Day: March 22, 2023

គ្រីស្តសាសនា​ និង​ពុទ្ធសាសនា រួមគ្នាផ្សព្វផ្សាយ​ពីការ​​សម្រេចចិត្តក្នុងផ្លូវត្រឹមត្រូវ

សិក្ខាសាលាស្តីពី «សម្មាសង្កប្បៈ»​ ត្រូវបាន​រៀបចំឡើង​កាលពីថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៣នា​វិទ្យាស្ថានសន្តប៉ូល ក្នុងស្រុកត្រាំកក់ ខេត្តតាកែវ ​ដោយ​​មានការចូលរួម​ពី​សំណាក់​គណៈគ្រប់គ្រង បុគ្គ​លិក និស្សិត និងតាមប្រព័ន្ធ​Zoom សរុបប្រមាណជា១៧៥នាក់​។ ​សិក្ខាសាលានេះក៏​មានការ​ចូលរួមជាវាគ្មិនកិត្តិយសពីសំណាក់ ព្រះភិក្ខុវជិរប្បញ្ញោ សាន សុជា និង​លោ​ក​បូជាចារ្យ គង់ វៀល ជាបូជាចារ្យព្រះសហគមន៍កាតូលិក និងជាអ្នកសម្របសម្រួលនៃគេហទំព័រ​វិគីភីឌា​​​ក្នុង​​ស្រុក​​ជាភាសាខ្មែរ។ ថ្លែង​បើកអង្គសិក្ខាសាលា លោក ផុន សុផល នាយកនៃវិទ្យាស្ថានសន្តប៉ូល បាន​ឱ្យដឹងថា កម្មវិ​ធីនេះ​បង្កើតឡើងមានគោលបំណងមួយ ដើម្បីជួយដល់និស្សិតឆ្នាំទី១ ឆ្នាំទី២ និងអ្នក​ដែល​ចូលរួមទាំងអស់ យល់ពីការសម្រេចចិត្តក្នុងផ្លូវត្រឹមត្រូវដោយផ្អែកលើព័ត៌មាន ឬមូលដ្ឋានសម្រេច​ចិត្ត​ជាក់លាក់ហើយ និ​ង​ចេះទទួលខុសត្រូវចំពោះការសម្រេចចចិត្តរបស់ខ្លួនផ្ទាល់។ លោកបានបន្តថា គោលបំណងនៃសិក្ខាសាលានេះ ធ្វើឡើងដើម្បី​ឱ្យយល់ពីការចេះសម្រេចចិត្តដោយ ផ្ដោត​ទៅ​លើច្បាប់ សីលធម៌ គុណធម៌ ទំនាក់ទំនង និងក្រមសីលធម៌របស់មនុស្សដែលរស់​ប្រចាំថ្ងៃ,​​មូលដ្ឋាននៃការសម្រេចចិត្តជាក់លាក់ដែលសិក្ខាសាលានេះអាចធ្វើឱ្យមនុស្សម្នាក់ៗរកមូលដ្ឋាន​ជាក់​លាក់​​ក្នុង​កម្រិតណាមួយទៅតាមតួនាទី តាមឋានៈ តាមការ​រស់នៅ នឹងតាមរបៀបក្នុង​ការទំនាក់ទំន​ង។ លោក ផុន សុផល បានបន្ថែមថា ចំណែកគោលបំណងទី៣ ​គឺ​កា​រ​​ចេះ​ទទួលខុសត្រូវជាមួយកា​រសម្រេ​ចចិ​ត្តរបស់ខ្លួន ពីព្រោះការសម្រេចចិត្តរបស់មនុស្សម្នាក់ៗ​អាចមាន​ការ​សម្រេច​​​ក្នុងផ្លូវល្អ និ​ងផ្លូ​វអា​ក្រក់​។ លោកបានបញ្ជាក់ថា ៖ …

គ្រីស្តសាសនា​ និង​ពុទ្ធសាសនា រួមគ្នាផ្សព្វផ្សាយ​ពីការ​​សម្រេចចិត្តក្នុងផ្លូវត្រឹមត្រូវ Read More »

