បេសកកម្ម​របស់​យើង​គឺ​បង្ហាញ​ធម៌​មេត្តា​ករុណា​របស់​ព្រះជាម្ចាស់

អភិបូជា​បិទ​សំណាក់​ធម៌​បុគ្គលិក​អង្គការ​ការីតាស​កម្ពុជា

ពី​ព្រះសហគមន៍​តាហែន

បាត់ដំបង ថ្ងៃ​ទី​១៧ ខែ​កុម្ភៈ ឆ្នាំ​២០២២

បងប្អូនជាទីស្រឡាញ់
អ្នកដែលធ្វើការនៅក្នុងអង្គការការីតាស ដូចជាជីវិតរបស់យើងជាគ្រីស្តបរិស័ទតែម្ដង។ លោកយ៉ាកុប បានសរសេរអត្ថបទនេះ២០០០ឆ្នាំមុន នៅពេលយើងស្ដាប់អត្ថបទនេះ តាមពិតមិនខុសពីអ្វីដែលបានកើតឡើងនៅក្នុងសង្គមបច្ចុប្បន្ននេះ។ នៅពេលនោះ មានពិធីជប់លៀង នៅក្នុងពិធីជប់លៀងនេះមានបុរសម្នាក់ដែលចូលទៅជាអ្នកមានមែនទែន។ គាត់មានចិញ្ចៀន គាត់មានខ្សែកមាសធំៗ គាត់មានសម្លៀកបំពាក់ស្អាតៗ ពេលគាត់មកដល់ភ្លាមគេមកស្វាគមន៍ គេឱ្យកន្លែងអង្គុយនៅកៅអីកិត្តិយស ដើម្បីឱ្យគាត់ស្រួល។ ដោយបានរៀបចំទឹកត្រជាក់ៗ មានម្ហូបអាហារឆ្ងាញ់បំផុត ដែលមានគ្រប់មុខឱ្យគាត់បរិភោគ។ ប៉ុន្តែ នៅពេលនោះក៏មានអ្នកក្រីក្រម្នាក់ដែលចូលដែរ អ្នកក្រីក្រនេះគាត់អត់មានសម្លៀកបំពាក់ស្អាតសោះ និងមានក្លិនមិនល្អទៀត។ ដោយសារ គាត់អត់បានមុជទឹកពីរបីថ្ងៃហើយ ដូច្នេះពេលគេឃើញគាត់គេឱ្យគាត់ទៅកៀន ទៅឱ្យឆ្ងាយ ឱ្យគាត់អង្គុយលើកន្ទេលនៅឆ្ងាយពីគេ និងឱ្យម្ហូបដែលនៅសល់ពីតុអ្នកមាន។

តាមពិត ខ្ញុំគិតថានេះជាធម្មជាតិរបស់មនុស្សយើងដែរ យើងចូលចិត្តគោរពពេលមានអ្នកធំមកដល់ យើងគោរពគាត់ យើងមើលថែរក្សាគាត់។ អ្នកផ្សេងៗយើងមើលឃើញដែរ ប៉ុន្តែយើងបណ្ដេញគេ យើងមិនចាប់អារម្មណ៍ពីគេ។ នៅត្រង់នេះ បានណែនាំឱ្យយើងយល់ថា យើងមិនអាចវិនិឆ្ឆ័យមនុស្ស យើងមិនអាចនិយាយថាមនុស្សនេះជាមនុស្សល្អ ឬជាមនុស្សអាក្រក់។ មនុស្សនេះជាអ្នកមាន ដូច្នេះគាត់ពោរពេញដោយអំណោយទាន យើងត្រូវតែបម្រើគាត់ មនុស្សនេះជាអ្នកក្រីក្រ ដូច្នេះយើងត្រូវការបណ្ដេញគាត់ ដោយសារគាត់អត់មានប្រយោជន៍។ ជួនកាល នៅពេលយើងជ្រើសរើសមិត្តភក្ភិរបស់យើង យើងជ្រើសរើសមិត្តភក្ភិដែលអាចផ្តល់ផលប្រយោជន៍សម្រាប់យើងនៅពេលក្រោយ។ យើងជ្រើសរើសទំនាក់ទំនងជាមួយមនុស្សដែលយើងដឹងថា នៅថ្ងៃអនាគតអាចទៅជាខ្សែមួយប្លែក ខ្ញុំអាចពឹងពាក់គេបាន ដូច្នេះយើងចេះនិយាយផ្អែមជាមួយគេ។ សម្រាប់អ្នកដែលគ្មានប្រយោជន៍សម្រាប់យើងនៅពេលក្រោយ យើងចេះតែមើលគេពីចម្ងាយ និងអត់សូវរវីរវល់ជាមួយគេសោះ។

