អភិបូជាប្រជុំបូជាចារ្យភូមិភាគភ្នំពេញ ធ្វើនៅព្រះសហគមន៍សន្តសិលា និងសន្តប៉ូល ភ្នំពេញថ្មី

ភ្នំពេញថ្មី ថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២២“

ដើរ​តាម​ព្រះហឫទ័យ​របស់​ព្រះជាម្ចាស់”

អត្ថបទ​ទី១៖ ពង្សាវតារក្សត្រ​ទី​២ ២២,៨-១៣.២៣,១-៣
ចង​សម្ពន្ធ‌មេត្រី​ជា​មួយ​ព្រះ‌អម្ចាស់​ដោយ​សន្យា​ថា សុខ​ចិត្ត​ដើរ​តាម​ព្រះ‌អម្ចាស់។ ២ពង្ស ២៣,៣
ដំណឹងល្អ៖ ម៉ាថាយ ៧,១៥-២០
អ្នក​រាល់​គ្នា​អាច​ស្គាល់​គេ​បាន តាម​អំពើ​ដែល​គេ​ប្រព្រឹត្ត។ មថ ៧,២០

បង​ប្អូន​ជា​ទី​ស្រឡាញ់

ថ្ងៃ​នេះ ដែល​យើង​គោរព​សន្ត​សិលា​និង​សន្ត​ប៉ូល ដែល​យើង​មាន​ធាតុ​សន្ត​សិលា​នៅ​ក្នុង​ព្រះវិហារ​ភ្នំពេញ​ថ្មី​នេះ។ លោក​ឪពុក ថ្ងៃ​នេះ​យើង​បាន​ស្តាប់​ដើម្បី​ចូល​យ៉ាង​ជ្រៅ​នៅ​ក្នុង​ការ​ប្រកាស​ដំណឹង​ល្អ និង​បេសកកម្ម​របស់​យើង។ ជា​ពិសេស សម្រាប់​លោក​ឪពុក​មួយ​ចំនួន​ដែល​បាន​ចាប់​ផ្តើម​កន្លែង​ថ្មី និង​លោក​ឪពុក​មួយ​ចំនួន​នៅ​បន្ត​កន្លែង​ដដែល យើង​ពោរពេញ​ដោយ​កម្លាំង។

សំណួរ​ដែល​ព្រះយេស៊ូ​សួរ​ដល់​ក្រុម​គ្រីស្ត​ទូត ជា​សំណួរ​មួយ​ដ៏​សំខាន់​បំផុត​សម្រាប់​យើង ប៉ុន្តែ​មិន​មែន​ជា​សំណួរ​មួយ​ដែល​យើង​ត្រូវ​ការ​ស្តាប់​នៅ​ក្នុង​សំលេង​ឡូឡា។ តាម​ពិត នៅ​ពេល​ព្រះយេស៊ូ​នៅ​ជា​មួយ​ក្រុម​គ្រីស្ត​ទូត​នៅ​កន្លែង​ស្ងៀម​ស្ងាត់ នៅ​ពេល​នោះ​ព្រះយេស៊ូ​សួរ​គេ​ថា “សម្រាប់​មនុស្ស​ទាំង​ឡាយ​បុត្រ​មនុស្ស​ជា​នរណា?” ព្រះយេស៊ូ​បាន​ធ្វើ​ដំណើរ​ជាង​មួយ​ឆ្នាំ​ហើយ​នៅ​ពេល​ហ្នឹង ព្រះយេស៊ូ​បាន​បង្ហាញ​សញ្ញា​ប្លែកៗ​ជាង​មួយ​ឆ្នាំ​ហើយ។ ចម្លើយ​របស់​លោក​សិលា ជា​ចម្លើយ​ដែល​ណែនាំ​ឱ្យ​យើង​អាច​ទៅ​មុខ​នៅ​ក្នុង​ជីវិត​ជា​លោក​បូជាចារ្យ ណែនាំ​ឱ្យ​ព្រះសហគមន៍​របស់​យើង​ពោរពេញ​ដោយ​អត្ថន័យ ពោរពេញ​ដោយ​ជីវិត។ គាត់​បាន​ឆ្លើយ​ថា “លោក​ជា​ព្រះគ្រីស្ត លោក​ជា​អ្នក​ដែល​បាន​ទទួល​អភិសេក​ពី​ព្រះជាម្ចាស់ លោក​ជា​ព្រះបុត្រា​របស់​ព្រះជាម្ចាស់​ដែល​មាន​ព្រះជន្ម​គង់​នៅ”។ តាម​ពិត​សេចក្តី​ប្រកាស​របស់​យើង ជួន​កាល​យើង​គិត​អំពី​របៀប​ដូច​សន្និបាត​២០២១-២០២៣​ដែល​យើង​បាន​និយាយ របៀប​រៀប​ចំ​ពិធី​បុណ្យ របៀប​បម្រើ…។

