ធ្វើ​ឱ្យ​ជីវិត​មាន​ផ្លែ​ល្អ

នៅ​ព្រះសហគមន៍​កំពង់​អំពិល

អភិបូជា​ថ្ងៃ​អាទិត្យ​ទី​៨​ក្នុង​រដូវ​ធម្មតា

តាកែវ ថ្ងៃ​ទី​២៧ ខែ​កុម្ភៈ ឆ្នាំ​២០២២

អត្ថបទ​ទី១៖ បេនស៊ីរ៉ាក ២៧,៤-៧
កុំ​សរសើរ​នរណា​ម្នាក់ មុន​ពេល​បាន​ឮ​សម្ដី​របស់​គេ ដ្បិត​ពាក្យ​សម្ដី​នេះ​ហើយ​ដែល​បង្ហាញ​ពី​ចិត្ត​គំនិត​របស់​មនុស្ស។ បសរ ២៧,៧
អត្ថបទ​ទី២៖ កូរិនថូសទី១ ១៥,៥៤-៥៨
អំណាច​នៃ​សេចក្ដី​ស្លាប់​នោះ មក​ពី​អំពើ​បាប។ ១ករ ១៥,៥៦
ដំណឹងល្អ៖ លូកា ៦,៣៩-៤៥
សិស្ស​ដែល​បាន​ទទួល​ចំណេះ​សព្វ​គ្រប់ អាច​ស្មើ​នឹង​គ្រូ​បាន។ លក ៦,៤០

បង​ប្អូន​ជា​ទី​ស្រឡាញ់

យើង​បាន​ស្ដាប់​ពាក្យ​ប្រស្នា ដែល​ណែនាំ​ឲ្យ​យើង​អាច​យល់​យ៉ាង​ច្បាស់ អំពី​ជីវិត​របស់​យើង​ប្រចាំ​ថ្ងៃ។ នៅ​ក្នុង​នេះ មាន​រឿង​ពីរ​ដែល​ព្រះយេស៊ូ​ចង់​លើក​ដើម្បី​ឲ្យ​យើង​គិត​ពិចារណា រឿង​ទី​១​គឺ​ព្រះយេស៊ូ​ថា​ឲ្យ​យើង យើង​ពូកែ​មើល​ឃើញ​រឿង​អាក្រក់​ដ៏​តូច​តាច​បំផុត​នៅ​ក្នុង​ខ្លួន​គេ។ តូច​មែន​ទែន​ដូច​ជា​ធូលី​នៅ​ក្នុង​ភ្នែក មើល​ឃើញ​ច្បាស់​នៅ​ពេល​គេ​ធ្វើ​អ្វី​ខុស យើង​ចេះ​តែ​មើល​ងាយ​គេ យើង​ចេះ​តែ​ស្ដី​ឲ្យ​គេ។ ផ្ទុយ​ទៅ​វិញ ពេល​យើង​ផ្ទាល់​ខ្លួន​ធ្វើ​ខុស​ធំ​បំផុត​យើង​មើល​មិន​ឃើញ ដូច​ជា​យើង​មាន​ធ្នឹម​ដ៏​ធំ​បំផុត​នៅ​ក្នុង​ភ្នែក​របស់​យើង។ យើង​មើល​មិន​ឃើញ ប៉ុន្តែ​ធូលី​ដ៏​តូច​បំផុត​នៅ​ក្នុង​ភ្នែក​របស់​គេ​យើង​មើល​ឃើញ​យ៉ាង​ច្បាស់។

