អ្នក​បម្រើអាសនៈ​​ភូមិភាគ​ភ្នំពេញ​រៀន​អំពី​របៀប​បម្រើពិធីបុណ្យ​អភិបូជា

គណ:កម្មការពិធីបុណ្យព្រះសហគមន៍​ភូមិភាគ​ភ្នំពេញ​ ដឹក​នាំ​ដោយ​លោក​បូជាចារ្យ ដាមីញ៉ាំង​ហ្វារនឺ រៀបចំសិក្ខាសាលាសម្រាប់អ្នកបម្រើអាសន:៣៦នាក់ ក្នុងព្រះសហគមន៍កាតូលិកភូមិភាគភ្នំពេញ ដើម្បីឲ្យ​ពួកគាត់​យល់​ដឹងអំពីអត្ថន័យ​នៃ​បុណ្យអភិបូជា និង​ជួយឱ្យ​បរិយាកាស​អភិបូជាមាន​ភាពរលូន។

តាម​ប្រសាសន៍​របស់​លោកដាមីញ៉ាំង​ ហ្វារនឺ ​បញ្ជាក់ថា ការ​រៀបចំ​សិក្ខាសាលានេះ គឺ​ដើម្បី​ឲ្យ​អ្នក​បម្រើ​អាសនៈ​ដឹង​ពី​របៀប​​បម្រើ​នៅ​ក្នុងពិធីបុណ្យ​ពីដើម​រហូត​ដល់​ចប់​។ លោក​បញ្ជាក់ថា «មិនមែនតាមចិត្ត​អ្នកបម្រើអាសនៈឬបូជាចារ្យ​នោះទេ។»

លោក​បូជាចារ្យ​បាន​បន្ថែម​ទៀត​ថា ពិធីបុណ្យ​របស់​ព្រះសហគមន៍​គឺ​មាន​ខ្លឹមសារ​និង​មាន​ប្រពៃណី​ពី​បុរាណ​ ដែល​លោក​បូជាចារ្យ និង​អ្នក​បម្រើ​អាសនៈ​ត្រូវ​មាន​ចំណេះ​​ផ្នែក​ពិធីបុណ្យ​នេះ។​

លោក​ដាមីញ៉ាំង​បន្ថែម​ថា កាយវិកា​របស់​អ្នក​បម្រើ​អាសនៈ​គឺ​ជួយ​ដល់​គ្រីស្ត​បរិស័ទ​ និង​មិនមែនជាគ្រីស្ត​បរិស័ទ​ឲ្យ​​​ចាប់​អារម្មណ៍​លើ​ពិធី​បុណ្យ ចង់​​អធិដ្ឋាន​​សូត្រ​ធម៌ និង​ចង់​នៅជាមួយ​ព្រះជាម្ចាស់។​

​ «ខ្ញុំ​​និយាយ​ថា​អ្នក​បម្រើ​អាសនៈ​ជាមនុស្សVIP (ពិសេស) ដោយ​សារ​អាសនៈ​មិន​មាន​នរណា​អាច​មាន​សិទ្ធិ​ចូល​បាន​ ប៉ុន្តែ​អ្នក​បម្រើ​អាសនៈ និង​អ្នក​ថ្លែង​ព្រះ​បន្ទូល​មាន​សិទ្ធិ​ចូល​ទី​អាសនៈបាន»។ លោក​បូជាចារ្យ​បញ្ជាក់​បន្ថែមថា «ប្រហែល​មាន​អ្នក​បម្រើ​អាសនៈ​ខ្លះ​ដូច​ខ្ញុំ​ដែរ ដែល​បាន​ចាប់​អារម្មណ៍​ពី​ជីវិត​បូជាចារ្យ​នៅពេល​ខ្ញុំ​ជាអ្នក​បម្រើ​អាសនៈ»​។

លោក​បូជាចារ្យ​ដាមីញ៉ាំង​ ​ជា​ប្រធាន​គណៈ​កម្មការ​ពិធីបុណ្យ បាន​ណែនាំ​សិក្ខាកាម ឱ្យ​មាន​ចិត្ត​​គោរព​​តុសក្ការ:របស់ព្រះជាម្ចាស់​ដែល​លោក​ប្រាប់​ថា មិនមែនជាតុធម្មតាទេ​ ព្រោះ​តុនោះ​មានឥដ្ឋធាតុសន្តបុគ្គល។​

