អភិបូជា​ប្រសិទ្ធីពរលើព្រះវិហារថ្មី

ធ្វើ​នៅ​ព្រះសហគមន៍​សន្ត​យ៉ូសែប

ពោធិបាន(សំប៉ាន) ថ្ងៃ​ទី​២០ ខែ​កុម្ភៈ ឆ្នាំ​២០២២

អត្ថបទ​ទី១៖ សាមូអែកទី១ ២៦,២.៧-៩.១២-១៣.២២-២៣ ព្រះ‌អម្ចាស់​ប្រព្រឹត្ត​ចំពោះ​យើង តាម​សេចក្ដី​សុចរិត និង​ស្មោះ‌ត្រង់​របស់​យើង​ម្នាក់ៗ។ ១សម ២៦,២៣ អត្ថបទ​ទី២៖ កូរិនថូសទី១ ១៥,៤៥-៤៩ រីឯ​មនុស្ស​ទី​ពីរ​វិញ​កើត​មក​ពី​ស្ថាន​បរម‌សុខ។ ១ករ ១៥,៤៧ ដំណឹងល្អ៖ លូកា ៦,២៧-៣៨ ចូរ​ធ្វើ​អំពើ​ល្អ​ដល់​អស់​អ្នក​ដែល​ស្អប់​អ្នក​រាល់​គ្នា។ លក ៦,២៧

“ព្រះវិហារ​ជា​កន្លែង​សក្ការៈ”

បង​ប្អូន​ជា​ទី​ស្រឡាញ់

ថ្ងៃ​នេះ ជា​អំណរ​សប្បាយ​មួយ​យ៉ាង​ពិសេស​សម្រាប់​ព្រះសហគមន៍​ទាំង​មូល​នៅ​ក្នុង​ភូមិភាគ​ភ្នំពេញ ដែល​យើង​បាន​ឆ្លង​ព្រះវិហារ​ថ្មី​នៅ​សំប៉ាន គឺ​ព្រះវិហារ​សន្ត​យ៉ូសែប​នៅ​ក្នុង​មណ្ឌល​សកម្មភាព​ទន្លេ​បាសាក់។ ជា​ពេល​វេលា​មួយ​ពិសេស មិន​មែន​តែ​សម្រាប់​សំប៉ាន​ទេ ប៉ុន្តែ​សម្រាប់​ព្រះសហគមន៍​ទាំង​មូល​នៅ​ក្នុង​ភូមិភាគ ដែល​មាន​អំណរ​សប្បាយ​ដោយ​បាន​ទទួល​ព្រះវិហារ​ថ្មី។ ណែនាំ​ឲ្យ​អាគារ​ថ្មី​នេះ​បាន​ចេញ ដើម្បី​ទៅ​ជា​កន្លែង​មួយ​ដែល​បំភ្លឺ​ដល់​បង​ប្អូន​ឲ្យ​យល់​ថា នេះ​ជា​កន្លែង​ដែល​មាន​វត្តមាន​របស់​ព្រះជាម្ចាស់​ផ្ទាល់។

