លោកអភិបាលអូលីវីយេ សូមឲ្យគ្រីស្តបរិស័ទចូលរួមកសាងព្រះសហគមន៍និងសង្គម

«តើ​យើង​ចង់​សាង​សង់​ព្រះសហគមន៍​និង​សង្គម​ដោយ​របៀប​ណា? តើ​ខ្ញុំ​ផ្ទាល់​ចង់​កសាង​សង្គម​ដូច​ម្ដេច​ ដើម្បី​ឲ្យ​ខ្ញុំ​និង​ព្រះសហគមន៍ ព្រម​ទាំង​សង្គម​អាច​ទៅ​មុខ​តាម​គម្រោង​ការ​របស់​ព្រះជាម្ចាស់?» នេះ​ជា​សំណួរ​រិះ​គិត​របស់​លោក​អភិបាល អូលីវីយេ ជ្មីត​អីស្ល៊ែរ​ក្នុង​ធម្មទេសនា​ទៅ​កាន់​គ្រីស្ត​បរិស័ទ និង​បេក្ខជន​ទទួល​អគ្គសញ្ញា​លាប​ថ្ងាស ចំនួន​៣០​នាក់ កាល​ពី​ថ្ងៃ​ទី ២៦ ខែ​ឧសភា ឆ្នាំ​២០១៩ នៅ​ព្រះសហគមន៍ពោធិធំ។ លោក​អភិបាល​បាន​បញ្ជាក់​នូវ​​ចំណុច​នីមួយៗ​ដោយ​លើក​ទឹក​​ចិត្ត​បង​ប្អូន​ថា៖«ព្រះសហគមន៍​ដែល​យើង​ចង់​បង្កើត​គឺ​ពោរ​ពេញ​ដោយ​អំណរ​សប្បាយ សេចក្ដី​សុខ​សាន្ត និង​ភាតរភាព​ដែល​ជា​បុត្រា​បុត្រី​នៅ​ក្នុង​មហា​គ្រួសារតែ​មួយ ស្រប​តាម​ធម្មវិន័យ​តែ​មួយ​របស់​ព្រះយេស៊ូ គឺ “សូម​ស្រលាញ់​គ្នា​ទៅ​វិញ​ទៅ​មក ដូច​ខ្ញុំ​បាន​ស្រឡាញ់​អ្នក​រាល់​គ្នា​ដែរ”»។ ចំពោះ​ការ​កសាង​ក្នុង​សង្គម លោក​បញ្ជាក់​ថា៖ «យើង​ត្រូវ​តែ​រក​ផ្លូវ​មួយ​ដើម្បី​ឲ្យ​យើង​ចូល​ទៅ​ក្នុង​សង្គម​ដើម្បី​បង្កើត​ទំនាក់​ទំនង​ជាមួយ​មនុស្ស​ទាំងអស់ ដើម្បី​រស់​នៅ​ក្នុង​សេចក្ដី​ស្រឡាញ់ ភាព​ស្មោះ​ត្រង់ និង​យុត្តិធម៌ ព្រម​ទាំង​ចេះ​មើល​អ្នក​តូច​តាច​ដើម្បី​បង្កើត​មហា​គ្រួសារ​តែ​មួយ»។ សម្រាប់​ការរស់​នៅ និង​ក្នុង​ជីវិត​ខ្លួន​យើង​ផ្ទាល់ លោក​ថា សេចក្ដី​ស្រឡាញ់ សេចក្ដី​សុខ​សាន្ត និង​អំណរ​សប្បាយ គឺ​ជា​អ្វី​ដែល​យើង​ត្រូវ​ការ។ យើង​ត្រូវ​តែ​ជា​មនុស្ស​ដែល​មាន​តុល្យភាព​ចេះ​រស់​នៅ​ក្នុង​សង្គម​ដោយ​ចេះ​ស្រឡាញ់ និង​ទទួល​សេចក្ដី​សុខ​សាន្ត អំណរ​សប្បាយ​ពី​ព្រះជាម្ចាស់ ដើម្បី​ធ្វើ​ជា​សាក្សី អំពី​អំណរ​សប្បាយ​នៅ​ក្នុង​ភូមិ​របស់​យើង។ ក្នុង​ពេល​នោះ​ដែរ លោក​អភិបាល​អូលីវីយេ​ ក៏​បាន​លើក​យក​គំរូ​របស់​លោក​បូជាចារ្យ ឆ្មារ សាឡឹម  ដែល​បាន​បម្រើ​ព្រះសហគមន៍​នៅ​មាត់​ក្រសាស់ ក្នុង​ពេល​ដែល​ប្រទេស​ស្ថិត​ក្នុង​ភាព​វឹកវរ និង​ធ្លាក់​ក្នុង​របប​ប៉ុលពត ដែល​ជា​របប​នៃ​វាល​ពិឃាត។ លោក​អភិបាល​ថ្លែង​ថា៖ «លោក​ឪពុក ឆ្មារ សាឡឹម​បាន​ជំរុញ​ឲ្យ​គ្រីស្ត​បរិស័ទ​រៀប​ចំ​បុណ្យ​ចម្លង​ដោយ​អំណរ​សប្បាយ ទោះ​បីជា​មាន​ទុក្ខ​លំបាក​ដោយ​សារ​សង្គ្រាម។ ក៏​ប៉ុន្តែ​យើង​ជា​គ្រីស្ត​បរិស័ទ​ត្រូវ​តែ​បង្ហាញ​អំណរ​សប្បាយ​នៃ​ជំនឿ​របស់​យើង …

លោកអភិបាលអូលីវីយេ សូមឲ្យគ្រីស្តបរិស័ទចូលរួមកសាងព្រះសហគមន៍និងសង្គម Read More »