រេ ជា​អ្នក​ដូច​ជា​បាន​ជួយ​បង្កើត​ទំនាក់​ទំនង (ពេល​ព្រះយេស៊ូ​ចែក​នំបុ័ង គឺ​អន់ដ្រេ ដែល​បាន​ប្រមូល​នំបុ័ង​ឱ្យ​ទៅ​ព្រះយេស៊ូ​នៅ​លើ​ភ្នំ នឹង​ចែក​ដល់​មហា​ជន)។ អន់ដ្រេ គាត់​ជួយ​បង្កើត​ទំនាក់​ទំនង​រវាង​ព្រះយេស៊ូ​នឹង​មហា​ជន។ នៅ​ពេល​ព្រះយេស៊ូ​សោយ​ទិវង្គត​តាម​ប្រពៃណី​ទៅ​ប្រកាស​ដំណឹង​ល្អ ជា​ពិសេស​នៅ​ជុំ​វិញ​សមុទ្រ​ខ្មៅ គាត់​បាន​ទៅ​នោះ​ដើម្បី​ប្រកាស​ដំណឹង​ល្អ។ អន់ដ្រេ បាន​ទទួល​មរណៈ​នៅ​លើ​ឈើឆ្កាង ដែល​ជា​សញ្ញា​សម្គាល់​នៃ​ការ​លះ​បង់ នៃ​ការ​បូជា​ជីវិត ថ្វាយ​ជីវិត​របស់​គាត់​ទៅ​លើ​ព្រះជាម្ចាស់។ នៅ​ពេល​យើង​នឹក​ឃើញ​ដល់ អន់ដ្រេ ដែល​ជា​គ្រីស្ត​ទូត​មុន​គេ​បង្អស់ យើង​ក៏​នឹក​ឃើញ​ដល់​លោក​អភិបាល អន់ដ្រេ ឡឺស៊ូអែហ្វ ជា​លោក​អភិបាល​ភូមិភាគ​កំពង់ចាម​ដំបូង​នៅ​ឆ្នាំ​១៩៦៨។ លោក​បាន​ត្រលប់​មក​វិញ​នៅ​កំពង់ចាម បាន​ទៅ​ផ្សារ​ហើយ​ជួប​ជា​មួយ​ម្តាយ​បង​ស្រី នេត និង​បាន​ណែនាំ​ឱ្យ​ព្រះសហគមន៍​ចាប់​ផ្តើម​រស់​ឡើង​វិញ​ក្នុង​ភូមិភាគ​កំពង់ចាម​នៅ​ឆ្នាំ​១៩៩១។

បង​ប្អូន​ជា​ទី​ស្រឡាញ់ ថ្ងៃ​នេះ​យើង​មាន​បង​ប្រុស ហុង ជា​មួយ​យើង​ដែល​ឧបដ្ឋាក និង​ជា​បូជាចារ្យ​មុន​គេ​បង្អស់​នៅ​ក្នុង​ជនជាតិ​ភ្នង សម្រាប់​ព្រះសហគមន៍​កាតូលិក​កម្ពុជា។ ដូច្នេះ បាន​ចូល​យ៉ាង​ជ្រៅ​នៅ​ក្នុង​ប្រវត្តិ​សាស្ត្រ​នៃ​ការ​សង្រ្គោះ ចូល​យ៉ាង​ជ្រៅ​ជា​មួយ​បុព្វបុរស​របស់​យើង ពី​ព្រះយេស៊ូ សន្ត អន់ដ្រេ លោក​អភិបាល អន់ដ្រេ ឡឺស៊ូអែហ្វ ឥឡូវ​នេះ​យើង​មក​ដល់ ហុង ដែល​ព្រះជាម្ចាស់​បាន​ត្រាស់​ហៅ។ ដូច្នេះ ជា​ពេល​វេលា​ដើម្បី​អរ​ព្រះគុណ​ព្រះអង្គ និង​អរគុណ​ដល់​ឪពុក​ម្តាយ ដល់​បង​ប្អូន​ដែល​បាន​ផ្ញើ​កូន​មួយ​ដល់​ព្រះសហគមន៍។ នេះ​ជា​ផ្លែ​មួយ​ពិសេស ដែល​ឪពុក​ម្តាយ​បាន​ជូន​ដល់​ព្រះសហគមន៍​យើង។ សូម​អរគុណ​ដល់​ព្រះសហគមន៍​ប៊ូស្រា ដោយសារ​មិន​មែន​តែ​គ្រួសារ​ព្រះសហគមន៍​ក៏​បាន​ណែនាំ​ឱ្យ​មាន​បរិយា​កាស ដើម្បី​ការ​ត្រាស់​ហៅ​បាន​លូត​លាស់​នៅ​ក្នុង​ដួង​ចិត្ត​របស់ ហុង និង​បាន​ណែនាំ​ឱ្យ ហុង ធ្វើ​ដំណើរ​រហូត​ដល់​ថ្ងៃ​នេះ។ អរគុណ​ដល់​លោក​ឪពុក​ដែល​បាន​ប្រកាស​ដំណឹង​ល្អ​នៅ​ទី​នោះ មាន​លោក​ឪពុក ហ្សេរ៉ាល់ លោក​ឪពុក ហ្វ្រង់ស្វ័រ ដែល​បន្ត​សាប​ព្រោះ។ ខ្ញុំ​ជឿ​ថា​បន្តិច​ទៀត មាន​មហា​ជន​ដែល​គោះ​ទ្វារ​នៅ​ទេវ​វិទ្យាល័យ​ពី​មណ្ឌល​គិរី ដើម្បី​បន្ត​ប្រកាស​ដំណឹង​ល្អ​ដល់​យើង​ដែរ។