ថ្ងៃ​នេះ នៅ​ពេល​យើង​ស្តាប់​សំណួរ​បស់​ព្រះយេស៊ូ នៅ​ពេល​ហ្នឹង​គ្មាន​ពិធី គ្មាន​របៀប ប៉ុន្តែ​មាន​បញ្ហា​តែ​មួយ ប្រកាស​ជំនឿ​អស់​ពី​ដួង​ចិត្ត អស់​ពី​សេចក្តី​ស្រឡាញ់ អស់​ពី​អ្វី​ដែល​ព្រះវិញ្ញាណ​ដ៏​វិសុទ្ធ​បាន​បំភ្លឺ។ ព្រះយេស៊ូ​ជា​ព្រះគ្រីស្ត ជា​អ្នក​ដែល​បាន​ទទួល​អភិសេក​ពី​ព្រះជាម្ចាស់ ដូច​យើង​បាន​ទទួល​ពិធី​អភិសេក​ក្នុង​អគ្គ​សញ្ញា​តែង​តាំង​ជា​បូជាចារ្យ​ដែរ ជា​ព្រះបុត្រា​របស់​ព្រះជាម្ចាស់​ដែល​មាន​ព្រះជន្ម​គង់​នៅ។ នេះ​ជា​អ្វី​ដែល​យើង​ត្រូវ​ការ​ប្រកាស ប៉ុន្តែ​នេះ​ជា​អ្វី​ដែល​យើង​ត្រូវ​ការ​ណែនាំ​ឱ្យ​បង​ប្អូន​របស់​យើង​ដែល​កំពុង​ស្វែង​យល់ ស្វែង​រក​ព្រះបន្ទូល​របស់​ព្រះជាម្ចាស់​អាច​ចូល​នៅ​ក្នុង​ជំនឿ​នេះ។ ដោយសារ យើង​បាន​ឃើញ​មហា​ជន​ដែល​បាន​ធ្វើ​ដំណើរ​ជា​មួយ​ព្រះយេស៊ូ​ជាង​មួយ​ឆ្នាំ​ហើយ គេ​មាន​ចម្លើយ​ប្លែកៗ ខ្លះ​ថា​លោក​ជា​ព្យាការី​អេលី ខ្លះ​ថា​លោក​ជា​ព្យាការី​អេសាយ… គេ​មិន​ទាន់​មាន​ជំនឿ​រឹង​មាំ​ដូច​លោក​សិលា។ ប៉ុន្តែ យើង​មាន​ព្រះយេស៊ូ​ដែល​មាន​ព្រះជន្ម​រស់​ឡើង​វិញ យើង​មាន​ព្រះវិញ្ញាណ​ដ៏​វិសុទ្ធ​សណ្ឋិត​លើ​យើង យើង​មាន​សក្ខីភាព​ពី​គ្រីស្ត​ទូត ពី​សន្ត​សន្តី ពី​ព្រះសហគមន៍​ដែល​មាន​ប្រវត្តិ​សាស្ត្រ​ជាង​២០០០​ឆ្នាំ។ យើង​មាន​មូល​ហេតុ​ច្រើន ដើម្បី​ឱ្យ​ជំនឿ​របស់​យើង​ទៅ​ជា​ជំនឿ​យ៉ាង​ជ្រៅ ឱ្យ​យើង​ទៅ​ដល់​អ្វី​ដែល​សំខាន់​បំផុត។ ព្រះយេស៊ូ​ជា​ព្រះគ្រីស្ត ព្រះយេស៊ូ​ជា​ព្រះបុត្រា​របស់​ព្រះជាម្ចាស់ យើង​នៅ​ទី​នេះ​ដើម្បី​ប្រកាស​អំពី​ព្រះយេស៊ូ​គ្រីស្ត ដើម្បី​ប្រកាស​អំពី​ព្រះបុត្រា​របស់​ព្រះអង្គ​ដែល​យាង​មក ដើម្បី​ណែនាំ​ឱ្យ​យើង​មាន​ជីវិត។