បង​ប្អូន​ជា​ទី​ស្រឡាញ់ ពិធី​ឆ្លង​ព្រះវិហារ​ជា​ពិធី​មួយ​ដ៏​ពិសេស ដែល​ណែនាំ​ឲ្យ​យើង​រំភើប​មែន​ទែន មុន​នេះ​យើង​បាន​ដើរ​បី​ជុំ​នៅ​ជុំ​វិញ​ព្រះវិហារ ដើម្បី​នឹក​ឃើញ​ព្រះជាម្ចាស់។ ដូច​ពី​សម័យ​ដើម ពេល​ដែល​យើង​តែង​តាំង​ទី​លំ​នៅ​របស់​ព្រះជាម្ចាស់ យើង​ដើរ​បី​ជុំ​ដើម្បី​យល់​ថា​នេះ​ជា​កន្លែង​មួយ​យ៉ាង​ពិសេស នេះ​ជា​ទឹក​ដី​សក្ការៈ។ ក្រោយ​មក នៅ​ពេល​យើង​បាន​ឆ្លង​ព្រះវិហារ​យើង​បាន​គូស​សញ្ញា​ឈើ​ឆ្កាង​នៅ​លើ​ទ្វារ ដោយ​ដឹង​ថា​យើង​ចេញ​ពី​លោកីយ៍​ដើម្បី​ចូល​ទៅ​ក្នុង​ពិភព​របស់​ព្រះជាម្ចាស់។ យើង​ចេញ​ពី​ជីវិត​ធម្មតា ដើម្បី​ចូល​ទៅ​ក្នុង​កន្លែង​សក្ការៈ​ដែល​ព្រះជាម្ចាស់​មាន​វត្តមាន យើង​ចេញ​ពី​ជីវិត​របស់​យើង​ប្រចាំ​ថ្ងៃ ដើម្បី​មក​ដល់​កន្លែង​ព្រះជាម្ចាស់​ផ្ទាល់។ ដូច​ពី​សម័យ​ដើម លោក​ម៉ូសេ​ដែល​បាន​ជួប​ជា​មួយ​ព្រះជាម្ចាស់ ដូច​ព្រះយេស៊ូ​ដែល​បាន​រក​រឿង​នៅ​វិហារ​យេរូសាឡឹម​នៅ​ពេល​ឃើញ​មាន​អ្នក​លក់​ដូរ​នៅ​ជុំ​វិញ​វិហារ ដោយ​ភ្លេច​នឹក​ឃើញ​នេះ​ជា​កន្លែង​សក្ការៈ។ នៅ​ពេល​យើង​បាន​គូស​សញ្ញា​ឈើ​ឆ្កាង​នេះ ព្រះវិញ្ញាណ​បាន​ចូល​យ៉ាង​ឱឡារឹក​មក​ព្រះវិហារ​នេះ យើង​បាន​មើល​ឃើញ​ពិត​មែន​ចាប់​ពី​ពេល​នេះ​ត​ទៅ ព្រះវិហារ​នេះ​មិន​មែន​ជា​អាគារ​ធម្មតា​មួយ។ មិន​មែន​ជា​កន្លែង​ដែល​យើង​អាច​ជួប​ជុំ​គ្នា ដើម្បី​ហូប​បាយ ដើម្បី​ដេក ដើម្បី​និយាយ​គ្នា​មិន​ដឹង​ខ្លួន ប៉ុន្តែ​នេះ​ជា​កន្លែង​របស់​ព្រះជាម្ចាស់ ជា​ព្រះដំណាក់​របស់​ព្រះជាម្ចាស់។