ពិត​មែន ដូច​លោក សិលា ដូច​លោក អន់ដ្រេ ព្រះយេស៊ូ​មាន​ព្រះបន្ទូល​ថា “សូម​អញ្ជើញ​មក​តាម​ខ្ញុំ ខ្ញុំ​នឹង​តាំង​អ្នក​ឱ្យ​នេសាទ​មនុស្ស​វិញ”។ នៅ​ទី​នេះ​គ្មាន​សមុទ្រ ប៉ុន្តែ​យើង​មាន​ទន្លេ​មេគង្គ​យ៉ាង​វែង​ដែល​ឆ្លង​ពី​ព្រំដែន​ភូមិភាគ​ប៉ាកសេ ប្រទេស​ឡាវ រហូត​ដល់​រាជធានី​ភ្នំពេញ។ ដូច្នេះ នៅ​ពេល​នេះ​បី​ដូច​ជា​ព្រះជាម្ចាស់​បាន​ត្រាស់​ហៅ ហុង នៅ​ក្នុង​ភូមិភាគ​កំពង់ចាម​ដើម្បី​នេសាទ​មនុស្ស​ដែរ​ ដោយ​ណែនាំ​ឱ្យ​មនុស្ស​យ៉ាង​ច្រើន​នៅ​ក្នុង​ភូមិភាគ អាច​ទទួល​ស្គាល់​ព្រះជាម្ចាស់។ យើង​មិន​និយាយ​តែ​អំពី​គ្រីស្ត​បរិស័ទ ប៉ុន្តែ​យើង​គិត​អំពី​ប្រជាជន​៤​លាន​នាក់​ដែល​នៅ​ក្នុង​ភូមិភាគ​កំពង់ចាម​។ ដូច្នេះ ហុង មាន​ការងារ​ធំ​ណាស់​ហើយ​សំណាញ់​របស់​យើង​ត្រូវ​ការ​ទៅ​គ្រប់​ទី​កន្លែង ដើម្បី​ណែនាំ​ឱ្យ​ព្រះបន្ទូល​របស់​ព្រះជាម្ចាស់ ដូច​យើង​បាន​ស្តាប់​ក្នុង​អត្ថបទ​ទី​២​ទៅ​ដល់។ ដោយសារ ប្រសិន​បើ​គ្មាន​នរណា​ប្រកាស​គេ​ឮ​យ៉ាង​មិច​បាន នេះ​ជា​តួនាទី​ជា​អ្នក​នេសាទ​មនុស្ស​នៅ​តាម​ដង​ទន្លេ​មេគង្គ។

