បុណ្យភ្ជុំ​រំលឹកដល់​មរណបុគ្គលតាមប្រពៃណីខ្មែរ

គ្រីស្ត​បរិស័ទ​និង​ពុទ្ធ​បរិស័ទ បាន​នាំ​យក​ម្ហូប​អាហារ​មក​ព្រះវិហារ​សន្ត​យ៉ូសែប​ជុំ​គិរី ដើម្បី​​រៀបចំ​ពិធី​បុណ្យ​រំលឹក​ដល់​មរណបុគ្គល​  ក្នុង​ឱកាស​បុណ្យ​ភ្ជុំ​បិណ្ឌ​ប្រពៃ​ជាតិ​ខ្មែរ ដែលតែងតែប្រារព្ធឡើងជារៀងរាល់ឆ្នាំ ក្រោម​អធិបតីភាព​លោកបូជាចារ្យ ជីអូ​​​វ៉ាន់នី ទូនេឡូ​ និងលោកបូជាចារ្យ ផ្រុមផុង ស៊ីហារ៉ាត់ (ប៊ឺត) រួមជាមួយ​បងប្អូន​គ្រីស្តបរិស័ទ​និងពុទ្ធបរិស័ទ​ចូលរួមយ៉ាងច្រើនកុះករ កាលពី​ថ្ងៃអាទិត្យ​​ ទី២៥ ខែកញ្ញា ឆ្នាំ២០២២ កន្លង​ទៅ​នេះ ។

លោកបូជាចារ្យ ជីអូវ៉ាន់នី មានប្រសាសន៍នៅក្នុងធម្មទេសនាថា​ ពិធី​បុណ្យ​​ភ្ជុំបិណ្ឌជាពិធីបុណ្យប្រពៃណីខ្មែរ ប៉ុន្តែដោយឡែកព្រះសហគមន៍កាតូលិករបស់យើងក៏បានថ្វាយ​អភិបូជា​នៅថ្ងៃនេះ​ ដើម្បីរួមគ្នាអធិដ្ឋានិងរំលឹកដល់វិញ្ញាណក្ខន្ធដែលបានស្លាប់ទៅ ព្រោះ​នៅ​ក្នុង​ព្រះសហគមន៍កាតូលិក​ក៏​មាន​ពិធី​បុណ្យ​មួយ​ដែល​ហៅ​ថា បុណ្យ​រំលឹក​ដល់​មរណបុគ្គល​ផងដែរ។

នៅ​ក្នុង​ឆ្នាំ​១៩៧០ បុរីវ៉ាទីកង់​បាន​អនុញ្ញាត​ឲ្យ​ព្រះសហគមន៍​កាតូលិក​ប្រារព្ធ​ពិធីបុណ្យ​មរណបុគ្គល​នៅ​ថ្ងៃបុណ្យ​ភ្ជុំ​បិណ្ឌ​ប្រពៃណីជាតិ​ខ្មែរ ព្រោះ​បុណ្យនេះ​មាន​អត្ថន័យ​ដូច​គ្នា​នឹង​ពិធីបុណ្យ​របស់​ព្រះសហគមន៍។ នេះ​បើ​យោង​តាម​សៀវភៅ​កត់​ត្រា​The Rice Paddy​របស់​លោក​បូជាចារ្យ​ហ្រ្វង់ស្វ័រ ប៉ុងសូដ៍។​

លោក​បូជាចារ្យ​ជីអូវ៉ាន់នី បន្ថែម​ថា ការធ្វើបុណ្យមិន​សំដៅ​​ទៅ​លើ​សាសនាណាទេ មិនថាសាសនាគ្រីស្ត ឬ​ពុទ្ធសាសនា​នោះទេ​ អោយតែយើងមានចិត្តចង់ធ្វើនិ​ងថ្វាយ​កិច្ចការ​ទាំងនោះ​ទៅ​ព្រះជាម្ចាស់។

ពាក់អាវសជាមួយនិងខោពណ៌ទឹកប៊ិច ដៃកាន់ចានស្រាក់ មានអាយុ ២៧ឆ្នាំជាពុទ្ធបរិស័ទ លោក ឡុង ចាន់ដារ៉ា មកចូលរួមថ្វាយអភិបូជាជាមួយបងប្អូនគ្រីស្តបរិស័ទ បាននិយាយថា​ ទោះបីជាលោក​​មិន​មែន​​​ជា​​គ្រីស្តបរិស័ទ ប៉ុន្តែលោក​ជឿ​ថា​ការ​ធ្វើ​បុណ្យ​គឺ​ត្រូវ​ធ្វើ​ដោយ​ចិត្តនិងសទ្ធា ហើយ​កុសលនេះ នឹង​ទៅ​ដល់​អ្នកស្លាប់​ដូចគ្នា។

