មនុស្សជាច្រើន​ អធិដ្ឋានសូមព្រះពរតាមរយៈមរណសាក្សី ត្រឿង ប៊ូយៀប​

នាថ្ងៃទី១៨ ខែមីនា ឆ្នាំ​២០២៣ ក្នុង​ឱកាស​​ព្រះសហគមន៍ផ្លូវ​ត្រីព្រះវិហារ ព្រះបេះដូង ព្រះយេស៊ូ ប្រារព្ធ​ខួប​នឹក​រលឹក​ដល់​មរណភាព​របស់​លោក​បូជាចារ្យ ត្រឿង ប៊ូយៀប​ មាន​មនុស្ស​ជាច្រើន​បានប្រមូលផ្តុំគ្នា​​ធ្វើការ​អធិដ្ឋានរួមគ្នា​នៅខាងមុខរូបសំណាក់របស់​លោក​។

ការ​ធ្វើការអធិដ្ឋាននេះ ​ដើម្បី​ទទួល​ព្រះពរ​ពីព្រះជាម្ចាស់តាមរយៈលោកបូជាចារ្យ ប៊ូយៀប ក្រោ​ម​អ​ធិប​តីភាព​​លោក​អភិបាល​ព្រះសហគមន៍​ភូមិភាគភ្នំពេញ អូលីវីយ៉េ ជ្មីតអីស្លែរ។ ​

ចម្រៀងសរសើរលើកតម្កើង​ព្រះជាម្ចាស់​​លាន់ឮកងរំពង ​ស្រប​ពេល​​មនុស្ស​ទាំងនោះ​​​ទទួល​ទឹក​ព្រះ​ពរ​ពីលោក​អភិបាលព្រះសហគមន៍​ អូលីវីយ៉េ ​​នៅពេល​ចាប់​ផ្ដើម​កម្មវិធី​អភិបូជា​​ដ៏សក្ការៈនេះ។ ​

​​​​លោក​អភិបាល​អូលីវីយ៉េ​ បាន​លើកឡើងថា ​នេះ​ជា​ថ្ងៃដ៏​​ឱឡារឹក​​សម្រាប់​ព្រះសហគមន៍​នៅ​ក្នុង​ភូមិ​ភាគ​ភ្នំពេញ​ដើម្បី​នឹក​រលឹក​ដល់​លោក​ឪពុក ប៊ូយៀប ដែល​ធ្លាប់ទទួលខុសត្រូវនៅទីនេះក្នុងឆ្នាំ ១៩២៤ ចូលឆ្នាំ ១៩២៧។ ​

​លោក​អភិបាលក៏​បាន​រំឭក​ពី​ការ​រៀប​ចំ​កន្លែង​នេះ​ឱ្យ​ទៅ​ជា​​បូជនីដ្ឋាន ដើម្បី​ឱ្យ​​បូជនីចរទាំងអស់​អា​ច​ធ្វើ​បូជនីយេស៍​​ពី​ព្រះសហគមន៍​ផ្សារតូច​ ដែល​ជា​កន្លែង​​នឹក​រលឹក​មរណសាក្សី​នៅលើទឹ​កដី​នៅក​ម្ពុជា បន្ទាប់មក​នៅ​ព្រះសហគមន៍​អរិយក្សត្រ​ ដែល​ជា​កន្លែង​គោរពព្រះនាង​ម៉ារី ​ជា​ព្រះ​មហា​ក្សត្រី​នៃសុខសន្តិភាព។​

លោក​មានប្រសាសន៍​ថា ៖ «យើង​នឹង​​បន្ត​ធ្វើ​ដំណើរ​​ដល់​កន្លែងនេះ​ ដែល​ជាផ្លូវមួយយ៉ាងពិសេស​ក្នុ​ង​ការ​រៀបចំ​នៅក្នុង​ភូមិភាគ​ភ្នំពេញ ​ដើម្បី​គោរព​នៅតាម​កន្លែង​សក្ការៈ​បំផុត​ ដើម្បីទៅជា​កម្លាំង​នៅ​ក្នុង​ជំនឿរបស់យើងជាពិសេស»។​