នៅ​ពេល​យើង​ឃើញ អន់ដ្រ ដែល​បាន​បង្កើត​ទំនាក់​ទំនង​រវាង​ព្រះយេស៊ូ​នឹង​មហា​ជន អន់ដ្រេ ដូច​ជា​ស្ពាន​មួយ​យ៉ាង​ពិសេស​រវាង​ព្រះជាម្ចាស់​នឹង​មនុស្ស។ យើង​មាន​ស្ពាន​ថ្មី​ឈ្មោះ​ថា ស្ពាន​ភ្ជាប់​និស្ស័យ ដូច្នេះ​នៅ​ពេល​នេះ​ជា​ឱកាស​មួយ​ដើម្បី​នឹក​ឃើញ ឱ្យ​យើង​ភ្ជាប់​និស្ស័យ​ជា​មួយ​ព្រះជាម្ចាស់​។ ដើម្បី​ឱ្យ​ប្រជាជន​របស់​យើង​អាច​មាន​ស្ពាន​មួយ​យ៉ាង​ពិសេស​តាម​រយៈ​បង​ប្រុស ហុង ដើម្បី​ដើរ ដើម្បី​ឆ្លង ឆ្លង​ទន្លេ​មាន​ន័យ​ថា​ចេញ​ពី​សេចក្តី​ស្លាប់​ទៅ​ទទួល​ជីវិត។ ដូច​ស្ត្រី​ដែល​ឆ្លង​ទន្លេ ណែនាំ​ឱ្យ​កូន​ចេញ​ពី​ផ្ទៃ​ពោះ​ដើម្បី​កើត​នៅ​លើ​ផែនដី​នេះ។ សម្រាប់ ហុង គឺ​មាន​តួនាទី​ធ្វើ​ជា​ស្ពាន​មួយ​យ៉ាង​ពិសេស​រវាង​ព្រះជាម្ចាស់​នឹង​មនុស្ស តាម​រយៈ​បម្រើ​អាសនៈ​នៅ​ពេល​នេះ បន្តិច​ទៀត​តាម​រយៈ​ការ​ថ្វាយ​អភិបូជា ដើម្បី​ណែនាំ​ឱ្យ​មនុស្ស​លោក​អាច​ចូល​នៅ​ក្នុង​ការ​សង្រ្គោះ។ ជា​ពិសេស តាម​រយៈ​ការ​អធិដ្ឋាន តាម​រយៈ​សក្ខីភាព​ដែល​ផ្តល់ តាម​របៀប​ដែល​យក​ចិត្ត​ទុក​ដាក់​នឹង​អ្នក​ក្រីក្រ។ ដូច​យើង​បាន​ស្តាប់​នៅ​ក្នុង​អត្ថបទ​ទី​១ គឺ​បាន​ចាក់​ប្រេង​អភិសេក​ដើម្បី​ប្រកាស​ដំណឹង​ល្អ “ឱ្យ​អ្នក​ដែល​ត្រូវ​គេ​ជិះ​ជាន់​ស្គាល់​ដំណឹង​ល្អ ដើម្បី​ថែទាំ​អ្នក​ដែល​បាក់​ទឹក​ចិត្ត ប្រកាស​ប្រាប់​ជន​ជាប់​ជា​ឈ្លើយ​ថា​ពួក​គេ​នឹង​រួច​ខ្លួន ហើយ​ប្រាប់​អ្នក​ជាប់​ឃុំ​ឃាំង​ថា​គេ​នឹង​មាន​សេរីភាព” នេះ​ជា​បេសកកម្ម​ដែល​បាន​ទទួល ជា​ស្ពាន​មួយ​យ៉ាង​ពិសេស។

