ថ្ងៃព្រហស្បតិ៍ពិសិដ្ឋធ្វើនៅព្រះសហគមន៍សន្តយ៉ូសែបស្អាង ថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២២

“ផល​ផ្លែ​នៃ​ការ​បម្រើ គឺ​សុខ​សន្តិ​ភាព”

អត្ថបទ​ទី១៖ សេរីភាព ១២,១-៨.១១-១៤ ពេល​ឃើញ​ឈាម យើង​នឹង​រំលង​ផ្ទះ​អ្នក​រាល់​គ្នា។ សរ ១២,១៣ អត្ថបទ​ទី២៖ កូរិនថូសទី១ ១១,២៣-២៦ គ្រប់​ពេល​ដែល​អ្នក​រាល់​គ្នា​ពិសា ចូរ​ធ្វើ​ដូច្នេះ ដើម្បី​រំឭក​ដល់​ខ្ញុំ។ ១ករ ១១,២៥ ដំណឹងល្អ៖ យូហាន ១៣,១-១៥ ពេល​នេះ អ្នក​មិន​ទាន់​ដឹង​ថា ខ្ញុំ​កំពុង​ធ្វើ​អ្វី​ឡើយ ថ្ងៃ​ក្រោយ អ្នក​មុខ​តែ​យល់​ជា​មិន​ខាន។ យហ ១៣,៧

បង​ប្អូន​ជា​ទី​ស្រឡាញ់

ថ្ងៃ​នេះ ដែល​យើង​ចាប់​ផ្តើម​រួម​ជា​មួយ​ព្រះយេស៊ូ​នៅ​ក្នុង​ថ្ងៃ​ព្រហស្បតិ៍​ពិសិដ្ឋ ព្រះយេស៊ូ​ដែល​មាន​ព្រះបន្ទូល​ចុង​ក្រោយ​ដល់​ក្រុម​គ្រីស្ត​ទូត ក៏​ដូច​ជា​មាន​ព្រះបន្ទូល​ដល់​យើង។ យើង​បន្ត​គិត អំពី​របៀប​ដែល​ព្រះយេស៊ូ​ណែនាំ​ឱ្យ​ជីវិត​របស់​យើង ពិភព​លោក​របស់​យើង​អាច​រក​ឃើញ​សុខ​សន្តិភាព​។ ថ្ងៃ​នេះ អ្វី​ដែល​យើង​មើល​ឃើញ​យ៉ាង​ជាក់​ស្តែង គឺ​ផ្លែ​នៃ​ការ​បម្រើ​គឺ​ជា​សុខ​សន្តិភាព។