យើង​បាន​បន្ត​ដោយ​ធ្វើ​ពិធី​ប្រោះ​ទឹក​ព្រះពរ ប្រោះ​ទឹក​ព្រះពរ​លើ​បង​ប្អូន​ទាំង​អស់​ដូច​ជា​នៅ​លើ​ជញ្ជាំង ដើម្បី​នឹក​ឃើញ​ព្រះវិហារ​នេះ​មិន​មែន​សាង​សង់​ដោយ​ថ្ម ដោយ​ឥដ្ឋ​តែ​ប៉ុណ្ណឹង ប៉ុន្តែ​សាង​សង់​ដោយ​ថ្ម​ដែល​មាន​ជីវិត ដែល​ជា​គ្រីស្ត​បរិស័ទ​យើង​ទាំង​អស់។ ដូច្នេះ ទឹក​ព្រះពរ​នេះ​បាន​ណែនាំ​ឲ្យ​យើង​នឹក​ឃើញ​ដល់​ពិធី​ជ្រមុជ​ទឹក​របស់​យើង នៅ​ជីវិត​ថ្មី​ដែល​យើង​ទទួល​បាន​ពី​ព្រះជាម្ចាស់​នៅ​ពេល​យើង​ទៅ​ជា​បុត្រា​បុត្រី​របស់​ព្រះអង្គ។ នៅ​ពេល​យើង​ប្រោះ​ទឹក​ព្រះពរ​ទាំង​លើ​ជញ្ជាំង ទាំង​លើ​បង​ប្អូន​យើង​យល់​ថា យើង​ជា​ព្រះសហគមន៍ យើង​ជា​ប្រជារាស្រ្ត​របស់​ព្រះជាម្ចាស់។ ដែល​ចូល​នៅ​ក្នុង​ព្រះវិហារ​នេះ ដើម្បី​អធិដ្ឋាន ដើម្បី​សូត្រ​ធម៌ ដើម្បី​ស្ដាប់​ព្រះបន្ទូល​របស់​ព្រះជាម្ចាស់ ដើម្បី​ទទួល​អគ្គ​សញ្ញា​នា​នា ជា​ពិសេស​អគ្គ​សញ្ញា​ព្រះកាយ​ព្រះគ្រីស្ត និង​អគ្គ​សញ្ញា​សម្រុះ​សម្រួល​រួម​ជា​មួយ​ព្រះជាម្ចាស់។ ជា​ពេល​វេលា​មួយ​ដើម្បី​ឲ្យ​យើង​នឹក​ឃើញ​ពិត​មែន​នេះ​ជា​កន្លែង​សក្ការៈ នេះ​ហើយ​ខ្ញុំ​បាន​ប្រោះ​ទឹក​ព្រះពរ​លើ​អាសនៈ។ ប៉ុន្តែ នៅ​លើ​អាសនៈ​មិន​មែន​តែ​ប្រោះ​ទឹក​ព្រះពរ បន្តិច​ទៀត​យើង​មាន​ការ​អធិដ្ឋាន​យ៉ាង​ឱឡារឹក ដើម្បី​ឲ្យ​ព្រះជាម្ចាស់​ប្រសិទ្ធី​ព្រះពរ​លើ​អាគារ នេះ ដូច​ជា​លើ​អាសនៈ ដូច​ជា​នៅ​លើ​បង​ប្អូន។ នៅ​ពេល​នោះ យើង​ប្រើ​ប្រេង​គ្រីស្មាស់ ប្រេងគ្រីស្មាស់​ជា​ប្រេង​ដែល​យើង​បាន​ប្រសិទ្ធី​ពរ​យ៉ាង​ពិសេស​បំផុត។ ដែល​ណែនាំ​ឲ្យ​អាសនៈ​នេះ ដែល​ជា​តុសក្ការៈ​ដើម្បី​នឹក​រលឹក​ដល់​សក្ការៈ​បូជា​របស់​ព្រះយេស៊ូ ទៅ​ជា​កន្លែង​អាទិភាព​ដ៏​សំខាន់​បំផុត​នៅ​ក្នុង​ព្រះវិហារ​របស់​យើង។

ប៉ុន្តែ លើស​ពី​នេះ​ទៀត​យើង​គូស​សញ្ញា​ឈើ​ឆ្កាង​ជា​មួយ​ប្រេង​គ្រីស្មាស់​នៅ​លើ​សសរ​នីមួយៗ ដើម្បី​នឹក​ឃើញ​យើង​មាន​សសរ​នៅ​ក្នុង​ព្រះវិហា​នេះ ដើម្បី​ឱ្យ​រឹង​មាំ។ ប៉ុន្តែ យើង​ជា​គ្រីស្ត​បរិស័ទ​ដែល​បាន​ទទួល​ប្រេង​គ្រីស្មាស់​នៅ​ពេល​យើង​បាន​ទទួល​ពិធី​ជ្រមុជ​ទឹក ដែល​បាន​ទទួល​ប្រេង​គ្រីស្មាស់​នៅ​ពេល​ទទួល​អគ្គ​សញ្ញា​លាប​ថ្ងាស។ យើង​ជា​សសរ​ដ៏​          រឹងមាំ ដើម្បី​ណែនាំ​ឱ្យ​ព្រះវិហារ​នេះ​អាច​ទៅ​ជា​ព្រះវិហារ​ដ៏​មាន​ជីវិត។ ដោយសារ យើង​ជា​ព្រះសហគមន៍​សកម្ម យើង​ជា​ព្រះសហគមន៍​ដែល​ចេះ​ស្រឡាញ់​គ្នា​ទៅ​វិញ​ទៅ​មក យើង​ជា​ព្រះសហគមន៍​ដែល​ចេះ​អធិដ្ឋាន​ភ្ជាប់​ជា​មួយ​ព្រះជាម្ចាស់ ភ្ជាប់​និង​បម្រើ​បង​ប្អូន​ឯទៀតៗ។ ដូច្នេះ នេះ​ជា​សញ្ញា​មួយៗ​ដែល​ណែនាំ​ឲ្យ​យើង​ចូល​នៅ​ក្នុង​ជីវិត​របស់​ព្រះជាម្ចាស់ នៅ​ក្នុង​ព្រះជន្ម​របស់​ព្រះជាម្ចាស់​ផ្ទាល់ ដើម្បី​ណែនាំ​ឲ្យ​ព្រះសហគមន៍​របស់​យើង​ពោរពេញ​ដោយ​កម្លាំង ពោរពេញ​ដោយ​ជីវិត។

