វិទ្យាល័យព្រះសហគមន៍មួយលើកទឹកចិត្តយុវជនឲ្យយកចិត្តទុកដាក់លើជំនាញបច្ចេកទេស

សាលាវិទ្យាល័យចំណេះដឹងទូទៅនិងបច្ចេកទេស ឯកជន​សន្តហ្រ្វង់ស្វ័រ ដែលជាវិទ្យាល័យមួយកំពុងតែដំណើរ ការដោយព្រះសហគមន៍កាតូលិកភូមិភាគភ្នំពេញកំពុងតែជំរុញនិងលើកទឹកចិត្តយុវជនទូទៅឲ្យយកចិត្តទុកដាក់លើជំនាញបច្ចេកទេស ។

លោក យុន សំអាត នាយកសាលាវិទ្យាល័យចំណេះដឹងទូទៅនិងបច្ចេកទេស ឯកជន​សន្តហ្រ្វង់ស្វ័រ បានមាន ប្រសាសន៍ថា ដើម្បីបង្ហាញពីការគាំទ្ររបស់វិទ្យាល័យក៏ដូចជាលើកទឹកចិត្តយុវជនទូទៅ កាលពីព្រឹត្តិការណ៍ការប្រកួតប្រជែងផែនការអាជីវកម្មដែលមានឈ្មោះថា«អាជីវកម្មខ្ញុំ»ឆ្នាំ២០២២ដែលប្រព្រឹត្តទៅកាលពី ខែកញ្ញា ឆ្នាំ២០២២ ថ្មីៗកន្លងទៅ វិទ្យាល័យយើង ដែលស្ថិតនៅភូមិគគីរ ឃុំតាភេម ស្រុកត្រាំកក់ ខេត្តតាកែវ មានសិស្សានុសិស្ស​ចំនួន៦នាក់ដែល​តំណាង​អោយ​ខេត្ត​ចូលរួមប្រកួតក្នុងកម្មវិធីនេះ។​

លោកបានមានប្រសាសន៍ថា ​កា​រ​​ប្រកួតមួយនេះ​គឺ​ល្អ​មែន​​ទែនហើយការប្រកួតនេះរៀបចំឡើងដោយក្រសួងអប់រំ យុវជន និង កីឡា​ដែល​ធ្វើ​ឡើង​​​​​ក្នុងក្របខណ្ឌ​ថ្នាក់​​ជាតិទូទាំងប្រទេសដោយមានបេក្ខជនទាំងអស់១៥ក្រុមហើយក៍មាន១៥ប្រធានបទ​ផ្សេង​គ្នា​តាមរាជធានីខេត្ត​ចូល​រួមហើយការប្រកួតក្នុងវគ្គនេះជា​វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ​។

លោកបានបន្តថា គុណសម្បត្តិនឹង​តម្លៃ​នៃកម្មវិធីនេះ គឺបំផុសស្មារតី​​អោយ​​​យុវជនរៀនទទួលខុសត្រូវ រៀនបង្កើតអ្វីដែលថ្មី​ ដើម្បីខ្លួនឯង គ្រួសារ នឹងដើម្បី​ចូល​រួម​​​ចំណែក​អភិវឌ្ឍន៍​​​នៅក្នុងសហគមន៍ក៍ដូចជាសង្គមផងដែរ​។

លោកគ្រូសំអាតបន្ថែម វិទ្យាល័យយើងគាំទ្រកម្មវិធីនេះដោយសារកម្មវិធីនេះអាចជួយពួកគាត់ឲ្យយល់ពី តួនាទីច្បាស់លាស់ដែលជាស្នូលនៃសង្គមជាតិ ជាសសរ​ទ្រូង​របស់​​​ជាតិ​នឹងដើម្បីជា​ចំនុច​​ចាប់​ផ្ដើមមួយ​​ដើម្បី​អោ​​យ​ពួកគេស្គាល់ពីខ្លួនឯងថាជានរណា ស្គាល់ពីតួនាទី​របស់​ខ្លួន​បែបណា​នៅក្នុង​សហគមន៍​និងសង្គមចំពោះការចូលរួមចំណែកអភិវឌ្ឍន៍សង្គមជាតិ ដោយបង្កើត​ភាព​ក្លាហាន ហ៊ានបញ្ចេញមតិ​​ ហ៊ានតស៊ូមតិ ជជែកវែកញែកដេញដោល ហ៊ានពន្យល់​បំភ្លឺ​ឬ​បង្ហាញ​ពីទស្សនៈ​របស់​ខ្លួន​​ទៅ​មនុស្ស​ជុំវិញខ្លួន។

