យុវជន យុវនារី កាតូលិកបង្ហាញជំនឿដោយថ្មើរជើងចម្ងាយជិត២០គីឡូម៉ែត្រ

យុវជន យុវនារី និងគ្រីស្តបរិស័ទប្រមាណ២៥០នាក់នៃព្រះសហគមន៍កាតូលិកភូមិភាគភ្នំពេញ បានធ្វើដំណើរបូជនីយេស៍នៅ​ខេត្ត​កំពង់​ធំ រៀបចំដោយការិយាល័យ យុវជន ជំទង់ និងកុមារ ភូមិភាគភ្នំពេញ ពីថ្ងៃទី ២៥ដល់ថ្ងៃទី២៧ មករា ២០១៩ ក្រោមការណែនាំពី​លោកអភិបាល អូលីវីយេ ជ្មីតអីស៊្លែរ។

លោក ស៊ាន់ សារឿន ប្រធានការិយាល័យ យុវជន ជំទង់ និងកុមារ បានឲ្យដឹងថា បូជនីយេសក៍ចរនេះគឺជាលើកទី៩ ដោយថ្មើរជើងចំងាយ​១៩​គីឡូ ពី​ព្រះសហគមន៍​ភូមិប៉ាង​ទៅកាន់ព្រះសហគមន៍តាំងគោក ក្នុងខេត្តកំពង់ធំ ជាដីមរណសាក្សីនៃព្រះសហគមន៍កាតូលិកកម្ពុជា។ បូជនីយេសក៍នេះ ធ្វើ​ឡើង​​លើ​ប្រធានបទ “នាងខ្ញុំជាអ្នកបម្រើរបស់ព្រះអម្ចាស់ សូមឲ្យបានសម្រេចតាមពាក្យរបស់លោកចុះ!” (លក ១,៣៨) ស្រប​តាម​​ទិវាយុវជនទូទាំងពិភពលោក នៅប្រទេស​ប៉ាណាម៉ា។

លោកសារឿន បន្ថែមថា បូជនីយចរនេះ គឺដើម្បីបង្ហាញពីជំនឿ និងសេចក្តីសង្ឃឹមតាមរយៈការអធិដ្ឋាន។ «យើង​ឃើញថា នៅ​ពេល​យើង​ដើរ​ បងប្អូន​(ប្រជាជន) គាត់​ចាប់អារម្មណ៍​ ខ្លះ​គាត់​សួរ​យើងថា​យើង​កំពុង​ធ្វើអី ហើយ​ដើរ​ពីណាមក ដើរធ្វើអី ជាដើម។» លោកសារឿន បញ្ជាក់។

ក្នុង​ការ​ធ្វើដំណើរនេះ ត្រូវ​ចំណាយ​ពេល​៦ម៉ោង ពី​ព្រឹក​រហូត​ដល់​រសៀល ដែលក្នុងនោះ​ត្រូវ​បាន​បែង​ចែក​ជាបីដំណាក់កាល។ ក្នុងដំណាក់កាលនីមួយៗ យុវជន យុវនារី ទាំងអស់បានទទួលការអប់រំពីលោកអភិបាលអូលីវីយេ ទាក់ទង​នឹង​ការ​ស្គាល់​ខ្លួន​ឯង ការ​ជ្រើសរើស​ជន​គំរូ​សម្រាប់​ជីវិត​រស់នៅ និងការ​កំណត់​ទិសដៅ​របស់ខ្លួន​ ដោយ​ផ្សារភ្ជាប់​ជាមួយ​ជំនឿ​យ៉ាងរឹងមាំ ដើម្បី​ប្រកាស​ដំណឹងល្អ និង​ស្រឡាញ់​អ្នក​ដទៃ​ដូច​ព្រះយេស៊ូ​បាន​ស្រឡាញ់​មនុស្ស​លោក។