ដូច​លោក អន់ដ្រេ ដែល​បាន​ទៅ​ប្រកាស​ដំណឹង​ល្អ​នៅ​ក្នុង​ការ​បម្រើ ថ្ងៃ​នេះ​ដែល​បង​ប្រុស ហុង ទទួល​តួនាទី​ជា​អ្នក​បម្រើ​ដូច​ពី​ដើម ក្រុម​គ្រីស្ត​ទូត​ដើម្បី​អប់រំ​ជំនឿ ដើម្បី​អធិដ្ឋាន។ គេ​បាន​រើស​៧​នាក់​ដើម្បី​ធ្វើ​ជា​អ្នក​បម្រើ​តុ បម្រើ​ប្រជាជន បម្រើ​ស្ត្រី​មេម៉ាយ បម្រើ​កុមារ​កំព្រា។ ដូច្នេះ នេះ​ជា​ពេល​វេលា​ដើម្បី​ធ្វើ​ជា​អ្នក​បម្រើ​យ៉ាង​ពិសេស ជា​សញ្ញា​មួយ​ពិសេស​នៅ​ក្នុង​ព្រះសហគមន៍​របស់​យើង ដើម្បី​ណែនាំ​ឱ្យ​យុវជន​យុនារី​អាច​ភ្ញាក់​ស្មារតី។ ដោយ​យល់​ថា នៅ​ពេល​យើង​ជា​អ្នក​បម្រើ​យើង​ពោរពេញ​ដោយ​អំណរ​សប្បាយ យើង​ពោរពេញ​ដោយ​សុភមង្គល យើង​ពោរពេញ​ដោយ​សេចក្តី​សង្ឃឹម។ យើង​ជា​អ្នក​បម្រើ ដែល​សុខ​ចិត្ត​លះ​បង់​ចោល​ដើម្បី​បម្រើ​បង​ប្អូន​ឯទៀតៗ នេះ​ជា​គំនិត​ដែល​ផ្ទុយ​នឹង​គំនិត​របស់​សង្គម​បច្ចុប្បន្ន​នេះ។ ដូច្នេះ យើង​មាន​ឧបដ្ឋាក​ជា​សញ្ញា​មួយ​យ៉ាង​ពិសេស​នៅ​ក្នុង​សង្គម​យើង​បច្ចុប្បន្ន​នេះ ដោយ​យល់​ថា​យើង​សុខ​ចិត្ត​លះបង់​ចោល​សម្រាប់​បង​ប្អូន​ឯទៀតៗ យើង​សុខ​ចិត្ត​បម្រើ​ដោយ​មិន​គិត​អំពី​ផល​ប្រយោជន៍​ផ្ទាល់​ខ្លួន។ ការ​បម្រើ​នេះ ដូច​លោក អន់ដ្រេ ណែនាំ​ឱ្យ​យើង​សុខ​ចិត្ត​ផ្ញើ​ជីវិត​ទាំង​ស្រុង​ទៅ​លើ​ព្រះជាម្ចាស់។ ដូច​លោក អន់​ដ្រេ បាន​លះបង់​ចោល​រហូត​ដល់​បូជា​ជីវិត ពេល​នេះ​ជា​ពេល​វេលា​ដើម្បី​ផ្ញើ​ជីវិត​ទាំង​ស្រុង​ទៅ​លើ​ព្រះជាម្ចាស់ ដូច​បាន​សន្យា​អំបាញ់​មិញ​គឺ​លះបង់​ទាំង​អស់​សម្រាប់​ព្រះជាម្ចាស់។

ជា​ពិសេស នៅ​ពេល​ខ្ញុំ​ប្រគល់​គម្ពីរ​ដំណឹង​ល្អ​ក្នុង​ពិធី​ចុង​ក្រោយ​នៃ​អគ្គ​សញ្ញា​តែង​តាំង មាន​ពាក្យ​មួយ​ដែល​ត្រូវ​ការ​ទុក​នៅ​ក្នុង​ដួង​ចិត្ត​អស់​មួយ​ជីវិត “សូម​ទទួល​ព្រះបន្ទូល​ដំណឹង​ល្អ​របស់​ព្រះគ្រីស្ត ហើយ​បំពេញ​បេសកកម្ម​ដោយ​ប្រកាស​ព្រះបន្ទូល​នេះ សូម​យក​ចិត្ត​ទុក​ដាក់​ជឿ​លើ​ព្រះបន្ទូល​ដែល​លោក​ប្អូន​នឹង​អាន និង​ណែនាំ​នូវ​សេចក្តី​ដែល​លោក​ជឿ ហើយ​រស់​នៅ​តាម​សេចក្តី​ដែល​លោក​ប្អូន​ប្រៀន​ប្រដៅ”។ នេះ​ជា​ជីវិត​របស់​យើង ភ្ជាប់​ជា​មួយ​ព្រះបន្ទូល រស់​នៅ​តាម​ព្រះបន្ទូល ជឿ​លើ​ព្រះបន្ទូល និង​យក​ចិត្ត​ទុក​ដាក់ ដើម្បី​រស់​នៅ​តាម​របៀប​ដែល​យើង​ប្រៀន​ប្រដៅ​បង​ប្អូន​ឯទៀតៗ សម្រាប់​ព្រះសហគមន៍ សម្រាប់​ព្រះជាម្ចាស់ សម្រាប់​ពិភព​លោក។ ថ្ងៃ​នេះ​ពិត​មែន​យើង​អរព្រះគុណ​ព្រះជាម្ចាស់​សម្រាប់​លោក​នាយក​ទេវវិទ្យាល័យ លោក​គ្រូ​បង្រៀន​ដែល​បាន​យក​ចិត្ត​ទុក​ដាក់​ណែនាំ ហុង នៅ​ក្នុង​ការ​សិក្សា​របស់​គាត់។ ខ្ញុំ​ចាំ​បាន នៅ​ឆ្នាំ​ទី​១​ខ្ញុំ​ឱ្យ​និស្សិត​ទេវវិទ្យាល័យ​ជិះ​ឡាន​ជា​មួយ​ខ្ញុំ​រាល់​អាទិត្យ ក្នុង​ចំណោម​បី​បួន​នាក់​គាត់​មិន​ដែល​ដេក​ទេ គាត់​អាន​សៀវភៅ​ទស្សនៈ​វិជ្ជា​ពេញ​មួយ​ឆ្នាំ។ ថ្ងៃ​នេះ​យើង​បាន​ឃើញ ផល​ផ្លែ​ពី​ឆ្នាំ​ទី​១ ការ​តស៊ូ ការ​យក​ចិត្ត​ទុក​ដាក់​អស់​ពី​សមត្ថភាព និង​តាម​សមត្ថភាព។