បង​ប្អូន​ជា​ទី​ស្រឡាញ់ នៅ​ពេល​នេះ​ខ្ញុំ​នឹក​ឃើញ​ដល់​ពាក្យ​អធិដ្ឋាន​របស់​អ្នក​ម្តាយ​តេរេសា​នៃ​ទីក្រុង​កាល់ហ្គូតា ដែល​បាន​អធិដ្ឋាន​ថា “ផ្លែ​នៃ​ភាព​ស្ងៀម​ស្ងាត់​គឺ​ការ​អធិដ្ឋាន ផ្លែ​នៃ​ការ​អធិដ្ឋាន​គឺ​ជំនឿ ផ្លែ​នៃ​ជំនឿ​គឺ​សេចក្តី​ស្រឡាញ់ ផ្លែ​នៃ​សេចក្តី​ស្រឡាញ់​គឺ​បម្រើ ផ្លែ​នៃ​បម្រើ​គឺ​សេចក្តី​សុខ​សាន្ត”។ ពិត​មែន នៅ​ក្នុង​ភាព​ស្ងៀម​ស្ងាត់​នៃ​សួន​កេតសេម៉ានី នៅ​ពេល​ព្រះយេស៊ូ​បាន​ជប់​លៀង​ជា​មួយ​ក្រុម​គ្រីស្ត​ទូត នៅ​ពេល​នោះ​ព្រះយេស៊ូ​បាន​យក​នំបុ័ង បាន​យក​ស្រា។ នៅ​ក្បែរ​ក្រុម​គ្រីស្ត​ទូត ព្រះយេស៊ូ​បាន​ណែនាំ​នំបុ័ង​នេះ​ទៅ​ជា​ព្រះកាយ​របស់​ព្រះអង្គ​ផ្ទាល់ ឱ្យ​ស្រា​នេះ​ទៅ​ជា​ព្រះលោហិត​របស់​ព្រះអង្គ​ផ្ទាល់។ នៅ​ពេល​ហ្នឹង ដូច​សន្ត​យ៉ូហាន​បាន​សរសេរ​ក្នុង​គម្ពីរ​ថ្ងៃ​នេះ​ថា “គឺ​នៅ​ពេល​ហ្នឹង ដោយ​ព្រះអង្គ​ស្រឡាញ់​សាវ័ក​របស់​ព្រះអង្គ​ដែល​រស់​នៅ​ក្នុង​លោក​នេះ ទ្រង់​ក៏​ស្រឡាញ់​គេ​រហូត​ដល់​ទី​បំផុត”។ ដល់​ទី​បំផុត ដោយ​ព្រះយេស៊ូ​បាន​លាង​ជើង​ដល់​ក្រុម​សាវ័ក នៅ​ពេល​ហ្នឹង​ព្រះយេស៊ូ​បាន​បញ្ចប់​គ្រប់​សញ្ញា​តាម​ព្រះបន្ទូល ហើយ​ព្រះយេស៊ូ​នៅ​ក្នុង​ភាព​ស្ងៀម​ស្ងាត់​នៃ​សួន​កេតសេម៉ានី។

នៅ​ពេល​នោះ ក្រុម​គ្រីស្ត​ទូត​កំពុង​ដេក​លក់ ដែល​ណែនាំ​ឱ្យ​យើង​ឆ្ងល់ ព្រោះ​ប្រហែល​១​ម៉ោង​មុន​ក្រុម​គ្រីស្ត​ទូត​បាន​នៅ​ក្នុង​ពិធី​ជប់​លៀង​ជា​មួយ​ព្រះយេស៊ូ។ គេ​កំពុង​មើល​ឃើញ​សញ្ញា​ប្លែក​បំផុត គឺ​ទី​មួយ​នំបុ័ង​និង​ស្រា​ទៅ​ជា​រូប​កាយ​និង​លោហិត​របស់​ព្រះយេស៊ូ ទី​ពីរ​ព្រះយេស៊ូ​លុត​ជង្គង់​នៅ​មុខ​គេ​ដើម្បី​លាង​ជើង។ ដូច្នេះ សញ្ញា​នេះ​ប្រហែល​អាច​ណែនាំ​ឱ្យ​ក្រុម​គ្រីស្ត​ទូត​ត្រូវ​ការ​និយាយ​គ្នា សួរ​គ្នា​ទៅ​វិញ​ទៅ​មក​អំពី​អ្វី​ដែល​កើត​ឡើង និង​ព្រះបន្ទូល​ប្លែកៗ​របស់​ព្រះយេស៊ូ សញ្ញា​ដែល​ព្រះយេស៊ូ​បាន​បង្ហាញ​ប្លែកៗ។ ប៉ុន្តែ ផ្ទុយ​ទៅ​វិញ​គេ​បាន​ដេក​លក់​តែ​ម្តង នៅ​ពេល​នោះ​មាន​តែ​ក្រុម​គ្រីស្ត​ទូត​១១​រូប ដោយសារ​យូដាសអ៊ីស្ការីយ៉ុត​នៅ​ពាក់​កណ្តាល​នៃ​ភាព​ងងឹត​យប់​នោះ បាន​ចេញ​ពី​បន្ទប់​ជប់​លៀង ដើម្បី​បំពេញ​តួនាទី​ដ៏​អាក្រក់​របស់​គាត់ គឺ​ណែនាំ​ឱ្យ​គេ​ចាប់​ព្រះយេស៊ូ។ ប៉ុន្តែ តួនាទី​របស់​លោក​យូដាសអ៊ីស្ការីយ៉ុត បាន​ណែនាំ​ឱ្យ​ប្រវត្តិ​សាស្ត្រ​របស់​មនុស្ស​លោក​កែ​ប្រែ​អស់​កល្ប​ជានិច្ច។ ដោយសារ នៅ​ពេល​គាត់​ក្បត់​ព្រះយេស៊ូ ហើយ​ណែនាំ​ឱ្យ​គេ​មក​ចាប់​ព្រះយេស៊ូ​ដែល​ជា​បុត្រ​មនុស្ស នៅ​ពេល​នោះ​បី​ដូច​ជា​លោក​យូដាសអ៊ីស្ការីយ៉ុត បាន​បើក​ផ្លូវ​នាំ​ការ​សង្រ្គោះ ផ្លូវ​នៃ​ជីវិត​អស់​កល្ប​ជានិច្ច​សម្រាប់​មនុស្ស​លោក។

