អន្តរសាសនាចូលរួម​ទិវា​​ប្រឆាំងអំពើជួញដូរមនុស្សនៅកម្ពុជា

សាសនិក​នៃ​គ្រីស្ត​សាសនា ពុទ្ធ​សាសនា និង​ឥស្លាម​សាសនា ចំនួន​១៥០០នាក់ បាន​ចូលរួម​គ្នា ក្នុងទិវាអន្តរសាសនា​ដើម្បី​ប្រយុទ្ធ​ប្រឆាំងអំពើជួញដូរមនុស្ស​ ក្រោម​អធិបតីភាព​​សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ក្រោម​ប្រធាន​បទ «សូមកុំយកកម្ពុជា ធ្វើជាគោលដៅប្រព្រឹត្តអំពើជួញដូរមនុស្ស»។

​

«យើងត្រូវការការចូលរួមពីគ្រប់សាសនា ដើម្បីរួមគ្នាប្រឆាំងការជួញដូរមនុស្សនៅកម្ពុជា។» នេះ​ជា​ការ​លើក​ឡើង​របស់​លោក​នាយក​រដ្ឋ​មន្ត្រីហ៊ុន​ សែន។ លោក​បន្ត​ថា ការជួញដូរមនុស្ស ឬឧក្រិដ្ឋកម្មដែលបានកើតឡើង មិនមែនមានតែកម្ពុជាមួយទេ តែក៏មាននៅបណ្ដាប្រទេសផ្សេងទៀតដែរ។

លោក​បញ្ជាក់​ថា «ការជួញដូរមនុស្សពីប្រទេសមួយទៅកាន់ប្រទេសមួយ ជារឿងអកុសលសម្រាប់ប្រជាជនក្រីក្រ ប្រសិនបើយើងមិនទប់ស្កាត់ទេ។»

លោក​នាយក​រដ្ឋមន្ត្រី បាន​ស្នើ​សុំ​ឲ្យ​សាសនា​នីមួយៗ​​អប់រំសាសនិក​របស់​ខ្លួន ឲ្យ​យល់​​ដឹង​អំពី​ វិធីបង្ការ រារាំង និងប្រើប្រាស់គ្រប់តួអង្គ និងគ្រប់សកម្មភាពទាំងឡាយ ហើយ​ធ្វើ​សេចក្តីរាយការណ៍​នៅ​ពេល​បាន​ឃើញ​ហេតុការណ៍ទាំងនោះនៅតាម​មូលដ្ឋាន​។

លោក​បន្ថែម​ថា «កុំឱ្យកម្ពុជាក្លាយជាឋានសួគ៌នៃភាវរកម្ម និងការជួញដូរមនុស្ស។»

អន្តរសាសនា​ដើម្បី​ប្រយុទ្ធ​ប្រឆាំងអំពើជួញដូរមនុស្ស​ ​ ត្រូវ​បាន​ធ្វើ​ឡើង​​៦​ឆ្នាំ​មក​ហើយ ដែល​ត្រូវ​ផ្តួច​ផ្តើម​ដំបូង​ដោយ​អង្គការ​ការីតាស​កម្ពុជា ក្នុងឆ្នាំ​២០១៦។

លោកអភិបាលព្រះសហគមន៍កាតូលិកភូមិភាគបាត់ដំបង អេនរីគេ ហ្វីការេដូ មានប្រសាសន៍ថា ថ្ងៃនេះ​ ការជួបជុំជាអន្តរសាសនា គឺដើម្បីរួមគ្នាប្រឆាំងនឹងការជួញដូរមនុស្សនៅក្នុងសង្គមនិងនៅក្នុងពិភពលោក បានប្រព្រឹត្តទៅប្រកបដោយភាពជោគជ័យ។

