លោកអភិបាលអូលីវីយេ សូមឲ្យគ្រីស្តបរិស័ទចូលរួមកសាងព្រះសហគមន៍និងសង្គម

«តើយើងចង់សាងសង់ព្រះសហគមន៍​និង​សង្គមដោយរបៀបណា? តើខ្ញុំផ្ទាល់ចង់កសាងសង្គមដូចម្ដេច ដើម្បីឲ្យខ្ញុំនិងព្រះសហគមន៍ ព្រមទាំងសង្គមអាចទៅមុខតាមគម្រោងការរបស់ព្រះជាម្ចាស់ នេះ​ជា​សំណួរ​រិះ​គិត​របស់​លោក​អភិបាល អូលីវីយេ ជ្មីត​អីស្ល៊ែរ​ក្នុង​ធម្មទេសនា​ទៅ​កាន់​គ្រីស្ត​បរិស័ទ និង​បេក្ខជន​ទទួល​អគ្គសញ្ញា​លាប​ថ្ងាស ចំនួន​៣០​នាក់ កាល​ពី​ថ្ងៃ​ទី ២៦ ខែ​ឧសភា ឆ្នាំ​២០១៩ នៅ​ព្រះសហគមន៍ពោធិធំ។

លោក​អភិបាល​បាន​បញ្ជាក់​នូវ​​ចំណុច​នីមួយៗ​ដោយ​លើក​ទឹក​​ចិត្ត​បង​ប្អូន​ថា៖«ព្រះសហគមន៍​ដែល​យើង​ចង់​បង្កើត​គឺ​ពោរ​ពេញ​ដោយ​អំណរ​សប្បាយ សេចក្ដី​សុខ​សាន្ត និង​ភាតរភាព​ដែល​ជា​បុត្រា​បុត្រី​នៅ​ក្នុង​មហា​គ្រួសារតែ​មួយ ស្រប​តាម​ធម្មវិន័យ​តែ​មួយ​របស់​ព្រះយេស៊ូ គឺ “សូម​ស្រលាញ់​គ្នា​ទៅ​វិញ​ទៅ​មក ដូច​ខ្ញុំ​បាន​ស្រឡាញ់​អ្នក​រាល់​គ្នា​ដែរ”»

ចំពោះ​ការ​កសាង​ក្នុង​សង្គម លោក​បញ្ជាក់​ថា៖ «យើង​ត្រូវ​តែ​រក​ផ្លូវ​មួយ​ដើម្បី​ឲ្យ​យើង​ចូល​ទៅ​ក្នុង​សង្គម​ដើម្បី​បង្កើត​ទំនាក់​ទំនង​ជាមួយ​មនុស្ស​ទាំងអស់ ដើម្បី​រស់​នៅ​ក្នុង​សេចក្ដី​ស្រឡាញ់ ភាព​ស្មោះ​ត្រង់ និង​យុត្តិធម៌ ព្រម​ទាំង​ចេះ​មើល​អ្នក​តូច​តាច​ដើម្បី​បង្កើត​មហា​គ្រួសារ​តែ​មួយ»

សម្រាប់​ការរស់​នៅ និង​ក្នុង​ជីវិត​ខ្លួន​យើង​ផ្ទាល់ លោក​ថា សេចក្ដី​ស្រឡាញ់ សេចក្ដី​សុខ​សាន្ត និង​អំណរ​សប្បាយ គឺ​ជា​អ្វី​ដែល​យើង​ត្រូវ​ការ។ យើង​ត្រូវ​តែ​ជា​មនុស្ស​ដែល​មាន​តុល្យភាព​ចេះ​រស់​នៅ​ក្នុង​សង្គម​ដោយ​ចេះ​ស្រឡាញ់ និង​ទទួល​សេចក្ដី​សុខ​សាន្ត អំណរ​សប្បាយ​ពី​ព្រះជាម្ចាស់ ដើម្បី​ធ្វើ​ជា​សាក្សី អំពី​អំណរ​សប្បាយ​នៅ​ក្នុង​ភូមិ​របស់​យើង។

ក្នុង​ពេល​នោះ​ដែរ លោក​អភិបាល​អូលីវីយេ​ ក៏​បាន​លើក​យក​គំរូ​របស់​លោក​បូជាចារ្យ ឆ្មារ សាឡឹម  ដែល​បាន​បម្រើ​ព្រះសហគមន៍​នៅ​មាត់​ក្រសាស់ ក្នុង​ពេល​ដែល​ប្រទេស​ស្ថិត​ក្នុង​ភាព​វឹកវរ និង​ធ្លាក់​ក្នុង​របប​ប៉ុលពត ដែល​ជា​របប​នៃ​វាល​ពិឃាត។

លោក​អភិបាល​ថ្លែង​ថា៖ «លោកឪពុក ឆ្មារ សាឡឹមបានជំរុញឲ្យគ្រីស្តបរិស័ទរៀបចំបុណ្យចម្លងដោយអំណរសប្បាយ ទោះបីជាមានទុក្ខលំបាកដោយសារសង្គ្រាម។ ក៏ប៉ុន្តែយើងជាគ្រីស្តបរិស័ទត្រូវតែបង្ហាញអំណរសប្បាយនៃជំនឿរបស់យើង ដូចក្រុមគ្រីស្តទូតសម័យមុនដែរ»