ព្រះយេស៊ូ​ថ្ងៃ​នេះ​ណែនាំ​ឲ្យ​យើង​ចេះ​មើល​ឃើញ ទី​១​បង​ប្អូន​ឯទៀតៗ​នៅ​ក្នុង​របៀប​ល្អ និង​ទី​២​ឲ្យ​យើង​ចេះ​កែ​ប្រែ​ចិត្ត​គំនិត​របស់​យើង។ ឲ្យ​មើល​ឃើញ​អ្វី​ដែល​ស្ទើរ​នៅ​ក្នុង​ជីវិត​របស់​យើង ដើម្បី​ទៅ​ជា​មនុស្ស​ដ៏​ល្អ ដែល​មាន​របៀប​ដ៏​ល្អ​ប្រសើរ​បំផុត។ ដោយសារ នៅ​ក្នុង​រឿង​ទី​២​ព្រះយេស៊ូ​បាន​រំលឹក​ដែរ “ដើមឈើល្អមិនដែលឲ្យផ្លែអាក្រក់ឡើយ” យើង​ដឹង​ហើយ​នៅ​ពេល​មាន​ដើម​ឈើ​មួយ​យ៉ាង​ស្អាត​បំផុត យើង​ទទួល​បាន​ផ្លែ​យ៉ាង​ឆ្ងាញ់​បំផុត។ ជីវិត​របស់​យើង យើង​ប្រៀប​ដូច​ជា​ដើម​ឈើ​មួយ ប្រសិន​បើ​ដើម​ឈើ​របស់​យើង​បាន​លូត​លាស់​នៅ​ក្នុង​ដី​ល្អ ដែល​យើង​ស្រោច​ទឹក ដែល​មាន​ជីវជាតិ យើង​ដឹង​ថា​នៅ​ពេល​នោះ​យើង​ចេញ​ផ្លែ​ដែល​ឆ្ងាញ់​បំផុត ដែល​ផ្អែម។ ជីវិត​របស់​យើង​ក៏​ដូច​គ្នា​ដែរ នៅ​ពេល​យើង​យក​ចិត្ត​ទុក​ដាក់ ទី​១​ស្ដាប់​ព្រះបន្ទូល​របស់​ព្រះជាម្ចាស់ ដែល​ណែនាំ​ឲ្យ​យើង​ចេះ​ស្រឡាញ់​គ្នា​ទៅ​វិញ​ទៅ​មក ដែល​ណែនាំ​ឲ្យ​យើង​ចេះ​ជួយ​ទៅ​បង​ប្អូន​ឯទៀត​ៗ។ ដែល​ណែនាំ​ឲ្យ​យើង​ចេះ​មាន​ចិត្ត​អាណិត​មេត្តា ឲ្យ​យើង​មាន​ចិត្ត​លើក​លែង​ទោស ឲ្យ​យើង​មាន​ចិត្ត​ចាប់​អារម្មណ៍​អំពី​បង​ប្អូន​របស់​យើង នៅ​ក្នុង​សាលា​ក្ដី នៅ​ក្នុង​ភូមិ​របស់​យើង​ក្ដី ដែល​កំពុង​ពិបាក។ នៅ​ពេល​នោះ​យើង​ទៅ​ជា​មនុស្ស​ល្អ ប៉ុន្តែ​សម្រាប់​យើង​មិន​មែន​តែ​ធ្វើ​បុណ្យ​បាន​បុណ្យ សម្រាប់​យើង​អ្វី​ដែល​ជា​សំខាន់ គឺ​យើង​ខិតខំ​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ​យក​ចិត្ត​ទុក​ដាក់​ដើម្បី​ស្រឡាញ់​បង​ប្អូន​ឯទៀតៗ ដើម្បី​ជួយ​គេ ដើម្បី​ធ្វើ​អំពើ​ល្អ​ដល់​គេ។