លោកគ្រូបានបញ្ជាក់ថា “ ជាការពិតណាស់សម្រាប់លោកគ្រូ​ដែល​ជានាយកសាលា ​ខ្ញុំ ពិតជា​មានអំណរសប្បាយ​យ៉ាងក្រៃលែង​ដែលបានសិស្សានុសិស្ស​​​​​​​​ចូលរួម​​​​​​ក្នុ​ង​ការប្រកួតប្រជែងក្នុងកម្មវិធីដែលមានសារៈសំខាន់នេះគឺ កម្មវិធីអាជីវកម្មខ្ញុំ​ថ្នា​ក់ជាតិហើយខ្ញុំ​ពិត​ជា​មានមោទនភាពចំពោះសិស្សរបស់យើងតំណាង​ខេត្តទាំងមូលដែល​សាលា​​​មានចំនួនសិស្សតិច​ប្រសិន​បើ​យើង​ប្រៀបធៀបនឹងសាលាផ្សេងៗ ប៉ុន្តែដោយសា​រតែ​ខាងមន្ទីរអប់រំ​យុវជន​​នឹងកីឡាបានចាប់យក​នឹងមាន​​ទំនុក​ចិត្ត​​ទើប​​សាលាវិទ្យាល័យសន្តហ្វ្រង់ស្វ័រ​របស់យើងមាន​ឱកាស​ចូល​រួមប្រកួតក្នុងកម្មវិធីនេះ “។

លោកគ្រូបានឲ្យដឹង ថា ​ សិស្សានុសិស្ស​ដែលចូលរួម​ប្រកួត​គឺ​ជា​សិស្ស​ដែល​ស្ថិត​​នៅថ្នាក់កម្រិតមធ្យមសិក្សាហើយមានអាយុទើបតែ១៦ទៅ១៧ឆ្នាំតែប៉ុណ្ណោះ ។

យុវសិស្ស ថុល ​វណ្ណៈ រៀនថ្នាក់ទី១១ ផ្នែកក្សត្រសាស្ត្រ បានប្រាប់អោយ​ដឹង​​ដែរថា នេះ​ជាឱកាសមួយដែល​ខ្លួននិងក្រុមអាចទទួលបានបទពិសោធន៍ថ្មីៗ នឹងចំណេះដឹងថ្មីៗ ជាពិសេសអាចអោយដឹង​ពី​​សមត្ថភាព​​​​របស់ក្រុមដទៃផងដែរ ។

វណ្ណៈបានបន្ថែម  “ ខ្ញុំពិតជាមានមោទនភាពខ្លាំងណាស់ដែលខ្ញុំបាទបានតំណាងអោយខេត្តតាកែវចូលរួមប្រកួតប្រជែងក្នុងកម្មវិធីអាជីវកម្មខ្ញុំ” ។ 

ជាមួយគ្នានេះ យុវតី​ ផៃ វាសនាភក្តិ អាយុ១៦ឆ្នាំ ជាសិស្សរៀនថ្នាក់ទី១១​ជំនាញទេសចរ បានរៀបរាប់ពីចំណាប់អារម្មណ៍ថា​ នាងខ្ញុំពិតជាសេចក្ដី​សោមនស្សរីករាយខ្លាំងមែនទែនដែលបានចូលរួមនៅក្នុងការប្រកួតបប្រជែងមួយនេះ ។ ​នាង​​ខ្ញុំទទួលបាននូវចំណេះដឹងថ្មីៗមួយទៀតទាក់ទងទៅនឹងការធ្វើអាជីវកម្មតាមបែបម៉ូឌែល ខេនវ៉ាស់ ហើយ​ក្រុមនាង​​ខ្ញុំក៍បានចូលរួមក្នុងវគ្គបណ្ដុះបណ្ដាលតាមប្រពន្ធ័អនឡាញទាក់ទងជាមួយការធ្វើទីផ្សារ ការលក់​តាមបែបឌីជីថលជាដើម នឹងអ្វីដែលសំខាន់គឺក្រុមនាងខ្ញុំបានចុះសាកសួរផ្ទាល់ទៅដល់​ម្ចាស់​អាជីវកម្ម​ដែល​មាន​ទីតាំង​​នៅខេត្តបាត់ដំបងដើម្បីបានពត៌មានចងក្រងជាឯកសារនៅក្នុងការធ្វើបទបង្ហាញផងដែរ “ ។

