ក្រុមសហជីវិន​ព្រះយេស៊ូ​មាន​ប្រធាន​ដឹកនាំថ្មី

លោកពុក​ប្រធានធំ​នៃ​ក្រុម​គ្រួសារ​បព្វជិតសហជីវិនព្រះយេស៊ូ លោកពុកអាធូរ៉ូ សូសា (Fr. Arturo Sosa, SJ) បានតែងតាំងលោកពុក វ៉ុន អូឆាង ស៊ីម៉ូន (Fr Kwon Oh-chang Simon, SJ) ជាប្រធានក្រុម​គ្រួសារ​សហជីវិន​ព្រះយេស៊ូ​ (Jesuit) នៅកម្ពុជា។ លោកពុក​វ៉ុន នឹងចូលកាន់តំណែងបន្ត​ពី​​លោក​ពុក អូ អ៊ីនដុន ហ្វ្រាន់ស៊ីស្កូ (Fr Oh In-don Francisco, SJ) ដែលបានបម្រើការតាំងពីឆ្នាំ ២០១៣។

លោកពុក​វ៉ុន កើតនៅឆ្នាំ ១៩៦៨ នៅទីក្រុងអង់ដុង (Andong) ប្រទេសកូរ៉េខាងត្បូង។ លោក​បានចូលក្នុង​ក្រុមបព្វជិត សហជីវិន​ព្រះយេស៊ូ​ នៅថ្ងៃទី ៤ ខែកុម្ភៈ ឆ្នាំ២០០៣ បន្ទាប់ពីបានបញ្ចប់ការសិក្សាពីសាលាច្បាប់នៅសាកលវិទ្យាល័យជាតិសេអ៊ូល។ លោក​ពុក​វ៉ុន​ បានតែង​តាំង​ជា​​បូជាចារ្យនៅថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០១៣ ហើយបានថ្វាយសច្ចានិរន្តរ៍ នៅថ្ងៃទី២២ ខែតុលា ឆ្នាំ២០២១។

លោកបានមកដល់ប្រទេសកម្ពុជាជាលើកដំបូង ក្នុងឆ្នាំ២០០៨ ដោយបម្រើការងារនៅ មជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈ និងផ្ទះសម្រាប់ជនមាន​ពិការភាព បន្ទាយ​ព្រាប ក្នុង​ខេត្ត​កណ្តាល។ បន្ទាប់​មក​ លោក​បាន​ចាក​ចេញ​ពី​ប្រទេស​កម្ពុជា​ទៅ​បន្តការសិក្សាផ្នែក​ទេវវិទ្យា ​នៅ​ទីក្រុងប៊ើខេឡៃ (Berkeley) ក្នុង​រដ្ឋកាលីហ្វូញ៉ា (California)​នៃសហរដ្ឋអាមេរិក ហើយ​បន្ទាប់​មក​បាន​ត្រឡប់​ទៅ​ស្រុក​​កំណើត ហើយ​បាន​តែង​តាំង​ជា​បូជាចារ្យ​ក្នុង​ប្រទេស​កូរ៉េ​ខាង​ត្បូង។

បន្ទាប់ពីការតែងតាំង លោកពុក​វ៉ុន បានបម្រើការជាជំនួយការបូជាចារ្យព្រះសហគមន៍កាតូលិក អ៊ូកស៊ូ ហើយបន្ទាប់មក ក្លាយជា​​នាយកខាងវិញ្ញាណនៅមជ្ឈមណ្ឌលសំណាក់​ធម៌​របស់​ក្រុម​សហជីវិន​ព្រះយេស៊ូ (Jesuit retreat center) នៅសាន់ជុន (Suncheon) ។ គាត់ត្រូវបានចាត់​ឲ្យ​មក​ប្រទេសកម្ពុជាវិញមួយឆ្នាំក្រោយមក ក្នុង​មុខ​ងារ​ជា​អ្នក​ទទួល​ខុស​ត្រូវ សហគមន៍នៅ​ព្រាប​ស (Prieb So Jesuit) ក្នុងទីក្រុងភ្នំពេញ ខណៈពេលដែលគាត់កំពុងសិក្សាភាសាខ្មែរឲ្យកាន់តែស៊ីជម្រៅ។