Facebook
Twitter
LinkedIn

អត្ថបទថ្មី

ក្រុមសិល្បៈវិទ្យាល័យសន្តហ្វ្រង់ស្វ័រ ទទួលបានលិខិតថ្លែងអំណរគុណ ក្នុងទិវាវប្បធម៌ជាតិ

ក្នុងស្មារតីលើកកម្ពស់ដួងព្រលឹងវប្បធម៌ខ្មែរ ក្រុមសិល្បៈនៃវិទ្យាល័យសន្តហ្វ្រង់ស្វ័រ បាននាំយកនូវទស្សនីយភាពរបាំបុរាណយ៉ាងជក់ចិត្តមកសម្តែងក្នុងឱកាសអបអរសាទរ «ទិវាវប្បធម៌ជាតិ ៣មីនា» លើកទី២៨ ឆ្នាំ២០២៦ ក្រោមប្រធានបទ «យុវជនដើម្បីវប្បធម៌ជាតិ»។ ពិធីនេះត្រូវបានរៀបចំឡើងយ៉ាងអធិកអធម កាលពីព្រឹកថ្ងៃអង្គារ ទី២៤ ខែមីនា ឆ្នាំ២០២៦ នៅសាលប្រជុំធំរដ្ឋបាលខេត្តតាកែវ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម វ៉ី សំណាង អភិបាលនៃគណៈអភិបាលខេត្ត។ នៅក្នុងព្រឹត្តិការណ៍ដ៏មានអត្ថន័យនេះ លោកស្រី ឡៃ មករា នាយិការងវិទ្យាល័យសន្តហ្វ្រង់ស្វ័រ រួមជាមួយក្រុមសិល្បៈសិស្សានុសិស្ស បានទទួលលិខិតថ្លែងអំណរគុណផ្ទាល់ពីថ្នាក់ដឹកនាំខេត្ត ចំពោះកិច្ចខិតខំប្រឹងប្រែងក្នុងការចូលរួមថែរក្សាវប្បធម៌។

ក្រុមបងស្រីនមស្ការ សម្ពោធគេហដ្ឋានថ្មីនៅភ្នំពេញ ដើម្បីពង្រីកបេសកកម្មជួយស្ត្រី និងកុមាររងគ្រោះ

ក្រុមបងស្រីនមស្ការ (Adoratrices) បានប្រារព្ធពិធីប្រទានពរ និងសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវគេហដ្ឋានថ្មីរបស់ខ្លួនក្នុងរាជធានីភ្នំពេញ កាលពីថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៦ ដើម្បីផ្តល់ជម្រក និងការគាំទ្រដល់ស្ត្រី និងកុមារដែលរងគ្រោះដោយអំពើហិង្សា និងការបោះបង់។ ពិធីនេះត្រូវបានរៀបចំឡើងក្រោមអធិបតីភាពលោកអភិបាល អូលីវីយ៉េ ជ្មីតហស្លេ និងលោកអភិបាល សិលា សួន ហង្សលី ដោយមានការចូលរួមពីបុគ្គលិក និងគ្រីស្តបរិស័ទ​ អាជ្ញាធរដែនដី ភ្ញៀវជាតិ​និងអន្តរជាតិ​យ៉ាងច្រើន​កុះករ។ គេហដ្ឋានថ្មីនេះ គឺជាសមិទ្ធផលដែលកើតចេញពីចក្ខុវិស័យរបស់ក្រុមបងស្រីនមស្ការ ដែលបានមកដល់ប្រទេសកម្ពុជាតាំងពីឆ្នាំ២០០២។

មរណសាក្សី​ជា​គ្រឹះ ជាកម្លាំង និងជា​សក្ខីកម្មនៃ​សន្តិភាព​សម្រាប់យើង

បន្ទាប់​ពី​បានប្រារព្ធពិធីបិទការស៊ើបអង្កេតជាផ្លូវការអំពីបេក្ខភាពនៃ “មរណសាក្សី” ដែលជាអ្នកបម្រើរបស់ព្រះជាម្ចាស់ ដែលមានលោក​អភិបាល​យ៉ូសែប ឆ្មារ សាឡាស់ និង​សហការី​ចំនួន​១១​រូប (បូជាចារ្យ បព្វជិត-ជិតា និង​គ្រហស្ថ) លោកអភិបាល​អូលីវីយ៉េ ជ្មីតហស្លេ អភិបាល​ព្រះសហគមន៍​កាតូលិកភូមិភាគ​ភ្នំពេញ បានធ្វើ​ជា​អធិបតី​ក្នុងពិធី​ថ្វាយអភិបូជា​រួមជាមួយលោកអភិបាល​សិលា សួន ហង្សលី និង​លោកបូជាចារ្យជាច្រើន​អង្គ​ ដើម្បី​អរព្រះគុណព្រះជាម្ចាស់ សម្រាប់ការស្រាវជ្រាវយ៉ាងហ្មត់ចត់អស់រយៈពេល ១០ ឆ្នាំកន្លងមកនេះ និងដើម្បីទូលអង្វរ​​ព្រះវិញ្ញាណ​ដ៏វិសុទ្ធ​ សម្រាប់ដំណាក់កាលទីពីរនៃដំណើរការនេះនៅទីក្រុងរ៉ូម។ ថ្លែងក្នុងធម្មទេសនាទៅកាន់​គ្រីស្តបរិស័ទ​ប្រមាណ​៣០០នាក់ ដែលមកពី​តំបន់នានាក្នុងភូមិភាគ​ភ្នំពេញ

Subscribe to our newsletter

Don't miss new updates on your email