លោក​អភិបាល​បន្ថែមថា យើង​រួម​គ្នា​ក្នុង​គ្រប់សាសនា ​ដើម្បីអធិដ្ឋាន លើកទឹកចិត្តគ្នានិង​ធ្វើការជាមួយគ្នា ក្រោម​​មាន​វត្ត​មាន​ដ៏ខ្ពស់ខ្ពស់​​របស់សម្តេច​ហ៊ុន​សែន បាន​ផ្តល់​កំលាំងឲ្យ​យើង​ ដើម្បី​កសាង​សង្គម​ដែល​យើង​កំពុង​ថែរក្សានិង​ការពារតាម​គុណ​តម្លៃនៃសាសនានីមួយៗ។

នៅក្នុងទិវា​អន្តរសាសនា​ដើម្បី​ប្រយុទ្ធ​ប្រឆាំងអំពើជួញដូរមនុស្ស​ ដែល​បាន​ធ្វើ​ឡើង​នាថ្ងៃទី២៩ ខែ​កញ្ញា​កន្លងទៅនេះ លោក​នាយករដ្ឋ​មន្ត្រី​ ហ៊ុន សែន បាន​កំណត់​យក​​ថ្ងៃទី 20 ខែ​សីហា​ជារៀង​រាល់​ឆ្នាំ​ ដើម្បី​ប្រារព្ធ​ទិវា​នេះ។

លោក​អភិបាល​គីគេ បន្ថែម​ថា សាសនាទាំង​អស់​មាន​​ពេល​៣៦៥ថ្ងៃក្នុង​​មួយ​ឆ្នាំ ដើម្បីរួមគ្នារិះគិតនិងពិភាក្សាគ្នា រក​វិធី​ការពារថែរក្សាជីវិតមនុស្ស កុំ​ឲ្យ​ទទួល​ភាព​អយុត្តិធម៌​តែ​មាន​ជីវិតរស់នៅ​ដោយថ្លៃថ្នូរ  និង​ត្រូវការពារថែរក្សាសន្តិភាពកុំឲ្យមានការជួញដូរ។

សម្ដេចព្រះពុទ្ធជ័យមន្នី ឃឹម សន ព្រះមេគុណរាជធានីភ្នំពេញមាន​សង្ឃដីកាថា​ គ្រប់​សាសនាទាំងអស់​រួម​ជាមួយ​សាសនាព្រះពុទ្ធ មាន​តួនាទី​ចូលរួម​ជាមួយរាជរដ្ឋាភិបាល​ដើម្បី​អប់រំ​ និង​ផ្សព្វផ្សាយទ្រឹស្ដីសាសនារបស់​ខ្លួន​ដល់​បរិស័ទ​ឱ្យ​យល់​ ព្រម​ទាំងហាម​ឃាត់ការជួញដូរ​មនុស្ស ព្រោះ​ជាអំពើបាប។

ព្រះអង្គ​សូម​ចម្រើនពរដល់​បរិស័ទ​ទាំងអស់​នៅកម្ពុជា ឱ្យ​គិត​ស្រឡាញ់ជីវិត​ទូទៅ​មិនមែនត្រឹម​តែ​គ្រួសារ​ខ្លួនឯង​ ហើយកុំ​ដើម្បី​ផល​ប្រយោជន៍​អ្វី​មួយ​ទៅ​បំពាន​ពង្រាត់មនុស្ស​ក្នុង​គ្រួសារ​អ្នក​ដទៃ។

ព្រះមេគុណ​អង្គនេះ បន្ថែម​ថា ប្រសិន​បើ​យើង​អាចធ្វើ​បាន នោះ​សង្គម​ជាតិ​យើង​និង​ពិភពលោក​ទាំង​មូល​នឹង​បាន​សេចក្ដីសុខដោយ​ការស្រឡាញ់​គ្នា និង​យោគយល់​គ្នា។​

យោង​តាម​របាយការណ៍​ដែល​ប្រកាស​ដោយ​ សម្ដេច ស ខេង ឧបនាយក​រដមន្ត្រី និងជាប្រធាន​គណៈកម្មធិការជាតិ​ប្រយុទ្ធប្រឆាំងការជួញដូរ​មនុស្ស បាន​ឱ្យ​ដឹង​ថា ក្រោយ​ពេល​សភាពការណ៍កម្ពុជាបានធូរស្រាលពី​កូវីដ១៩ បទល្មើសឆបោកតាមប្រព័ន្ធទូរគមនាគមន៍បាន​កើត​មាន​ច្រើន និងប្រើប្រាស់ដែន​ដី​កម្ពុជាជាឧបករណ៍នៃការជួញដូរមនុស្ស។​ នេះជា​មូលហេតុ ​អាមេរិកដាក់បញ្ចូលកម្ពុជាក្នុងចំណាត់ថ្នាក់លេខ៣ ក្នុង​សមាគម​អាស៊ាន មាន​វៀតណាម ម៉ាឡេស៊ី កម្ពុជា និង​ភូមា។

