យុវជនកាតូលិកភូមិភាគភ្នំពេញឈ្វេងយល់ពីយុវជន និងភាពក្រីក្រ

យុវ​ជន​កាតូលិកជាង​៥០​រូប​មក​ពី​មណ្ឌលសកម្មភាព​​​ទាំង​៦នៃ​ព្រះសហគមន៍​កាតូលិក​ភូមិភាគ​ភ្នំពេញ​​ បាន​ចូល​រួម​​​សិក្ខាសាលាក្រោម​ប្រធាន​បទ “​យុវជន និង​ភាព​ក្រីក្រ”នៅ​ចុង​សប្តាហ៍ មុន​នេះ ​ដែល​ដឹក​នាំ​ដោយ​ការិយាល័យ​យុវជន​ ជំទង់​ ​កុមារ និង​គ្រួសារ​​ នៅព្រះសវិហារ​សន្ត​សិលា​ ពោធិ៍ធំ​ មណ្ឌល​សកម្មភាព​ភ្នំពេញ​ខាង​ជើង​ ​។

​លោក​ស៊ាន់ សារឿន​ ប្រធាន​ការិយាល័យ​យុវជន​ ជំទង់​ ​កុមារ និង​គ្រួសារ បាន​ឲ្យ​ដឹង​ថា ​សិក្ខា​សាលានេះ​ផ្ដោត​ទៅ​លើ “​យុវ​ជន និង​ភាព​ក្រី​ក្រ” ដែល​បាន​បញ្ជ្រាបតាមរយៈ ​ការអប់​រំ ទ្រព្យ​សម្បត្តិ​ និង​សុខភាព។​

លោក​បញ្ជាក់​ទៀត​ថា ប្រធាន​បទ​នេះ​សំខាន់​ ព្រោះ​យុវជន​ត្រូវ​ទទួល​ការ​អប់រំ​ ត្រូវ​មាន​ចំណេះ​ដឹង​ស្គាល់​ពី​ស្ថានភាព ព្រះសហគមន៍ និង​សង្គមដែល​កំពុង​តែ​រស់​នៅ​ ក៏​ដូច​ជា​ចំណេះ​ដឹង​ផ្សេងៗ​ដែល​គេ​ត្រូ​វ​តែ​មាន ព្រោះ​នេះ​ជា​ការ​យល់​ដឹង​មួយ​ជួយ​ឲ្យ​គេ​មាន​លក្ខណៈ​គ្រប់​គ្រាន់​ក្នុង​ការ​អភិវឌ្ឍខ្លួន​ទៅ​ថ្ងៃ​អនាគត។

​លោក​ស៊ាន់ សារឿន បាន​​បន្ថែម​ថា អង្គ​សិក្ខាសាលា​ក៏​​ណែនាំឲ្យ​សិក្ខាកាម​​យល់​ពី​​ការ​ប្រើ​ប្រាស់​ទ្រព្យ​សម្បត្តិ ដោយ​ឱ្យ​​ចេះ​ប្រើ​ដោយ​មាន​អត្ថ​ប្រយោជន៍​និង​ត្រឹមត្រូវ​ មិន​ប៉ះពាល់​ដល់​អ្នក​ដទៃ។

បាន​បានថ្លែងថា៖​ «ខ្ញុំសង្ឃឹម​ថា តាមរយៈ​សិក្ខាសាលា​រយៈពេល​ពីរ​ថ្ងៃមក​នេះ អ្នកចូល​រួមនឹង​ទទួល​បាន​ចំណេះ​ដឹង និង​បទពិសោធកាន់​តែ​ច្បាស់​ថែមទៀត​​នូវ​អ្វី​ដែល​គេ​គួរ និង​មិនគួរ​ធ្វើ​ និង​អ្វី​ដែល​ជាអាទិភាពនៅ​ក្នុង​ជីវិត​។ ត្រូវ​ចេះ​រៀប​ចំចិត្ត​គំនិត​ និងការរស់នៅសម​​ស្របជា​សាវ័ក​របស់ព្រះយេស៊ូ​​​​ដែល​ជាគំរូ​នៅក្នុង​ការ​ប្រកាស​ដំណឹងល្អ»។