គាត់ត្រូវបានចាត់តាំងជានាយកបន្ទាយព្រាបពីឆ្នាំ ២០១៥ រហូតដល់ឆ្នាំ ២០១៨ ហើយ​ត្រូវ​ចាត់​ឲ្យ​ទៅ​ Girisonta, Semarang ប្រទេសឥណ្ឌូនេស៊ីសម្រាប់ Tertianship ។ ចាប់តាំងពីលោកត្រឡប់មកប្រទេសកម្ពុជាវិញ លោកបានបំពេញការងារជានាយក​សម្រាប់​ការ​ត្រាស់ហៅ ខណៈនោះ​ គាត់​កំពុងដឹកនាំ​ក្រុម​យុវជន​នៃព្រះវិហារសន្ត​ហ្វ្រង់ស្វ័រ សាវីយ៉េ  (St Francis Xavier Parish) ក្នុងក្រុងសិរីសោភ័ណ ក្នុងភូមិភាគបាត់ដំបង។ លោកពុក​ វ៉ុន ក៏ជាហិរញ្ញិករបស់​ក្រុម​គ្រួសារ​សហជីវិន​ព្រះយេស៊ូ និងជាប្រធានគណៈកម្មាធិការខាងផ្លូវវិញ្ញាណផងដែរ។ លោក​ផ្ដល់​ការណែនាំ​ខាង​វិញ្ញាណ​សម្រាប់​សមាជិក​ទាំងអស់​នៃ​ក្រុម​គ្រួសារ​អ្នក​បួសនេះ។

សមាជិក​សហជីវិន​ព្រះយេស៊ូនិង​អ្នក​ពាក់ព័ន្ធ​នានា នៅកម្ពុជា ក៏ដូចជានៅក្នុងព្រះសហគមន៍កាតូលិក​ភូមិភាគបាត់ដំបង មាន​សេចក្តីរីករាយជាខ្លាំង​ អំពី​ដំណឹង​នៃ​ការ​តែង​តាំង​លោក​ពុក វ៉ុន អូឆាង ស៊ីម៉ូន ជាតំណាងក្រុម​គ្រួសារ​​នៃតំបន់​កូរ៉េសម្រាប់បេសកកម្មក្រុម​សហជីវិន​ព្រះយេស៊ូនៅកម្ពុជា។ សរសេរក្នុងនាមក្រុមសហជីវិន​ព្រះយេស៊ូ​ និងដៃគូបេសកកម្ម លោកពុក​អូ អ៊ីនដុន បានសម្តែងការអបអរសាទរ និងដឹងគុណចំពោះលោកពុក​វ៉ុន ហើយបានផ្តល់ការគាំទ្រយ៉ាងពេញទំហឹងដល់គាត់ ខណៈដែលគាត់ទទួលយកបេសកកម្មបម្រើប្រជាជនកម្ពុជា។

សន្និសីទសហជីវិន​ព្រះយេស៊ូ​នៃប្រធានអាស៊ីប៉ាស៊ីហ្វិក លោកពុក​តូនី ម៉ូរេនណូ (Fr Tony Moreno, SJ) ក៏ស្វាគមន៍ការដឹកនាំរបស់លោកពុក​វ៉ុន នៅក្នុងសន្និសីទនេះដែរ។ ដោយ​លោក​មានប្រសាសន៍ថា «បេសកកម្មនៅកម្ពុជាកំពុងប្រឈមមុខនឹងបញ្ហាប្រឈមដ៏ធំធេង ហើយយើងក៏ត្រូវបានសម្រាលទុក្ខដោយការរីកចម្រើនបន្តិចម្តងៗនៃយុវជន វ័យក្មេង និងកិច្ចការបម្រើទាំងមូល»។ លោកក៏បានថ្លែងអំណរគុណដល់លោកឪពុក អូ អ៊ីនដុន «សម្រាប់រយៈពេលប្រាំបួនឆ្នាំនៃការបម្រើ និងការដឹកនាំប្រកបដោយការយកចិត្តទុកដាក់របស់គាត់នៅក្នុងបេសកកម្មនៅកម្ពុជា និងនៅក្នុងសន្និសីទរបស់យើង»។ លោកពុក វ៉ុន អូឆាង ស៊ីម៉ូន នឹងចូលកាន់តំណែងជាតំណាងក្រុម​គ្រួសារ​​នៃតំបន់​កូរ៉េសម្រាប់បេសកកម្មក្រុម​សហជីវិន​ព្រះយេស៊ូនៅកម្ពុជានៅថ្ងៃទី ១ ខែមេសា ឆ្នាំ​២០២២នេះ៕

