ប្រសាសន៍​របស់​លោក​អភិបាល អូលីវីយ៉េ

ក្នុង​អភិបូជា​បុណ្យ​សព អេលីហ្សា (លីកេ) កូអ៊ីណេហ្រ្គាច

នៅ​ព្រះសហគមន៍​ព្រះកុមារ​យេស៊ូ បឹងទំពន់

ថ្ងៃ​ទី២៤ ខែ​មករា ឆ្នាំ​២០២២

លោក​អភិបាល លោក​ឪពុក បង​ប្រុស​បង​ស្រី មិត្ត​សម្លាញ់ និង​ក្រុម​គ្រួសារ​របស់​លីកេ ជា​ទី​គោរព​ស្រឡាញ់

ថ្ងៃ​នេះ យើង​ជួប​ជុំ​គ្នា​នៅ​ក្នុង​ព្រះវិហារ​បឹង​ទំពន់ ក៏​ដូចជា​មួយ​បង​ប្អូន​នៅ​ប៉ុន្មាន​ប្រទេស​ដូចជា​ប្រទេស​ប៊ែលហ្ស៊ីក (ប្រទេស​កំណើត) ប្រទេស​អ៊ីតាលី ប្រទេស​កូរ៉េ ប្រទេស​ភីលីពីន ដែល​លីកេ​ធ្លាប់​រស់​នៅ​និង​មាន​មិត្ត​ភក្តិ​ច្រើន​នៅ​ទី​នោះ។ រួម​ជា​មួយ​គ្នា យើង​អរ​ព្រះគុណ​ព្រះជាម្ចាស់​សម្រាប់​ជីវិត​ដែល​លីកេ​បាន​ផ្ញើ​នៅ​ក្នុង​សេចក្តី​ស្រឡាញ់ សម្រាប់​ប្រទេស​កម្ពុជា និង​សម្រាប់​យើង​ទាំង​អស់​គ្នា។ ជា​ពេល​វេលា​ដើម្បី​ទូល​អង្វរ​ព្រះជាម្ចាស់ សូម​ព្រះអង្គ​ស្វាគមន៍​លីកេ​នៅ​ក្នុង​មហា​គ្រួសារ​នៅ​ស្ថាន​បរម​សុខ រួម​ជា​មួយ​អូនេស្តា ពី​យូរ​ឆ្នាំ​ហើយ​ដែល​គាត់​បាន​ចាប់​ផ្តើម​រស់​នៅ​ប្រទេស​កម្ពុជា​នៅ​ឆ្នាំ​១៩៨២។ រួម​ជា​មួយ​បង​ប្អូន​ទាំង​អស់ ដែល​លីកេ​បាន​ធ្វើ​ការ​ជា​មួយ​នឹង​សព្វ​ថ្ងៃ​នៅ​ស្ថាន​បរម​សុខ​រួម​ជា​មួយ​ព្រះបិតា​ហើយ។

ខ្ញុំ​សូម​ស្វាគមន៍​ក្រុម​គ្រួសារ​របស់​លីកេ ដែល​បាន​មក​ពី​ប្រទេស​ប៊ែលហ្ស៊ីក ខ្ញុំ​សូម​ស្វាគមន៍​មិត្ត​ភក្តិ​ដែល​បាន​ធ្វើ​ការ​ជា​មួយ​លីកេ មិត្ត​ភក្តិ​ដែល​បាន​ស្គាល់​លីកេ។ ជា​ពិសេស​តាម​រយៈ​សាលា​មត្តេយ្យ​នៅ​ក្នុង​ភូមិភាគ​ភ្នំពេញ ក៏​ដូច​ជា​តាមរយៈ​អង្គការ​ដែល​គាត់​បាន​រៀបចំ ដើម្បី​ជួយ​អភិវឌ្ឍន៍​ទឹក​ស្អាត​នៅ​ប៉ុន្មាន​ខេត្ត​ទូទាំង​ប្រទេស​កម្ពុជា។