ប៉ុន្តែ តាមពិតអ្វីដែលយើងស្ដាប់ថ្ងៃនេះ គឺជាអ្នកក្រីក្រដែលនឹងទទួលព្រះរាជដែលព្រះជាម្ចាស់មានព្រះបន្ទូលសន្យា។ ប្រសិនបើ ចាំអ្វីដែលយើងបាននិយាយនៅក្នុងថ្ងៃនេះ បេសកកម្មរបស់យើង គឺណែនាំឱ្យព្រះរាជរបស់ព្រះជាម្ចាស់ឆាប់កើតឡើងនៅលើផែនដីនេះ។ មានន័យថា ណែនាំឱ្យមនុស្សទាំងអស់អាចរកឃើញសេចក្ដីសុខសុភមង្គល ឱ្យមានសេចក្ដីសង្ឃឹម ឱ្យមានជីវិត ដោយដឹងថាជីវិតរបស់គេមានតម្លៃថ្លៃថ្នូរ។ ហេតុនេះហើយ ការងាររបស់យើងពិតមែនគឺធ្វើដូចម្ដេចដើម្បីឱ្យអ្នកតូចតាចអាចរកឃើញសេចក្ដីសុខ អ្នកតូចតាចអាចយល់ថាគេមានជីវិត គេមានតម្លៃដ៏ពិតប្រាកដមែន។ មិនវិនិឆ្ឆ័យគេ ដោយសារយើងឃើញរបៀបរស់នៅរបស់គាត់ខុសពីគេ ផ្ទុយទៅវិញយើងណែនាំឱ្យគាត់ចូលបន្តិចម្ដងៗ នៅក្នុងសង្គមដើម្បីឱ្យគាត់មានជីវិតរបស់គាត់ផ្ទាល់ខ្លួន សេចក្ដីសុខ និងតម្លែថ្លៃថ្នូររបស់គាត់ផ្ទាល់ខ្លួនដែរ។ ដោយសារ តាមពិតដូចព្រះយេស៊ូបានបង្រៀនយើង ឱ្យយើងចេះស្រឡាញ់គ្នាទៅវិញទៅមកដូចព្រះយេស៊ូបានស្រឡាញ់យើង។ ពីសម័យដើម នៅក្នុងសម្ពន្ធមេត្រីចាស់ នៅក្នុងធម៌វិន័យ យើងបានស្ដាប់ដែរ “ត្រូវស្រឡាញ់បងប្អូនឯទៀតៗឱ្យបានដូចស្រឡាញ់ខ្លួនឯង”។ ដូច្នេះ ឱ្យយើងចាំនេះ យើងជាការីតាសមានន័យថា យើងជាធម៌មេត្តាករុណា និងធម៌មេត្តាករុណាមានប្រភពមួយ គឺព្រះជាម្ចាស់ផ្ទាល់។

ថ្ងៃនេះ យើងអរព្រះគុណព្រះជាម្ចាស់ដែលបានណែនាំយើង ដើម្បីឱ្យយើងរស់នៅក្នុងសេចក្ដីសុខក្នុងជីវិតរបស់យើង។ អរព្រះគុណព្រះជាម្ចាស់ ដែលបានផ្ដល់កម្លាំងដើម្បីឱ្យយើងទៅមុខតទៅទៀតនៅក្នុងបេសកកម្មរបស់យើង។ ដោយដឹងថា មនុស្សទាំងអស់មានតម្លៃស្មើៗគ្នា មនុស្សទាំងអស់ចង់មានកម្លាំងកាយកម្លាំងចិត្តដូចៗគ្នា។ តួនាទីរបស់យើង គឺណែនាំឱ្យមនុស្សដែលគេភ្លេច គេមើលមិនឃើញនៅក្នុងពិធីជប់លៀង ឱ្យគេមានមោទនភាព ដើម្បីឱ្យគេមានកិត្តិយស ឱ្យគេមានកម្លាំងថ្មី ដើម្បីអង្គុយរួមតុជាមួយយើង ហូបបាយជាមួយយើង និងរកឃើញជីវិតដែលជាជីវិតដ៏ពេញលក្ខណៈ៕

