Day: February 6, 2019

យុវជន យុវនារី កាតូលិកបង្ហាញជំនឿដោយថ្មើរជើងចម្ងាយជិត២០គីឡូម៉ែត្រ

យុវជន យុវនារី និងគ្រីស្តបរិស័ទប្រមាណ២៥០នាក់នៃព្រះសហគមន៍កាតូលិកភូមិភាគភ្នំពេញ បានធ្វើដំណើរបូជនីយេស៍នៅ​ខេត្ត​កំពង់​ធំ រៀបចំដោយការិយាល័យ យុវជន ជំទង់ និងកុមារ ភូមិភាគភ្នំពេញ ពីថ្ងៃទី ២៥ដល់ថ្ងៃទី២៧ មករា ២០១៩ ក្រោមការណែនាំពី​លោកអភិបាល អូលីវីយេ ជ្មីតអីស៊្លែរ។ លោក ស៊ាន់ សារឿន ប្រធានការិយាល័យ យុវជន ជំទង់ និងកុមារ បានឲ្យដឹងថា បូជនីយេសក៍ចរនេះគឺជាលើកទី៩ ដោយថ្មើរជើងចំងាយ​១៩​គីឡូ ពី​ព្រះសហគមន៍​ភូមិប៉ាង​ទៅកាន់ព្រះសហគមន៍តាំងគោក ក្នុងខេត្តកំពង់ធំ ជាដីមរណសាក្សីនៃព្រះសហគមន៍កាតូលិកកម្ពុជា។ បូជនីយេសក៍នេះ ធ្វើ​ឡើង​​លើ​ប្រធានបទ “នាងខ្ញុំជាអ្នកបម្រើរបស់ព្រះអម្ចាស់ សូមឲ្យបានសម្រេចតាមពាក្យរបស់លោកចុះ!” (លក ១,៣៨) ស្រប​តាម​​ទិវាយុវជនទូទាំងពិភពលោក នៅប្រទេស​ប៉ាណាម៉ា។ លោកសារឿន បន្ថែមថា បូជនីយចរនេះ គឺដើម្បីបង្ហាញពីជំនឿ និងសេចក្តីសង្ឃឹមតាមរយៈការអធិដ្ឋាន។ «យើង​ឃើញថា នៅ​ពេល​យើង​ដើរ​ បងប្អូន​(ប្រជាជន) គាត់​ចាប់អារម្មណ៍​ ខ្លះ​គាត់​សួរ​យើងថា​យើង​កំពុង​ធ្វើអី ហើយ​ដើរ​ពីណាមក ដើរធ្វើអី ជាដើម។» លោកសារឿន បញ្ជាក់។ ក្នុង​ការ​ធ្វើដំណើរនេះ ត្រូវ​ចំណាយ​ពេល​៦ម៉ោង ពី​ព្រឹក​រហូត​ដល់​រសៀល …

យុវជន យុវនារី កាតូលិកបង្ហាញជំនឿដោយថ្មើរជើងចម្ងាយជិត២០គីឡូម៉ែត្រ Read More »

លោកអភិបាល អូលីវីយេ៖ ឆ្នាំថ្មីសូំបងប្អូនរស់នៅក្នុងសេចក្តីសុខសាន្ត និងសេចក្តីស្រឡាញ់របស់ព្រះជាម្ចាស់

នាថ្ងៃទីមួយនៃបុណ្យចូលឆ្នាំថ្មីប្រពៃណីចិន-វៀតណាម លោក អូលីវីយេ អភិបាលនៃព្រះសហគមន៍កាតូលិក ភូមិភាគភ្នំពេញ បានអញ្ជើញទៅលើកទឹកចិត្ត និងជូនពរឆ្នាំថ្មីដល់គ្រីស្តបរិស័ទនៅព្រះវិហារសន្តយ៉ូសែប (ជ្រៃធំ)​ ស្រុកកោះធំ ខេត្តកណ្តាល ដោយមានគ្រីស្តបរិស័ទចូលរួមយ៉ាងច្រើនកុះករ នាព្រឹកថ្ងៃទី ៥ កុម្ភៈ ២០១៩ នេះ។ លោក បូជាចារ្យទទួលខុសត្រូវមណ្ឌលសកម្មភាពទន្លេបាសាក់ បានស្វាគមន៍លោកអភិបាលដែលបានមកសួរសុខទុក្ខ និងថ្វាយអភិបូជា អរព្រះគុណព្រះជាម្ចាស់ នៅក្នុងថ្ងៃទីមួយនៃថ្ងៃចូលឆ្នាំ ដែលជាថ្ងៃសំខាន់របស់ប្រពៃណីវៀតណាម។ លោកបានបន្តថា វត្តមានរបស់លោក នេះមានន័យថាយើង​នឹងមានព្រះពរពេញមួយឆ្នាំ។ ក្នុងធម្មទេសនាលោកអភិបាលអូលីវីយេ បានដាស់តឿនគ្រីស្តបរិស័ទ ក្នុងឆ្នាំថ្មីខាងមុខនេះឲ្យរស់នៅក្នុងសេចក្តីសុខសាន្ត និងសេចក្តីស្រឡាញ់របស់ព្រះជាម្ចាស់​គឺ ត្រូវរស់នៅដោយសហការគ្នា ។ ត្រូវលើកលែងទោសឲ្យគ្នាទៅវិញទៅមក រស់នៅក្នុងសេចក្តីស្រឡាញ់របស់ព្រះជាម្ចាស់ជានិច្ច។ ជាងនេះត្រូវ ត្រូវធ្វីជាសាក្សីអំពីសេចក្តីស្រលាញ់របស់ព្រះជាម្ចាស់ និងនាំពន្លឺដល់មនុស្សគ្រប់រូប។ លោកបន្តថា “ព្រះជាម្ចាស់បានជ្រើសរើសយើងឲ្យទៅជាបុត្រធីតា របស់ព្រះអង្គ និងធ្វើជាសញ្ញាសម្គាល់អំពីសេចក្តីមេត្តាករុណរបស់ព្រះជាម្ចាស់។” លោកអភិបាលក៏បានរំឭកចាស់ទុំទាំងអស់ ត្រូវអប់រំកូនចៅឲ្យបានស្គាល់​ព្រះបន្ទូលរបស់ព្រះជាម្ចាស់ និងទទួលយកទៅអនុវត្តក្នុងជីវិត។ ចំពោះយុវជន លោកអភិបាលអូលីវីយេ ក៏បានដាស់តឿនយុវជនទាំងអស់ ត្រូវគោរពឪពុកម្តាយ លោកតា លោកយាយ។ ជាងនេះយុវជន យុវនារី ត្រូវនឹកឃើញ និងយកចិត្តទុកដាក់ បង្កើតគ្រួសារ …

លោកអភិបាល អូលីវីយេ៖ ឆ្នាំថ្មីសូំបងប្អូនរស់នៅក្នុងសេចក្តីសុខសាន្ត និងសេចក្តីស្រឡាញ់របស់ព្រះជាម្ចាស់ Read More »

Subscribe to our newsletter

Don't miss new updates on your email