បង​ប្អូន​ជា​ទី​ស្រឡាញ់ យើង​អរ​ព្រះគុណ​ព្រះជាម្ចាស់​សម្រាប់​ក្រុម​គ្រួសារ​ព្រះសហគមន៍ យើង​បាន​ចូល​នៅ​ក្នុង​សន្និបាត​ព្រះសហគមន៍​សកល ដែល​ណែនាំ​ឱ្យ​យើង​ដឹង​ថា​យើង​ជា​គ្រួសារ​តែ​មួយ ដែល​ធ្វើ​ដំណើរ​ជា​មួយ​គ្នា។ ថ្ងៃនេះ យើង​ស្វាគមន៍​ឧបដ្ឋាក​មួយ​ដែល​ជា​អ្នក​បម្រើ ជា​អ្នក​នេសាទ ដែល​ជា​ស្ពាន ដែល​សុខ​ចិត្ត​លះ​បង់​ចោល​អ្វីៗ​ទាំង​អស់​ដើម្បី​ផល​ប្រយោជន៍​បង​ប្អូន ដល់​ព្រះសហគមន៍ ដល់​ពិភព​លោក​ដែរ។ ពិត​មែន “សូម​ព្រះជាម្ចាស់​បង្ហើយ​កិច្ច​ការ​ដែល​ព្រះអង្គ​បាន​ចាប់​ផ្តើម​នៅ​ក្នុង​ជីវិត​របស់​លោក​ប្អូន”។ អាម៉ែន៕

+ លោក​អភិបាល អូលីវីយ៉េ ជ្មីតហស្លេ

អភិបាល​ព្រះសហគមន៍​កាតូលិក​កម្ពុជា

ភូមិភាគ​ភ្នំពេញ

Facebook
Twitter
LinkedIn

អត្ថបទថ្មី

ក្រុមសិល្បៈវិទ្យាល័យសន្តហ្វ្រង់ស្វ័រ ទទួលបានលិខិតថ្លែងអំណរគុណ ក្នុងទិវាវប្បធម៌ជាតិ

ក្នុងស្មារតីលើកកម្ពស់ដួងព្រលឹងវប្បធម៌ខ្មែរ ក្រុមសិល្បៈនៃវិទ្យាល័យសន្តហ្វ្រង់ស្វ័រ បាននាំយកនូវទស្សនីយភាពរបាំបុរាណយ៉ាងជក់ចិត្តមកសម្តែងក្នុងឱកាសអបអរសាទរ «ទិវាវប្បធម៌ជាតិ ៣មីនា» លើកទី២៨ ឆ្នាំ២០២៦ ក្រោមប្រធានបទ «យុវជនដើម្បីវប្បធម៌ជាតិ»។ ពិធីនេះត្រូវបានរៀបចំឡើងយ៉ាងអធិកអធម កាលពីព្រឹកថ្ងៃអង្គារ ទី២៤ ខែមីនា ឆ្នាំ២០២៦ នៅសាលប្រជុំធំរដ្ឋបាលខេត្តតាកែវ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម វ៉ី សំណាង អភិបាលនៃគណៈអភិបាលខេត្ត។ នៅក្នុងព្រឹត្តិការណ៍ដ៏មានអត្ថន័យនេះ លោកស្រី ឡៃ មករា នាយិការងវិទ្យាល័យសន្តហ្វ្រង់ស្វ័រ រួមជាមួយក្រុមសិល្បៈសិស្សានុសិស្ស បានទទួលលិខិតថ្លែងអំណរគុណផ្ទាល់ពីថ្នាក់ដឹកនាំខេត្ត ចំពោះកិច្ចខិតខំប្រឹងប្រែងក្នុងការចូលរួមថែរក្សាវប្បធម៌។