ការ​ជួញដូរ​ទាំង​នោះ​មាន​ដូចជា ប្រើប្រាស់ឧបាយកលឆបោក ដោយវិនិយោគ ដោយបង្ខំមនុស្ស ឃុំឃាំង ធ្វើទារុណកម្ម និងជំរិត​ទារប្រាក់ពីគ្រួសារជន​រងគ្រោះ។

ក្នុងរបាយការណ៍ដដែល​បាន​ឲ្យដឹងទៀតថា ចាប់ពីថ្ងៃ១៨ ខែសីហា ឆ្នាំ២០២២ មកដល់ថ្ងៃទី​២៩ ខែ​កញ្ញា ក្រសួង​មហាផ្ទៃបាន​ទទួលបណ្ដឹងតាម​ប្រព័ន្ធ​ហ្វេសប៊ុកនិង​ទូរសព្ទទាន់​ហេតុការណ៍​​ចំនួន៣៦៨ករណី។ ក្នុងនេះមាន​២៤៩ករណីក្នុងខេត្តព្រះសីហនុ ដោយ​រំដោះជនរងគ្រោះ​បាន​៣៦១នាក់ ដោយក្នុង​នោះ៥៤នាក់ជា​ជន​​រងគ្រោះដោយការជួញដូរមនុស្សក្នុង​៩ករណី​ ដែល​មាន​សញ្ជាតិ​ចំនួន​៦ គឺ​ភាគច្រើនជនជាតិវៀតណាម និងចិន ថៃ ឥណ្ឌូនេស៊ី ម៉ាឡេស៊ី និងខ្មែរ។

តាម​ប្រសាសន៍​របស់​លោក​ឧបនាយក​រដ្ឋមន្ត្រី បាន​ឱ្យ​ដឹងថា ជនរងគ្រោះភាគច្រើនជាយុវវ័យ ដែល​ចេះ​បច្ចេកវិទ្យាស្ទាត់ជំនាញ។​

គណៈកម្មការជួញដូរមនុស្ស បានស្រង់​មតិស្រាវជ្រាវ​អំពី​មូល​ហេតុ​នាំឱ្យ​មាន​ការជួញដូរ​មនុស្ស​ដោយរក​ឃើញថា​ ពលរដ្ឋចំនួន​១០៥៣នាក់​ ក្នុង​២០​រាជធានីខេត្តមាន បន្ទុកគ្រួសារនិងបំណុល ខ្វះការយក​ចិត្ត​ទុក​ដាក់​ពី​គ្រួសារ​និង​សង្គម​ ខ្វះការសិក្សាអប់រំ ខ្វះការ​ទទួលព័ត៌មាន​ពី​រដ្ឋាភិបាល​និង​សង្គម​ស៊ីវិល លែងល្បែង​ស៊ីសង សេពគ្រឿងញៀន និង​គ្រឿងស្រវឹង៕