អត្ថបទ​ដែល​យើង​បាន​ស្ដាប់ ជា​អត្ថបទ​ដែល​ណែនាំ​ឲ្យ​យើង​យល់​អំពី​ជីវិត​របស់​យើង ដែល​ជា​គ្រីស្ត​បរិស័ទ។ ជីវិត​របស់​យើង​ជា​គ្រីស្ត​បរិស័ទ​មិន​ធម្មតា​ទេ ដោយសារ​ថ្ងៃ​នេះ​យើង​បាន​ស្ដាប់​ព្រះបន្ទូល​របស់​ព្រះជាម្ចាស់​ដែល​ថា “ចូរ​មានចិត្តមេត្តាករុណាដូចព្រះបិតារបស់អ្នករាល់គ្នា ដែលមានព្រះហទ័យមេត្តាករុណា”។ នៅ​ពេល​យើង​ស្ដាប់​ព្រះបន្ទូល​នេះ ជា​ព្រះបន្ទូល​មិន​ធម្មតា​ទេ​ដោយសារ​ព្រះយេស៊ូ​ណែនាំ​ឲ្យ​យើង​មាន​ចិត្ត​ស្រឡាញ់ ឲ្យ​យើង​មាន​ចិត្ត​មេត្តា​ករុណា​ដូច​ព្រះបិតា​ផ្ទាល់។ ដោយ​ដឹង​ថា​ព្រះបិតា​ជា​សេចក្ដី​ស្រឡាញ់ ដោយ​ដឹង​ថា​ព្រះបិតា​មាន​លក្ខណៈ​តែ​មួយ គឺ​សេចក្ដី​ស្រឡាញ់​ដ៏​ពេញ​លក្ខណៈ មិន​ខ្វះ​មួយ​ភាគ​រយ​ទេ សេចក្ដី​ស្រឡាញ់​ដ៏​ធំធេ។​យើង​ជា​គ្រីស្ត​បរិស័ទ ដែល​ជា​មនុស្ស​សាមញ្ញ​ធម្មតា ដែល​ជា​មនុស្ស​ជាប់​នឹង​អំពើ​បាប ដែល​ជា​មនុស្ស​ជួន​កាល​វង្វេង​ដែរ។ យើង​ត្រូវ​ការ​ចូល​នៅ​ក្នុង​ព្រះហឫទ័យ​មេត្តា​ករុណា​របស់​ព្រះជាម្ចាស់ និង​អនុវត្តន៍​នៅ​ក្នុង​ជីវិត​របស់​យើង​អំពី​សេចក្ដី​ស្រឡាញ់​នេះ។