ក្រុមបងស្រីនមស្ការ សម្ពោធគេហដ្ឋានថ្មីនៅភ្នំពេញ ដើម្បីពង្រីកបេសកកម្មជួយស្ត្រី និងកុមាររងគ្រោះ

ក្រុមបងស្រីនមស្ការ (Adoratrices) បានប្រារព្ធពិធីប្រទានពរ និងសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវគេហដ្ឋានថ្មីរបស់ខ្លួនក្នុងរាជធានីភ្នំពេញ កាលពីថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៦ ដើម្បីផ្តល់ជម្រក និងការគាំទ្រដល់ស្ត្រី និងកុមារដែលរងគ្រោះដោយអំពើហិង្សា និងការបោះបង់។ ពិធីនេះត្រូវបានរៀបចំឡើងក្រោមអធិបតីភាពលោកអភិបាល អូលីវីយ៉េ ជ្មីតហស្លេ និងលោកអភិបាល សិលា សួន ហង្សលី ដោយមានការចូលរួមពីបុគ្គលិក និងគ្រីស្តបរិស័ទ​ អាជ្ញាធរដែនដី ភ្ញៀវជាតិ​និងអន្តរជាតិ​យ៉ាងច្រើន​កុះករ។ គេហដ្ឋានថ្មីនេះ គឺជាសមិទ្ធផលដែលកើតចេញពីចក្ខុវិស័យរបស់ក្រុមបងស្រីនមស្ការ ដែលបានមកដល់ប្រទេសកម្ពុជាតាំងពីឆ្នាំ២០០២។

មរណសាក្សី​ជា​គ្រឹះ ជាកម្លាំង និងជា​សក្ខីកម្មនៃ​សន្តិភាព​សម្រាប់យើង

បន្ទាប់​ពី​បានប្រារព្ធពិធីបិទការស៊ើបអង្កេតជាផ្លូវការអំពីបេក្ខភាពនៃ “មរណសាក្សី” ដែលជាអ្នកបម្រើរបស់ព្រះជាម្ចាស់ ដែលមានលោក​អភិបាល​យ៉ូសែប ឆ្មារ សាឡាស់ និង​សហការី​ចំនួន​១១​រូប (បូជាចារ្យ បព្វជិត-ជិតា និង​គ្រហស្ថ) លោកអភិបាល​អូលីវីយ៉េ ជ្មីតហស្លេ អភិបាល​ព្រះសហគមន៍​កាតូលិកភូមិភាគ​ភ្នំពេញ បានធ្វើ​ជា​អធិបតី​ក្នុងពិធី​ថ្វាយអភិបូជា​រួមជាមួយលោកអភិបាល​សិលា សួន ហង្សលី និង​លោកបូជាចារ្យជាច្រើន​អង្គ​ ដើម្បី​អរព្រះគុណព្រះជាម្ចាស់ សម្រាប់ការស្រាវជ្រាវយ៉ាងហ្មត់ចត់អស់រយៈពេល ១០ ឆ្នាំកន្លងមកនេះ និងដើម្បីទូលអង្វរ​​ព្រះវិញ្ញាណ​ដ៏វិសុទ្ធ​ សម្រាប់ដំណាក់កាលទីពីរនៃដំណើរការនេះនៅទីក្រុងរ៉ូម។ ថ្លែងក្នុងធម្មទេសនាទៅកាន់​គ្រីស្តបរិស័ទ​ប្រមាណ​៣០០នាក់ ដែលមកពី​តំបន់នានាក្នុងភូមិភាគ​ភ្នំពេញ

Subscribe to our newsletter

Don't miss new updates on your email