បង​ប្អូន​ជា​ទី​ស្រឡាញ់ ផ្លែ​នៃ​ភាព​ស្ងៀម​ស្ងាត់​គឺ​ការ​អធិដ្ឋាន ផ្លែ​នៃ​ការ​អធិដ្ឋាន​គឺ​ជំនឿ។ ពិត​មែន នៅ​ក្នុង​យប់​ដ៏​ស្ងៀម​ស្ងាត់​នេះ នៅ​ក្រោម​ពន្លឺ​នៃ​ព្រះចន្ទ​ពេញ​វង់ នៅ​ពេល​នោះ​ព្រះយេស៊ូ​កំពុង​អធិដ្ឋាន​យ៉ាង​ពិសេស​បំផុត “ឱ​ព្រះបិតា​អើយ! ប្រសិន​បើ​ពែង​នៃ​ទុក្ខ​លំបាក​អាច​ទៅ​ឆ្ងាយ​ពី​ទូល​បង្គំ សូម​ឱ្យ​នៅ​ឆ្ងាយ​ទៅ ប៉ុន្តែ​កុំ​ធ្វើ​តាម​ចិត្ត​របស់​ទូល​បង្គំ​ឡើយ តែ​ធ្វើ​តាម​ព្រះហឫទ័យ​របស់​ព្រះអង្គ​វិញ”។ នៅ​ពេល​ហ្នឹង ព្រះយេស៊ូ​បង្ហាញ​ជំនឿ​របស់​ព្រះអង្គ​ទៅ​លើ​ព្រះបិតា​ដ៏​ជា​ទី​ស្រឡាញ់​របស់​ព្រះអង្គ នៅ​ពេល​ហ្នឹង​ព្រះយេស៊ូ​ចាប់​ផ្តើម​បង្ហាញ​ពាក្យ​ចុង​ក្រោយ ដែល​ព្រះយេស៊ូ​មាន​នៅ​លើ​ឈើ​ឆ្កាង “ឱ​ព្រះបិតា​អើយ! ទូល​បង្គំ​ផ្ញើ​វិញ្ញាណ​របស់​ទូល​បង្គំ​នៅ​ក្នុង​ព្រះហស្ត​របស់​ព្រះអង្គ​ហើយ”។

