វេទិកា​ជជែក​ពិភាក្សា​ជួយ​ដល់​យុវជន​ឲ្យក្លាហាន

មណ្ឌល​និស្សិត​នៃ​ព្រះ​សហគមន៍​កាតូលិក​បាន​បង្កើត​វេទិកា​ជជែក​វែក​ញែក​ស្ដីពី​ «ការ​អប់រំពីចម្ងាយ​(តាមប្រព័ន្ធអនឡាញ)​ នៅកម្ពុជា​បាន​ផ្ដល់​ផល​ល្អជាង​ផល​ប៉ះ​ពាល់​» ដែល​មាន​សិស្ស​និស្សិត​២ក្រុម​ដែល​ ចូល​រួម​គឺ​មានក្រុម​​មតិស្រប​ និងក្រុមមតិបដិសេធ​ នារសៀលថ្ងៃទី​៣១ ​ខែកក្កដា​​ ឆ្នាំ២០២២​។

លោកប៊ុន សុបិន្ត គណៈគ្រប់គ្រង មណ្ឌលនិស្សិតនៃព្រះសហគមន៍កា បាន​ឲ្យដឹងថា វេទិកាជជែកវែកញែកនេះ​ គឺជា​វេទិកា​សេរីមួយ​ ផ្ដល់ឱកាសឲ្យនិស្សិតប្រើប្រាស់សមត្ថភាព ភាពក្លាហាន សាមគ្គីជាក្រុម ហ៊ាន​បញ្ចេញ​មតិយោបល់ ទស្សនៈគាំទ្រឬបដិសេធទៅលើ ប្រធាន​បទ​ និងចេះពិចារណា​ វិភាគដោយផ្អែកទៅលើសីលធម៌ គុណធម៌ អំណះអំណាង និងការស្រាវជ្រាវជាចម្បង។

មណ្ឌលនិស្សិតព្រះសហគមន៍កាតូលិកកម្ពុជាបានកកើតឡើងតាំងពីឆ្នាំ១៩៩៩ ដើម្បីទទួលឲ្យស្នាក់នៅ និង​អាហា​រូបករណ៍ដល់និស្សិតដែលមកពីបណ្ដាខេត្តមួយចំនួនរបស់ព្រះសហគមន៍កាតូលិក​នៅក្នុង​ប្រទេស​កម្ពុជា តាម​​សកលវិទ្យាល័យនានា​ក្នុងរាជធានីភ្នំពេញ។  

ជាមួយនឹងភាពរីករាយបន្ទាប់ទទួលជ័យជំនះលេខមួយនៅក្នុងកម្មវិធីជជែកវែកញែក កញ្ញា កេត ស្រីពៅ តំណាង​ក្រុមបដិសេធ បាននិយាយថា ក្រុម​របស់​នាង​ពិតជា​​មានមោទនភាពចំពោះ​ជ័យលាភី​នេះ ព្រោះ​​ការសហការគ្នា និងរួមគ្នាជាគំនិតតែមួយ។

និស្សិតឆ្នាំទី២រូបនេះបន្តថា រាល់​ឯកសារ​ស្រាវជ្រាវ​និស្សិត​របស់​យើងនៅ​មាន​កម្រិត ដោយសារ​ឯកសារ​ភាគ​ច្រើន​​​ជា​ភាសា​បរទេស ដែល​ធ្វើ​ឲ្យ​ដំណើរ​ការ​យឺត​។ ស្រីពៅ «ឯកសារជាភាសាបរទេស មក​បក​ប្រែ​ដើម្បី​បញ្ជូល​អត្ថន័យលាយគ្នាជាមួយឯកសារនៃប្រទេសកម្ពុជា ដើម្បីឲ្យមានភាព ច្បាស់លាស់ដែលអាច​ក្រុមនាងខ្ញុំលើកឡើង​ជា​ទឡ្ហី​ករណ៍។»