យុវតីដដែលបានបន្តថា សម្រាប់​ការងារ​ជាក្រុមក៍ដូចជាការធ្វើអាជីកម្មតាមបែបម៉ូឌែល ខេនវ៉ាស់​ បន្លែសរីរាង្គរបស់​សហគមន៍យើងខ្ញុំគឺ​ជួប​ផល​វិបាក​មួយចំនួន​ដោយសារតែនេះជាលើកទីមួយដែលនាងខ្ញុំបានចូលរួមការប្រកួតប្រជែងអាជីវកម្មថ្នាក់ជាតិនេះ ដូច្នេះវាមានការលំបាកច្រើនហើយអាចនិយាយបានថានាងខ្ញុំគឺនៅស្ទើរធ្វើមិនបាន ​ ។ មួយវិញទៀតចំពោះការ​ធ្វើ​ស្លា​យ​​ដើម្បីធ្វើបទបង្ហាញក៍ក្រុមនាងខ្ញុំជួបការលំបាកផងដែរ ប៉ុន្តែបន្ទាប់ពីពួកយើងបានទទួលការបណ្ដុះ​បណ្ដាល​​​ក៍​ដូចជា​​​ការចែករំលែក​បទពិសោធន៍នឹងការសាកសួរពីសិស្សច្បងដែលគាត់ជាម្ចាស់​ជ័យលាភីពីឆ្នាំមុន​ ធ្វើអោយក្រុមនាងខ្ញុំបានដឹងពីអេបមួយចំនួនដែលធ្វើស្លាយបានស្អាតហើយក៍មានជំរុញពីលោកគ្រូដឹកនាំក្រុមនាង​ខ្ញុំ​ផងដែរ ។

សាលាវិទ្យាល័យចំណេះដឹងទូទៅនិងបច្ចេកទេស ឯកជនសន្តហ្វ្រង់ស្វ័រដែលជា​វិទ្យាល័យ​កាតូលិក​មួយ​មានអាយុក្មេងខ្ចី​ហើយវិទ្យាល័យនេះគឺកើតនៅឆ្នាំ២០១៥តាមសេចក្ដី​ប្រកាស​របស់​ក្រសួង​អប់រំយុវជននឹងកីឡា​នឹងមកដល់ពេលនេះទើបតែមានសិស្សានុសិស្ស៤ជំនាន់ទេដែលបានបញ្ចប់ការសិក្សា​ផ្នែក​អប់រំ​បច្ចេក​ទេស​នឹង​បញ្ចប់​សញ្ញាប័ត្របច្ចេកទេសនឹងវិជ្ជាជីវៈ ហើយសាលា​វិទ្យាល័យ​​​សន្ត​​ហ្វ្រង់ស្វ័រត្រូវបានសាងសង់ឡើង​ក្នុងគំនិត​ផ្ដួចផ្ដើម​ពីលោក​អភិបាល អូលីវីយេ ជ្មីតហស្លេ អភិបាល​​​​​នៃព្រះសហគមន៍កាតូលិកភូមិភាគភ្នំពេញផងដែរ ៕