ពិត​មែន ផ្លែ​នៃ​ជំនឿ​គឺ​សេចក្តី​ស្រឡាញ់ ផ្លែ​នៃ​សេចក្តី​ស្រឡាញ់​គឺ​ការ​បម្រើ តាម​ពិត​ជំនឿ​របស់​ព្រះយេស៊ូ​ទៅ​លើ​ព្រះបិតា ដែល​បាន​ដឹក​នាំ​ជីវិត​របស់​ព្រះអង្គ​ពី​ដើម​រៀង​មក ជា​ពិសេស​នៅ​ពេល​ព្រះយេស៊ូ​បាន​ប្រកាស​ដំណឹង​ល្អ។ របៀប​ដែល​ព្រះយេស៊ូ​ប្រកាស​ដំណឹង​ល្អ របៀប​ដែល​ព្រះយេស៊ូ​ព្យាបាល​អ្នក​ជំងឺ អ្វីៗ​ទាំង​អស់​ដែល​ព្រះយេស៊ូ​ធ្វើ គឺ​ព្រះអង្គ​ទត​មើល​គេ​ដោយ​មាន​ព្រះហឫទ័យ​ស្រឡាញ់ ដោយ​មាន​ព្រះហឫទ័យ​មេត្តា។ សូម​នឹក​ឃើញ​លោក​សាខេ ពេល​ព្រះយេស៊ូ​មើល​ឃើញ​លោក​សាខេ​នៅ​លើ​ចុង​ឈើ អំពី​ស្រ្តី​ដែល​ក្បត់​ប្តី​ព្រះយេស៊ូ​ចេះ​តែ​មើល​គាត់ និង​លើក​លែង​ទោស​ឱ្យ​គាត់។ សូម​មើល​ព្រះយេស៊ូ​ជា​មួយ​ស្ត្រី​សាសន៍​សាម៉ារី ព្រះយេស៊ូ​បាន​យក​ពេល​វេលា​ដើម្បី​អាណិត​មេត្តា​និង​ស្រឡាញ់​គាត់។ សូម​មើល​ព្រះយេស៊ូ​ជា​មួយ​អ្នក​មាន ដែល​ចង់​ចូល​នៅ​ស្ថាន​បរម​សុខ នៅ​ពេល​នោះ​ព្រះយេស៊ូ​ទត​មើល​គេ​ដោយ​ព្រះហឫទ័យ​ស្រឡាញ់។ ជា​ពិសេស បន្តិច​ទៀត​នៅ​ពេល​លោក​សិលា​ក្បត់​ព្រះយេស៊ូ នៅ​ពេល​នោះ​ព្រះយេស៊ូ​កំពុង​ទត​មើល​គាត់ ដោយ​មាន​ព្រះហឫទ័យ​អាណិត​អាសូរ។ លោក​សិលា​បាន​យំ ដោយ​មើល​ព្រះយេស៊ូ​ដែល​កំពុង​មើល និង​លែង​ទោស​ឱ្យ​គាត់​ទៀត។ ព្រះបន្ទូល​ចុង​ក្រោយ​របស់​ព្រះយេស៊ូ គឺ​សេចក្តី​ស្រឡាញ់​សុទ្ធ​នៅ​លើ​ឈើ​ឆ្កាង លើក​លែង​ទោស​ឱ្យ​គេ​ត្បិត​គេ​មិន​ដឹង​ថា​គេ​កំពុង​ធ្វើ​អ្វី លើក​លែង​ទោស​ឱ្យ​ឃាតករ​ដើម្បី​ឱ្យ​គេ​បាន​ទៅ​ជា​មួយ​ព្រះយេស៊ូ​នៅ​ឯ​ស្ថាន​បរម​សុខ។ តាមពិត ជំនឿ​របស់​ព្រះយេស៊ូ​បាន​ណែនាំ​ឱ្យ​ព្រះយេស៊ូ​ពោរពេញ​ដោយ​សេចក្តី​ស្រឡាញ់ ជីវិត​របស់​ព្រះយេស៊ូ​អាច​និយាយ​បាន​ថា​ជា​សេចក្តី​ស្រឡាញ់​ដ៏​ធំ​ធេង សេចក្តី​ស្រឡាញ់​ដ៏​បរិសុទ្ធ សេចក្តី​ស្រឡាញ់​ដ៏​ពេញ​លក្ខណៈ។