យើង​មាន​ឱកាស​ច្រើន​ណាស់ នៅ​ក្នុង​សាលា​ផង នៅ​ក្នុង​ផ្ទះ​របស់​យើង​ផង ជា​មួយ​ឪពុក​ម្ដាយ​ផង ជា​មួយ​លោក​គ្រូ​អ្នក​គ្រូ​ផង ជា​មួយ​ពួក​ម៉ាក​របស់​យើង។ នៅ​ក្នុង​ព្រះសហគមន៍​របស់​យើង ជា​មួយ​លោក​ឪពុក ជា​មួយ​បង​ស្រី យើង​មាន​ឱកាស​ច្រើន​ដើម្បី​ធ្វើ​អំពើ​ល្អ ដើម្បី​យក​ចិត្ត​ទុក​ដាក់​ជួយ​គ្នា​ទៅ​វិញ​ទៅ​មក។ ថ្ងៃ​នេះ នៅ​ពេល​យើង​បាន​រៀបចំ​កន្លែង យើង​បាន​ខិត​ខំ​យក​ចិត្ត​ទុក​ដាក់ ដើម្បី​ឲ្យ​យើង​ទាំង​អស់​គ្នា​មាន​អំណរ​សប្បាយ មាន​ភាព​កក់​ក្ដៅ ដើម្បី​អធិដ្ឋាន​និង​ស្ដាប់​ព្រះបន្ទូល​របស់​ព្រះជាម្ចាស់។ នៅ​ពេល​ដែល​យើង​យក​ចិត្ត​ទុក​ដាក់​ធ្វើ​អំពើ​ល្អ យើង​ដឹង​ថា​ជីវិត​របស់​យើង​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ​រីក​ចម្រើន​ដូច​ដើម​ឈើ​មួយ​យ៉ាង​ស្អាត។ ណែនាំ​ឲ្យ​យើង​មាន​ផ្លែ នៅ​ពេល​មាន​ផ្លែ​ច្រើន​បង​ប្អូន​ឯទៀតៗ​គេ​ស្រឡាញ់​យើង គេ​សប្បាយ​ចិត្ត​គេ​ថា​យើង​ជា​កូន​ល្អ​ណាស់ ជា​សិស្ស​ល្អ​ណាស់ ជា​យុវជន​ម្នាក់​ពូកែ​ណាស់។ ពូកែ​មើល​ឃើញ​ដល់​បង​ប្អូន​ដែល​កំពុង​ពិបាក ពូកែ​ជួយ​គេ មាន​សីល​ធម៌​ល្អ ពូកែ​រស់​នៅ​យ៉ាង​គួរ​សម​និង​សមរម្យ​នៅ​ក្នុង​សង្គម គាត់​ពូកែ​យក​ចិត្ត​ទុក​ដាក់។ នេះ​ទាំង​អស់ ណែនាំ​ឲ្យ​គេ​ឃើញ​ជីវិត​របស់​យើង​មាន​ផ្លែ នៅ​ពេល​ជីវិត​របស់​យើង​មាន​ផ្លែ​គេ​ចាប់​អារម្មណ៍ គេ​សួរ​ផ្លែ​មក​ពី​ណា? មូល​ហេតុ​អ្វី​មាន​ជីវិត​ដ៏​ល្អ​ប្រសើរ? យើង​អាច​នឹក​ឃើញ​ដោយសារ​យើង​មាន​ព្រះយេស៊ូ​ដែល​ជា​ទី​ពឹង ដោយសារ​យើង​មាន​ព្រះនាង​ម៉ារី​ជា​ទី​ពឹង ដោយសារ​យើង​មាន​ព្រះសហគមន៍​របស់​យើង​ជា​ទី​ពឹង។