ប្រសិន​បើ យើង​ចង់​និយាយ​អំពី​របៀប​យើង​ត្រូវ​ការ​មើល​លោក​សិលា នៅ​ក្នុង​អត្ថបទ​ទី​១​គាត់​បាន​ធ្វើ​តាម​ទេវ​ទូត​ប្រាប់។ ទោះ​បី​ប្លែក ទោះ​បី​គាត់​ឆ្ងល់​ដែរ មូល​ហេតុ​អ្វី​ឱ្យ​រៀប​ចំ​ខ្លួន​ដើម្បី​ទៅ​ណា​នៅ​ក្នុង​មន្ទីរ​ឃុំ​ឃាំង ប៉ុន្តែ​គាត់​បាន​ធ្វើ​តាម។ នេះ​ជា​របៀប​យើង​ដែរ សម្រាប់​យើង​ដែល​ជា​បូជាចារ្យ​យើង​ត្រូវ​ការ​លះបង់​ចោល ជួន​កាល​យើង​មិន​យល់ យើង​មិន​មែន​រស់​តាម​របៀប​លោកីយ៍ ដែល​យើង​ចង់​មាន​ឋានៈ ចង់​មាន​មុខ​មាន​មាត់។ តាម​ពិត យើង​រស់​នៅ​តាម​ព្រះហឫទ័យ​របស់​ព្រះជាម្ចាស់​ដែល​ណែនាំ​ឱ្យ​យើង​ធ្វើ​តាម នៅ​ក្នុង​សេចក្តី​ស្រឡាញ់​របស់​ព្រះអង្គ។ នេះ​ជា​របៀប​ព្រះយេស៊ូ នេះ​ជា​របៀប​គ្រីស្ត​ទូត​ពី​ដើម នេះ​ជា​របៀប​របស់​យើង​ដែរ ដោយ​ធ្វើ​តាម​ព្រះយេស៊ូ ព្រះយេស៊ូ​អញ្ជើញ​យើង​ទៅ​ណា​យើង​ទៅ​ហ្នឹង។