បង​ប្អូន​ជា​ទី​ស្រឡាញ់ ពេល​យើង​នឹក​ឃើញ​ព្រះបន្ទូល​នេះ ពេល​យើង​នឹក​ឃើញ​ព្រះវិហារ​ដែល​យើង​កំពុង​សម្ភោធន៍ យើង​យល់​ថា​ពិត​មែន​យើង​ជា​មនុស្ស​ទន់​ខ្សោយ។ យើង​អត់​មាន​សមត្ថភាព​ផ្ទាល់​ខ្លួន​ដើម្បី​មាន​ចិត្ត​មេត្តា​ករុណា​ដូច​ព្រះបិតា​មាន​ព្រះហឫទ័យ​មេត្តា​ករុណា យើង​អត់​មាន​សមត្ថភាព​ផ្ទាល់​ខ្លួន​ដើម្បី​ស្រឡាញ់​ខ្មាំង​សត្រូវ។ យើង​ឥត​មាន​សមត្ថភាព​ផ្ទាល់​ខ្លួន​ដើម្បី​ធ្វើ​អំពើ​ល្អ​ដល់​អ្នក​ដែល​ស្អប់​យើង យើង​ឥត​មាន​សមត្ថភាព​ផ្ទាល់​ខ្លួន ដើម្បី​អនុវត្តន៍​ព្រះបន្ទូល​របស់​ព្រះជាម្ចាស់។ ក៏​ប៉ុន្តែ ព្រះជាម្ចាស់​មាន​ឬទ្ធានុភាព​សព្វ​ប្រការ ដើម្បី​ណែនាំ​ឲ្យ​យើង​ដែល​ជា​បុត្រា​បុត្រី​របស់​ព្រះអង្គ អាច​រស់​នៅ​នៅ​ក្នុង​ព្រះបន្ទូល​នេះ​បាន។ ព្រះវិហារ​នេះ​ជា​សញ្ញា​មួយ ដែល​ព្រះជាម្ចាស់​ស្រឡាញ់​យើង ជា​សញ្ញា​មួយ​ដែល​ណែនាំ​ឲ្យ​យើង​យល់​ថា​នៅ​កន្លែង​ហ្នឹង នៅ​ពេល​យើង​ចូល​នៅ​ក្នុង​ពិភព​របស់​ព្រះជាម្ចាស់ នៅ​ពេល​យើង​ចេញ​ពី​លោកីយ៍ ពី​ជីវិត​សាមញ្ញ​របស់​យើង នៅ​ពេល​យើង​ដោះ​ស្បែក​ជើង​ចេញ​ដើម្បី​គោរព​ថ្វាយ​បង្គំ​ព្រះជាម្ចាស់ នៅ​ពេល​នោះ​យើង​ទទួល​កម្លាំង យើង​ទទួល​ជំនឿ យើង​ទទួល​ធម៌​មេត្តា​ករុណា​ដែល​មក​ពី​ព្រះជាម្ចាស់​ផ្ទាល់។ គ្រប់​ពេល​វេលា​ដែល​យើង​ចូល​អភិបូជា គ្រប់​ពេល​វេលា​ដែល​យើង​ទទួល​អគ្គ​សញ្ញា​នានា​នៅ​ក្នុង​ព្រះវិហារ​នេះ គ្រប់​ពេល​វេលា​នៅ​ពេល​យើង​អង្គុយ​អធិដ្ឋាន សូត្រ​ផ្គាំ នមស្ការ​ព្រះកាយ​ព្រះគ្រីស្ត ដើម្បី​មើល​ឈើ​ឆ្កាង មើល​ព្រះនាង​ម៉ារី និង​សន្ត​យូសែប។ គ្រប់​ពេល​វេលា​ហ្នឹង​យើង​ដឹង​ថា ព្រះជាម្ចាស់​ប្រទាន​ព្រះពរ​ឲ្យ​យើង​ជា​គ្រីស្ត​បរិស័ទ​សាមញ្ញ​ធម្មតា ដើម្បី​រស់​នៅ​ក្នុង​ព្រះបន្ទូល​របស់​ព្រះជាម្ចាស់។ ដើម្បី​ឲ្យ​យើង​មាន​សមត្ថភាព​ស្រឡាញ់​ខ្មាំង​សត្រូវ ដើម្បី​លើក​យើង​ឲ្យ​មាន​សមត្ថភាព​ធ្វើ​អំពើ​ល្អ​ដល់​អ្នក​ដែល​ស្អប់​យើង ដើម្បី​យើង​មាន​សមត្ថភាព​កុំ​ឲ្យ​យើង​វិនិច្ឆ័យ​គេ​អត់​ប្រយោជន៍។ ឲ្យ​យើង​លើក​លែង​ទោស​ឲ្យ​គេ​ជានិច្ច ដោយសារ​យើង​ដឹង​ថា​ពិត​មែន​ព្រះជាម្ចាស់​ណែនាំ​ឲ្យ​យើង​មាន​ចិត្ត​ស្រឡាញ់​ដូច​ព្រះអង្គ​មាន​ព្រះហឫទ័យ​មេត្តា​ករុណា។