យប់​នេះ នៅ​ក្បែរ​ភ្នែក​របស់​យើង​ដែល​ឆ្ងល់​ដែរ ដែល​ភ្ញាក់​ដែរ ដូច​លោក​សិលា។ នៅ​ក្បែរ​យើង យើង​មើល​ឃើញ​ព្រះយេស៊ូ​ដែល​បាន​អនុវត្ត​សេចក្តី​ស្រឡាញ់​នេះ​យ៉ាង​ជាក់​ស្តែង។ ចុង​ក្រោយ​បំផុត​មុន​ព្រះយេស៊ូ​សោយ​ទិវង្គត ព្រះអង្គ​បាន​លុត​ជង្គង់​នៅ​មុខ​ក្រុម​គ្រីស្ត​ទូត ដើម្បី​លាង​ជើង​ឱ្យ​ក្រុម​គ្រីស្ត​ទូត។ នៅ​ពេល​នោះ យើង​បាន​ឃើញ​ព្រះអម្ចាស់ បរម​គ្រូ​ដែល​កំពុង​លុត​ជង្គង់​នៅ​មុខ​ក្រុម​គ្រីស្ត​ទូត ណែនាំ​ឱ្យ​លោក​សិលា និង​ក្រុម​គ្រីស្ត​ទូត​មិន​ពេញ​ចិត្ត​សោះ។ ប្រហែល​ណែនាំ​ឱ្យ​យើង​មិន​ពេញ​ចិត្ត​ដែរ ណែនាំ​ឱ្យ​យើង​ឆ្ងល់​ថា ព្រះយេស៊ូ​បាន​ធ្វើ​អ្វី​ប្លែកៗ។ តាម​ពិត ព្រះយេស៊ូ​កំពុង​បើក​ផ្លូវ បើក​មាគ៌ា​នៃ​សេចក្តី​សុខ​សាន្ត។ ដូច​ព្រះយេស៊ូ​បាន​ធ្វើ នៅ​ក្នុង​គម្ពីរ​ថ្ងៃ​អាទិត្យ​ពេល​ព្រះយេស៊ូ​រង​ទុក្ខ​លំបាក​រហូត​ដល់​សោយ​ទិវង្គត គឺ​ការ​បម្រើ ការ​លើក​លែង​ទោស ចិត្ត​អាណិត​មេត្តា កុំ​ប្រើ​អំពើ​ហិង្សា អធិដ្ឋាន សេចក្តី​ស្រឡាញ់​ចំពោះ​អ្នក​ដទៃ បូជា​ជីវិត​សម្រាប់​ព្រះបិតា… នេះ​ជា​ផ្លូវ ជា​មាគ៌ា​នៃ​សេចក្តី​ស្រឡាញ់ ដែល​ព្រះយេស៊ូ​បាន​អនុវត្តន៍​យ៉ាង​ជាក់​ស្តែង​នៅ​ក្នុង​ការ​បម្រើ​បង​ប្អូន​ឯទៀតៗ។