អត្ថបទ​សម្រួល​ពី​https://jcapsj.org

Facebook
Twitter
LinkedIn

អត្ថបទថ្មី

ព្រះសហគមន៍កាតូលិកចំការទៀង ចែកទេយ្យទានជូនចាស់ជរា ១០០នាក់ ក្នុងឱកាសបុណ្យភ្ជុំ

ខេត្តតាកែវ៖ នាថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៦ ព្រះសហគមន៍កាតូលិកសន្តីម៉ារីញញឹម ចំការទៀង បានរៀបចំកម្មវិធីជួបសំណេះសំណាល និងចែកទេយ្យទានជូនដល់លោកយាយលោកតាចាស់ជរាចំនួន ១០០នាក់ ក្នុងឱកាសបុណ្យភ្ជុំ ក្រោមអធិបតីភាព លោកអភិបាល អូលីវីយ៉េ ជ្មីតហស្លេ អភិបាលព្រះសហគមន៍កាតូលិកភូមិភាគភ្នំពេញ និង ព្រះតេជគុណ ង៉ែត ចំរើន ចៅអធិការវត្តអង្គមន្ត្រី។ ថ្លែងនៅក្នុងពិធីសំណេះសំណាល និងចែកទេយ្យទានជូនដល់ចាស់ព្រឹទ្ធាចារ្យ នារដូវបុណ្យភ្ជុំ ព្រះតេជគុណ ង៉ែត

នៅក្នុងជំនួបសំណេះសំណាលជាមួយគណៈកម្មការក្រុមប្រឹក្សាព្រះសហគមន៍ មណ្ឌលសកកម្មភាពតាកែវ

តាកែវ៖ នៅក្នុងជំនួបសំណេះសំណាលជាមួយគណៈកម្មការក្រុមប្រឹក្សាព្រះសហគមន៍ មណ្ឌលសកកម្មភាពតាកែវ កាលពីថ្ងៃទី ៤ ខែតុលា ឆ្នាំ២០២៦ លោកអភិបាល អូលីវីយ៉េ ជ្មីតហស្លេ អភិបាលនៃព្រះសហគមន៍កាតូលិកភូមិភាគភ្នំពេញ បានលើកទឹកចិត្តលោកបូជាចារ្យ គណៈកម្មការ និងគ្រីស្តបរិស័ទទាំងអស់ឱ្យអនុវត្តស្មារតី ការធ្វើដំណើររួមគ្នា (Synodality)។ លោកអភិបាលបានបញ្ជាក់ថា ការសម្រេចចិត្ត និងកិច្ចការដឹកនាំព្រះសហគមន៍មិនត្រូវប្រគល់បន្ទុកទាំងស្រុងទៅលើលោកឪពុក (បូជាចារ្យ) តែម្នាក់ឯងដូចមុនទៀតឡើយ ប៉ុន្តែទាមទារឱ្យស្តាប់គ្នា ផ្លាស់ប្តូរយោបល់ និងសហការគ្នាទៅវិញទៅមករវាងគ្រីស្តបរិស័ទ បូជាចារ្យ

ដំណើរទស្សនកិច្ចរបស់លោកអភិបាល អូលីវីយ៉េ ទៅកាន់ព្រះសហគមន៍កាតូលិកបាទី ខេត្តតាកែវ

នារសៀលថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២៦ លោកអភិបាល អូលីវីយ៉េ បានអញ្ជើញសួរសុខទុក្ខបងប្អូនគ្រីស្តបរិស័ទ នៅព្រះសហគមន៍កាតូលិកបាទី ស្ថិតក្នុងស្រុកបាទី ខេត្តតាកែវ ប្រកបដោយបរិយាកាសកក់ក្តៅ និងស្និទ្ធស្នាលជាទីបំផុត។ ព្រះសហគមន៍កាតូលិកបាទី គឺជាព្រះសហគមន៍ទើបបង្កើតថ្មីមួយ ប៉ុន្តែពោរពេញដោយភាពសកម្មរស់រវើកក្នុងជីវិតជំនឿ ដូចជាការប្រារព្ធពិធីអភិបូជានាថ្ងៃអាទិត្យ ការអប់រំជំនឿដល់បងប្អូនអ្នកស្វែងយល់ ទទួលជំហានទី១ សកម្មភាពមេត្តាធម៌ប្រចាំខែជួយដល់អ្នកខ្វះខាត និងដំណើរការថ្នាក់សាលាមត្តេយ្យមួយកន្លែង ដែលបច្ចុប្បន្នមានកុមារតូចៗកំពុងសិក្សាចំនួន ៣០ នាក់។ ក្នុងឱកាសជួបសំណេះសំណាលនោះ លោកអភិបាល អូលីវីយ៉េ

Subscribe to our newsletter

Don't miss new updates on your email