លោក​អភិបាល​​ក៏​បាន​ណែនាំ​គ្រីស្ត​បរិស័ទឱ្យ​ត្រឡប់មកវិញមកគោរពព្រះជាម្ចាស់ និង​សូមព្រះ​ពរព្រះ​អង្គ​តាមរយៈ​​មរណសាក្សី ប៊ូយៀប ដោយ​អធិដ្ឋាន​អធិដ្ឋានសូម​ព្រះអង្គ​ប្រទានពរ​ឱ្យទៅ​ជា​មនុស្សពេញលក្ខណៈដោយមានសេចក្ដីសុខនៅក្នុងដួងចិត្ត។​

កញ្ញា ហ៊ន ចាន់ណា មក​ពី​កោះ​នរាហ៍​ ដែល​បានមក​ចូលរួម​ពិធីនេះ បាន​ប្រាប់​​ថា ៖ «ខ្ញុំមក​ទីនេះ​ដើម្បីអធិដ្ឋានសុំសេចក្ដីសុខនៅក្នុងក្រុមគ្រួសារ»។

កញ្ញាបានបន្តថា ​នៅក្នុង​ចំណោម​មហាជន​កុះករ​ដូចនេះ​​កញ្ញា​តែង​តែ​អធិដ្ឋាន​តាមរយៈ​លោក​បូ​ជាចារ្យ​ ប៊ូយៀប ជា​ញឹកញាប់មិនថានៅទីនេះ ឬនៅគេហដ្ឋានផ្ទាល់ ដើម្បី​សូម​អង្វរ​ព្រះ​ជាម្ចាស់​តា​មរយៈ​លោក ប៊ូយៀប ដោយមានជំនឿពិតប្រាកដ ឲ្យ​ជួយ​នៅក្នុង​ជីវិត​រស់​នៅ​ក្នុង​ក្រុមគ្រួ​សា​រផ្ទាល់​ខ្លួន។

កញ្ញាថា ៖«អ្វី​ដែលសំខាន់ជាងនេះទៅទៀត គឺ​បាន​ទទួល​នូវផលផ្លែ​ពីការអធិដ្ឋាន​​ដែល​អាច​ដោះ​ស្រាយ​បញ្ហា​នៅ​ក្នុងក្រុមគ្រួសារបាន។ ជាពិសេសកាលពី១០ឆ្នាំមុន ម្ដាយខ្ញុំឈឺធ្ងន់ ខ្ញុំបាន​សុំឱ្យ​គាត់​ឱ្យ​ម្ដាយ​ខ្ញុំបាន​ធូរ​ ហើយគាត់ក៏ធូរមែន»។​

ពីមួយឆ្នាំទៅមួយឆ្នាំ ចំនួនអ្នកដែលមកចូលរួមកម្មវិធី​ដើម្បី​អធិដ្ឋាន​សូមព្រះពរតាមលោកប៊ូយៀប នៅព្រះវិហារព្រះបេះដូងព្រះយេស៊ូ (ផ្លូវត្រី) មាន​កំណើន​​​ជារៀងរាល់។

​លោក​បូជាចារ្យ​ទទួល​ខុសត្រូវ​ព្រះសហគមន៍​មណ្ឌលសកម្មភាព​មេគង្គ វីរជ័យ ស្រ៊ីប្រាម៉ុង បាន​ឲ្យ​ដឹងថា ព្រះ​សហគមន៍​នឹង​រៀបចំពង្រីកទីកន្លែងបន្ថែមដោយចាក់ដីទៅលើច្រាំងទន្លេ ដើម្បី​ឱ្យ​អ្នក​ចូល​រួម​មាន​កន្លែង​សមរម្យ​ក្នុងការចូលអុជធូបអធិដ្ឋាន។ ​

សូម​ជម្រាប​ផងដែរថា ​ក្រៅ​ពីកិច្ចការរៀបចំការជួបជុំ​គ្នាធ្វើ​អធិដ្ឋាននេះ ​ព្រះសហគមន៍​ក៏បាន​ជួយ​ស​​ម្រួ​​លនៅក្នុងការចម្លង ​អ្ន​ក​ចូ​ល​រួមទាំងអស់​តាម​ផ្លូវ​ទឹក​​ឱ្យ​មកដល់គោលដៅ​មុខព្រះវិហារ​ដោ​យ​ផ្ទា​ល់ ព្រម​ទាំង​ជូនដំណឹង​ដល់​អាជ្ញាធរ​ ដើម្បី​ស្នើសុំ​​ការអនុញ្ញាត​និងកម្លាំងសមត្ថកិ​ច្ចក្នុ​ងការ​រក្សា​សណ្ដា​ប់ធ្នាប់ដើម្បី​រក្សាសុវត្ថិ​ភាព ក៏ដូចជា​​ទំនុក​ចិត្ត​អ្នក​ចូលរួមនៅក្នុងការអធិដ្ឋាន​រួមជាមួយនឹ​ង​លោ​កបូជាចារ្យប៊ូយៀបផងដែរ។ ​