នៅ​ពេល​យើង​បាន​ធ្វើ​ជំហាន​ទី​មួយ យើង​បាន​និយាយ​ច្បាស់​ថា “ខ្ញុំ​សូម​យកព្រះយេស៊ូជាទីពឹង ខ្ញុំ​សូម​យកព្រះបន្ទូលរបស់ព្រះជាម្ចាស់ជាទីពឹង ខ្ញុំ​សូម​យកព្រះសហគមន៍ជាទីពឹង”។ ដូច្នេះ នេះ​ជា​មូល​ហេតុ​ដែល​យើង​អាច​មាន​ផ្លែ​ល្អ ជា​មូល​ហេតុ​ដែល​យើង​អាច​ទៅ​ជា​មនុស្ស​ល្អ ដោយសារ​យើង​មាន​ទី​ពឹង​យ៉ាង​ពិសេស​បំផុត។ យើង​មិន​សាង​សង់​ជីវិត​របស់​យើង​នៅ​លើ​ដី​ខ្សាច់ យើង​សាង​សង់​ជីវិត​របស់​យើង​នៅ​លើ​ថ្ម​ដ៏​រឹង​មាំ។ ណែនាំ​ឲ្យ​ជីវិត​របស់​យើង ដែល​ទី​ពឹង​ទៅ​លើ​ព្រះជាម្ចាស់ ទៅ​លើ​ព្រះបន្ទូល​របស់​ព្រះជាម្ចាស់​ដែល​ដឹក​នាំ ឲ្យ​យើង​ចេះ​ស្រឡាញ់​គ្នា​ទៅ​វិញ​ទៅ​មក ដែល​ដឹក​នាំ​ឲ្យ​យើង​ចេះ​ធ្វើ​អំពើ​ល្អ ដែល​ដឹក​នាំ​ឲ្យ​យើង​ចេះ​គោរព​មាតា​បិតា ដែល​ដឹក​នាំ​ឲ្យ​យើង​ចេះ​ស្រឡាញ់​ព្រះជាម្ចាស់​អស់​ពី​ដួង​ចិត្ត អស់​ពី​កម្លាំង​កាយ​ចិត្ត។ ណែនាំ​ឲ្យ​យើង​ទៅ​ជា​មនុស្ស​ប្លែក​និង​ពិសេស ដែល​អាច​មាន​ផ្លែ​យ៉ាង​ច្រើន។ ដូច្នេះ យើង​ត្រូវ​ការ​នឹក​ឃើញ​យើង​មាន​ព្រះជាម្ចាស់​ដែល​ជួយ ប្រសិន​បើ​យើង​ទី​ពឹង​ទៅ​លើ​ព្រះជាម្ចាស់​យើង​អាច​ទៅ​ជា​ដើម​ឈើ​មួយ​ដែល​មាន​ផ្លែ​ដ៏​ល្អ​បំផុត យើង​អាច​ទៅ​ជា​មនុស្ស​ម្នាក់​ដែល​មាន​មាត់​ល្អ។ ប៉ុន្តែ មាត់​ល្អ​ដោយសារ​យើង​មាន​ដួង​ចិត្ត​ល្អ មនុស្ស​ដែល​ចេះ​តែ​ជេរ​គេ ចេះ​តែ​និយាយ​ដើម​គេ មក​ពី​នៅ​ក្នុង​ដួង​ចិត្ត​អត់​មាន​សេចក្ដី​ស្រឡាញ់ មាន​តែ​អំពើ​ខ្មៅ​ងងឹត។ ផ្ទុយ​ទៅ​វិញ ប្រសិន​បើ​យើង​យក​ព្រះបន្ទូល​របស់​ព្រះជាម្ចាស់​ជា​ទី​ពឹង ដើម្បី​ចេះ​ស្រឡាញ់​គ្នា​ទៅ​វិញ​ទៅ​មក នៅ​ក្នុង​ដួង​ចិត្ត​របស់​យើង យើង​មាន​សេចក្ដី​ស្រឡាញ់ ដែល​ណែនាំ​ឲ្យ​យើង​មាន​ដួង​ចិត្ត​ដ៏​ល្អ ណែនាំ​ឲ្យ​ពាក្យ​សម្ដី​របស់​យើង​ក៏​ល្អ​ដែរ ទាំង​កាយ​វិការ ទាំង​សម្ដី ទាំង​ជីវិត​ប្រចាំ​ថ្ងៃ​ល្អ នេះ​ណែនាំ​ឲ្យ​យើង​ទៅ​ជា​មនុស្ស​ថ្មី។