ពិត​មែន ផ្លែ​នៃ​ការ​បម្រើ​គឺ​សេចក្តី​សុខសាន្ត ដូច្នេះ​យប់​នេះ​ខ្ញុំ​សង្ឃឹម​ថា រូប​ភាព​ដែល​យើង​មើល​ឃើញ​ព្រះយេស៊ូ​កំពុង​ធ្វើ​ដំណើរ​ឆ្ពោះ​ទៅ​រង​ទុក្ខ​លំបាក និង​សោយ​ទិវង្គត​នៅ​លើ​ឈើ​ឆ្កាង ឱ្យ​យើង​ទុក​រូប​ភាព​នេះ​នៅ​ក្នុង​ការ​ចង​ចាំ​របស់​យើង គឺ​ព្រះយេស៊ូ​ដែល​កំពុង​លុត​ជង្គង់​នៅ​មុខ​ក្រុម​សាវ័ក នៅ​មុខ​យើង​និង​លាង​ជើង​ឱ្យ​យើង។ យប់​នេះ នៅ​ក្នុង​ការ​អធិដ្ឋាន​របស់​យើង កុំ​ឱ្យ​យើង​ដេក​លក់​ដូច​ក្រុម​គ្រីស្ត​ទូត​ពី​ដើម ផ្ទុយ​ទៅ​វិញ​ឱ្យ​យើង​ស្តាប់​ព្រះបន្ទូល​របស់​ព្រះយេស៊ូ​ដែល​មាន​ថ្ងៃ​នេះ​សម្រាប់​ក្រុម​គ្រីស្ត​ទូត។ ប៉ុន្តែ ថ្ងៃ​នេះ​សម្រាប់​យើង​ផ្ទាល់ “បើ​ខ្ញុំ​ជា​ព្រះអម្ចាស់ និង​ជា​ព្រះ​គ្រូ​បាន​លាង​ជើង​ឱ្យ​អ្នក​រាល់​គ្នា​ទៅ​ហើយ អ្នក​រាល់​គ្នា​ក៏​ត្រូវ​លាង​ជើង​ឱ្យ​គ្នា​ទៅ​វិញ​ទៅ​មក​ដែរ ខ្ញុំ​បាន​ធ្វើ​ជា​គំរូ​ឱ្យ​អ្នក​រាល់​គ្នា​ប្រព្រឹត្ត ដូច​ខ្ញុំ​បាន​ប្រព្រឹត្ត​ដល់​អ្នក​រាល់​គ្នា​ដែរ”។

បង​ប្អូន​ជា​ទី​ស្រឡាញ់ ពិភព​លោក​របស់​យើង​មាន​សេចក្តី​សង្ឃឹម​តែ​មួយ គឺ​រក​ឃើញ​សេចក្តី​សុខ​សាន្ត​សាជាថ្មី ឱ្យ​យើង​ទាំង​អស់​គ្នា​ទៅ​ជា​អ្នក​បម្រើ បម្រើ​គ្នា​ទៅ​វិញ​ទៅ​មក។ យើង​ដឹង​ថា សេចក្តី​សុខ​សាន្ត សុខ​សន្តិភាព នឹង​យាង​មក​ឆាប់ៗ​នេះ។ ប្រហែល​យើង​អាច​បន្ត​អធិដ្ឋាន​ជា​មួយ​អ្នក​ម្តាយ​តេរេសា “ប្រសិន​បើ​យើង​អាច​មាន​អំណរ​សប្បាយ​និង​សេចក្តី​រីក​រាយ នៅ​ពេល​យើង​ឃើញ​អ្នក​ជិត​ខាង​យើង ឬ​បង​ប្អូន​របស់​យើង​ពោរពេញ​ដោយ​អំណរ​សប្បាយ។ ប្រសិន​បើ យើង​មើល​ឃើញ​ភាព​អយុត្តិធម៌​ដែល​ណែនាំ​ឱ្យ​បង​ប្អូន​ឯទៀតៗ​ឈឺ​ចិត្ត និង​ណែនាំ​ឱ្យ​យើង​ឈឺ​ចិត្ត​ដែរ។ ប្រសិន​បើ យើង​យល់​ថា​សាសន៍​ដទៃ​ជា​បង​ប្អូន​របស់​យើង​បង្កើត ប្រសិន​បើ​យើង​ចេះ​ឱ្យ​ដោយ​មិន​គិត​លុយ​នៅ​ក្នុង​សេចក្តី​ស្រឡាញ់ និង​ពេល​វេលា​របស់​យើង។ ប្រសិន​បើ យើង​យក​ចិត្ត​ទុក​ដាក់​ដើម្បី​បម្រើ​បង​ប្អូន​ឯទៀតៗ ប្រសិន​បើ​យើង​ចែក​រំលែក​នំបុ័ង​របស់​យើង ដោយ​ថែម​មួយ​ផ្នែក​នៃ​ដួង​ចិត្ត​របស់​យើង គឺ​សេចក្តី​ស្រឡាញ់​ដ៏​ពិត​ប្រាកដ។ ប្រសិន​បើ យើង​ជឿ​ថា​ការ​លើក​លែង​ទោស​មាន​ផល​ប្រយោជន៍​ជាង​ការ​សង​សឹក ហេតុ​នេះ​ហើយ​ពិត​មែន​សេចក្តី​សុខ​សាន្ត​អាច​យាង​មក​បាន”។ អាម៉ែន៕