ដោយដាលីស

Facebook
Twitter
LinkedIn

អត្ថបទថ្មី

ព្រះសហគមន៍កាតូលិកចំការទៀង ចែកទេយ្យទានជូនចាស់ជរា ១០០នាក់ ក្នុងឱកាសបុណ្យភ្ជុំ

ខេត្តតាកែវ៖ នាថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៦ ព្រះសហគមន៍កាតូលិកសន្តីម៉ារីញញឹម ចំការទៀង បានរៀបចំកម្មវិធីជួបសំណេះសំណាល និងចែកទេយ្យទានជូនដល់លោកយាយលោកតាចាស់ជរាចំនួន ១០០នាក់ ក្នុងឱកាសបុណ្យភ្ជុំ ក្រោមអធិបតីភាព លោកអភិបាល អូលីវីយ៉េ ជ្មីតហស្លេ អភិបាលព្រះសហគមន៍កាតូលិកភូមិភាគភ្នំពេញ និង ព្រះតេជគុណ ង៉ែត ចំរើន ចៅអធិការវត្តអង្គមន្ត្រី។ ថ្លែងនៅក្នុងពិធីសំណេះសំណាល និងចែកទេយ្យទានជូនដល់ចាស់ព្រឹទ្ធាចារ្យ នារដូវបុណ្យភ្ជុំ ព្រះតេជគុណ ង៉ែត

នៅក្នុងជំនួបសំណេះសំណាលជាមួយគណៈកម្មការក្រុមប្រឹក្សាព្រះសហគមន៍ មណ្ឌលសកកម្មភាពតាកែវ

តាកែវ៖ នៅក្នុងជំនួបសំណេះសំណាលជាមួយគណៈកម្មការក្រុមប្រឹក្សាព្រះសហគមន៍ មណ្ឌលសកកម្មភាពតាកែវ កាលពីថ្ងៃទី ៤ ខែតុលា ឆ្នាំ២០២៦ លោកអភិបាល អូលីវីយ៉េ ជ្មីតហស្លេ អភិបាលនៃព្រះសហគមន៍កាតូលិកភូមិភាគភ្នំពេញ បានលើកទឹកចិត្តលោកបូជាចារ្យ គណៈកម្មការ និងគ្រីស្តបរិស័ទទាំងអស់ឱ្យអនុវត្តស្មារតី ការធ្វើដំណើររួមគ្នា (Synodality)។ លោកអភិបាលបានបញ្ជាក់ថា ការសម្រេចចិត្ត និងកិច្ចការដឹកនាំព្រះសហគមន៍មិនត្រូវប្រគល់បន្ទុកទាំងស្រុងទៅលើលោកឪពុក (បូជាចារ្យ) តែម្នាក់ឯងដូចមុនទៀតឡើយ ប៉ុន្តែទាមទារឱ្យស្តាប់គ្នា ផ្លាស់ប្តូរយោបល់ និងសហការគ្នាទៅវិញទៅមករវាងគ្រីស្តបរិស័ទ បូជាចារ្យ

ដំណើរទស្សនកិច្ចរបស់លោកអភិបាល អូលីវីយ៉េ ទៅកាន់ព្រះសហគមន៍កាតូលិកបាទី ខេត្តតាកែវ

នារសៀលថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២៦ លោកអភិបាល អូលីវីយ៉េ បានអញ្ជើញសួរសុខទុក្ខបងប្អូនគ្រីស្តបរិស័ទ នៅព្រះសហគមន៍កាតូលិកបាទី ស្ថិតក្នុងស្រុកបាទី ខេត្តតាកែវ ប្រកបដោយបរិយាកាសកក់ក្តៅ និងស្និទ្ធស្នាលជាទីបំផុត។ ព្រះសហគមន៍កាតូលិកបាទី គឺជាព្រះសហគមន៍ទើបបង្កើតថ្មីមួយ ប៉ុន្តែពោរពេញដោយភាពសកម្មរស់រវើកក្នុងជីវិតជំនឿ ដូចជាការប្រារព្ធពិធីអភិបូជានាថ្ងៃអាទិត្យ ការអប់រំជំនឿដល់បងប្អូនអ្នកស្វែងយល់ ទទួលជំហានទី១ សកម្មភាពមេត្តាធម៌ប្រចាំខែជួយដល់អ្នកខ្វះខាត និងដំណើរការថ្នាក់សាលាមត្តេយ្យមួយកន្លែង ដែលបច្ចុប្បន្នមានកុមារតូចៗកំពុងសិក្សាចំនួន ៣០ នាក់។ ក្នុងឱកាសជួបសំណេះសំណាលនោះ លោកអភិបាល អូលីវីយ៉េ

Subscribe to our newsletter

Don't miss new updates on your email