ហេតុ​នេះ​ហើយ សមត្ថភាព​នេះ​មិន​ចេញ​ពី​ខ្លួន​ឯង​ទេ សមត្ថភាព​នេះ​មិន​មែន​ចេញ​ពី​កម្លាំង​របស់​យើង​ទេ ប៉ុន្តែ​ចេញ​ពី​ជំនឿ​ដែល​យើង​មាន​ទៅ​លើ​ព្រះជាម្ចាស់ ចេញ​ពី​ពាក្យ​អធិដ្ឋាន​ដែល​យើង​ទូល​អង្វរ​ព្រះជាម្ចាស់​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ។ ហេតុ​នេះ​ហើយ អាគារ​នេះ​ដែល​នៅ​ក្នុង​កណ្ដាល​ភូមិ​របស់​យើង ជា​សញ្ញា​មួយ​យ៉ាង​ពិសេស​ដើម្បី​ឲ្យ​យើង​ដឹង​ថា វត្តមាន​របស់​ព្រះជាម្ចាស់​ណែនាំ​ឲ្យ​យើង​ទៅ​ជា​មនុស្ស​ថ្មី ដើម្បី​ឲ្យ​បង​ប្អូន​របស់​យើង​អាច​រក​ឃើញ​ជីវិត​ថ្មី​ដែរ។

បង​ប្អូន​ជា​ទី​ស្រឡាញ់ ថ្ងៃ​នេះ​ពិត​មែន​យើង​ពោរពេញ​ដោយ​អំណរ​សប្បាយ និង​សេចក្ដី​សុខ ថ្ងៃ​នេះ​យើង​ចង់​ថ្លែង​អំណរ​ព្រះគុណ​ចំពោះ​ព្រះជាម្ចាស់ ដែល​បាន​ណែនាំ​ឲ្យ​យើង​បាន​សាង​សង់​ព្រះវិហារ​ថ្មី ដែល​បាន​ណែនាំ​ឲ្យ​យើង​ជា​ព្រះសហគមន៍​ដែល​បាន​ទទួល​ព្រះពរ​ពី​ព្រះជាម្ចាស់​ដ៏​ពេញ​លក្ខណៈ។ ថ្ងៃ​នេះ យើង​សន្យា​ថា​នៅ​មុខ​ព្រះជាម្ចាស់​យើង​ខិត​ខំ​ទៅ​ជា​គ្រីស្ត​បរិស័ទ​សកម្ម យើង​ខិត​ខំ​ស្រឡាញ់​គ្នា​ទៅ​វិញ​ទៅ​មក យើង​ខិត​ខំ​ស្រឡាញ់​សត្រូវ​របស់​យើង។ យើង​ខិត​ខំ​ធ្វើ​អំពើ​ល្អ​ចំពោះ​មនុស្ស​ដែល​ស្អប់​យើង យើង​ខិត​ខំ​លើក​លែង​ទោស​ឲ្យ​គេ យើង​មិន​វិនិច្ឆ័យ​គេ។ នេះ​ជា​ព្រះបន្ទូល​សម្រាប់​យើង​ថ្ងៃ​នេះ នេះ​ជា​ព្រះបន្ទូល​ដែល​យើង​អនុវត្តន៍​បាន។ ដោយសារ នៅ​ក្នុង​កន្លែង​ថ្មី​នេះ​ដែល​ជា​កន្លែង​សក្ការៈ​បំផុត យើង​អាច​មាន​សមត្ថភាព​ដែល​មក​ពី​ព្រះជាម្ចាស់​ផ្ទាល់។