សិក្ខាសាលា​នេះ​​រៀប​ចំ​ឡើង​នៅព្រះ​វិហារ​ព្រះ​កុមារ​យេស៊ូ​បឹងទំពុន ក្នុង​សង្កាត់​បឹង​ទំពុន១ ខណ្ឌមានជ័យ នា​ថ្ងៃ​ទី២៧-២៨ សីហា។

ថាច​ មិថុនា សិក្ខាកាម​​​នៅព្រះ​វិហារ​ព្រះកុមារ​យេស៊ូ​បឹង​ទំពុន និយាយ​ថា សិក្ខាសាលា​រយៈ​ពេល​២ថ្ងៃ​នេះ គាត់​បានរៀន​ច្រើន​អំពី​​របៀប​ដើរ​ ឈរ អង្គុយ​នៅ ក្នុងពិធីបុណ្យ និង​ពិធីនៃ​បុណ្យ​ផ្សេងៗ ដូច​ជាការ​រៀប​ចំ​ដង្វាយ​ ការ​ប្រើ​ប្រាស់​ពណ៌​នៅ​តាម​រដូវ​នីមួយៗ​ និងយល់​កាន់​តែ​ច្បាស់​អំពី​ពិធីបុណ្យ​ និង​របៀប​បម្រើនៅ​ទី​សក្ការៈ​។

មិថុនា បញ្ជាក់ថា «ខ្ញុំ​យល់​ថា(ការ)​បម្រើ​អាសនៈ​ជា​របៀប​ពិសេស​មួយ​នៅ​ក្នុង​អង្គ​ពិធី​ទាំងមូល» ព្រោះ​​​អ្នក​បម្រើអាសនៈ​ជាអ្នក​សម្របសម្រួលអភិបូជា និងធ្វើ​​សញ្ញាសម្គាល់​មួយ​សម្រាប់​ព្រះសហគមន៍​ ជាពិសេស​នៅពេល​មាន​សកម្មភាព​នៅ​ទីសក្ការៈ​ធ្វើ​ឱ្យ​គ្រីស្ត​បរិស័ទ​យល់​ពី​ព្រះ​យេស៊ូ​ ពីព្រះពន្លា​ ដែល​អាច​នាំ​ឱ្យ​គ្រីស្តបរិស័ទ​ផ្សេងៗ​ចង់​សាកល្បងបម្រើ​អាសនៈផងដែរ។​

ក្នុង​វ័យ១៤ឆ្នាំ សុខ វីរៈ​ ជាសិក្ខាកាម​មកពី​ព្រះសហគមន៍​ស្វាយប៉ាក​ និយាយថា​ រយៈ​ពេល​ពីរ​ថ្ងៃមក​នេះ​វីរៈ​​បាន​ស្គាល់ពី​សម្ភារៈ និង​របៀប​ប្រើ​ប្រាស់​សម្ភារៈទាំងនោះ​នៅក្នុងពិធីបុណ្យនានានៃគ្រីស្តសាសនាកាតូលិក ជាពិសេស​បាន​រៀនពី​កាយវិការ​ខ្លះដែល​វិរៈ​មិនធ្លាប់​ឃើញពីមុន។​ ​

និស្សិត​ទេវវិទយាល័យដែល​ជាជំនួយការ​នៅក្នុង​សិក្ខាសាលា​ វី សំណាង ដែលត្រៀម​នឹង​ទទួល​ការ​តែង​តាំង​ជាឧបដ្ឋាក(អ្នក​បម្រើតុសក្ការៈ)​ នាពេល​ខាង​មុខ​ឆាប់ៗនេះ​ រៀប​រាប់ថា «វត្ត​មាន​របស់​អ្នក​បម្រើ​អាសនៈធ្វើ​ឱ្យ​ពិធី​បុណ្យ​អភិបូជា​កាន់​តែ​មាន​ភាពឱឡារិក»។