Facebook
Twitter
LinkedIn

អត្ថបទថ្មី

ព្រះសហគមន៍កាតូលិកចំការទៀង ចែកទេយ្យទានជូនចាស់ជរា ១០០នាក់ ក្នុងឱកាសបុណ្យភ្ជុំ

ខេត្តតាកែវ៖ នាថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៦ ព្រះសហគមន៍កាតូលិកសន្តីម៉ារីញញឹម ចំការទៀង បានរៀបចំកម្មវិធីជួបសំណេះសំណាល និងចែកទេយ្យទានជូនដល់លោកយាយលោកតាចាស់ជរាចំនួន ១០០នាក់ ក្នុងឱកាសបុណ្យភ្ជុំ ក្រោមអធិបតីភាព លោកអភិបាល អូលីវីយ៉េ ជ្មីតហស្លេ អភិបាលព្រះសហគមន៍កាតូលិកភូមិភាគភ្នំពេញ និង ព្រះតេជគុណ ង៉ែត ចំរើន ចៅអធិការវត្តអង្គមន្ត្រី។ ថ្លែងនៅក្នុងពិធីសំណេះសំណាល និងចែកទេយ្យទានជូនដល់ចាស់ព្រឹទ្ធាចារ្យ នារដូវបុណ្យភ្ជុំ ព្រះតេជគុណ ង៉ែត

នៅក្នុងជំនួបសំណេះសំណាលជាមួយគណៈកម្មការក្រុមប្រឹក្សាព្រះសហគមន៍ មណ្ឌលសកកម្មភាពតាកែវ

តាកែវ៖ នៅក្នុងជំនួបសំណេះសំណាលជាមួយគណៈកម្មការក្រុមប្រឹក្សាព្រះសហគមន៍ មណ្ឌលសកកម្មភាពតាកែវ កាលពីថ្ងៃទី ៤ ខែតុលា ឆ្នាំ២០២៦ លោកអភិបាល អូលីវីយ៉េ ជ្មីតហស្លេ អភិបាលនៃព្រះសហគមន៍កាតូលិកភូមិភាគភ្នំពេញ បានលើកទឹកចិត្តលោកបូជាចារ្យ គណៈកម្មការ និងគ្រីស្តបរិស័ទទាំងអស់ឱ្យអនុវត្តស្មារតី ការធ្វើដំណើររួមគ្នា (Synodality)។ លោកអភិបាលបានបញ្ជាក់ថា ការសម្រេចចិត្ត និងកិច្ចការដឹកនាំព្រះសហគមន៍មិនត្រូវប្រគល់បន្ទុកទាំងស្រុងទៅលើលោកឪពុក (បូជាចារ្យ) តែម្នាក់ឯងដូចមុនទៀតឡើយ ប៉ុន្តែទាមទារឱ្យស្តាប់គ្នា ផ្លាស់ប្តូរយោបល់ និងសហការគ្នាទៅវិញទៅមករវាងគ្រីស្តបរិស័ទ បូជាចារ្យ

ដំណើរទស្សនកិច្ចរបស់លោកអភិបាល អូលីវីយ៉េ ទៅកាន់ព្រះសហគមន៍កាតូលិកបាទី ខេត្តតាកែវ

នារសៀលថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២៦ លោកអភិបាល អូលីវីយ៉េ បានអញ្ជើញសួរសុខទុក្ខបងប្អូនគ្រីស្តបរិស័ទ នៅព្រះសហគមន៍កាតូលិកបាទី ស្ថិតក្នុងស្រុកបាទី ខេត្តតាកែវ ប្រកបដោយបរិយាកាសកក់ក្តៅ និងស្និទ្ធស្នាលជាទីបំផុត។ ព្រះសហគមន៍កាតូលិកបាទី គឺជាព្រះសហគមន៍ទើបបង្កើតថ្មីមួយ ប៉ុន្តែពោរពេញដោយភាពសកម្មរស់រវើកក្នុងជីវិតជំនឿ ដូចជាការប្រារព្ធពិធីអភិបូជានាថ្ងៃអាទិត្យ ការអប់រំជំនឿដល់បងប្អូនអ្នកស្វែងយល់ ទទួលជំហានទី១ សកម្មភាពមេត្តាធម៌ប្រចាំខែជួយដល់អ្នកខ្វះខាត និងដំណើរការថ្នាក់សាលាមត្តេយ្យមួយកន្លែង ដែលបច្ចុប្បន្នមានកុមារតូចៗកំពុងសិក្សាចំនួន ៣០ នាក់។ ក្នុងឱកាសជួបសំណេះសំណាលនោះ លោកអភិបាល អូលីវីយ៉េ

Subscribe to our newsletter

Don't miss new updates on your email