យើង​អធិដ្ឋាន ដើម្បី​ឲ្យ​ព្រះសហគមន៍​របស់​យើង​យក​ចិត្ត​ទុក​ដាក់ ដើម្បី​មាន​ផ្លែ​ល្អ​យ៉ាង​ច្រើន ដើម្បី​ឲ្យ​យើង​ទៅ​ជា​មនុស្សល្អ។ មិន​មែន​ផ្អែម​នៅ​ក្នុង​អត្ថន័យ​ថា យើង​និយាយ​ផ្អែម​ដើម្បី​ឲ្យ​គេ​សប្បាយ​ចិត្ត​ជា​មួយ​យើង ប៉ុន្តែ​ផ្អែម​ដោយសារ​យើង​ជា​មនុស្ស​ដែល​មាន​ចិត្ត​ល្អ។ ដូច្នេះ ជីវិត​របស់​យើង​គឺ​ជា​ជីវិត​ដែល​មាន​រស់​ជាតិ​យ៉ាង​ឆ្ងាញ់​បំផុត មិន​មែន​ជីវិត​ដែល​ចេះ​តែ​ផ្អែមៗ​ដល់​គេ​ប៉ុន្តែ​តាម​ពិត​យើង​គិត​ផ្សេង។ ផ្ទុយ​ទៅ​វិញ ឲ្យ​ដួង​ចិត្ត​របស់​យើង សម្ដី​របស់​យើង គំនិត​របស់​យើង ទៅ​ជា​តែ​មួយ​ដែល​មក​ពី​ព្រះយេស៊ូ ដែល​ណែនាំ​ឲ្យ​យើង​ចេះ​ស្រឡាញ់​គ្នា​ទៅ​វិញ​ទៅ​មក​ដូច​ព្រះយេស៊ូ​បាន​ស្រឡាញ់​យើង​ដែរ។ អាម៉ែន៕

+ លោក​អភិបាល អូលីវីយ៉េ ជ្មីតហស្លេ

អភិបាល​ព្រះសហគមន៍​កាតូលិក​កម្ពុជា

ភូមិភាគ​ភ្នំពេញ

Facebook
Twitter
LinkedIn

អត្ថបទថ្មី

ប្រធានមណ្ឌលសិប្បកម្ម ដូងតាកែវ ចូលរួមកម្មវិធី «ASEAN HERITAGE Train» ដើម្បីបង្ហាញពីការកែច្នៃធនធានធម្មជាតិឡើងវិញ

មណ្ឌលសិប្បកម្ម ដូងតាកែវ ក្នុងនាមព្រះសហគមន៏កាតូលិក​នៅ​ព្រះរាជាណាចក្រកម្ពុជា បាន​ចូលរួម​កម្មវិធីASEAN HERITAGE Train- Enhancing Connectivity towards Cultural Diversity ដែល​បានរៀបចំឡើងរយៈពេល១៨ថ្ងៃ គឺចាប់ពីថ្ងៃទី៩ ដល់ថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៤។ កម្មវិធីនេះបានចាប់ផ្តើម​ដំណើរ​​ការ​នៅ​ប្រទេស​ឡាវ រួចបន្ត​ឆ្លងកាត់ប្រទេសថៃ និង​បញ្ចប់នៅប្រទេសម៉ាឡេស៊ី។ គោលបំណងកម្មវិធីនេះ គឺដើម្បី​លើក​កម្ពស់​ភាព​សុខដុម​រមនា​ក្នុង​តំបន់ និងពង្រឹងការផ្លា​ស់ប្តូរវប្បធម៌នៅតាមប​ណ្តោយផ្លូវ​ដ៏គួរឱ្យទាក់ទាញ​ ដោយមានការ​​ចូលរួម​ក្នុង​សកម្មភាពផ្សេងៗ រួមមាន​​ ការសម្តែងជាសាធារណៈ ការតាំងពិព័រណ៌