ជាមួយ​គ្នា​នេះ​ដែរ បងប្រុស​បញ្ជាក់​ទៀតថា «ក្នុង​នាមខ្ញុំ​ដែល​ត្រៀម​ទទួល​មុខងារ​ជាឧបដ្ឋាក​ ក៏​ជាមុខងារ​បម្រើ​ដែរ ខ្ញុំ​គិត​ថា អ្នក​បម្រើ​អាសនៈ ឬតុ​សក្ការៈ​មាន​តួនាទី​ប្រកាស​ដំណឹងល្អ​​ក្នុង​ពិធីបុណ្យ» បងប្រុស​សំណាង​ពោល​ដូច្នេះដោយបញ្ជាក់​ថា ​ពិធីបុណ្យ​ណែនាំ​ឱ្យ​បងប្អូន​ឯទៀត​ស្គាល់​និង​ចួបព្រះយេស៊ូ​ ព្រោះ​ព្រះយេស៊ូ​ផ្ទាល់​ជាអ្នក​ថ្វាយ​សក្ការៈបូជា នេះជាកិត្តិយស​របស់​ពួកយើង។​

នៅក្នុង​ពិធីបុណ្យ​អភិបូជា​នៅព្រះ​វិហារ​ព្រះកុមារ​យេស៊ូ​នេះ​ដែរ លោក​អភិបាល​ព្រះសហគមន៍​កាតូលិក ភូមិភាគ​ភ្នំពេញ អូលីវីយ៉េ ជ្មីត​ហស្លេមាន​ប្រសាសន៍ថា ទោះបីកុមារ​និង​យុវជន​ដែល​ជា​អ្នក​បម្រើ​អាសនៈ​នៅក្មេង​វ័យ​​ក៏ដោយ ទោះ​មិន​ទាន់​យល់​អស់​សេចក្តី​នៃ​ពិធី​បុណ្យ ក៏បទពិសោធ​នៃ​កិច្ច​ការ​បម្រើ​អាសនៈនេះ អាច​ប៉ះ​នឹង​ដួង​ចិត្ត​របស់ពួកគាត់​​។

លោកអភិបាល​បន្តថា ​ «ខ្ញុំ​ជឿ​ថា ថ្ងៃណាមួយ​ប្អូន​ៗ​នឹង​ជួប​បទ​ពិសោធនេះ ពេល​កំពុង​បម្រើជិត​​អាសនៈ​ ពេលកំពុង​មើល​ព្រះកាយព្រះគ្រីស្ត​ គិត​ថា​ថ្ងៃនេះ ខ្ញុំ​បាន​ជួប​ជាមួយព្រះយេស៊ូ​ផ្ទាល់។»

លោកអភិបាល​បន្ថែម​ថា នេះ​ជា​បទពិសោធ​ជាប់​អស់​មួយ​ជីវិត​ដែលមាន​អំណរ​សប្បាយ​ ដោយដឹង​ថា យើង​មាន​ចិត្ត​ស្លូត​បូត​ យើ​ង​​បាន​យកចិត្ត​ទុកដាក់​បម្រើ​ព្រះជាម្ចាស់នៅ​ក្នុងអភិបូជា​ដោយសេចក្តីស្រឡាញ់។​

ក្នុងនោះ​ដែរ លោកអភិបាល​បាន​រំលឹក​ដល់​​គ្រីស្ត​​បរិស័ទ​ ឲ្យ​ត្រៀម​ខ្លួន​ដើម្បី​ចូលរួម​ក្នុង​ពិធី​ដ៏​សក្ការៈបូជា​​របស់​ព្រះយេស៊ូគ្រីស្ត​ ដោយ​ស្តាប់​ព្រះបន្ទូល និង​ទទួល​ព្រះកាយព្រះគ្រីស្ត​ ​ដើម្បីជាប់​និង​ជិត​ស្និទ្ធ​ថែម​ទៀត​ជា​មួយ​ព្រះជាម្ចាស់ ដោយដឹងថា ពិតមែន​ព្រះអង្គ​គង់​នៅ​ជាមួយ​។

​សិក្ខាកាមទាំង៣៦​ ដែលជា​តំណាង​នៃ​ព្រះសហគមន៍​​ក្នុង​មណ្ឌលកម្មភាព​ចំនួន​៧​​ក្នុងភូមិភាគ​ភ្នំពេញ​ គឺ​រួម​មាន​ ភ្នំពេញខាងជើង តាខ្មៅ តាកែវ  កំពត ភ្នំពេញ​ខាងត្បូង ភ្នំពេញ​ថ្មី និងបាសាក់៕