តាម​ពិត ខ្ញុំ​បាន​ស្គាល់​លីកេ​ពី​យូរ​ឆ្នាំ​មក​ហើយ​គឺ​នៅ​ឆ្នាំ​២០០២ នៅ​ពេល​លោក​អភិបាល អេមីល បាន​សុំ​ឱ្យ​ខ្ញុំ​ទទួល​ខុស​ត្រូវ​គណៈកម្មការ​អប់រំ​ការ​សិក្សា​កាតូលិក ក្នុង​ភូមិភាគ​ភ្នំពេញ។ នៅ​ពេល​នោះ​យើង​បាន​ធ្វើ​ការ​រួម​ជា​មួយ​គ្នា សម្រាប់​សាលា​មត្តេយ្យ​ដែល​គាត់​មាន​បទ​ពិសោធន៍​ពី​យូរ​ឆ្នាំ។ ខ្ញុំ​បាន​ជួប​គាត់​ជា​ច្រើន​ដង​ច្រើន​សារ​នៅ​ក្នុង​ការ​ប្រជុំ​អង្គការ​កាតូលិក ក៏​ដូច​ជា​នៅ​គ្រប់​សកម្មភាព​ដែល​យើង​មាន​នៅ​ក្នុង​ភូមិ​ភាគ​ភ្នំពេញ អភិបូជា​ជា​ភាសា​អង់គ្លេស និង​អភិបូជា​នៅ​ក្នុង​ព្រះវិហារ​បឹង​ទំពន់​នេះ។

យើង​អាច​និយាយ​បាន​ថា នៅ​កន្លែង​ណា​ដែល​មាន​សកម្មភាព​មនុស្ស​ធម៌​របស់​ព្រះសហគមន៍ កន្លែង​ហ្នឹង​លីកេ​នៅ​ដោយ​មាន​ចិត្ត​ស្មោះ​ត្រង់។ ដែល​មិន​ចេះ​អួត​ខ្លួន អង្គុយ​ដោយ​ស្ងៀម​ស្ងាត់ ប៉ុន្តែ​មាន​ស្នាម​ញញឹម​គ្រប់​ពេល​វេលា និង​មាន​ពាក្យ​មួយ​ម៉ាត់​ពីរ​ម៉ាត់ ដើម្បី​លើក​ទឹក​ចិត្ត​និង​ជម្រាប​សួរ​និង​ការ​សួរ​សុខ​ទុក្ខ។ អាច​និយាយ​បាន​ថា មាន​តែ​លីកេ​ម្នាក់​ដែល​បាន​ឆ្លើយ​តប​គ្រប់​សារ​អេឡិចត្រូនិច (អ៊ីម៉ែល) ដែល​ខ្ញុំ​បាន​ផ្ញើ​ជា​ប្រចាំ​សម្រាប់​ភូមិភាគ​ភ្នំពេញ។ គាត់​បាន​សរសេរ​ពីរ​បី​ម៉ាត់ ដោយ​ផ្ញើ​ការ​អធិដ្ឋាន និង​ការ​នឹក​រលឹក​ជានិច្ច។ លីកេ​បាន​ផ្ញើ​ជីវិត​ទៅ​លើ​ព្រះជាម្ចាស់​ទាំង​ស្រុង ពិត​មែន​លីកេ​បាន​យក​ចិត្ត​ទុក​ដាក់​ធ្វើ​ជា​មេម្ស៉ៅ​នៅ​ក្នុង​សង្គម​កម្ពុជា ក៏​ដូច​ជា​នៅ​ក្នុង​ព្រះសហគមន៍​របស់​យើង។ ដើម្បី​ណែនាំ​ឱ្យ​មនុស្ស​ទាំង​អស់​ដែល​គាត់​បាន​ជួប អាច​មាន​សេចក្តី​សង្ឃឹម​នឹង​រីក​ចម្រើន​បន្តិច​ម្តងៗ។ យើង​អាច​និយាយ​បាន​ថា លីកេ​មាន​របៀប​មួយ​ប្លែក​ដើម្បី​ជិត​ស្និទ្ធ​ជា​មួយ​មនុស្ស​ទាំង​អស់ ណែនាំ​ឱ្យ​យើង​មាន​អារម្មណ៍​យើង​មាន​សេចក្តី​សុខ​នៅ​ពេល​មាន​លីកេ​នៅ។ ស្នាម​ញញឹម​របស់​លីកេ គឺ​ដើម្បី​ណែនាំ​ឱ្យ​យើង​បាន​ទទួល​ការ​លើក​ទឹក​ចិត្ត និង​កម្លាំង​កាយ​កម្លាំង​ចិត្ត​ថែម​ទៀត។