ក្នុង​ពិធី​នេះ លោក​ដារ៉ា​បាន​យក​​បាយសម្លមកចូលរួមជាមួយគ្រីស្ត​បរិស័ទ ដោយ​ចង់​ដឹង​ថា ការ​ប្រារព្ធ​បុណ្យ​ភ្ជុំ​របស់​គ្រីស្ត​សាសនា​មាន​លក្ខណៈបែបណា។

លោក​បន្ថែម​ថា «ខ្ញុំមានអារម្មណ៍ថា ប្លែកម៉្យាង​ហើយគិតថា​បងប្អូន​គ្រីស្តបរិស័ទមានចិត្តស្រលាញ់និង​យក​ចិត្ត​​ទុកដាក់ជាមួយមនុស្សជុំវិញខ្លួន​ជាពិសេសគឺការចែកទាន​ដល់​លោកតាលោកយាយ​ចាស់ជរា​ហើយមានការហូបអាហារជុំគ្នាទៀត ធ្វើអោយខ្ញុំមានអារម្មណ៍ថា​កក់ក្ដៅ។»

​ទន្ទឹមនឹងនោះអ្នកស្រី សយ នី ជាគ្រីស្តបរិស័ទនិយាយ​ថា នៅថ្ងៃនេះ ខ្ញុំពិតជា​មាន​​​អំណរ​​សប្បាយណាស់ដែលព្រះសហគមន៍យើងបានជួបជុំគ្នាប្រារព្ធពិធីបុណ្យភ្ជុំបិណ្ឌ​ដែលយើង​ខកខាន​ជួបជុំ​​គ្នា​អស់រយៈពេលយូរដោយសារតែបញ្ហាជំងឺរាតត្បាតកូវីដ១៩ ប៉ុន្តែនៅឆ្នាំនេះគឺយើងបានជុំគ្នាដោយមាន​បងប្អូន​គ្រីស្តបរិស័ទនិងបងប្អូនពុទ្ធបរិស័ទចូលរួមយ៉ាងច្រើនកុះករ។​

អ្នកស្រី​​បន្ថែម​ថា ការ​ចូល​រួម​​របស់​ពួកគាត់​បានបង្ហាញអោយឃើញថា ព្រះសហគមន៍កំពុងតែប្រកាសដំណឹងល្អទៅកាន់បងប្អូន​ដែលមិនទាន់​ស្គាល់​ព្រះជាម្ចាស់ ជារបៀបមួយដែលបង្ហាញពីអន្តរសាសនា ការស្រលាញ់គ្នាដោយមិនប្រកាន់​សាសនា និងការធ្វើបុណ្យដោយមិនគិតទៅលើព្រះរូបណានោះទេ។

ស្ត្រី​វ័យ៤៥ឆ្នាំរូប​នេះ​បានបន្តថា​ សូម​អោយ​​អ្វីៗដែលមាននៅក្នុងថ្ងៃនេះ ក្លាយជារបៀបមួយដែលបង្ហាញពីសេចក្ដីស្រលាញ់របស់ព្រះជាម្ចាស់ បង្ហាញ​ពី​​​ធម៌មេត្តាករុណាដែល​គាប់ព្រះហឫទ័យរបស់ទ្រង់ ហើយសូមអោយកិច្ចការដែលគ្រីស្ត​បរិស័ទ​ម្នាក់ៗបានប្រព្រឹត្ត​ក្លាយ​ទៅ​​​​ជា​ធ្លុងតែមួយ ទៅជាគម្រូល្អដល់អ្នកជំនាន់ក្រោយ។

ក្រោយ​អភិបូជា​បាន​បញ្ចប់ គ្រីស្ត​បរិស័ទ​បាន​ចែក​ទាន​ដល់​ ដល់​ចាស់ជរា ចំនួន៣៥នាក់ ដែល​មានគ្រឿង​ឧបភោគ​បរិភោគ​និង​សំភារៈ​ប្រើ​ប្រាស់​មួយ​ចំនួន។ បន្ទាប់​មក​បាន​អញ្ជើញ​ពួកគាត់​ចូលរួម​បរិភោគ​អាហារ​សាមគ្គី​ជាមួយ​គ្នា។

ព្រះសហគមន៍សន្តយ៉ូសែប ជុំគិរី ស្ថិតនៅភូមិតារាជ​ ឃុំត្រពាំងរាំង ស្រុកជុំគិរី​​ ខេត្តកំពត​​ ជាព្រះសហគមន៍មួយ​នៅក្នុង​មណ្ឌលសកម្មភាពកំពតក្នុងភូមិភាគភ្នំពេញ​ ដែលមានគ្រីស្ត​បរិស័ទ​ ​ប្រមាណ​​​ជា​២០០ទៅ៣០០នាក់៕