+ លោក​អភិបាល អូលីវីយ៉េ ជ្មីតហស្លេ

អភិបាល​ព្រះសហគមន៍​កាតូលិក​កម្ពុជា

ភូមិភាគ​ភ្នំពេញ

Facebook
Twitter
LinkedIn

អត្ថបទថ្មី

លោកអភិបាល អូលីវីយ៉េ អញ្ជើញសួរសុខទុក្ខ និងថ្វាយអភិបូជានៅព្រះសហគមន៍កោះនរា

នៅថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៦ នេះ លោកអភិបាល អូលីវីយ៉េ ស៊្មីតហស្លេ អភិបាលនៃព្រះសហគមន៍កាតូលិកភូមិភាគភ្នំពេញ បានអញ្ជើញសួរសុខទុក្ខគ្រីស្តបរិស័ទ និងថ្វាយអភិបូជាយ៉ាងឱឡារិក នៅព្រះសហគមន៍កាតូលិក “ព្រះបេះដូងព្រះយេស៊ូ” កោះនរា។ ក្នុងឱកាសនោះ លោកអភិបាលបានផ្តល់ការអប់រំនិងការណែនាំយ៉ាងជ្រាលជ្រៅអំពីការរស់នៅក្នុងរដូវអប់រំពិសេស ឆ្ពោះទៅរកការផ្លាស់ប្តូរជីវិតថ្មី។ ក្នុងធម្មទេសនា លោកអភិបាលបានរំលឹកអំពីដំណើររបស់ព្រះយេស៊ូក្នុងវាលរហោស្ថានរយៈពេល ៤០ថ្ងៃ ដែលព្រះអង្គបានតមអាហារ និងរងការល្បួងពីមាសាតាំង។ លោកបានលើកឡើងថា មនុស្សគ្រប់រូបតែងតែប្រាថ្នាចង់បាន អាហារ ទ្រព្យសម្បត្តិ

អភិបាលកាតូលិកភ្នំពេញអំពាវនាវឲ្យពិភពលោកបញ្ឈប់ភាព “ស្ងៀមស្ងាត់” ចំពោះទុក្ខវេទនាមនុស្សស្លូតត្រង់

អភិបាលព្រះសហគមន៍កាតូលិកកម្ពុជា ភូមិភាគភ្នំពេញ លោកអភិបាល អូលីវីយ៉េ ជ្មីតហស្លេ បានចេញលិខិតមួយផ្ញើទៅកាន់មនុស្សទាំងអស់ ដោយលើកឡើងយ៉ាងខ្លាំងអំពីការរីករាលដាលនៃអំពើហិង្សា សង្គ្រាម និងការរងទុក្ខរបស់ប្រជាជនស្លូតត្រង់ ខណៈដែលពិភពលោក និងស្ថាប័នអន្តរជាតិកំពុងនៅ “ស្ងៀមស្ងាត់”។ លិខិតនេះចាប់ផ្តើមដោយពាក្យដ៏មានឥទ្ធិពលខ្លាំងមួយគត់គឺ​ «ស្ងៀមស្ងាត់?» មុននឹងនាំទៅកាន់ការពិចារណាអំពីបុណ្យព្រះយេស៊ូប្រសូតជាមនុស្ស​ ឬ​បុណ្យណូអែល និងអត្ថន័យជ្រាលជ្រៅរបស់ពិធីបុណ្យនេះ​​។ លោកបានបញ្ជាក់ថា បុណ្យណូអែលជាការបំផ្លាញទស្សនៈរបស់មនុស្សដែលជឿថា អំណាចជារបស់អ្នកខ្លាំង និងជីវិតគ្មានតម្លៃសម្រាប់អ្នកទន់ខ្សោយ តែ​​ព្រះជាម្ចាស់បង្កើត​អត្ថន័យ​ថ្មី​ ដោយ“បានប្រសូតមកជាមនុស្ស ជាទារកដែលទន់ខ្សោយ និងគ្មានអ្វីការពារខ្លួនឡើយ”