លីកេ មាន​វត្តមាន​មួយ​ដែល​ចេញ​ពី​ចិត្ត​របស់​គាត់ ដើម្បី​ណែនាំ​ឱ្យ​មនុស្ស​ម្នាក់​អាច​តស៊ូ​ថែម​ទៀត​នៅ​ក្នុង​ជីវិត។ របៀប​ដែល​លីកេ បាន​លា​ចាក​ពី​ផែនដី​នេះ​នៅ​ថ្ងៃ​ទី​២៨ ខែ​ធ្នូ ឆ្នាំ​២០២១ នេះ​ជា​របៀប​គាត់​តែ​ម្តង​ដោយ​ស្ងៀម​ស្ងាត់ មិន​ចង់​រំខាន​យើង​ដើម្បី​ឱ្យ​គាត់​បាន​ទៅ​ជួប​ជា​មួយ​ព្រះជាម្ចាស់។ ខ្ញុំ​ជឿ​ថា​នៅ​ថ្ងៃ​នេះ ក្នុង​ស្នាម​ញញឹម​របស់​លីកេ​នៅ​ស្ថាន​បរម​សុខ កំពុង​និយាយ​ដល់​យើង​កុំ​ពិបាក​ចិត្ត សូម​ថែរក្សា​ជំនឿ សូម​រឹង​មាំ​នៅ​ក្នុង​សេចក្តី​សង្ឃឹម សូម​ចែក​រំលែក​សេចក្តី​ស្រឡាញ់​របស់​ព្រះជាម្ចាស់​ជានិច្ច។

សូម​លីកេ​ជាទី​ស្រឡាញ់ ពោរពេញ​ដោយ​សេចក្តី​សុខ​សាន្ត​រួម​ជា​មួយ​ព្រះជាម្ចាស់ អាច​និយាយ​បាន​ថា​នៅ​លើ​ផែនដី​នេះ យើង​នឹក​លីកេ។ ប៉ុន្តែ យើង​ដឹង​ថា​លីកេ​កំពុង​អធិដ្ឋាន​សម្រាប់​យើង ដូច​គាត់​ធ្លាប់​អធិដ្ឋាន​សម្រាប់​យើង​នៅ​ពេល​គាត់​នៅ​មាន​ជីវិត​នៅ​ជា​មួយ​យើង​ដែរ៕

+ លោក​អភិបាល អូលីវីយ៉េ ជ្មីតហស្លេ

អភិបាល​ព្រះសហគមន៍​កាតូលិក​កម្ពុជា

ភូមិភាគ​ភ្នំពេញ

Facebook
Twitter
LinkedIn

អត្ថបទថ្មី

លោកអភិបាល អូលីវីយ៉េ អញ្ជើញសួរសុខទុក្ខ និងថ្វាយអភិបូជានៅព្រះសហគមន៍កោះនរា

នៅថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៦ នេះ លោកអភិបាល អូលីវីយ៉េ ស៊្មីតហស្លេ អភិបាលនៃព្រះសហគមន៍កាតូលិកភូមិភាគភ្នំពេញ បានអញ្ជើញសួរសុខទុក្ខគ្រីស្តបរិស័ទ និងថ្វាយអភិបូជាយ៉ាងឱឡារិក នៅព្រះសហគមន៍កាតូលិក “ព្រះបេះដូងព្រះយេស៊ូ” កោះនរា។ ក្នុងឱកាសនោះ លោកអភិបាលបានផ្តល់ការអប់រំនិងការណែនាំយ៉ាងជ្រាលជ្រៅអំពីការរស់នៅក្នុងរដូវអប់រំពិសេស ឆ្ពោះទៅរកការផ្លាស់ប្តូរជីវិតថ្មី។ ក្នុងធម្មទេសនា លោកអភិបាលបានរំលឹកអំពីដំណើររបស់ព្រះយេស៊ូក្នុងវាលរហោស្ថានរយៈពេល ៤០ថ្ងៃ ដែលព្រះអង្គបានតមអាហារ និងរងការល្បួងពីមាសាតាំង។ លោកបានលើកឡើងថា មនុស្សគ្រប់រូបតែងតែប្រាថ្នាចង់បាន អាហារ ទ្រព្យសម្បត្តិ

អភិបាលកាតូលិកភ្នំពេញអំពាវនាវឲ្យពិភពលោកបញ្ឈប់ភាព “ស្ងៀមស្ងាត់” ចំពោះទុក្ខវេទនាមនុស្សស្លូតត្រង់