ដោយដាលីស

Facebook
Twitter
LinkedIn

អត្ថបទថ្មី

ព្រះសហគមន៍កាតូលិកចំការទៀង ចែកទេយ្យទានជូនចាស់ជរា ១០០នាក់ ក្នុងឱកាសបុណ្យភ្ជុំ

ខេត្តតាកែវ៖ នាថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៦ ព្រះសហគមន៍កាតូលិកសន្តីម៉ារីញញឹម ចំការទៀង បានរៀបចំកម្មវិធីជួបសំណេះសំណាល និងចែកទេយ្យទានជូនដល់លោកយាយលោកតាចាស់ជរាចំនួន ១០០នាក់ ក្នុងឱកាសបុណ្យភ្ជុំ ក្រោមអធិបតីភាព លោកអភិបាល អូលីវីយ៉េ ជ្មីតហស្លេ អភិបាលព្រះសហគមន៍កាតូលិកភូមិភាគភ្នំពេញ និង ព្រះតេជគុណ ង៉ែត ចំរើន ចៅអធិការវត្តអង្គមន្ត្រី។ ថ្លែងនៅក្នុងពិធីសំណេះសំណាល និងចែកទេយ្យទានជូនដល់ចាស់ព្រឹទ្ធាចារ្យ នារដូវបុណ្យភ្ជុំ ព្រះតេជគុណ ង៉ែត

នៅក្នុងជំនួបសំណេះសំណាលជាមួយគណៈកម្មការក្រុមប្រឹក្សាព្រះសហគមន៍ មណ្ឌលសកកម្មភាពតាកែវ

តាកែវ៖ នៅក្នុងជំនួបសំណេះសំណាលជាមួយគណៈកម្មការក្រុមប្រឹក្សាព្រះសហគមន៍ មណ្ឌលសកកម្មភាពតាកែវ កាលពីថ្ងៃទី ៤ ខែតុលា ឆ្នាំ២០២៦ លោកអភិបាល អូលីវីយ៉េ ជ្មីតហស្លេ អភិបាលនៃព្រះសហគមន៍កាតូលិកភូមិភាគភ្នំពេញ បានលើកទឹកចិត្តលោកបូជាចារ្យ គណៈកម្មការ និងគ្រីស្តបរិស័ទទាំងអស់ឱ្យអនុវត្តស្មារតី ការធ្វើដំណើររួមគ្នា (Synodality)។ លោកអភិបាលបានបញ្ជាក់ថា ការសម្រេចចិត្ត និងកិច្ចការដឹកនាំព្រះសហគមន៍មិនត្រូវប្រគល់បន្ទុកទាំងស្រុងទៅលើលោកឪពុក (បូជាចារ្យ) តែម្នាក់ឯងដូចមុនទៀតឡើយ ប៉ុន្តែទាមទារឱ្យស្តាប់គ្នា ផ្លាស់ប្តូរយោបល់ និងសហការគ្នាទៅវិញទៅមករវាងគ្រីស្តបរិស័ទ បូជាចារ្យ

ដំណើរទស្សនកិច្ចរបស់លោកអភិបាល អូលីវីយ៉េ ទៅកាន់ព្រះសហគមន៍កាតូលិកបាទី ខេត្តតាកែវ

នារសៀលថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២៦ លោកអភិបាល អូលីវីយ៉េ បានអញ្ជើញសួរសុខទុក្ខបងប្អូនគ្រីស្តបរិស័ទ នៅព្រះសហគមន៍កាតូលិកបាទី ស្ថិតក្នុងស្រុកបាទី ខេត្តតាកែវ ប្រកបដោយបរិយាកាសកក់ក្តៅ និងស្និទ្ធស្នាលជាទីបំផុត។ ព្រះសហគមន៍កាតូលិកបាទី គឺជាព្រះសហគមន៍ទើបបង្កើតថ្មីមួយ ប៉ុន្តែពោរពេញដោយភាពសកម្មរស់រវើកក្នុងជីវិតជំនឿ ដូចជាការប្រារព្ធពិធីអភិបូជានាថ្ងៃអាទិត្យ ការអប់រំជំនឿដល់បងប្អូនអ្នកស្វែងយល់ ទទួលជំហានទី១ សកម្មភាពមេត្តាធម៌ប្រចាំខែជួយដល់អ្នកខ្វះខាត និងដំណើរការថ្នាក់សាលាមត្តេយ្យមួយកន្លែង ដែលបច្ចុប្បន្នមានកុមារតូចៗកំពុងសិក្សាចំនួន ៣០ នាក់។ ក្នុងឱកាសជួបសំណេះសំណាលនោះ លោកអភិបាល អូលីវីយ៉េ

Subscribe to our newsletter

Don't miss new updates on your email