នៅ​ពេល​ខ្ញុំ​មក​ដល់​ប្រទេស​កម្ពុជា​ដំបូង ខ្ញុំ​ចាំ​បាន​ថា​យើង​ឥត​មាន​ការិយាល័យ​ដូច​សព្វ​ថ្ងៃ​ទេ ឥត​មាន​បុគ្គលិក​ដូច​សព្វ​ថ្ងៃ​ទេ។ គ្រីស្ត​បរិស័ទ​មាន​គំនិត​តែ​ជួយ​បម្រើ ដោយ​ស្ម័គ្រ​ចិត្ត​ជួយ​ផ្នែក​យុវជន ផ្នែក​ប្រកាស​ដំណឹង​ល្អ… ក្នុង​រយៈ​ពេល​ពីរ​បី​ឆ្នាំ។ គំនិត​បម្រើ គឺ​ជា​អ្វី​ដែល​សំខាន់​បំផុត ខ្ញុំ​ជឿ​ថា​ទោះ​បី​សព្វ​ថ្ងៃ​យើង​ជា​បុគ្គលិក​តាម​ការិយាល័យ​ដែល​ទទួល​ប្រាក់​ខែ យើង​ក៏​នៅ​តែ​ចូល​ក្នុង​គំនិត​នៃ​ការ​បម្រើ​ដដែល។ នៅ​ក្នុង​ការ​បម្រើ ដោយ​នឹក​ឃើញ​យើង​ធ្វើ​តាម ពេល​យើង​ធ្វើ​តាម​យើង​ទៅ​ដល់​គោល​ដៅ។ យើង​បាន​ស្តាប់​អត្ថបទ​លោក​ប៉ូល​ថ្ងៃ​នេះ នៅ​ពេល​យើង​ជិត​ស្លាប់​ហើយ តើ​យើង​អាច​ឆ្លើយ​ដូច​លោក​ប៉ូល​ឬ​ទេ?ខ្ញុំ​បាន​ពុះពារ​ឧបសគ្គ​ទាំង​អស់ ប៉ុន្តែ​ខ្ញុំ​បាន​រត់​ដល់​ទី​ដៅ ហើយ​ខ្ញុំ​នៅ​តែ​កាន់​ជំនឿ​ជាប់​ដដែល”។ នេះ​ជា​សក្ខីភាព​របស់​លោក​ប៉ូល ក្រោយ​មក​បង្ហាញ​អំពី​សិរី​រុងរឿង អំពី​ព្រះជាម្ចាស់​ដែល​រំដោះ​គាត់ អំពី​ជីវិត​ដែល​គាត់​បាន​ទទួល​ដោយសារ​ព្រះយេស៊ូ​គ្រីស្ត​ផ្ទាល់។ ទោះ​បី​គាត់​បាន​រង​ទុក្ខ​លំបាក ទោះ​បី​គេ​លះ​បង់​ចោល​គាត់ ទោះ​បី​គេ​ជិះ​ជាន់​គាត់ ទោះ​បី​គេ​រិះ​គន់​គាត់ គាត់​បាន​ខិត​ខំ​តស៊ូ។ គាត់​បាន​ទទួល​កិត្តិយស​មួយ​យ៉ាង​ពិសេស មោទនភាព​មួយ​យ៉ាង​ពិសេស គឺ​គាត់​បាន​រត់​ដល់​ទី​ដៅ គឺ​ស្ថាន​បរម​សុខ។ តាម​ពិត នៅ​ពេល​ព្រះយេស៊ូ​បាន​សួរ​ថា “តើ​ខ្ញុំ​ជា​នរណា?” លោក​សិលា​បាន​ឆ្លើយ​ហើយ​ព្រះយេស៊ូ​បាន​ប្រគល់​សោរ​នៃ​ស្ថាន​បរម​សុខ​ទៅ​គាត់ ដោយសារ​គោល​ដៅ​របស់​យើង​គឺ​ស្ថាន​បរម​សុខ។ យើង​ណែនាំ​ឱ្យ​បង​ប្អូន​របស់​យើង​ចូល​នៅ​ក្នុង​គោល​ដៅ​នេះ ដើម្បី​ដឹង​ថា​គោល​ដៅ​នៃ​ជីវិត​របស់​យើង​គឺ​ស្ថាន​បរម​សុខ។ លោក​សិលា​មាន​សោរ ដើម្បី​បើក ដើម្បី​ស្វាគមន៍​យើង អ្វី​ដែល​បាន​ស្រាយ​និង​ចង​នៅ​លើ​ផែនដី​នេះ ក៏​នឹង​ស្រាយ​និង​ចង​នៅ​ស្ថាន​បរម​សុខ​ដែរ។ យើង​បាន​មើល​ទាំង​អស់ យើង​បាន​មើល​ឃើញ​អ្វី​ដែល​សំខាន់​បំផុត គឺ​ប្រកាស​អំពី​ព្រះយេស៊ូ​គ្រីស្ត របៀប​គឺ​ដើរ​តាម​ព្រះហឫទ័យ​របស់​ព្រះជាម្ចាស់​។ ធ្វើ​ដូច​ម្តេច ដើម្បី​ឱ្យ​យើង​ខិត​ខំ​អស់​ពី​សមត្ថភាព អស់​ពី​កម្លាំង​កាយ​កម្លាំង​ចិត្ត អស់​ពី​ជំនឿ​និង​សេចក្តី​ស្រឡាញ់​របស់​យើង យើង​អាច​ទៅ​ដល់​ទី​ដៅ​របស់​យើង​គឺ​ស្ថាន​បរម​សុខ មាន​ជីវិត​អស់​កល្ប​ជានិច្ច​ជា​មួយ​ព្រះជាម្ចាស់។