នៅ​ថ្ងៃ​បិទបញ្ចប់​នៃ​កម្មវិធី​លោក​អភិបាល​បាន​ថ្វាយអភិ​បូជា​បិទ​ ដោយ​រំលឹក​អំពី​ជីវិត​អស់លោក​ដែល​បាន​ស្លាប់​ដោយ​សារ​ជំនឿ​ក្នុងរបប​ប្រល័យពូជសាសន៍ប៉ុលពត​ មានលោក​អភិបាល​ឆ្មារ សាឡាស លោក​បូជាចារ្យឆ្មារ ​សាឡឹម លោកបូជាចារ្យ ទ្រឿង សំរើនជាដើម ជា​គំរូនៃ​ជំនឿ​សម្រាប់​គ្រីស្ត​បរិស័ទ។  អភិបូជានេះ បាន​ធ្វើ​ឡើង​ក្នុងខ្ទមដែល​ដាក់​គ្រែ​របស់​អស់​លោក​ដែល​បាន​ថ្វាយ​អភិបូជា​រួម​គ្នា​មុន​ពេល​បាត់​ដំណឹង​ឬ​ទទួល​រមណភាព​។ លោកអភិបាល​មាន​ប្រសាសន៍​ថា «យើងមានឧបសគ្គនៅក្នុងជីវិត តែសំខាន់សូមឲ្យយើងការពារថែរក្សាជំនឿរបស់យើង ទោះបីមានគេរិះគន់ មានគេនិយាយដើមក៏ដោយ»។

អភិបូជាបិទ​កម្មវិធីនេះ គឺស្របពេលទិវា​យុវជនពិភពលោកត្រូវ​បាន​បិទ​បញ្ចប់ផងដែរ។

បន្ទាប់​ពី​បញ្ចប់​កម្មវិធីនេះ លោក ស៊ាន់ សារឿន សូម​ឲ្យ​អ្នកចូលរួមទាំងអស់បន្តការអធិដ្ឋានដល់យុវជនកម្ពុជា ក៏ដូចជាយុវជនទូទាំងពិភពលោក។ លោកក៏​រំពឹង​ថា «អ្នកដែលចូលរួមនឹងទទួលបាននូវអ្វីដែលថ្មី និងមានជំនឿរឹងមាំថែមទៀត ដើម្បីបម្រើព្រះសហគមន៍ និងសង្គម ដោយចែករំលែកសេចក្តីស្រឡាញ់ទាំងនៅក្នុងគ្រួសារ និងមនុស្សនៅជុំវិញខ្លួនផងដែរ»។

កញ្ញា ចឹម ស្រីមិច យុវនារីមកពីព្រះវិហារព្រះកុមារយេស៊ូ (បឹងទំពុន) បានឲ្យដឹងថា «ខ្ញុំមានអំណរសប្បាយដែលបានដើរក្នុងព្រះនាមព្រះជាម្ចាស់ ហើយវត្តមានរបស់ព្រះជាម្ចាស់បានជួយជំរុញឲ្យខ្ញុំដើរទៅមុខ»។ នាង​ប្រាប់​ទៀតថា នាង​តែង​តែ​មក​ចូលរួម​កម្មវិធីនេះជារៀងរាល់ឆ្នាំ​ដោយ​សារ​​បានជួបមុខយុវជន យុវនារីថ្មីៗហើយប្រធានបទក៏ថ្មីជារៀងរាល់ឆ្នាំ។

មុនពេល​បញ្ចប់​កម្មវិធី លោកអភិបាលអូលីវីយេ បានប្រកាសថា ព្រះសហគមន៍កាតូលិកភូមិភាគភ្នំពេញនឹងបន្តធ្វើបូជនីយេស៍សម្រាប់ឆ្នាំ២០២០ ទៅកាន់ភ្នំជីសូរ ដោយធ្វើដំណើររយៈពេលពីរថ្ងៃ។ បូជនីយេស៍លើកដំបូងបានចាប់ផ្តើមឡើងកាលពី​ឆ្នាំ២០១០៕