មនុស្សជាច្រើន​ អធិដ្ឋានសូមព្រះពរតាមរយៈមរណសាក្សី ត្រឿង ប៊ូយៀប​

នាថ្ងៃទី១៨ ខែមីនា ឆ្នាំ​២០២៣ ក្នុង​ឱកាស​​ព្រះសហគមន៍ផ្លូវ​ត្រីព្រះវិហារ ព្រះបេះដូង ព្រះយេស៊ូ ប្រារព្ធ​ខួប​នឹក​រលឹក​ដល់​មរណភាព​របស់​លោក​បូជាចារ្យ ត្រឿង ប៊ូយៀប​ មាន​មនុស្ស​ជាច្រើន​បានប្រមូលផ្តុំគ្នា​​ធ្វើការ​អធិដ្ឋានរួមគ្នា​នៅខាងមុខរូបសំណាក់របស់​លោក​។ ការ​ធ្វើការអធិដ្ឋាននេះ ​ដើម្បី​ទទួល​ព្រះពរ​ពីព្រះជាម្ចាស់តាមរយៈលោកបូជាចារ្យ ប៊ូយៀប ក្រោ​ម​អ​ធិប​តីភាព​​លោក​អភិបាល​ព្រះសហគមន៍​ភូមិភាគភ្នំពេញ អូលីវីយ៉េ ជ្មីតអីស្លែរ។ ​ ចម្រៀងសរសើរលើកតម្កើង​ព្រះជាម្ចាស់​​លាន់ឮកងរំពង ​ស្រប​ពេល​​មនុស្ស​ទាំងនោះ​​​ទទួល​ទឹក​ព្រះ​ពរ​ពីលោក​អភិបាលព្រះសហគមន៍​ អូលីវីយ៉េ ​​នៅពេល​ចាប់​ផ្ដើម​កម្មវិធី​អភិបូជា​​ដ៏សក្ការៈនេះ។ ​ ​​​​លោក​អភិបាល​អូលីវីយ៉េ​ បាន​លើកឡើងថា ​នេះ​ជា​ថ្ងៃដ៏​​ឱឡារឹក​​សម្រាប់​ព្រះសហគមន៍​នៅ​ក្នុង​ភូមិ​ភាគ​ភ្នំពេញ​ដើម្បី​នឹក​រលឹក​ដល់​លោក​ឪពុក ប៊ូយៀប ដែល​ធ្លាប់ទទួលខុសត្រូវនៅទីនេះក្នុងឆ្នាំ ១៩២៤ ចូលឆ្នាំ ១៩២៧។ ​ ​លោក​អភិបាលក៏​បាន​រំឭក​ពី​ការ​រៀប​ចំ​កន្លែង​នេះ​ឱ្យ​ទៅ​ជា​​បូជនីដ្ឋាន ដើម្បី​ឱ្យ​​បូជនីចរទាំងអស់​អា​ច​ធ្វើ​បូជនីយេស៍​​ពី​ព្រះសហគមន៍​ផ្សារតូច​ ដែល​ជា​កន្លែង​​នឹក​រលឹក​មរណសាក្សី​នៅលើទឹ​កដី​នៅក​ម្ពុជា បន្ទាប់មក​នៅ​ព្រះសហគមន៍​អរិយក្សត្រ​ ដែល​ជា​កន្លែង​គោរពព្រះនាង​ម៉ារី ​ជា​ព្រះ​មហា​ក្សត្រី​នៃសុខសន្តិភាព។​ លោក​មានប្រសាសន៍​ថា ៖ «យើង​នឹង​​បន្ត​ធ្វើ​ដំណើរ​​ដល់​កន្លែងនេះ​ ដែល​ជាផ្លូវមួយយ៉ាងពិសេស​ក្នុ​ង​ការ​រៀបចំ​នៅក្នុង​ភូមិភាគ​ភ្នំពេញ ​ដើម្បី​គោរព​នៅតាម​កន្លែង​សក្ការៈ​បំផុត​ ដើម្បីទៅជា​កម្លាំង​នៅ​ក្នុង​ជំនឿរបស់យើងជាពិសេស»។​ លោក​អភិបាល​​ក៏​បាន​ណែនាំ​គ្រីស្ត​បរិស័ទឱ្យ​ត្រឡប់មកវិញមកគោរពព្រះជាម្ចាស់ និង​សូមព្រះ​ពរព្រះ​អង្គ​តាមរយៈ​​មរណសាក្សី ប៊ូយៀប ដោយ​អធិដ្ឋាន​អធិដ្ឋានសូម​ព្រះអង្គ​ប្រទានពរ​ឱ្យទៅ​ជា​មនុស្សពេញលក្ខណៈដោយមានសេចក្ដីសុខនៅក្នុងដួងចិត្ត។​ កញ្ញា ហ៊ន ចាន់ណា មក​ពី​កោះ​នរាហ៍​ ដែល​បានមក​ចូលរួម​ពិធីនេះ បាន​ប្រាប់​​ថា ៖ «ខ្ញុំមក​ទីនេះ​ដើម្បីអធិដ្ឋានសុំសេចក្ដីសុខនៅក្នុងក្រុមគ្រួសារ»។ …

មនុស្សជាច្រើន​ អធិដ្ឋានសូមព្រះពរតាមរយៈមរណសាក្សី ត្រឿង ប៊ូយៀប​ Read More »

Subscribe to our newsletter

Don't miss new updates on your email