បង​ប្អូន​ជា​ទី​ស្រឡាញ់ យើង​អធិដ្ឋាន​សម្រាប់​គ្នា​ទៅ​វិញ​ទៅ​មក ដើម្បី​ឲ្យ​ព្រះសហគមន៍​របស់​យើង​ទៅ​ជា​សញ្ញា​សម្គាល់​នៃ​វត្តមាន​របស់​ព្រះជាម្ចាស់ មិន​មែន​តែ​ដោយសារ​អាគារហ្នឹង។ ប៉ុន្តែ ដោយសារ​ជីវិត​របស់​យើង​ផ្ទាល់ របៀប​ដែល​យើង​រស់​នៅ​ជា​មួយ​បង​ប្អូន​របស់​យើង​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ នៅ​ក្នុង​ភូមិ​របស់​យើង នៅ​ក្នុង​ព្រះសហគមន៍​របស់​យើង នៅ​ក្នុង​សាលា​រៀន​របស់​យើង នៅ​កន្លែង​ដែល​យើង​ធ្វើ​ការ នៅ​កន្លែង​ដែល​យើង​រក​ស៊ី យើង​ជា​គ្រួសារ​ជា​បង​ប្អូន​គ្នា​ទៅ​វិញ​ទៅ​មក។ សូម​ព្រះជាម្ចាស់​ប្រទាន​ព្រះពរ​ដល់​ព្រះសហគមន៍​យើង​ទាំង​មូល ដើម្បី​ឲ្យ​ជីវិត​ដែល​យើង​ទទួល​ពី​ព្រះជាម្ចាស់​ថ្ងៃ​នេះ អាច​បំភ្លឺ​ណែនាំ​យើង​នៅ​ខាង​មុខ​នេះ និង​អស់​កល្ប​ជានិច្ច​រហូត​ដល់​យើង​ទៅ​ដល់​ស្ថាន​បរម​សុខ។ ដោយ​ដឹង​ថា យើង​មាន​ព្រះនាង​ម៉ារី​ដែល​ណែនាំ​ឲ្យ​ជីវិត​របស់​យើង​ភ្ជាប់​ជា​មួយ​ព្រះយេស៊ូ​គ្រីស្ត​ជានិច្ច។ អាម៉ែន។

+ លោក​អភិបាល អូលីវីយ៉េ ជ្មីតហស្លេ

អភិបាល​ព្រះសហគមន៍​កាតូលិក​កម្ពុជា ភូមិភាគ​ភ្នំពេញ

Facebook
Twitter
LinkedIn

អត្ថបទថ្មី

បេក្ខជន​ត្រៀម​ជ្រមុជទឹក​ក្នុងភូមិភាគ​ភ្នំពេញ​មាន​ជាង​១០០នាក់

មនុស្ស​ពេញ​វ័យ​ចំនួន​១២៧ នាក់​បាន​ទទួល​ពិធី​ត្រាស់ហៅ​ឲ្យទទួល​ពិធី​ជម្រុជទឹក​ពី​លោកអភិបាល​អូលីវីយ៉េ ជ្មីតហស្លេ អភិបាល​ព្រះសហគមន៍​ភូមិភាគ​ភ្នំពេញ កាលពីថ្ងៃទី​៨ ខែ​មីនាកន្លងទៅ នៅ​ព្រះវិហារ​សន្តសិលា និង​សន្ត​ប៉ូល ភ្នំពេញថ្មី នារាជធានីភ្នំពេញ។ ពិធី​ត្រាស់ហៅនេះ ធ្វើ​ឡើង​ជា​រៀង​រាល់​ឆ្នាំ ដើម្បី​អនុញ្ញាត​ឲ្យ​បេក្ខជន​ដែល​បាន​សិក្សា​អំពី​ជំនឿ​អាច​ទទួល​អគ្គសញ្ញាជ្រមុជទឹក​ក្នុង​ឱកាស​បុណ្យ​ចម្លង​ខាង​មុខនេះ។ មុន​ចាប់​ផ្តើម​ពិធី​​នេះ លោកអភិបាល​អូលីវីយ៉េ បាន​អប់រំ​ណែនាំ​ដល់​បេក្ខជន​ទាំង​អស់ ដោយ​ផ្តោ​ត​សំខាន់​លើ​​ «ការរួម​ស្លាប់​និង​រួម​រស់ជាមួយព្រះយេស៊ូ​»។ លោក​បញ្ជាក់​ថា ពេល​យើង​ចូល​ទៅ​ក្នុងទឹក ឬ​ចាក់ទឹក​លើក្បាល នោះ​បង្ហាញថា «យើង​ជា​មនុស្ស​ថ្មី» ហើយ​ពេល​នោះ​ដែរ លោក​បូជាចារ្យ​លាប​ប្រេង​ឲ្យយើង