ដោយ​ដាលីស

Facebook
Twitter
LinkedIn

អត្ថបទថ្មី

ព្រះសហគមន៍កាតូលិកចំការទៀង ចែកទេយ្យទានជូនចាស់ជរា ១០០នាក់ ក្នុងឱកាសបុណ្យភ្ជុំ

ខេត្តតាកែវ៖ នាថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៦ ព្រះសហគមន៍កាតូលិកសន្តីម៉ារីញញឹម ចំការទៀង បានរៀបចំកម្មវិធីជួបសំណេះសំណាល និងចែកទេយ្យទានជូនដល់លោកយាយលោកតាចាស់ជរាចំនួន ១០០នាក់ ក្នុងឱកាសបុណ្យភ្ជុំ ក្រោមអធិបតីភាព លោកអភិបាល អូលីវីយ៉េ ជ្មីតហស្លេ អភិបាលព្រះសហគមន៍កាតូលិកភូមិភាគភ្នំពេញ និង ព្រះតេជគុណ ង៉ែត ចំរើន ចៅអធិការវត្តអង្គមន្ត្រី។ ថ្លែងនៅក្នុងពិធីសំណេះសំណាល និងចែកទេយ្យទានជូនដល់ចាស់ព្រឹទ្ធាចារ្យ នារដូវបុណ្យភ្ជុំ ព្រះតេជគុណ ង៉ែត

នៅក្នុងជំនួបសំណេះសំណាលជាមួយគណៈកម្មការក្រុមប្រឹក្សាព្រះសហគមន៍ មណ្ឌលសកកម្មភាពតាកែវ

តាកែវ៖ នៅក្នុងជំនួបសំណេះសំណាលជាមួយគណៈកម្មការក្រុមប្រឹក្សាព្រះសហគមន៍ មណ្ឌលសកកម្មភាពតាកែវ កាលពីថ្ងៃទី ៤ ខែតុលា ឆ្នាំ២០២៦ លោកអភិបាល អូលីវីយ៉េ ជ្មីតហស្លេ អភិបាលនៃព្រះសហគមន៍កាតូលិកភូមិភាគភ្នំពេញ បានលើកទឹកចិត្តលោកបូជាចារ្យ គណៈកម្មការ និងគ្រីស្តបរិស័ទទាំងអស់ឱ្យអនុវត្តស្មារតី ការធ្វើដំណើររួមគ្នា (Synodality)។ លោកអភិបាលបានបញ្ជាក់ថា ការសម្រេចចិត្ត និងកិច្ចការដឹកនាំព្រះសហគមន៍មិនត្រូវប្រគល់បន្ទុកទាំងស្រុងទៅលើលោកឪពុក (បូជាចារ្យ) តែម្នាក់ឯងដូចមុនទៀតឡើយ ប៉ុន្តែទាមទារឱ្យស្តាប់គ្នា ផ្លាស់ប្តូរយោបល់ និងសហការគ្នាទៅវិញទៅមករវាងគ្រីស្តបរិស័ទ បូជាចារ្យ

ដំណើរទស្សនកិច្ចរបស់លោកអភិបាល អូលីវីយ៉េ ទៅកាន់ព្រះសហគមន៍កាតូលិកបាទី ខេត្តតាកែវ

នារសៀលថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២៦ លោកអភិបាល អូលីវីយ៉េ បានអញ្ជើញសួរសុខទុក្ខបងប្អូនគ្រីស្តបរិស័ទ នៅព្រះសហគមន៍កាតូលិកបាទី ស្ថិតក្នុងស្រុកបាទី ខេត្តតាកែវ ប្រកបដោយបរិយាកាសកក់ក្តៅ និងស្និទ្ធស្នាលជាទីបំផុត។ ព្រះសហគមន៍កាតូលិកបាទី គឺជាព្រះសហគមន៍ទើបបង្កើតថ្មីមួយ ប៉ុន្តែពោរពេញដោយភាពសកម្មរស់រវើកក្នុងជីវិតជំនឿ ដូចជាការប្រារព្ធពិធីអភិបូជានាថ្ងៃអាទិត្យ ការអប់រំជំនឿដល់បងប្អូនអ្នកស្វែងយល់ ទទួលជំហានទី១ សកម្មភាពមេត្តាធម៌ប្រចាំខែជួយដល់អ្នកខ្វះខាត និងដំណើរការថ្នាក់សាលាមត្តេយ្យមួយកន្លែង ដែលបច្ចុប្បន្នមានកុមារតូចៗកំពុងសិក្សាចំនួន ៣០ នាក់។ ក្នុងឱកាសជួបសំណេះសំណាលនោះ លោកអភិបាល អូលីវីយ៉េ

Subscribe to our newsletter

Don't miss new updates on your email