យុវជនកាតូលិកភូមិភាគភ្នំពេញឈ្វេងយល់ពីយុវជន និងភាពក្រីក្រ

យុវ​ជន​កាតូលិកជាង​៥០​រូប​មក​ពី​មណ្ឌលសកម្មភាព​​​ទាំង​៦នៃ​ព្រះសហគមន៍​កាតូលិក​ភូមិភាគ​ភ្នំពេញ​​ បាន​ចូល​រួម​​​សិក្ខាសាលាក្រោម​ប្រធាន​បទ “​យុវជន និង​ភាព​ក្រីក្រ”នៅ​ចុង​សប្តាហ៍ មុន​នេះ ​ដែល​ដឹក​នាំ​ដោយ​ការិយាល័យ​យុវជន​ ជំទង់​ ​កុមារ និង​គ្រួសារ​​ នៅព្រះសវិហារ​សន្ត​សិលា​ ពោធិ៍ធំ​ មណ្ឌល​សកម្មភាព​ភ្នំពេញ​ខាង​ជើង​ ​។ ​លោក​ស៊ាន់ សារឿន​ ប្រធាន​ការិយាល័យ​យុវជន​ ជំទង់​ ​កុមារ និង​គ្រួសារ បាន​ឲ្យ​ដឹង​ថា ​សិក្ខា​សាលានេះ​ផ្ដោត​ទៅ​លើ “​យុវ​ជន និង​ភាព​ក្រី​ក្រ” ដែល​បាន​បញ្ជ្រាបតាមរយៈ ​ការអប់​រំ ទ្រព្យ​សម្បត្តិ​ និង​សុខភាព។​ លោក​បញ្ជាក់​ទៀត​ថា ប្រធាន​បទ​នេះ​សំខាន់​ ព្រោះ​យុវជន​ត្រូវ​ទទួល​ការ​អប់រំ​ ត្រូវ​មាន​ចំណេះ​ដឹង​ស្គាល់​ពី​ស្ថានភាព ព្រះសហគមន៍ និង​សង្គមដែល​កំពុង​តែ​រស់​នៅ​ ក៏​ដូច​ជា​ចំណេះ​ដឹង​ផ្សេងៗ​ដែល​គេ​ត្រូ​វ​តែ​មាន ព្រោះ​នេះ​ជា​ការ​យល់​ដឹង​មួយ​ជួយ​ឲ្យ​គេ​មាន​លក្ខណៈ​គ្រប់​គ្រាន់​ក្នុង​ការ​អភិវឌ្ឍខ្លួន​ទៅ​ថ្ងៃ​អនាគត។ ​លោក​ស៊ាន់ សារឿន បាន​​បន្ថែម​ថា អង្គ​សិក្ខាសាលា​ក៏​​ណែនាំឲ្យ​សិក្ខាកាម​​យល់​ពី​​ការ​ប្រើ​ប្រាស់​ទ្រព្យ​សម្បត្តិ ដោយ​ឱ្យ​​ចេះ​ប្រើ​ដោយ​មាន​អត្ថ​ប្រយោជន៍​និង​ត្រឹមត្រូវ​ មិន​ប៉ះពាល់​ដល់​អ្នក​ដទៃ។ បាន​បានថ្លែងថា៖​ «ខ្ញុំសង្ឃឹម​ថា តាមរយៈ​សិក្ខាសាលា​រយៈពេល​ពីរ​ថ្ងៃមក​នេះ អ្នកចូល​រួមនឹង​ទទួល​បាន​ចំណេះ​ដឹង និង​បទពិសោធកាន់​តែ​ច្បាស់​ថែមទៀត​​នូវ​អ្វី​ដែល​គេ​គួរ និង​មិនគួរ​ធ្វើ​ និង​អ្វី​ដែល​ជាអាទិភាពនៅ​ក្នុង​ជីវិត​។ ត្រូវ​ចេះ​រៀប​ចំចិត្ត​គំនិត​ និងការរស់នៅសម​​ស្របជា​សាវ័ក​របស់ព្រះយេស៊ូ​​​​ដែល​ជាគំរូ​នៅក្នុង​ការ​ប្រកាស​ដំណឹងល្អ»។ លោក​ក៏​បាន​ផ្តាំផ្ញើ​ឱ្យ​អ្នក​ចូល​រួម​​ចេះ​ថែរក្សាសុខភាព​ ​​ប្រុងប្រយ័ត្ន និង​កុំ​ភ័យ​ខ្លាច​ជ្រុលពី​មេរោគកូវីដ១៩ ដោយ​ចេះជួយគ្នា​ទៅ​វិញ​ទៅ​មក​ក្នុង​គ្រាទុក្ខលំបាកដោយ​មានជំនឿរឹងមាំ​និង​ការ​ទទួលខុសត្រូវ។​ កញ្ញា​ …

យុវជនកាតូលិកភូមិភាគភ្នំពេញឈ្វេងយល់ពីយុវជន និងភាពក្រីក្រ Read More »