​លោក វិន សិនហុង ប្រធានគណៈកម្មការព្រះសហគមន៍ ​បាន​ឱ្យដឹងថា ​​​ព្រះសហគមន៍មានផែន​ការចាក់ដីបន្ថែមច្រាំងទន្លេ ដើម្បីទទួលអស់អ្នកជឿទាំងនោះ។

លោកបានរៀបរាប់​ថា​ ៖ «នៅទីនេះ​ទោះបី​ជាថ្ងៃ​ធម្មតា​ក៏នៅ​មាន​អ្នកមុខអធិដ្ឋានសុំ ហើយជា​ពិ​សេ​សអ្ន​ករកស៊ីមិនមែនត្រឹមតែជាគ្រីស្តិស័ទទេ ថែមទាំង​មាន​អ្នក​ដែល​ជាសាសនិក​ផ្សេង​ៗក៏មកអុជធូបសុំដែរ»។ ​

ចំពោះខ្លួនលោកផ្ទាល់ក្នុងនាមជាគ្រីស្តបរិស័ទ និង​ជាអ្នករកស៊ី​ម្នាក់ លោក​បាន​បង្ហាញ​ពី​សក្ខី​ភាព​​របស់​ខ្លួន តែងតែអធិដ្ឋានសូមអង្វរព្រះជាម្ចាស់តាមរយៈលោកបូជាចារ្យយៀប ដើម្បី​សុំ​សេចក្ដី​​សុ​ខ​នៅក្នុងក្រុមគ្រួសារ ឃើញថាបានទទួលលទ្ធផលពិតមែន ព្រោះពេល​ក្រុម​គ្រួសារ​លោក​​​មាន​សេចក្ដីសុខសាន្ត គ្មានជំងឺនោះ លោក​ក៏អាចរកស៊ីបានងាយស្រួល និងរីកចម្រើន​ដែរ។ ​

សូមរំឭកផងដែរថា លោក ត្រឿង ប៊ួយៀប កើតនៅថ្ងៃទី ១ ខែមករា ឆ្នាំ១៨៩៧ ​ក្នុងខេត្តអាង​យ៉ា​ង ប្រទេសវៀតណាម។ នៅឆ្នាំ១៩២៤ លោកត្រូវបានតែងតាំងជាបូជាចារ្យ នៅភ្នំពេញ ក្នុ​ង​សម័​យ​​លោ​ក​អភិ​បាល Valentin Herrgotte។ ឆ្នាំ ១៩២៤ ដល់ ១៩២៥ លោកបូជាចារ្យ ត្រឿង ប៊ូយៀប ត្រូវបានចាត់ឱ្យបំពេញបេសកម្មជាបូជាចារ្យជំនួយនៅព្រះសហគមន៍ ផ្លូវត្រី។

លោកបានទទួលមរណភាពដោយសារគេ កាត់ក នៅ​ប្រទេស វៀតណាម នាថ្ងៃទី១២ មីនា ១៩៤៦។ ​បច្ចុប្បន្នមានមនុស្សជាច្រើនទាំងក្នុង និងក្រៅប្រទេស ទាំងគ្រីស្តបរិស័ទ និង​អ្នកដែល​មា​ន​ជំនឿលើសាសនាដទៃទៀត បានមកព្រះសហគមន៍ផ្លូវត្រី ដើម្បីអុជធូបសូមសេ​ចក្តីសុខតាម​តម្រូវកា​ររបស់ខ្លួន ជាពិសេសគឺសម្រាប់មុខជំនួញ៕