លោក​ក៏​បាន​ផ្តាំផ្ញើ​ឱ្យ​អ្នក​ចូល​រួម​​ចេះ​ថែរក្សាសុខភាព​ ​​ប្រុងប្រយ័ត្ន និង​កុំ​ភ័យ​ខ្លាច​ជ្រុលពី​មេរោគកូវីដ១៩ ដោយ​ចេះជួយគ្នា​ទៅ​វិញ​ទៅ​មក​ក្នុង​គ្រាទុក្ខលំបាកដោយ​មានជំនឿរឹងមាំ​និង​ការ​ទទួលខុសត្រូវ។​

កញ្ញា​ លី ទៀង ជាយុវជន​នៃ​ព្រះវិហារ​សន្ត​សិលាពោធិ៍ធំ បាន​បញ្ជាក់ថា ​កញ្ញាពេញ​ចិត្ត​ចំពោះប្រធាន​បទនេះ ​ព្រោះ​ការអប់រំ​មានសារៈសំខាន់​នៅ​ក្នុង​ការស់នៅដោយ​ចេះ​អធ្យាស្រ័យ​យោគយល់​គ្នាទៅវិញទៅ​មក​​ដោយ​មាន​គុណធម៌ សច្ចធម៌​នៅក្នុង​ខ្លួន​។

លី ទៀងបន្ថែម​​ថា សព្វថ្ងៃ​មនុស្ស​ចូល​ចិត្ត​អួតបង្ហាញ​រឿង​សម្ភារៈ​និយម ប៉ុន្តែ​មិនបាន​គិតថា​វាអាចធ្វើ​ឲ្យ​មនុស្ស​ផ្សេងទៀត​មានចិត្ត​ច្រណែន និង​មាន​សកម្មភាព​អវិជ្ជមាននៅក្នុង​សង្គម។​​

ជារៀង​រាល់​ឆ្នាំ​ ការិយាល័យ​យុវជន ជំទង់ កុមារ និង​គ្រួសារ តែង​តែ​រៀប​ចំ​សិក្ខាសាលា ដើម្បី​ជួយ​ដល់​យុវជន យុវនារី​នៅក្នុង​ការរិះ​គិតទាំងជីវិត​នៅ​ក្នុង​ព្រះសហគមន៍ និង​សង្គម​នៅ​តាម​ព្រះសហគមន៍​នានា​ក្នុង​ភូមិភាគ​ភ្នំពេញ។ ដោយ​ឡែក​ឆ្នាំ​នេះ​​ការិយាល័យ​ត្រូវ​បាន​បែង​ចែក​អង្គ​សិក្ខាសាលា​ជាពីរផ្នែក គឺ​យុ​វជន យុវ​នារី​ ដែល​មក​ឈ្វេងយល់រយៈពេល​ពីរថ្ងៃ​ខាង​លើ​​ទាំង​នេះ​មកពី មណ្ឌល​សកម្មភាព​ភ្នំពេញ​ខាង​ជើង ភ្នំពេញ​ខាង​ត្បូង ភ្នំពេញ​ថ្មី បាសាក់ មេគង្គ និង​តាខ្មៅ និង​មួយ​ក្រុម​ទៀត​គឺ​យុវជន​នៃ​មណ្ឌល​សកម្មភាព​តាកែវ កំពត និង​ព្រះសីហនុ​នឹង​ធ្វើ​រួមគ្នានាពេល​ឆាប់ៗខាងមុខនេះ។