ការអប់រំសីលធម៌តាមបែបសាសនាជួយបង្ការនិងទប់ស្កាត់ការជួញដូរមនុស្សសម័យទំនើប

ព្រះសហគមន៍កាតូលិក​ រួមជាមួយសាសនា​ នានា​​ ចូលរួមទិវាជាតិអន្តរសាសនាប្រឆាំងអំពើជួញដូរមនុស្ស​  ២០​ សីហា​ ឆ្នាំ២០២៤​ ក្រោមប្រធានបទ «ការអប់រំសីលធម៌តាមវិស័យសាសនា​ បង្ការទប់ស្កាត់អំពើជួញដូរមនុស្ស​ សម័យឌីជីថល» នាថ្ងៃទី២០​ ខែសីហា​ ឆ្នាំ២០២៤​ នៅមជ្ឈមណ្ឌលសន្និបាត​ និងពិព័ណ៌អន្តរជាតិជ្រោយចង្វារ​ (OCIC)​ ដោយមានពិធីសូត្រធម៌​ និងអធិដ្ឋានបញ្ជូនសាររបស់សាសនានីមួយៗ។ ជំជួបរវាង​សាសនាក្នុងទិវា​ជាតិ​ប្រឆាំង​ការ​ជួញដូរមនុស្ស​ នៅថ្ងៃនេះ​ មាន​អ្នក​ចូលរួម​ប្រមាណជាង​២០០០នាក់ ដែលមានមេដឹកនាំ​សាសនា​ និងសាសនិក​ជាច្រើន​ដែលមាន​វត្តមាន​ក្នុង​ប្រទេស​កម្ពុជា​​ចូលរួម អាជ្ញាធរដែនដី

បិទខួប១៦០ឆ្នាំ គ្រីស្តបរិស័ទត្រូវបើកចិត្តគំនិតថ្មី

នាថ្ងៃទី​១៤ ខែ​ឧសភានេះ លោកអភិបាល​នៃព្រហសហគមន៍​ទាំង​បី​ភូមិភាគ​ក្នុងប្រទេស​កម្ពុជា បាន​ធ្វើ​ជា​អធិបតី ក្នុងពិធីបុណ្យ​បិទខួប​១៦០ឆ្នាំ​នៃ​ការ​បង្កើត​ព្រះសហគមន៍​អ្នកលឿងដែលស្ថិត​នៅ​ក្នុងភូមិ​៦ ឃុំព្រែកខ្សាយ ស្រុក​ពាមរក៍ ខេត្ត​ព្រៃវែង ដោយ​មាន​គ្រីស្តបរិស័ទ​ចូលរួម​ជា​ច្រើន​កុះករ​។ ក្នុងធម្មទេសនាក្នុងឱកាសនោះ លោកអូលីវីយ៉េ ជ្មីតហស្លេ អភិបាលព្រះសហគមន៍​កាតូលិក​ភូមិភាគ​ភ្នំពេញមាន​ប្រសាសន៍ថា អស់រយៈកាល​ពេញ​មួយ​ឆ្នាំ​ដែល​គ្រីស្ត​បរិស័ទនៅទីនេះ បាន​ខិតខំ​អធិដ្ឋាន រិះគិត​ពិចារណាអំពីជំនឿ និង​នឹកឃើញ​អំពី​តួនាទីជាគ្រីស្តបរិស័ទ​។ លោក​អភិបាល​បាន​បន្ថែមថា យើង​មិន​ត្រឹមតែ​នឹក​ឃើញ​អំពី​ជីវិត​គ្រីស្តបរិស័ទ​ពីដើម តែ​យើងត្រូវ​នឹក​ឃើញ​អំពី​ជីវិត​របស់​យើង​ជា​គ្រីស្ត​បរិស័ទ​នាពេលបច្ចុប្បន្ន​នេះ ហើយ​ត្រូវ​សម្រេចចិត្ត​បន្ត​ថែរក្សាជំនឿ និង​សេចក្តីសង្ឃឹម ជា​ពិសេស​បន្ត​សម្ដែងធម៌មេត្តាករុណា​របស់​ព្រះជាម្ចាស់។ លោកថា ពិធី​បិទខួប​១៦០ឆ្នាំរបស់​ព្រះសហគមន៍នេះ​​

Subscribe to our newsletter

Don't miss new updates on your email