អភិបាលព្រះសហគមន៍កាតូលិកកម្ពុជា ភូមិភាគភ្នំពេញ លោកអភិបាល អូលីវីយ៉េ ជ្មីតហស្លេ បានចេញលិខិតមួយផ្ញើទៅកាន់មនុស្សទាំងអស់ ដោយលើកឡើងយ៉ាងខ្លាំងអំពីការរីករាលដាលនៃអំពើហិង្សា សង្គ្រាម និងការរងទុក្ខរបស់ប្រជាជនស្លូតត្រង់ ខណៈដែលពិភពលោក និងស្ថាប័នអន្តរជាតិកំពុងនៅ “ស្ងៀមស្ងាត់”។ លិខិតនេះចាប់ផ្តើមដោយពាក្យដ៏មានឥទ្ធិពលខ្លាំងមួយគត់គឺ​ «ស្ងៀមស្ងាត់?» មុននឹងនាំទៅកាន់ការពិចារណាអំពីបុណ្យព្រះយេស៊ូប្រសូតជាមនុស្ស​ ឬ​បុណ្យណូអែល និងអត្ថន័យជ្រាលជ្រៅរបស់ពិធីបុណ្យនេះ​​។ លោកបានបញ្ជាក់ថា បុណ្យណូអែលជាការបំផ្លាញទស្សនៈរបស់មនុស្សដែលជឿថា អំណាចជារបស់អ្នកខ្លាំង និងជីវិតគ្មានតម្លៃសម្រាប់អ្នកទន់ខ្សោយ តែ​​ព្រះជាម្ចាស់បង្កើត​អត្ថន័យ​ថ្មី​ ដោយ“បានប្រសូតមកជាមនុស្ស ជាទារកដែលទន់ខ្សោយ និងគ្មានអ្វីការពារខ្លួនឡើយ”

ទ្វាដ៏វិសុទ្ធនៃបាស៉ីលីកាសន្តីម៉ារីដ៏ប្រសេីរបានបិទហេីយ​ នាថ្ងៃទី២៥​ខែធ្នូ​ ឆ្នាំ២០២៥​ ចំថ្ងៃបុណ្យព្រះយេស៊ូប្រសូត​ ដោយលោកកាឌីកាល់​ អគ្គបូជាចារ្យ​រ៉ូឡេនដេស​ ម៉ាករីកាស​។

លោកកាល់ឌីណាល់​ បានរំលឹកផងដែរថា​ ទោះបីទ្វារដ៏វិសុទ្ធនេះបានបិទក៏ពិតមែន​ តែព្រះបេះដូងរបស់ព្រះជាម្ចាស់ដែលមានព្រះជន្មរស់ឡេីងវិញ​ តែងតែបេីកចំហជានិច្ចសម្រាប់អស់អ្នកដែលសង្ឃឹមលេីព្រះអង្គ។ លោកបានបន្តទៀតថា​ ឆ្នាំនៃមហាករុណទិគុណនៃក្តីសង្ឃឹម​ ដែលបានប្រកាសបេីកដោយសម្តេចប៉ាបហ្រ្វង់ស៉ីស្កូ​ ហេីយបានបន្តដោយសម្តេចប៉ាបឡអូទី១៤​ ជាសញ្ញាសម្គាល់ដែលបង្ហាញថាព្រះសហគមន៍នៅតែរស់រវេីក​ ព្រោះព្រះជាម្ចាស់មិនដែលបោះបង់ប្រជារាស្រ្តព្រះអង្គឡេីយ។ មិនតែប៉ុណ្ណោះវាពេលវេលាដែលព្រះសហគមន៍ប្រកាសថាព្រះជាម្ចាស់នៅជិតបង្កេីយហេីយ​ ហេីយសន្តិភាពអាចធ្វេីទៅបានហេីយសេចក្តីមេត្តាករុណាខ្លាំងជាងអំពេីបាប។ ទ្វាដ៏វិសុទ្ធនៃបាស៉ីលីកាសន្តីម៉ារីដ៏ប្រសេីរបានបិទហេីយ​ នាថ្ងៃទី២៥​ខែធ្នូ​ ឆ្នាំ២០២៥​ ចំថ្ងៃបុណ្យព្រះយេស៊ូប្រសូត​ ដោយលោកកាឌីកាល់​ អគ្គបូជាចារ្យ​រ៉ូឡេនដេស​ ម៉ាករីកាស​។ លោកកាល់ឌីណាល់​ បានរំលឹកផងដែរថា​ ទោះបីទ្វារដ៏វិសុទ្ធនេះបានបិទក៏ពិតមែន​ តែព្រះបេះដូងរបស់ព្រះជាម្ចាស់ដែលមានព្រះជន្មរស់ឡេីងវិញ​ តែងតែបេីកចំហជានិច្ចសម្រាប់អស់អ្នកដែលសង្ឃឹមលេីព្រះអង្គ។

Subscribe to our newsletter

Don't miss new updates on your email