Facebook
Twitter
LinkedIn

អត្ថបទថ្មី

ព្រះសហគមន៍កាតូលិកចំការទៀង ចែកទេយ្យទានជូនចាស់ជរា ១០០នាក់ ក្នុងឱកាសបុណ្យភ្ជុំ

ខេត្តតាកែវ៖ នាថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៦ ព្រះសហគមន៍កាតូលិកសន្តីម៉ារីញញឹម ចំការទៀង បានរៀបចំកម្មវិធីជួបសំណេះសំណាល និងចែកទេយ្យទានជូនដល់លោកយាយលោកតាចាស់ជរាចំនួន ១០០នាក់ ក្នុងឱកាសបុណ្យភ្ជុំ ក្រោមអធិបតីភាព លោកអភិបាល អូលីវីយ៉េ ជ្មីតហស្លេ អភិបាលព្រះសហគមន៍កាតូលិកភូមិភាគភ្នំពេញ និង ព្រះតេជគុណ ង៉ែត ចំរើន ចៅអធិការវត្តអង្គមន្ត្រី។ ថ្លែងនៅក្នុងពិធីសំណេះសំណាល និងចែកទេយ្យទានជូនដល់ចាស់ព្រឹទ្ធាចារ្យ នារដូវបុណ្យភ្ជុំ ព្រះតេជគុណ ង៉ែត

នៅក្នុងជំនួបសំណេះសំណាលជាមួយគណៈកម្មការក្រុមប្រឹក្សាព្រះសហគមន៍ មណ្ឌលសកកម្មភាពតាកែវ

តាកែវ៖ នៅក្នុងជំនួបសំណេះសំណាលជាមួយគណៈកម្មការក្រុមប្រឹក្សាព្រះសហគមន៍ មណ្ឌលសកកម្មភាពតាកែវ កាលពីថ្ងៃទី ៤ ខែតុលា ឆ្នាំ២០២៦ លោកអភិបាល អូលីវីយ៉េ ជ្មីតហស្លេ អភិបាលនៃព្រះសហគមន៍កាតូលិកភូមិភាគភ្នំពេញ បានលើកទឹកចិត្តលោកបូជាចារ្យ គណៈកម្មការ និងគ្រីស្តបរិស័ទទាំងអស់ឱ្យអនុវត្តស្មារតី ការធ្វើដំណើររួមគ្នា (Synodality)។ លោកអភិបាលបានបញ្ជាក់ថា ការសម្រេចចិត្ត និងកិច្ចការដឹកនាំព្រះសហគមន៍មិនត្រូវប្រគល់បន្ទុកទាំងស្រុងទៅលើលោកឪពុក (បូជាចារ្យ) តែម្នាក់ឯងដូចមុនទៀតឡើយ ប៉ុន្តែទាមទារឱ្យស្តាប់គ្នា ផ្លាស់ប្តូរយោបល់ និងសហការគ្នាទៅវិញទៅមករវាងគ្រីស្តបរិស័ទ បូជាចារ្យ

ដំណើរទស្សនកិច្ចរបស់លោកអភិបាល អូលីវីយ៉េ ទៅកាន់ព្រះសហគមន៍កាតូលិកបាទី ខេត្តតាកែវ

នារសៀលថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២៦ លោកអភិបាល អូលីវីយ៉េ បានអញ្ជើញសួរសុខទុក្ខបងប្អូនគ្រីស្តបរិស័ទ នៅព្រះសហគមន៍កាតូលិកបាទី ស្ថិតក្នុងស្រុកបាទី ខេត្តតាកែវ ប្រកបដោយបរិយាកាសកក់ក្តៅ និងស្និទ្ធស្នាលជាទីបំផុត។ ព្រះសហគមន៍កាតូលិកបាទី គឺជាព្រះសហគមន៍ទើបបង្កើតថ្មីមួយ ប៉ុន្តែពោរពេញដោយភាពសកម្មរស់រវើកក្នុងជីវិតជំនឿ ដូចជាការប្រារព្ធពិធីអភិបូជានាថ្ងៃអាទិត្យ ការអប់រំជំនឿដល់បងប្អូនអ្នកស្វែងយល់ ទទួលជំហានទី១ សកម្មភាពមេត្តាធម៌ប្រចាំខែជួយដល់អ្នកខ្វះខាត និងដំណើរការថ្នាក់សាលាមត្តេយ្យមួយកន្លែង ដែលបច្ចុប្បន្នមានកុមារតូចៗកំពុងសិក្សាចំនួន ៣០ នាក់។ ក្នុងឱកាសជួបសំណេះសំណាលនោះ លោកអភិបាល អូលីវីយ៉េ

Subscribe to our newsletter

Don't miss new updates on your email