ស្រីពៅបាន​ឲ្យដឹងថា​កម្មវិធី​នេះ បានជួយ​ដល់​រូប​នាង​ ឲ្យមានភាពក្លាហាន ហើយ​នាង​នឹង​ព្យាយាមអភិវឌ្ឍ សមត្ថភាព​ខ្លួនឯងទៅតាមការ​វាយ​តម្លៃ​របស់​គណៈកម្មាសម្រាប់​​ពេលអនាគត។

យុវតី សំ​ វិច្ឆិកា​ អាយុ២០ឆ្នាំ មក​ពីក្រុម​ស្រប​បាន​ឲ្យ​ដឹងថា ក្រុម​របស់​នាង​សូម​អរគុណ​​ដល់​ដំបូន្មាន​ល្អៗ​របស់គណៈកម្មា​នូវចំណុចខ្វះខាតរបស់ ក្រុមនាង ដើម្បីបំពេញបន្ថែមសម្រាប់ការប្រកួតលើកក្រោយ។

វិច្ឆិកា​បាន​និយាយទៀតថា ការសិក្សាស្រាវជ្រាវនិងពង្រឹង​សមត្ថភាពរបស់ខ្លួនត្រូវ​ធ្វើ​គ្រប់​ពេលវេលា ទាំង​នៅ​សាលា​​និង​ពេល​ទំនេរ ដើម្បីបំពេញនូវជំនាញក្នុង​រយៈពេល៤ឆ្នាំដែលសិក្សានិងស្នាក់នៅក្នុងមណ្ឌលឲ្យមាន​ប្រសិទ្ធភាពនិងគុណភាព ។

បច្ចុប្បន្ននេះមណ្ឌលនិស្សិតព្រះសហគមន៍កាតូលិក​​ មាននិស្សិតកំពុងស្នាក់នៅនិងទទួលអាហារូបករណ៍ ប្រមាណជា៤៥នាក់។ ជាង ២០ឆ្នាំមកនេះព្រះសហគមន៍កាតូលិក បាន​ជួយ​និស្សិត​ក្រីក្រប្រមាណជា​៤០០នាក់​​ឲ្យ​រៀន​ចប់​មហាវិទ្យាល័យ​និង​មាន​ជំនាញ​មួយ​ច្បាស់​។

លោកសុបិន្ត​ បាន​ឲ្យដឹងថា មណ្ឌលបាន​យកចិត្តទុកដាក់អភិវឌ្ឍនិស្សិត ឲ្យមានទាំងចំណេះដឹង ប្រាជ្ញាស្មារតីនិងបំនិនជីវិត ដោយបង្កើតឲ្យមានកម្មវិធីអប់រំផ្សេងៗជាច្រើនដូចជា  ទស្សន​វិជា្ជ ភាសាអង់គ្លេស សិល្បៈ និងសិក្ខាសាលា​ផ្សេងៗ ដោយរួម​ទាំង​វេទិកាជជែកវែកញែក៕

ដោយ​ចាន់ ម៉ានុត

Facebook
Twitter
LinkedIn

អត្ថបទថ្មី

ព្រះសហគមន៍កាតូលិកចំការទៀង ចែកទេយ្យទានជូនចាស់ជរា ១០០នាក់ ក្នុងឱកាសបុណ្យភ្ជុំ

ខេត្តតាកែវ៖ នាថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៦ ព្រះសហគមន៍កាតូលិកសន្តីម៉ារីញញឹម ចំការទៀង បានរៀបចំកម្មវិធីជួបសំណេះសំណាល និងចែកទេយ្យទានជូនដល់លោកយាយលោកតាចាស់ជរាចំនួន ១០០នាក់ ក្នុងឱកាសបុណ្យភ្ជុំ ក្រោមអធិបតីភាព លោកអភិបាល អូលីវីយ៉េ ជ្មីតហស្លេ អភិបាលព្រះសហគមន៍កាតូលិកភូមិភាគភ្នំពេញ និង ព្រះតេជគុណ ង៉ែត ចំរើន ចៅអធិការវត្តអង្គមន្ត្រី។ ថ្លែងនៅក្នុងពិធីសំណេះសំណាល និងចែកទេយ្យទានជូនដល់ចាស់ព្រឹទ្ធាចារ្យ នារដូវបុណ្យភ្ជុំ ព្រះតេជគុណ ង៉ែត