ដោយ៖ ដាលីស

Facebook
Twitter
LinkedIn

អត្ថបទថ្មី

ព្រះសហគមន៍កាតូលិកចំការទៀង ចែកទេយ្យទានជូនចាស់ជរា ១០០នាក់ ក្នុងឱកាសបុណ្យភ្ជុំ

ខេត្តតាកែវ៖ នាថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៦ ព្រះសហគមន៍កាតូលិកសន្តីម៉ារីញញឹម ចំការទៀង បានរៀបចំកម្មវិធីជួបសំណេះសំណាល និងចែកទេយ្យទានជូនដល់លោកយាយលោកតាចាស់ជរាចំនួន ១០០នាក់ ក្នុងឱកាសបុណ្យភ្ជុំ ក្រោមអធិបតីភាព លោកអភិបាល អូលីវីយ៉េ ជ្មីតហស្លេ អភិបាលព្រះសហគមន៍កាតូលិកភូមិភាគភ្នំពេញ និង ព្រះតេជគុណ ង៉ែត ចំរើន ចៅអធិការវត្តអង្គមន្ត្រី។ ថ្លែងនៅក្នុងពិធីសំណេះសំណាល និងចែកទេយ្យទានជូនដល់ចាស់ព្រឹទ្ធាចារ្យ នារដូវបុណ្យភ្ជុំ ព្រះតេជគុណ ង៉ែត

នៅក្នុងជំនួបសំណេះសំណាលជាមួយគណៈកម្មការក្រុមប្រឹក្សាព្រះសហគមន៍ មណ្ឌលសកកម្មភាពតាកែវ

តាកែវ៖ នៅក្នុងជំនួបសំណេះសំណាលជាមួយគណៈកម្មការក្រុមប្រឹក្សាព្រះសហគមន៍ មណ្ឌលសកកម្មភាពតាកែវ កាលពីថ្ងៃទី ៤ ខែតុលា ឆ្នាំ២០២៦ លោកអភិបាល អូលីវីយ៉េ ជ្មីតហស្លេ អភិបាលនៃព្រះសហគមន៍កាតូលិកភូមិភាគភ្នំពេញ បានលើកទឹកចិត្តលោកបូជាចារ្យ គណៈកម្មការ និងគ្រីស្តបរិស័ទទាំងអស់ឱ្យអនុវត្តស្មារតី ការធ្វើដំណើររួមគ្នា (Synodality)។ លោកអភិបាលបានបញ្ជាក់ថា ការសម្រេចចិត្ត និងកិច្ចការដឹកនាំព្រះសហគមន៍មិនត្រូវប្រគល់បន្ទុកទាំងស្រុងទៅលើលោកឪពុក (បូជាចារ្យ) តែម្នាក់ឯងដូចមុនទៀតឡើយ ប៉ុន្តែទាមទារឱ្យស្តាប់គ្នា ផ្លាស់ប្តូរយោបល់ និងសហការគ្នាទៅវិញទៅមករវាងគ្រីស្តបរិស័ទ បូជាចារ្យ

ដំណើរទស្សនកិច្ចរបស់លោកអភិបាល អូលីវីយ៉េ ទៅកាន់ព្រះសហគមន៍កាតូលិកបាទី ខេត្តតាកែវ

នារសៀលថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២៦ លោកអភិបាល អូលីវីយ៉េ បានអញ្ជើញសួរសុខទុក្ខបងប្អូនគ្រីស្តបរិស័ទ នៅព្រះសហគមន៍កាតូលិកបាទី ស្ថិតក្នុងស្រុកបាទី ខេត្តតាកែវ ប្រកបដោយបរិយាកាសកក់ក្តៅ និងស្និទ្ធស្នាលជាទីបំផុត។ ព្រះសហគមន៍កាតូលិកបាទី គឺជាព្រះសហគមន៍ទើបបង្កើតថ្មីមួយ ប៉ុន្តែពោរពេញដោយភាពសកម្មរស់រវើកក្នុងជីវិតជំនឿ ដូចជាការប្រារព្ធពិធីអភិបូជានាថ្ងៃអាទិត្យ ការអប់រំជំនឿដល់បងប្អូនអ្នកស្វែងយល់ ទទួលជំហានទី១ សកម្មភាពមេត្តាធម៌ប្រចាំខែជួយដល់អ្នកខ្វះខាត និងដំណើរការថ្នាក់សាលាមត្តេយ្យមួយកន្លែង ដែលបច្ចុប្បន្នមានកុមារតូចៗកំពុងសិក្សាចំនួន ៣០ នាក់។ ក្នុងឱកាសជួបសំណេះសំណាលនោះ លោកអភិបាល អូលីវីយ៉េ

Subscribe to our newsletter

Don't miss new updates on your email