លោកអភិបាល អូលីវីយ៉េ ជ្មីតហស្លេ
អភិបាលព្រះសហគមន៍កាតូលិកកម្ពុជា
ភូមិភាគភ្នំពេញ

Facebook
Twitter
LinkedIn

អត្ថបទថ្មី

ព្រះសហគមន៍កាតូលិកចំការទៀង ចែកទេយ្យទានជូនចាស់ជរា ១០០នាក់ ក្នុងឱកាសបុណ្យភ្ជុំ

ខេត្តតាកែវ៖ នាថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៦ ព្រះសហគមន៍កាតូលិកសន្តីម៉ារីញញឹម ចំការទៀង បានរៀបចំកម្មវិធីជួបសំណេះសំណាល និងចែកទេយ្យទានជូនដល់លោកយាយលោកតាចាស់ជរាចំនួន ១០០នាក់ ក្នុងឱកាសបុណ្យភ្ជុំ ក្រោមអធិបតីភាព លោកអភិបាល អូលីវីយ៉េ ជ្មីតហស្លេ អភិបាលព្រះសហគមន៍កាតូលិកភូមិភាគភ្នំពេញ និង ព្រះតេជគុណ ង៉ែត ចំរើន ចៅអធិការវត្តអង្គមន្ត្រី។ ថ្លែងនៅក្នុងពិធីសំណេះសំណាល និងចែកទេយ្យទានជូនដល់ចាស់ព្រឹទ្ធាចារ្យ នារដូវបុណ្យភ្ជុំ ព្រះតេជគុណ ង៉ែត

នៅក្នុងជំនួបសំណេះសំណាលជាមួយគណៈកម្មការក្រុមប្រឹក្សាព្រះសហគមន៍ មណ្ឌលសកកម្មភាពតាកែវ

តាកែវ៖ នៅក្នុងជំនួបសំណេះសំណាលជាមួយគណៈកម្មការក្រុមប្រឹក្សាព្រះសហគមន៍ មណ្ឌលសកកម្មភាពតាកែវ កាលពីថ្ងៃទី ៤ ខែតុលា ឆ្នាំ២០២៦ លោកអភិបាល អូលីវីយ៉េ ជ្មីតហស្លេ អភិបាលនៃព្រះសហគមន៍កាតូលិកភូមិភាគភ្នំពេញ បានលើកទឹកចិត្តលោកបូជាចារ្យ គណៈកម្មការ និងគ្រីស្តបរិស័ទទាំងអស់ឱ្យអនុវត្តស្មារតី ការធ្វើដំណើររួមគ្នា (Synodality)។ លោកអភិបាលបានបញ្ជាក់ថា ការសម្រេចចិត្ត និងកិច្ចការដឹកនាំព្រះសហគមន៍មិនត្រូវប្រគល់បន្ទុកទាំងស្រុងទៅលើលោកឪពុក (បូជាចារ្យ) តែម្នាក់ឯងដូចមុនទៀតឡើយ ប៉ុន្តែទាមទារឱ្យស្តាប់គ្នា ផ្លាស់ប្តូរយោបល់ និងសហការគ្នាទៅវិញទៅមករវាងគ្រីស្តបរិស័ទ បូជាចារ្យ

ដំណើរទស្សនកិច្ចរបស់លោកអភិបាល អូលីវីយ៉េ ទៅកាន់ព្រះសហគមន៍កាតូលិកបាទី ខេត្តតាកែវ

នារសៀលថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២៦ លោកអភិបាល អូលីវីយ៉េ បានអញ្ជើញសួរសុខទុក្ខបងប្អូនគ្រីស្តបរិស័ទ នៅព្រះសហគមន៍កាតូលិកបាទី ស្ថិតក្នុងស្រុកបាទី ខេត្តតាកែវ ប្រកបដោយបរិយាកាសកក់ក្តៅ និងស្និទ្ធស្នាលជាទីបំផុត។ ព្រះសហគមន៍កាតូលិកបាទី គឺជាព្រះសហគមន៍ទើបបង្កើតថ្មីមួយ ប៉ុន្តែពោរពេញដោយភាពសកម្មរស់រវើកក្នុងជីវិតជំនឿ ដូចជាការប្រារព្ធពិធីអភិបូជានាថ្ងៃអាទិត្យ ការអប់រំជំនឿដល់បងប្អូនអ្នកស្វែងយល់ ទទួលជំហានទី១ សកម្មភាពមេត្តាធម៌ប្រចាំខែជួយដល់អ្នកខ្វះខាត និងដំណើរការថ្នាក់សាលាមត្តេយ្យមួយកន្លែង ដែលបច្ចុប្បន្នមានកុមារតូចៗកំពុងសិក្សាចំនួន ៣០ នាក់។ ក្នុងឱកាសជួបសំណេះសំណាលនោះ លោកអភិបាល អូលីវីយ៉េ

Subscribe to our newsletter

Don't miss new updates on your email