នៅក្នុងជំនួបសំណេះសំណាលជាមួយគណៈកម្មការក្រុមប្រឹក្សាព្រះសហគមន៍ មណ្ឌលសកកម្មភាពតាកែវ

តាកែវ៖ នៅក្នុងជំនួបសំណេះសំណាលជាមួយគណៈកម្មការក្រុមប្រឹក្សាព្រះសហគមន៍ មណ្ឌលសកកម្មភាពតាកែវ កាលពីថ្ងៃទី ៤ ខែតុលា ឆ្នាំ២០២៦ លោកអភិបាល អូលីវីយ៉េ ជ្មីតហស្លេ អភិបាលនៃព្រះសហគមន៍កាតូលិកភូមិភាគភ្នំពេញ បានលើកទឹកចិត្តលោកបូជាចារ្យ គណៈកម្មការ និងគ្រីស្តបរិស័ទទាំងអស់ឱ្យអនុវត្តស្មារតី ការធ្វើដំណើររួមគ្នា (Synodality)។ លោកអភិបាលបានបញ្ជាក់ថា ការសម្រេចចិត្ត និងកិច្ចការដឹកនាំព្រះសហគមន៍មិនត្រូវប្រគល់បន្ទុកទាំងស្រុងទៅលើលោកឪពុក (បូជាចារ្យ) តែម្នាក់ឯងដូចមុនទៀតឡើយ ប៉ុន្តែទាមទារឱ្យស្តាប់គ្នា ផ្លាស់ប្តូរយោបល់ និងសហការគ្នាទៅវិញទៅមករវាងគ្រីស្តបរិស័ទ បូជាចារ្យ

ដំណើរទស្សនកិច្ចរបស់លោកអភិបាល អូលីវីយ៉េ ទៅកាន់ព្រះសហគមន៍កាតូលិកបាទី ខេត្តតាកែវ

នារសៀលថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២៦ លោកអភិបាល អូលីវីយ៉េ បានអញ្ជើញសួរសុខទុក្ខបងប្អូនគ្រីស្តបរិស័ទ នៅព្រះសហគមន៍កាតូលិកបាទី ស្ថិតក្នុងស្រុកបាទី ខេត្តតាកែវ ប្រកបដោយបរិយាកាសកក់ក្តៅ និងស្និទ្ធស្នាលជាទីបំផុត។ ព្រះសហគមន៍កាតូលិកបាទី គឺជាព្រះសហគមន៍ទើបបង្កើតថ្មីមួយ ប៉ុន្តែពោរពេញដោយភាពសកម្មរស់រវើកក្នុងជីវិតជំនឿ ដូចជាការប្រារព្ធពិធីអភិបូជានាថ្ងៃអាទិត្យ ការអប់រំជំនឿដល់បងប្អូនអ្នកស្វែងយល់ ទទួលជំហានទី១ សកម្មភាពមេត្តាធម៌ប្រចាំខែជួយដល់អ្នកខ្វះខាត និងដំណើរការថ្នាក់សាលាមត្តេយ្យមួយកន្លែង ដែលបច្ចុប្បន្នមានកុមារតូចៗកំពុងសិក្សាចំនួន ៣០ នាក់។ ក្នុងឱកាសជួបសំណេះសំណាលនោះ លោកអភិបាល អូលីវីយ៉េ

Subscribe to our newsletter

Don't miss new updates on your email