ថ្ងៃ​នេះ យើង​អរ​ព្រះគុណ​ព្រះជាម្ចាស់​សម្រាប់​ជីវិត​របស់​យើង​ជា​បូជាចារ្យ អរ​ព្រះគុណ​ព្រះជាម្ចាស់​សម្រាប់​ភូមិភាគ​ភ្នំពេញ​យើង​ទាំង​មូល ដែល​យើង​បាន​បម្រើ​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ។ នៅ​ពេល​យើង​ត្រលប់​ទៅ​វិញ​នៅ​ពេល​ខាង​មុខ​នេះ យើង​ពោរពេញ​ដោយ​សេចក្តី​សង្ឃឹម ដោយ​ដឹង​ថា​ជីវិត​របស់​យើង​ទៅ​មុខ ទោះបី​មាន​ឧបសគ្គ​ក៏​ដោយ។ យើង​មើល​លោក​សិលា​ដែល​ការពារ​ជំនឿ​យ៉ាង​រឹង​មាំ យើង​មើល​លោក​ប៉ូល​ដែល​ប្រកាស​ដំណឹង​ល្អ​អស់​ពី​សមត្ថភាព ដោយ​ដឹង​ថា​ព្រះជាម្ចាស់​បាន​រៀប​ចំ​ផ្លូវ​ឱ្យ​អ្នក​បម្រើ​យ៉ាង​ពិត​ប្រាកដ​មែន។ អាម៉ែន៕

+ លោក​អភិបាល អូលីវីយ៉េ ជ្មីតហស្លេ

អភិបាល​ព្រះសហគមន៍​កាតូលិក​កម្ពុជា

ភូមិភាគ​ភ្នំពេញ

Facebook
Twitter
LinkedIn

អត្ថបទថ្មី

បេក្ខជន​ត្រៀម​ជ្រមុជទឹក​ក្នុងភូមិភាគ​ភ្នំពេញ​មាន​ជាង​១០០នាក់

មនុស្ស​ពេញ​វ័យ​ចំនួន​១២៧ នាក់​បាន​ទទួល​ពិធី​ត្រាស់ហៅ​ឲ្យទទួល​ពិធី​ជម្រុជទឹក​ពី​លោកអភិបាល​អូលីវីយ៉េ ជ្មីតហស្លេ អភិបាល​ព្រះសហគមន៍​ភូមិភាគ​ភ្នំពេញ កាលពីថ្ងៃទី​៨ ខែ​មីនាកន្លងទៅ នៅ​ព្រះវិហារ​សន្តសិលា និង​សន្ត​ប៉ូល ភ្នំពេញថ្មី នារាជធានីភ្នំពេញ។ ពិធី​ត្រាស់ហៅនេះ ធ្វើ​ឡើង​ជា​រៀង​រាល់​ឆ្នាំ ដើម្បី​អនុញ្ញាត​ឲ្យ​បេក្ខជន​ដែល​បាន​សិក្សា​អំពី​ជំនឿ​អាច​ទទួល​អគ្គសញ្ញាជ្រមុជទឹក​ក្នុង​ឱកាស​បុណ្យ​ចម្លង​ខាង​មុខនេះ។ មុន​ចាប់​ផ្តើម​ពិធី​​នេះ លោកអភិបាល​អូលីវីយ៉េ បាន​អប់រំ​ណែនាំ​ដល់​បេក្ខជន​ទាំង​អស់ ដោយ​ផ្តោ​ត​សំខាន់​លើ​​ «ការរួម​ស្លាប់​និង​រួម​រស់ជាមួយព្រះយេស៊ូ​»។ លោក​បញ្ជាក់​ថា ពេល​យើង​ចូល​ទៅ​ក្នុងទឹក ឬ​ចាក់ទឹក​លើក្បាល នោះ​បង្ហាញថា «យើង​ជា​មនុស្ស​ថ្មី» ហើយ​ពេល​នោះ​ដែរ លោក​បូជាចារ្យ​លាប​ប្រេង​ឲ្យយើង

