ក្រុមគ្រួសារបងស្រីឧបការគុណ ដែលមានទីតាំងនៅក្នុងសង្កាត់បឹងទំពុនខណ្ឌមានជ័យនៃមណ្ឌលសកម្មភាពភ្នំពេញខាងត្បូងរៀបចំសិក្ខាសាលាមួយក្រោមប្រធានបទ “ចូរស្វែងរកសិរីរុងរឿងរបស់ព្រះជាម្ចាស់” នាថ្ងៃទី 25 តុលា 2020នេះ ដោយមានសិក្ខាកាមចូលរួមចំនួន 23 នាក់ក្នុងនោះមាន 5 នាក់មកពីមណ្ឌលនិស្សិតនិង 3 នាក់ជាយុវសិស្សនៃមណ្ឌលសន្តហ្រ្វង់ស៊ីស្កូ។ អង្គសិក្ខាសាលានេះដឹកនាំដោយបងស្រីធារី ក្នុងគោលបំណងចែករំលែកបទពិសោធខ្លះៗរបស់គ្រីស្តបរិស័ទថ្មីទាក់ទងទៅនឹងការត្រាស់ហៅរបស់ព្រះជាម្ចាស់ និងការប្រកាសដំណឹងល្អដល់បងប្អូនដែលជាគ្រីស្តបរិស័ទនិងអស់អ្នកដែលកំពុងត្រៀមខ្លួនដើម្បីទទួលអគ្គសញ្ញាជ្រមុជទឹក ជាពិសេសសិក្ខសាលានេះជារបៀបមួយដើម្បីជួយដល់ផ្លូវវិញ្ញាណរបស់ពួកគាត់ម្នាក់ៗផងដែរ។
អត្ថបទ និងរូបភាពដោយ៖ Vichea Sambo (សំបូរ សុវិជ្ជា មកពីមណ្ឌលនិស្សិតព្រះសហគមន៍កាតូលិកកម្ពុជា )

ព្រះសហគមន៍កាតូលិកចំការទៀង ចែកទេយ្យទានជូនចាស់ជរា ១០០នាក់ ក្នុងឱកាសបុណ្យភ្ជុំ
ខេត្តតាកែវ៖ នាថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៦ ព្រះសហគមន៍កាតូលិកសន្តីម៉ារីញញឹម ចំការទៀង បានរៀបចំកម្មវិធីជួបសំណេះសំណាល និងចែកទេយ្យទានជូនដល់លោកយាយលោកតាចាស់ជរាចំនួន ១០០នាក់ ក្នុងឱកាសបុណ្យភ្ជុំ ក្រោមអធិបតីភាព លោកអភិបាល អូលីវីយ៉េ ជ្មីតហស្លេ អភិបាលព្រះសហគមន៍កាតូលិកភូមិភាគភ្នំពេញ និង ព្រះតេជគុណ ង៉ែត ចំរើន ចៅអធិការវត្តអង្គមន្ត្រី។ ថ្លែងនៅក្នុងពិធីសំណេះសំណាល និងចែកទេយ្យទានជូនដល់ចាស់ព្រឹទ្ធាចារ្យ នារដូវបុណ្យភ្ជុំ ព្រះតេជគុណ ង៉ែត