ដោយ​ចាន់​ម៉ានុត

Facebook
Twitter
LinkedIn

អត្ថបទថ្មី

ព្រះសហគមន៍កាតូលិកចំការទៀង ចែកទេយ្យទានជូនចាស់ជរា ១០០នាក់ ក្នុងឱកាសបុណ្យភ្ជុំ

ខេត្តតាកែវ៖ នាថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៦ ព្រះសហគមន៍កាតូលិកសន្តីម៉ារីញញឹម ចំការទៀង បានរៀបចំកម្មវិធីជួបសំណេះសំណាល និងចែកទេយ្យទានជូនដល់លោកយាយលោកតាចាស់ជរាចំនួន ១០០នាក់ ក្នុងឱកាសបុណ្យភ្ជុំ ក្រោមអធិបតីភាព លោកអភិបាល អូលីវីយ៉េ ជ្មីតហស្លេ អភិបាលព្រះសហគមន៍កាតូលិកភូមិភាគភ្នំពេញ និង ព្រះតេជគុណ ង៉ែត ចំរើន ចៅអធិការវត្តអង្គមន្ត្រី។ ថ្លែងនៅក្នុងពិធីសំណេះសំណាល និងចែកទេយ្យទានជូនដល់ចាស់ព្រឹទ្ធាចារ្យ នារដូវបុណ្យភ្ជុំ ព្រះតេជគុណ ង៉ែត

នៅក្នុងជំនួបសំណេះសំណាលជាមួយគណៈកម្មការក្រុមប្រឹក្សាព្រះសហគមន៍ មណ្ឌលសកកម្មភាពតាកែវ

តាកែវ៖ នៅក្នុងជំនួបសំណេះសំណាលជាមួយគណៈកម្មការក្រុមប្រឹក្សាព្រះសហគមន៍ មណ្ឌលសកកម្មភាពតាកែវ កាលពីថ្ងៃទី ៤ ខែតុលា ឆ្នាំ២០២៦ លោកអភិបាល អូលីវីយ៉េ ជ្មីតហស្លេ អភិបាលនៃព្រះសហគមន៍កាតូលិកភូមិភាគភ្នំពេញ បានលើកទឹកចិត្តលោកបូជាចារ្យ គណៈកម្មការ និងគ្រីស្តបរិស័ទទាំងអស់ឱ្យអនុវត្តស្មារតី ការធ្វើដំណើររួមគ្នា (Synodality)។ លោកអភិបាលបានបញ្ជាក់ថា ការសម្រេចចិត្ត និងកិច្ចការដឹកនាំព្រះសហគមន៍មិនត្រូវប្រគល់បន្ទុកទាំងស្រុងទៅលើលោកឪពុក (បូជាចារ្យ) តែម្នាក់ឯងដូចមុនទៀតឡើយ ប៉ុន្តែទាមទារឱ្យស្តាប់គ្នា ផ្លាស់ប្តូរយោបល់ និងសហការគ្នាទៅវិញទៅមករវាងគ្រីស្តបរិស័ទ បូជាចារ្យ

ដំណើរទស្សនកិច្ចរបស់លោកអភិបាល អូលីវីយ៉េ ទៅកាន់ព្រះសហគមន៍កាតូលិកបាទី ខេត្តតាកែវ

នារសៀលថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២៦ លោកអភិបាល អូលីវីយ៉េ បានអញ្ជើញសួរសុខទុក្ខបងប្អូនគ្រីស្តបរិស័ទ នៅព្រះសហគមន៍កាតូលិកបាទី ស្ថិតក្នុងស្រុកបាទី ខេត្តតាកែវ ប្រកបដោយបរិយាកាសកក់ក្តៅ និងស្និទ្ធស្នាលជាទីបំផុត។ ព្រះសហគមន៍កាតូលិកបាទី គឺជាព្រះសហគមន៍ទើបបង្កើតថ្មីមួយ ប៉ុន្តែពោរពេញដោយភាពសកម្មរស់រវើកក្នុងជីវិតជំនឿ ដូចជាការប្រារព្ធពិធីអភិបូជានាថ្ងៃអាទិត្យ ការអប់រំជំនឿដល់បងប្អូនអ្នកស្វែងយល់ ទទួលជំហានទី១ សកម្មភាពមេត្តាធម៌ប្រចាំខែជួយដល់អ្នកខ្វះខាត និងដំណើរការថ្នាក់សាលាមត្តេយ្យមួយកន្លែង ដែលបច្ចុប្បន្នមានកុមារតូចៗកំពុងសិក្សាចំនួន ៣០ នាក់។ ក្នុងឱកាសជួបសំណេះសំណាលនោះ លោកអភិបាល អូលីវីយ៉េ

Subscribe to our newsletter

Don't miss new updates on your email