យុវជនរួមដំណើរឆ្ពោះទៅក្តីសង្ឃឹម

ការិយាល័យ​យុវជន ជំទង់​និង​កុមារ​ភូមិភាគ​ភ្នំពេញ​បាន​រៀបចំ​កម្មវិធី​បូជនីយចរ​ប្រចាំ​ឆ្នាំ​ដែល​មាន​យុវជន​ចូលរួម​ចំនួន​៣០០នាក់​ លោក​បូជាចារ្យ និង​បព្វជិត-ជិតា ចូលរួម​ក្រោម​ប្រធាន​បទ បូជនីយេសក៏​ឆ្ពោះទៅសេចក្តីសង្ឃឹម ធ្វើ​នៅ​ព្រះសហគមន៍​ដាក់ដំាំ និងប៊ូស្រា​ ក្នុង​ខេត្ត​មណ្ឌល​គិរី​ ដែលមាន​​​បងប្អូន​ជនជាតិដើម​ភាគ​តិច​ព្នងរស់នៅ កាលពីថ្ងៃទី​២៨​ដល់​ថ្ងៃទី​០២ ខែ​មីនា​កន្លងទៅ។ លោក​ស៊ាន់ សារឿន ប្រធាន​ការិយាល័យ​យុវជន​ ជំទង់​និង​កុមារ​ភូមិភាគ​ភ្នំពេញ មាន​ប្រសាសន៍​ថា កម្មវិធីនេះ បាន​រឿបចំ​ឡើង​រយៈ១៤​ឆ្នាំ​មក​ហើយ គឺ​នៅ​តាំងពី​ឆ្នាំ​២០១០។ លោក​បន្ថែម​ថា កម្មវិធី​នេះ គឺ​​ដើម្បីឲ្យយុវជនមានឱកាសបង្ហាញអំពីជំនឿ និងមានពេលវេលាដើម្បីធ្វើដំណើររួមគ្នា ចែករំលែកបទពិសោធន៍អំពី​​ការបម្រើរបស់ពួកគេនៅតាមព្រះសហគមន៍នីមួយៗ

ក្រុមពិធីបុណ្យអន្តរភូមិភាគនឹងចងក្រងពិធី អគ្គសញ្ញាអាពាហ៍ពិពាហ៍

ការិយាល័យពិធីបុណ្យអន្តរភូមិភាគ បាន​រៀបចំ​សិក្ខាសាលាស្តីអំពី «អគ្គសញ្ញាអាពាហ៍ពិពាហ៍» ដែលមានការចូលរួមពីលោកអភិបាល លោកបូជាចារ្យ ដូនជី និងគ្រីស្តបរិស័ទប្រមាណ៧០នាក់ មកពីព្រះសហគមន៍ទាំង៣ភូមិភាគ នាថ្ងៃទី១៨ ដល់ថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៥ ក្នុងគោលបំណងសិក្សាអំពីអគ្គសញ្ញាអាពាហ៍ពិពាហ៍ និងក្បួនប្រារព្ធពិធី​​តាមច្បាប់ព្រះសហគមន៍កាតូលិក និងតាមប្រពៃណីខ្មែរ។ លោកអភិបាល សិលា សួន ហង្សលី ទទួលបន្ទុកការិយាល័យពិធីបុណ្យអន្តរភូមិភាគបានឲ្យដឹងថា សិក្ខាសាលានេះមានគោលបំណងចង់ឲ្យលោកឪពុក បងប្រុស បងស្រី ព្រមទាំងតំណាងគ្រីស្តបរិស័ទយើងមានឱកាសជួបជុំគ្នាដើម្បីរិះគិតពិចារណាឡើងវិញអំពីអគ្គសញ្ញាអាពាហ៍ពិពាហ៍ដែលយើងប្រារព្ធក្នុងព្រះសហគមន៍កាតូលិក ដោយសារការិយាល័យពិធីបុណ្យចង់ធ្វើសៀវភៅសម្រាប់ពិធីរៀបអាពាហ៍ពិពាហ៍នេះឲ្យបានសមរម្យ

Subscribe to our newsletter

Don't miss new updates on your email