ទ្វាដ៏វិសុទ្ធនៃបាស៉ីលីកាសន្តីម៉ារីដ៏ប្រសេីរបានបិទហេីយ​ នាថ្ងៃទី២៥​ខែធ្នូ​ ឆ្នាំ២០២៥​ ចំថ្ងៃបុណ្យព្រះយេស៊ូប្រសូត​ ដោយលោកកាឌីកាល់​ អគ្គបូជាចារ្យ​រ៉ូឡេនដេស​ ម៉ាករីកាស​។

លោកកាល់ឌីណាល់​ បានរំលឹកផងដែរថា​ ទោះបីទ្វារដ៏វិសុទ្ធនេះបានបិទក៏ពិតមែន​ តែព្រះបេះដូងរបស់ព្រះជាម្ចាស់ដែលមានព្រះជន្មរស់ឡេីងវិញ​ តែងតែបេីកចំហជានិច្ចសម្រាប់អស់អ្នកដែលសង្ឃឹមលេីព្រះអង្គ។ លោកបានបន្តទៀតថា​ ឆ្នាំនៃមហាករុណទិគុណនៃក្តីសង្ឃឹម​ ដែលបានប្រកាសបេីកដោយសម្តេចប៉ាបហ្រ្វង់ស៉ីស្កូ​ ហេីយបានបន្តដោយសម្តេចប៉ាបឡអូទី១៤​ ជាសញ្ញាសម្គាល់ដែលបង្ហាញថាព្រះសហគមន៍នៅតែរស់រវេីក​ ព្រោះព្រះជាម្ចាស់មិនដែលបោះបង់ប្រជារាស្រ្តព្រះអង្គឡេីយ។ មិនតែប៉ុណ្ណោះវាពេលវេលាដែលព្រះសហគមន៍ប្រកាសថាព្រះជាម្ចាស់នៅជិតបង្កេីយហេីយ​ ហេីយសន្តិភាពអាចធ្វេីទៅបានហេីយសេចក្តីមេត្តាករុណាខ្លាំងជាងអំពេីបាប។ ទ្វាដ៏វិសុទ្ធនៃបាស៉ីលីកាសន្តីម៉ារីដ៏ប្រសេីរបានបិទហេីយ​ នាថ្ងៃទី២៥​ខែធ្នូ​ ឆ្នាំ២០២៥​ ចំថ្ងៃបុណ្យព្រះយេស៊ូប្រសូត​ ដោយលោកកាឌីកាល់​ អគ្គបូជាចារ្យ​រ៉ូឡេនដេស​ ម៉ាករីកាស​។ លោកកាល់ឌីណាល់​ បានរំលឹកផងដែរថា​ ទោះបីទ្វារដ៏វិសុទ្ធនេះបានបិទក៏ពិតមែន​ តែព្រះបេះដូងរបស់ព្រះជាម្ចាស់ដែលមានព្រះជន្មរស់ឡេីងវិញ​ តែងតែបេីកចំហជានិច្ចសម្រាប់អស់អ្នកដែលសង្ឃឹមលេីព្រះអង្គ។

Subscribe to our newsletter

Don't miss new updates on your email