យុវជនរួមដំណើរឆ្ពោះទៅក្តីសង្ឃឹម

ការិយាល័យ​យុវជន ជំទង់​និង​កុមារ​ភូមិភាគ​ភ្នំពេញ​បាន​រៀបចំ​កម្មវិធី​បូជនីយចរ​ប្រចាំ​ឆ្នាំ​ដែល​មាន​យុវជន​ចូលរួម​ចំនួន​៣០០នាក់​ លោក​បូជាចារ្យ និង​បព្វជិត-ជិតា ចូលរួម​ក្រោម​ប្រធាន​បទ បូជនីយេសក៏​ឆ្ពោះទៅសេចក្តីសង្ឃឹម ធ្វើ​នៅ​ព្រះសហគមន៍​ដាក់ដំាំ និងប៊ូស្រា​ ក្នុង​ខេត្ត​មណ្ឌល​គិរី​ ដែលមាន​​​បងប្អូន​ជនជាតិដើម​ភាគ​តិច​ព្នងរស់នៅ កាលពីថ្ងៃទី​២៨​ដល់​ថ្ងៃទី​០២ ខែ​មីនា​កន្លងទៅ។ លោក​ស៊ាន់ សារឿន ប្រធាន​ការិយាល័យ​យុវជន​ ជំទង់​និង​កុមារ​ភូមិភាគ​ភ្នំពេញ មាន​ប្រសាសន៍​ថា កម្មវិធីនេះ បាន​រឿបចំ​ឡើង​រយៈ១៤​ឆ្នាំ​មក​ហើយ គឺ​នៅ​តាំងពី​ឆ្នាំ​២០១០។ លោក​បន្ថែម​ថា កម្មវិធី​នេះ គឺ​​ដើម្បីឲ្យយុវជនមានឱកាសបង្ហាញអំពីជំនឿ និងមានពេលវេលាដើម្បីធ្វើដំណើររួមគ្នា ចែករំលែកបទពិសោធន៍អំពី​​ការបម្រើរបស់ពួកគេនៅតាមព្រះសហគមន៍នីមួយៗ

ក្រុមពិធីបុណ្យអន្តរភូមិភាគនឹងចងក្រងពិធី អគ្គសញ្ញាអាពាហ៍ពិពាហ៍

ការិយាល័យពិធីបុណ្យអន្តរភូមិភាគ បាន​រៀបចំ​សិក្ខាសាលាស្តីអំពី «អគ្គសញ្ញាអាពាហ៍ពិពាហ៍» ដែលមានការចូលរួមពីលោកអភិបាល លោកបូជាចារ្យ ដូនជី និងគ្រីស្តបរិស័ទប្រមាណ៧០នាក់ មកពីព្រះសហគមន៍ទាំង៣ភូមិភាគ នាថ្ងៃទី១៨ ដល់ថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៥ ក្នុងគោលបំណងសិក្សាអំពីអគ្គសញ្ញាអាពាហ៍ពិពាហ៍ និងក្បួនប្រារព្ធពិធី​​តាមច្បាប់ព្រះសហគមន៍កាតូលិក និងតាមប្រពៃណីខ្មែរ។ លោកអភិបាល សិលា សួន ហង្សលី ទទួលបន្ទុកការិយាល័យពិធីបុណ្យអន្តរភូមិភាគបានឲ្យដឹងថា សិក្ខាសាលានេះមានគោលបំណងចង់ឲ្យលោកឪពុក បងប្រុស បងស្រី ព្រមទាំងតំណាងគ្រីស្តបរិស័ទយើងមានឱកាសជួបជុំគ្នាដើម្បីរិះគិតពិចារណាឡើងវិញអំពីអគ្គសញ្ញាអាពាហ៍ពិពាហ៍ដែលយើងប្រារព្ធក្នុងព្រះសហគមន៍កាតូលិក ដោយសារការិយាល័យពិធីបុណ្យចង់ធ្វើសៀវភៅសម្រាប់ពិធីរៀបអាពាហ៍ពិពាហ៍នេះឲ្យបានសមរម្យ

Subscribe to our newsletter

Don't miss new updates on your email